CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម កម្មវិធី គម្រោងលើកកម្ពស់សិទ្ធិ (ARC)

សកម្មជន​ដីធ្លី​ឡពាង​ទទួល​ពាន​រង្វាន់​អ្នកការពារ​សិទ្ធិមនុស្ស​នៅ​ថ្ងៃប្រារព្ធ​ទិវា​សិទ្ធិមនុស្ស ១០ ធ្នូ

Admin ដោយ Admin
December 12, 2022
ក្នុង គម្រោងលើកកម្ពស់សិទ្ធិ (ARC)
0
សកម្មជន​ដីធ្លី​ឡពាង​ទទួល​ពាន​រង្វាន់​អ្នកការពារ​សិទ្ធិមនុស្ស​នៅ​ថ្ងៃប្រារព្ធ​ទិវា​សិទ្ធិមនុស្ស ១០ ធ្នូ

សកម្មជនសិទ្ធិមនុស្ស ដីធ្លី អ្នកចម្រៀងរ៉េប ក្នុងពេលទទួលពានរង្វាន់អ្នកការពារសិទ្ធិមនុស្ស កាលពីថ្ងៃទី១០ ធ្នូ ឆ្នាំ២០២២។ (រូប៖ ពលរដ្ឋអ្នកសារព័ត៌មាន)

0
ចែករំលែក
49
ចំនួនមើល

សកម្មជន​រងគ្រោះ​ដីធ្លី​ម្នាក់​មកពី​សហគមន៍​ឡពាង ខេត្តកំពង់ឆ្នាំង អ្នកស្រី អ៊ុំ សុភី ស្ថិត​នៅក្នុង​ចំណោម​សកម្មជន​និង​អ្នកការពារ​សិទ្ធិមនុស្សមួយចំនួនទៀត ដែល​ទទួល​បាន​ពានរង្វាន់​លើកទឹក​ចិត្ត​ជា​អ្នក​ការពារ​សិទ្ធិមនុស្ស​នៅក្នុងខួប៧៤ឆ្នាំ នៃទិវាសិទ្ធិ​មនុស្ស​អន្តរជាតិ ១០ ធ្នូ។

អ្នកស្រី អ៊ុំ សុភី អាយុ ៤៣ឆ្នាំ រស់នៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា ការតស៊ូមតិរបស់អ្នកស្រីកន្លងមក គឺមិនដែលធ្លាប់គិតថា អ្នកស្រីទទួលបានពានរង្វាន់នេះទេ។

កន្លងមកអ្នកស្រី អ៊ុំ សុភី ធ្លាប់លះបង់ពេលវេលា ថវិកាផ្ទាល់ខ្លួន ការជាប់ពន្ធនាគារ ពិសេស​តួនាទីជាគ្រូបង្រៀននៅសាលាបឋមសិក្សា ដើម្បីឱ្យរដ្ឋាភិបាលទទួលស្គាល់អំពីសិទ្ធិដីធ្លីរបស់ពលរដ្ឋ គោរពសិទ្ធិមនុស្ស សេរីភាពបញ្ចេញមតិ និងដើម្បីទទួលបានដីស្រែរបស់អ្នកស្រីត្រឡប់មកវិញ។

អ្នកស្រីបន្ថែម៖ «នាងខ្ញុំមិនស្មានថា សហគមន៍របស់ខ្ញុំ ទទួលបានពានរង្វាន់សិទ្ធិមនុស្សដល់ឆ្នើមនេះទេ។ ពាននេះ គឺពិសេសពិសាលណាស់ សម្រាប់សហគមន៍ខ្ញុំ ដែលទទួលបានពានរង្វាន់នេះ ដែលសង្គមស៊ីវិលទទួលស្គាល់នៅទូទាំងប្រទេសកម្ពុជារបស់យើង»។

សហគមន៍រងគ្រោះដីធ្លីឡពាង នៅឃុំតាជេស ​ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង បានមានជម្លោះជាមួយ​ក្រុមហ៊ុន​ ខេ​ឌី​ស៊ី​ (KDC) របស់​អ្នកស្រី ជា ខេង ​ភរិយា​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម អស់រយៈពេលជិត ៣០ឆ្នាំហើយ។

កាលពីថ្ងៃសៅរ៍ អង្គការសង្គមស៊ីវិលជិត៣០ស្ថាប័ន រួមគ្នា សម្រេចផ្ដល់ពានរង្វាន់សិទ្ធិមនុស្សជូនដល់សកម្មជនការពារសិទ្ធិមនុស្ស សកម្មជនការពារបរិស្ថាន និងសហគមន៍រងគ្រោះដីធ្លី នៅក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ឆ្នាំ២០២២។

ការចូលរួមផ្ដល់ពាននេះមានដូចជា អង្គការសិទ្ធិមនុស្សលីកាដូ  អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថាច្រាក់ (CHRAC) អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន(YRDP) នឹងអង្គការពាក់ព័ន្ធផ្សេងទៀត ដែលប្រារព្ធធ្វើឡើងនៅទីលានប្រជាធិបតេយ្យ។

អ្នកជំនាញខាងផ្នែកកសិកម្ម គឺលោក នី ណាក់ ដែលទទួលបានពានរង្វាន់សិទ្ធិមនុស្សនេះដែរ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា កន្លងមកផ្នែកកសិកម្ម លោកធ្លាប់ជួយកសិករកម្ពុជា ទាំងចំណេះដឹង ទាំងបច្ចេកទេស ទាំងកម្លាំងកាយ កម្លាំងចិត្ដផ្ទាល់ នឹងមានការផ្សព្វផ្សាយអំពីបច្ចេកទេសកសិកម្មថ្មីៗ ជូនដល់កសិករជាដើម។ លោកថា ពេលខ្លះលោកបានចុះទៅជួបផ្ទាល់ទៅជាមួយប្រជាកសិករនៅតំបន់ដែលមានសក្ដានុពល និងតំបន់ដែលកសិករជួបបញ្ហាជំងឺផ្ទុះឡើង ទៅលើសត្វ ដំណាំផ្សេងៗ ដោយចុះទៅជួយព្យាបាលពួកគាត់។

នៅក្នុងវិស័យសង្គមវិញ លោក នី ណាក់ ដែលធ្លាប់ជាប់ពន្ធនាគារ១៨ខែ ក្រោមការចោទប្រកាន់ពីបទ «ជេរប្រមាថជាសាធារណៈ និង ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ក្រោយពីរិះគន់រដ្ឋាភិបាលរឿងពាក់ម៉ាស់នោះ ធ្លាប់បានទាមទារសិទ្ធិសេរីភាព ក្នុងនោះការរំលោភសិទ្ធិ ដូចជា ការរំលោភដីធ្លីរបស់ពលរដ្ឋខ្មែរពីសំណាក់អ្នកមានអំណាច មានលុយ សិទ្ធិការងារ ការបញ្ចេញមតិជាសាធារណៈ ដើម្បីឱ្យរដ្ឋាភិបាលកែសម្រួល និងដោះស្រាយបញ្ហារបស់ពលរដ្ឋ។

លោកបន្ថែម៖ «យើងមិនដែលមានបំណងគិតថា នឹងចង់បានពានអីទេ ហើយពីមុនមកដល់បច្ចុប្បន្ន ក៏ខ្ញុំអត់ដឹងថា មានពានអីដែរ កាលដែលយើងចូលរួមចំណែកជួយសង្គម គឺជាទឹកចិត្ត ជាឆន្ទៈ ជាមនសិការ ក្នុងនាមជាប្រជាពលរដ្ឋខ្មែរម្នាក់ ដែលយើងរស់នៅក្នុងសង្គមមួយមិនមានការអភិវឌ្ឍន៍ត្រឹមត្រូវ មិនមានសិទ្ធិសេរីភាពពេញលេញ។ ទោះបីមានពាន ឬមិនមានពាន ក៏គោលដៅរបស់យើងនៅតែធ្វើដដែលទេ»។

លោក រស់ សុដ្ឋា នាយកប្រតិបត្តិអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជាហៅកាត់ថាច្រាក់ (CHRAC) បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា អង្គការសង្គមស៊ីវិល ចំនួន ២៧ អង្គការ ដែលបានរៀបចំកម្មវិធីទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ឆ្នាំ២០២២ បានឯកភាពគ្នារៀបចំផ្ដល់ពានដែលរៀបចំនៅទីស្នាក់ការអង្គការខុមហ្រ្វែល។

លោកថា អ្នកដែលទទួលបានពានភាគច្រើន អ្នកសារព័ត៌មាន អ្នកការពារដីធ្លី អ្នកការពារបរិស្ថាន នឹងអ្នកការពារសិទ្ធិមនុស្ស។ ពាននេះ ផ្ដល់ឱ្យជាលក្ខណៈបុគ្គល នឹងជាសហគមន៍ហើយសហគមន៍ ដែលទទួលបាន ក្នុងនោះ មានសហគមន៍ភូមិខ្ញុំ ដែលមានទីតាំង ស្ថិតនៅព្រលានយន្តហោះថ្មី សហគមន៍ឡពាងដែលមានជម្លោះដីធ្លីរាំរ៉ៃ និងសហគមន៍ស្រែប្រាំង ដែលពួកគាត់ទទួលបានជាលក្ខណៈសហគមន៍។

លោកថា អ្នកដែលទទួលបានពាននេះ សុទ្ធតែអ្នកដែលជាប់ពន្ធធនាគារ ដោយសារការខិតខំប្រឹងប្រែងការពារសិទ្ធិរបស់ពួកគេ ដើម្បីផលប្រយោជន៍រួម ដើម្បីសហគមន៍ដែលត្រូវបាត់បង់សិទ្ធិសេរីភាព បាត់បង់ដីធ្លី បាត់បង់ការងារទៀត ដូចជា អ្នកស្រី អ៊ុំ សុភី តំណាងសហគមន៍ដីធ្លីឡពាង ដែលបាត់បង់ដីធ្លីហើយ បាត់បង់ការងារជាគ្រូបង្រៀន និងត្រូវជាប់ពន្ធនាគារថែមទៀត។

លោកបន្ថែម៖ «ទីមួយចូលរួមស្ដារទឹកចិត្តរបស់គាត់ដែលខូចខាតដោយសោកនាដកម្មរបស់គាត់ ក្នុងការចូលរួមការពារសិទ្ធិមនុស្ស អញ្ចឹងបានយើងផ្ដល់ឱ្យ ទីពីរជួយលើកកម្ពស់សិទ្ធិមនុស្សនិងអ្នកការពារសិទ្ធិមនុស្ស ទីបី ការជួយគាំទ្រនូវការអនុវត្តសិទ្ធិ អ្វីដែលពួកគាត់ធ្វើ គឺគ្មានអ្វីដែលថា ខុសនៅក្នុងសិទ្ធិសេរីភាព ដែលមានចែងនៅក្នុងច្បាប់អន្តរជាតិទេ។ពាននេះ មិនមានតម្លៃអីរាប់ម៉ឺនរាប់ពាន់ដុល្លារនោះទេ គឺជាទឹកចិត្ត អង្គការសង្គមស៊ីវិលរបស់យើង»។

គួររំលឹកជូនថា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២នេះ អង្គការ​សង្គម​ស៊ីវិលចំនួន ២៧ស្ថាប័ន បាន​រួម​គ្នា​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ក្រោម​ប្រធានបទ “ការ​ធានា​សិទ្ធិ​នយោបាយ ដើម្បី​លើក​កម្ពស់​ការ​ចូលរួម​របស់​ពលរដ្ឋ ក្នុង​ការ​កំណត់​ជោគ​វាសនា​ប្រទេស​ជាតិ តាម​គោលការណ៍​ប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​នីតិរដ្ឋ”។ ទិវានេះ បានធ្វើឡើងនៅ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​ក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី១០ ខែធ្នូ ដោយមានការចូលរួមពីឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ចូលរួមផ្ទាល់ផងដែរ៕

………………………….

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក សួន វត្ថា

អត្ថបទមុន

ពលរដ្ឋ​​រងគ្រោះ​​ដីធ្លី​​នៅ​ខេត្តកំពង់ស្ពឺ​រំលឹក​ពី​​បញ្ហា​ប្រឈម​នៅ​ថ្ងៃ​ប្រារព្ធ​ទិវា​​សិទ្ធិមនុស្ស​​អន្តរជាតិ​​១០​​ធ្នូ

អត្ថបទបន្ទាប់

សាលាឧទ្ធរណ៍​ភ្នំពេញ​លើកពេល​ប្រកាស​សាលក្រម​សកម្មជន​រងគ្រោះ​ដីធ្លី​ឡពាង លោក រាជ សីមា

អត្ថបទបន្ទាប់
សាលាឧទ្ធរណ៍​ភ្នំពេញ​លើកពេល​ប្រកាស​សាលក្រម​សកម្មជន​រងគ្រោះ​ដីធ្លី​ឡពាង លោក រាជ សីមា

សាលាឧទ្ធរណ៍​ភ្នំពេញ​លើកពេល​ប្រកាស​សាលក្រម​សកម្មជន​រងគ្រោះ​ដីធ្លី​ឡពាង លោក រាជ សីមា

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង