CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

UN​ថា ​សវនការ​ប្រឆាំង​យុវជន​មាតា​ធម្មជាតិ​ផ្ទុយ​នឹង​ច្បាប់​សិទ្ធិ​មនុស្ស​

Admin ដោយ Admin
July 3, 2024
ក្នុង ព័ត៌មាន, សិទ្ធិមនុស្ស
0
សកម្មភាពរបស់សមាជិកក្រុមមាតាធម្មជាតិម្នាក់ កញ្ញា ឡុង គន្ធា ដែលបានកាន់ផ្កាកូលាប និងមីក្រូហ្វូន ថ្លែងមុនពេលចាប់ខ្លួននៅក្បែរសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤។ (លោក ឃាង សុខមាន)

សកម្មភាពរបស់សមាជិកក្រុមមាតាធម្មជាតិម្នាក់ កញ្ញា ឡុង គន្ធា ដែលបានកាន់ផ្កាកូលាប និងមីក្រូហ្វូន ថ្លែងមុនពេលចាប់ខ្លួននៅក្បែរសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤។ (លោក ឃាង សុខមាន)

0
ចែករំលែក
84
ចំនួនមើល

អង្គការសហប្រជាជាតិ ហៅកាត់ជាភាសាអង់គ្លេសថា យូអិន(UN) ស្នើឱ្យអាជ្ញាធរកម្ពុជាពិនិត្យឡើងវិញចំពោះការសម្រេចផ្តន្ទាទោសសកម្មជនមាតាធម្មជាតិដោយថា មិនស្របតាមគោលការណ៍ច្បាប់សិទ្ធិមនុស្សអន្ដរជាតិ និងជាការបន្ដប្រើច្បាប់បង្ក្រាបលើអ្នករិះគន់។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនចេញផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ អ្នកនាំពាក្យការិយាល័យទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ​ លោក Thameen Al-Kheetan បានសម្ដែងក្ដីព្រួយបារម្ភយ៉ាងខ្លាំងចំពោះករណីផ្ដន្ទាទោសក្រុមយុវជនមាតាធម្មជាតិដោយសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃម្សិលមិញ ក្នុងសំណុំរឿង «រួមគំនិតក្បត់» និង​ «ប្រមាថព្រះមហាក្សត្រ»។

លោក Thameen Al-Kheetan មានប្រសាស៍ថា ផ្អែកតាមរបាយការណ៍ឃ្លាំមើលរបស់ខ្លួន ដំណើរការសវនការជាច្រើនក្នុងសំណុំរឿងនេះ គឺពុំបានអនុឡោមតាមគោលការណ៍ច្បាប់ស្ដីពីសិទ្ធិមនុស្សអន្ដរជាតិឡើយ ពិសេសទាក់ទងនឹងយុវជនមាតាធម្មជាតិទាំង៦រូប ដែលថា ពួកគេនៅជាអនីតិជននៅឡើយ នៅពេលសកម្មភាពបទល្មើស ដែលគេយកមកចោទប្រកាន់នោះ ត្រូវបានប្រព្រឹត្ត។

ម្យ៉ងទៀត លោកនិយាយថា ការយកច្បាប់ប្រមាថព្រះមហាក្សត្រ និងច្បាប់ផ្សេងទៀតមកចោទប្រកាន់បែបនេះ គឺកាន់តែបង្កើតឱ្យមានក្ដីព្រួយបារម្ភចំពោះការអនុវត្តសិទ្ធិសេរីភាពនៅប្រទេសកម្ពុជា។

លោក Thameen Al-Kheetan មានប្រសាស៍ក្នុងសេចក្ដីប្រកាសព័ត៌មានថា៖ «យើងអំពាវនាវឱ្យមានការពិនិត្យឡើងវិញចំពោះករណីនេះនៅពេលប្ដឹងឧទ្ធរណ៍ ដើម្បីស្របតាមច្បាប់អន្ដរសិទ្ធិមនុស្សអន្ដរជាតិ។ យើងក៏ទទូចឱ្យអាជ្ញាធរកម្ពុជាពិនិត្យមើលឡើងវិញចំពោះបទចោទប្រឆាំងនឹងក្រុមសកម្មជនមាតាធម្មជាតិ ពិសេសទាក់ទឹងយុវជន៦រូប ដែលនៅជាអនីតិជន នៅពេលសកម្មភាពនោះ ត្រូវបានប្រព្រឹត្ត»។

បន្ថែមលើសពីនេះ អង្គការសហប្រជាជាតិក៏ត្រៀមខ្លួនជួយដល់អាជ្ញាធរកម្ពុជា ដើម្បីរៀបចំការពិគ្រោះពិភាក្សានៅលើការធ្វើពិសោធនកម្មមាត្រាច្បាប់ក្នុងក្រមព្រហ្មទណ្ឌ ដែលមិនស្របតាមច្បាប់សិទ្ធិមនុស្សអន្ដរជាតិ។

នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ ក្រុមសមត្ថកិច្ចរាជធានីភ្នំពេញ បានចាប់ខ្លួនយុវជនមាតាធម្មជាតិតែម្ដង ខណៈពេលដែលពួកគេនៅក្បែរបរិវេណសាលារាជធានីភ្នំពេញ និងរងចាំសេក្ដីសម្រេចរបស់តុលាការ។ យុវជនទាំង៥រូប រួមមាន កញ្ញា ឡុង គន្ធា លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី លោក លី ចាន់ដារ៉ាវុត និងលោក យឹម លាងហ៊ី និងរងការផ្តន្ទាទោសដាក់ពន្ធនាគារក្នុងសំណុំរឿង «រួមគំនិតក្បត់» និង​ «ប្រមាថព្រះមហាក្សត្រ» ចន្លោះពី៦​ ទៅ៨ឆ្នាំ។  

សេចក្ដីថ្លែងការណ៍រិះគន់ និងថ្កោលទោសចំពោះចំណាត់ការច្បាប់ទៅលើក្រុមយុវជនមាតាធម្មជាតិ បានធ្លាក់មកលើរដ្ឋាភិបាលនិងតុលាការកម្ពុជា​ ក៏បានធ្លាក់មកជាបន្ដបន្ទាប់​ រួមមានសហរដ្ឋអាមេរិក អូស្ត្រាលី សហភាពអឺរ៉ុប និងបណ្ដាប្រទេសជាសមាជិក មានដូចជា ប៊ែលហ្ស៊ិក ដាណឺម៉ាក បារាំង ហ្វាំងឡង់ អាល្លឺម៉ង់ ស៊ុយអែត ហុលឡង់ និងសាធារណរដ្ឋអៀរឡង់។

ចំណែកស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាវិញ បានឡើងនៅថ្ងៃពុធនេះថា អាមេរិកមានក្តីព្រួយបារម្ភ ដោយសារឃើញមានសាលក្រមកាលពីនៅថ្ងៃទី ២ ខែកក្កដា ផ្តន្ទាទោសសកម្មជនមាតាធម្មជាតិ ចំនួន ១០ រូប។ សហរដ្ឋអាមេរិក នៅតែគាំទ្រសិទ្ធិមនុស្ស និង​សេរីភាពជាមូលដ្ឋាន ដោយរួមទាំងសេរីភាពបញ្ចេញមតិ និងការចងក្រងជាក្រុម​ ជាសមាគម ដែលជាធាតុផ្សំសំខាន់នៃអភិបាលកិច្ចប្រជាធិបតេយ្យ ។ ជាធម្មតា សហរដ្ឋអាមេរិកនៅតែបន្តប្តេជ្ញាចិត្តចំពោះបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា ដើម្បីឱ្យប្រទេសមានភាពរុងរឿង ប្រជាធិបតេយ្យ និង​ឯករាជ្យជាងនេះ​ ដែល​ក្នុង​នោះ សំឡេងទាំងអស់ត្រូវបានគេស្តាប់ និងគោរព ។

ដោយឡែក ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានបង្ហោះលើទំព័រហ្វេសប៊ុក​របស់ខ្លួន​នៅថ្ងៃទី៣ ខែកក្កដាថា ប្រទេសអូស្ត្រាលីមានការព្រួយបារម្ភជាខ្លាំង ចំពោះសាលក្រមផ្តន្ទាទោសសកម្មជនបរិស្ថានមាតាធម្មជាតិទាំង១០នាក់។ អូស្ត្រាលីបន្តថា ពលរដ្ឋខ្មែរគ្រប់រូបអាចអនុវត្តន៍នូវសិទ្ធិសេរីភាពក្នុងការប្រមូលផ្តុំដោយសន្តិវិធី និងមានសេរីភាពក្នុងការបញ្ចេញមតិ ដោយមិនមានការភ័យខ្លាចពីការចាប់ខ្លួន និងការផ្តន្ទាទោស។ ស្ថានទូតដដែលនេះ និយាយថា ការសន្ទនាដោយបើកចំហ និងការគោរពសិទ្ធិមនុស្ស គឺជាមធ្យោបាយដ៏ល្អបំផុតសម្រាប់ជំរុញដល់សន្តិភាព និងវិបុលភាពនៅក្នុងប្រទេសកម្ពុជា។

ក្នុងនោះ អង្គការលើកលែងទោសអន្ដរជាតិក៏បានបញ្ចេញប្រតិកម្មរិះគន់ផងដែរចំពោះសេចក្ដីសម្រេចរបស់សាលារាជធានីភ្នំពេញថា ជាគំរាមកំហែងបន្ថែមទៀតលើសំឡេងអ្នករិះគន់ និងសេរីភាពសង្គមស៊ីវិល។

អង្គការលើកលែងទោសអន្ដរជាតិ (Amnesty International) និយាយក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា ការសម្រេចរបស់តុលាការនេះ គឺជាគំរាមកំហែងបន្ថែមទៀតលើសិទ្ធិសេរីភាពរបស់ក្រុមអង្គការសង្គមស៊ីវិល និងកម្ទេចលើសំឡេងរិះគន់លើការដឹកនាំរបស់រដ្ឋាភិបាលសព្វថ្ងៃ ពិសេសលើបញ្ហាបរិស្ថាន ដែលញាំញីដោយអំពើពុករលួយជាយូរមកហើយ។

អ​នុប្រធាន​ប្រចាំ​តំបន់​នៃ​អង្គការ​លើកលែ​ងទោស​​អន្តរ​ជាតិផ្នែកស្រាវជ្រាវ លោក Montse Ferrer រិះគន់ថា ក្រៅពីពុំស្ដាប់សំឡេងអ្នកដែលហ៊ានរាយការណ៍ពីបញ្ហាបរិស្ថាន រដ្ឋាភិបាលកម្ពុជាសព្វថ្ងៃ បែរជាចាប់ខ្លួនពួកគេដាក់ពន្ធនាគារ។ លោកស្នើឱ្យអាជ្ញាធរកម្ពុជាដោះលែងសកម្មជនបរិស្ថានទាំងអស់ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ។

លោក Montse Ferrer មានប្រសាសន៍ថា៖ «សេចក្ដីសម្រេចរបស់តុលាការនៅថ្ងៃនេះ គឺការជាវាយប្រហារថែមទៀតលើសង្គមស៊ីវិលនៅប្រទេសកម្ពុជា។ អង្គការចលនាមាតាធម្មជាតិ គឺជាក្រុមសកម្មជនលេចធ្លោ ដែលបានខិតខំធ្វើសកម្មភាពឱ្យមានការយកចិត្តទុកដាក់ចំពោះការបំផ្លិចបំផ្លាញលើធនធានធម្មជាតិ ដែលញាំញីដោយអំពើពុករលួយក្នុងប្រទេសកម្ពុជា»។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា  បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានដែរថា ជនជាប់ចោទទាំង៥នាក់ត្រូវបានបញ្ជូនទៅពន្ធនាគារ​ ខណៈពលរដ្ឋម្នាក់ទៀតដែលត្រូវបានចាប់ខ្លួនបន្ទាប់ប៉ះទង្គិចគ្នាជាមួយសមត្ថកិច្ចព្រឹកថ្ងៃទី២ កក្កដា ដែរនោះ ត្រូវបានដោះលែងឱ្យមានសេរីភាពវិញ ក្រោយពីធ្វើការណែនាំចប់។

បើតាមអង្គការការពារសិទ្ធិមនុស្សលីកាដូ(Licadho) បានសរសេរលើគេហទំព័ររបស់ខ្លួននៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ថា ​កាល​ពីម្សិលមិញ​ ​សកម្មជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ​ចំនួន​ ​៥​ ​រូប​ ​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ដាក់​ឱ្យ​ជាប់ពន្ធនាគារ​ពី​ ​៦​ ​ទៅ​ ​៨​ ​ឆ្នាំ​ ​។​ ​ក្រោយមក​អ្នក​ទាំង​ ​៥​ ​ត្រូវ​បាន​អាជ្ញាធរ​បញ្ជូន​ខ្លួន​ទៅ​ឃុំ​នៅ​ពន្ធ​នាគា​រ​ចំនួន​ ​៥​ ​ខុសៗគ្នា​ ​ដោយ​ពន្ធ​នាគា​រ​មួយ​ចំនួន​ ​មាន​ចម្ងាយ​រាប់​រយ​គីឡូម៉ែត្រ​ពី​គ្នា​ ​និង​ពី​កន្លែង​ដែល​ក្រុម​គ្រួសារ​ពួកគេ​កំពុង​រស់នៅ​ ​។​ ​លីការដូបន្តថា ការ​បំបែក​អ្នក​ទាំងនោះ​ចេញពី​គ្នា​ ​និង​ដាក់​ឱ្យ​ជាប់ឃុំ​នៅ​ក្នុង​ពន្ធ​នាគា​រ​ឆ្ងាយ​ពី​គ្នា​ ​និង​ឆ្ងាយ​ពី​ក្រុម​គ្រួសារ​របស់​ពួកគេ​បែប​នេះ​ ​គឺជា​ទណ្ឌកម្ម​ផ្លូវចិត្ត​ដ៏​ធ្ងន់ធ្ងរ​ ​និង​មិនដែល​មាន​ពីមុន​មក។

ប្រភពដដែលបន្ថែមថា  ​លោក​ ថុ​ន​ ​រដ្ឋា​ ​ត្រូវ​បានសមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​ ​៣​ (​ម​៣​) ​នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ​។​ ​លោក​ ​លី​ ​ចាន់​ដារ៉ា​វុ​ត​ ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធ​នាគា​រ​ខេត្ត​កណ្តាល​ ​រីឯ​កញ្ញា​ ភួ​ន​ ​កែវ​រស្មី​ ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធ​នាគា​រ​ខេត្ត​ពោធិ៍សាត់​ ​។​ ​ចំណែក លោក​ ​យី​ម​ ​លាង​ហ៊ី​ ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធ​នាគា​រ​ខេត្ត​កំពង់ស្ពឺ​ ​និងចុងក្រោយ ​កញ្ញា​ ​ឡុង​ ​គន្ធា​ ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធ​នាគា​រ​ខេត្ត​ព្រះវិហារ​៕

………………………………………..

អត្ថបទដោយលោក ពេជ្រ ចំរុង

អត្ថបទមុន

អង្គការ​អន្ដរ​ជាតិ​ហៅ​ការ​ដាក់​ទោស​យុវជន​ចលនា​មាតា​ធម្មជាតិ​ថា​ជា​ការ​មិន​អត់​ឱន​អ្នក​រិះគន់​

អត្ថបទបន្ទាប់

ក្របី​ជិត​១០០​ក្បាល​របស់​អ្នក​ភូមិ​នៅ​កំពង់ឆ្នាំង​ឈឺ​ងាប់​ជា​បន្តបន្ទាប់​ ខណៈ​មន្ត្រី​ខក​ខាន​ចុះ​ចាក់​វ៉ាក់សាំង​ការពារ​

អត្ថបទបន្ទាប់
ក្របីអ្នកភូមិនៅឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ ដេកងាប់ដោយសារជំងឺ ពេលលែងទៅឃ្វាលនៅតំបន់ទំនាបជាប់បឹងទន្លេសាបជាប់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤។ (ផ្តល់ឱ្យ)

ក្របី​ជិត​១០០​ក្បាល​របស់​អ្នក​ភូមិ​នៅ​កំពង់ឆ្នាំង​ឈឺ​ងាប់​ជា​បន្តបន្ទាប់​ ខណៈ​មន្ត្រី​ខក​ខាន​ចុះ​ចាក់​វ៉ាក់សាំង​ការពារ​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង