CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន បរិស្ថាន

មន្ត្រី​រដ្ឋាភិបាល​និង​សកម្មជន​រួមគ្នា​ដាំ​ដើម​ឈើ​ដើម្បី​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ​

Admin ដោយ Admin
July 10, 2024
ក្នុង បរិស្ថាន, ព័ត៌មាន
0
សកម្មភាពពលរដ្ឋចូលរួមដាំកូនឈើនៅលើវត្តភ្នំជី ឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ នៅថ្ងៃ៩ ខែកក្កដា ឆ្នាំ២០២៤។ (ផ្ដល់ឱ្យ)

សកម្មភាពពលរដ្ឋចូលរួមដាំកូនឈើនៅលើវត្តភ្នំជី ឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ នៅថ្ងៃ៩ ខែកក្កដា ឆ្នាំ២០២៤។ (ផ្ដល់ឱ្យ)

0
ចែករំលែក
81
ចំនួនមើល

មន្រ្តីរាជរដ្ឋាភិបាល និងសកម្មជនដែលស្រលាញ់បរិស្ថាន បាននាំគ្នាដាំដើមឈើនៅតាមតំបន់ការពារមួយចំនួនក្នុងថ្ងៃរុក្ខទិវា ៩ កក្កដា ២០២៤ ដើម្បីចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុនាពេលបច្ចុប្បន្ន។

លោក ចាន់ សារិន ជាយុវជនបណ្តាញព្រៃឡង់មកពីខេត្តព្រះវិហារ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ក្រុមយុវជន និងពលរដ្ឋដែលជាអ្នកស្រលាញ់ធនធានធម្មជាតិ និងបរិស្ថាន មកពីខេត្តព្រះវិហារ កំពង់ធំ ក្រចះ ស្ទឹងត្រែង ដែលជាខេត្តនៅជុំវិញព្រៃឡង់បាននាំគ្នាដាំដើមឈើប្រមាណ៤០០០ដើមនៅក្នុងខេត្តកំពង់ធំ។

បណ្តាញព្រៃឡង់រូបនេះឱ្យដឹងថា ពួកគាត់បានដាំកូនឈើចំនួន៤កន្លែងក្នុងខេត្តកំពង់ធំ គឺដាំនៅវត្តបឹងក្រូចស្ថិតនៅភូមិបឹងចំនួន៥០០ដើម ដាំនៅវត្តចុងស្វាយ នៃឃុំមានរិទ្ធចំនួន៥០០ដើម ហើយដាំនៅវត្តស្នង់អន ចំនួន១០០០ដើម និងនៅវត្តភ្នំជីឃុំសុចិត្រចំនួន២០០០ដើម។

លោក ចាន់ សារិន បញ្ជាក់ថា សកម្មភាពដាំដើមឈើនេះ ដើម្បីចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងបន្ថែមជម្រកដល់សត្វព្រៃ រួមទាំងជីវៈចម្រុះផងដែរ។ លោកមើលឃើញថា បច្ចុប្បន្ននេះ ការប្រែប្រួលអាកាសធាតុបានកើតឡើងជាលំដាប់ និងគួរឱ្យព្រួយបារម្ភ។

លោកបន្ថែមថា ៖«ដែលខ្ញុំចូលរួមដាំដើមឈើនេះដោយមើលឃើញថា ការប្រែប្រួលអាកាសធាតុ ចឹងទៅចូលរួមដាំឈើហើយនាំអត្ថប្រយោជន៍ដល់ក្មេងៗជំនាន់ក្រោយ ធ្វើជាម្លប់ក៏ដូចជាទប់ស្កាត់ ការប្រែប្រួលអាកាសធាតុផងដែរ»។

លោក សរ ឃីន ជាយុវជនបណ្តាញព្រៃឡង់ខេត្តកំពង់ធំ និយាយថា សកម្មភាពពលរដ្ឋចូលរួមដាំដើមឈើនេះ គឺជាផ្នែកមួយជួយទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងបរិស្ថាន រួមទាំងជំរុកសត្វព្រៃផងដែរ។ លោកថា ប្រសិនបើព្រៃឈើបាត់បង់ហើយពុំមានអ្នកដាំឡើងវិញទេ វានឹងធ្វើប៉ះពាល់ដល់ទាំងមនុស្សទាំងសត្វតាមរយៈការប្រែប្រួលអាកាសធាតុ ដូចបង្កជាព្យុះភ្លៀង ទឹកជំនន់ គ្រោះរាំងស្ងួត ការឡើងកំដៅ និងគ្រោះធម្មជាតិផ្សេងៗទៀត។

លោក សរ ឃីន លើកទឹកចិត្តដល់យុវជន និងអាជ្ញាធរពាក់ព័ន្ធឱ្យចូលរួមការពារថែរក្សាព្រៃឈើ ដាំកូនឈើឡើងវិញ ក្រោយលោកមើលឃើញថា ព្រៃឈើនៅតំបន់ការពារមួយចំនួនកំពុងរងការកាប់បំផ្លាញ់ និងទន្ទ្រានយកធ្វើកម្មសិទ្ធិដោយខុសច្បាប់យ៉ាងអនាធិបតេយ្យ។

លោកបន្ថែមថា៖«គោលបំណងនៃការដាំដើមឈើជួយដល់ទីជម្រករបស់សត្វជីវៈចម្រុះជាច្រើនទៀតជួយដល់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ ប្រសិនបើព្រៃឈើបាត់បង់ វាអាចមានបញ្ហាទៅដល់ទាំងមនុស្សទាំងសត្វព្រោះនៅពេលបាត់បង់ព្រៃឈើអាកាសធាតុនិងប្រែប្រួលមានខ្យល់មានការរាំងស្ងួតគ្រោះធម្មជាតិប៉ះពាល់ដល់សុខភាពមនុស្សទៀត»។

ចំណែកព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី និងមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ រួមមន្ត្រីក្រសួងពាក់ព័ន្ធផ្សេងទៀត បានដាំកូនឈើក្នុងពិធីរុក្ខទិវានៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើបន្ទាយអង្គរ ស្ថិតក្នុងភូមិខ្នារ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។

ព្រះករុណាព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តមសីហមុនី បានសរសេរលើហ្វេសប៊ុកព្រះអង្គថា ព្រះអង្គសូមឧទ្ទិសឱ្យពិធីរុក្ខទិវានេះ ស្ថិតក្នុងបេះដូងរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប និងក្លាយជាប្រពៃណី នៃការរួមសាមគ្គីគ្នាដាំដើមឈើគ្រប់ប្រភេទ និងការថែរក្សាការពារ និងអភិវឌ្ឍធនធានព្រៃឈើ និងសត្វព្រៃដែលជាមរតកជាតិរបស់យើងឱ្យបានគង់វង្សរហូតតទៅ។

បើតាមចុះផ្សាយរបស់ក្រសួងកសិកម្ម គិតត្រឹមឆ្នាំ២០២៤នេះ ពិធីរុក្ខទិវាបានបង្កើតជាសួនរុក្ខទិវាសរុបទំហំ ៤៧៥ហិកតា នៅតាមបណ្តារាជធានី-ខេត្តចំនួន១៤ និងបានបង្កើតជាចម្ការឈើជាង ៨ម៉ឺនហិកតា និងសួនសាធារណៈ ឬឯកជនជាច្រើន នៅតាមសាលារៀន វត្តអារាម និងរមណីយដ្ឋានជាដើម។

ក្រសួងកសិកម្មឱ្យដឹងទៀតថា រដ្ឋបាលព្រៃឈើបានបណ្តុះ និងដាំកូនឈើបានជាង ២០,៥០លានដើមតាមរយៈថវិការដ្ឋ គិតត្រឹមឆ្នាំ២០២៤នេះ និងបណ្តុះកូនឈើ ដើម្បីដាំ និងចែកចំនួន៥០ម៉ឺនដើមក្នុងមួយឆ្នាំ។

ក្រសួបញ្ជាក់ថា សម្រាប់ពិធីរុក្ខទិវា៩ កក្កដា ឆ្នាំ២០២៤ កូនឈើធ្នង់ គ្រញូង និងក្ងោកសរុបចំនួន ៣ ០០០ដើម ត្រូវបានដាំនៅលើទីតាំងស្ថានីយផ្សព្ធផ្សាយ និងស្តារព្រៃឈើបន្ទាយអង្គរ ក្នុងភូមិខ្នា ស្រុកត្រាំកក់ ខេត្តតាកែវ  ដែលមានទំហំ៣ហិកតា ខណៈក្រសួងកសិកម្មទើបបានបញ្ចប់ការដាំកូនឈើចម្រុះចំនួន១៦៥០០ដើម នៅលើផ្ទៃដីទំហំ ១០ហិកតានៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើសុក្រម ក្នុងឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។

ក្នុងឱកាសខួបរុក្ខទិវាលើកទី៧២នេះដែរ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស សុខា បានសសេរលើហ្វេសប៊ុករបស់លោកថា រុក្ខទិវា ជាទិវាមួយត្រូវបានប្រារព្ធធ្វើឡើង ដើម្បីជំរុញចលនាដាំដុះឡើងវិញនូវកូនឈើ និងបំផុសស្មារតីឱ្យស្រឡាញ់ព្រៃឈើ ធនធានធម្មជាតិក្នុងសង្គម ឈានទៅការចូលរួមថែរក្សា ការពារ និងបញ្ចប់ការកាប់បំផ្លាញព្រៃឈើ និងធនធានធម្មជាតិ។

លោក ស សុខា បានលើកទឹកចិត្តដល់ពលរដ្ឋទាំងអស់ចូលរួមថែរក្សា ការពារព្រៃឈើ និងដាំកូនឈើនៅគ្រប់ទីកន្លែង ដើម្បីបានជាប្រយោជន៍ដល់ការរស់នៅរបស់មនុស្សសត្វ និងប្រព័ន្ធជីវៈចម្រុះ ការថែរក្សាការពារបរិស្ថាន ធនធានធម្មជាតិឱ្យបានគង់វង្សជាសម្បត្តិរបស់មនុស្សជាតិ។

អ្នកនាំពាក្យក្រសួងបរិស្ថានលោក ខ្វៃ អាទិត្យា ប្រាប់មកពលរដ្ឋអ្នកសារព័ត៌មានថា ការដាំដើមឈើពិតជាមានតម្លៃណាស់សម្រាប់សង្គមជាតិមួយនេះ ដោយលោកថា បញ្ហាប្រែប្រួលអាកាសធាតុជាបញ្ហាសកល។

លោក ខ្វៃ អាទិត្យា បន្តថា ការដាំដើមឈើបានច្រើន គឺជាការជួយខ្លួនឯង ដោយថា ដើមឈើមានប្រយោជន៍ណាស់សម្រាប់ការរស់នៅរបស់មនុស្សសត្វរុក្ខជាតិនានា និងជារនាំងការពារខ្យល់ព្យុះ ការអន់ថយនូវការកើនឡើងកម្ដៅជាដើម។ លោកថា ដើមឈើបានស្រូបយកឧស្ម័នកាបូនិចដោយផ្ដល់នូវខ្យល់បរិសុទ្ធ ព្រមទាំងជួយរក្សាទឹកក្រោមដីសម្រាប់ការរស់រានមានជីវិតផងដែរ។

លោកបន្ថែមថា៖«ខ្ញុំគាំទ្រដល់ការចូលរួមជាមួយការដាំដើមឈើឱ្យបានច្រើនដើម្បីបង្កើនភាពបៃតងហើយថែរក្សាការពារធនធានធម្មជាតិក៏ដូចជាសត្វព្រៃដែលជាមរតកសម្បិត្តិយើងបន្តទៅកូនចៅជំនាន់ក្រោយ»។

ប្រធានសមាគមបណ្តាញយុវជនកម្ពុជា(CYN)លោក ហេង គឹមហុងបានសាទរចំពោះកម្មភាពអ្នកពាក់ព័ន្ធចូលរួមដាំដើមឈើឡើងវិញនេះ ប៉ុន្តែលោកស្នើដល់អាជ្ញាធរពាក់ព័ន្ធត្រូវស្ដារឡើងវិញនូវគម្របព្រៃឈើដែលបានបាត់បង់ និងត្រូវការពារ ឬអភិរក្សឱ្យបានគង់វង្ស។

មន្ត្រីសង្គមស៊ីវិលរូបនេះ បន្តថា ការបាត់បង់គម្របព្រៃឈើវាបានផលប៉ះពាល់ធ្ងន់ធ្ងរដល់ការប្រែប្រួសអាកាសធាត់នៅលើផែនដែនដី។

លោកបន្ថែមថា ៖«កាលណាបាត់បង់គម្របព្រៃឈើវាមានផលប៉ះពាល់ច្រើន ព្រោះព្រៃឈើជាឃ្លាំងស្ទុកកាបូនជាផ្នែកមួយយ៉ាងសំខាន់ នៃការរក្សាលំនឹងផែនដីទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។ ហើយបើអត់មានព្រៃឈើទេ ហាក់បីដូចជាយើងធ្វើឲ្យពិភពលោកឈានដល់ការប្រែប្រួលអាកាសធាតុកាន់តែលឿនជាពិសេសអាចស្ថិតក្នុងគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរ»។

បើយោងតាមការចេញផ្សាយរបស់កាសែត Mongabay នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ បានបង្ហាញថា តាមរយៈទិន្នន័យ នៃការស្រាវជា្រវរបស់សកលវិទ្យាល័យមឺរីលែន (University of Maryland)  នៅឆ្នាំ២០​២៣ កម្ពុជាបាត់បង់ព្រៃឈើអស់១២១ ០០០ហិកតា ក្នុងនោះមានជាងពាក់កណ្ដាលជាព្រៃ ស្ថិតក្នុងដែនជម្រកសត្វព្រៃឡង់៕

……………………………………………….

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តបន្ទាយមានជ័យ កញ្ញា ចាន់រ៉ាត់ សៀវមិញ

អត្ថបទមុន

ក្របី​ជិត​១០០​ក្បាល​របស់​អ្នក​ភូមិ​នៅ​កំពង់ឆ្នាំង​ឈឺ​ងាប់​ជា​បន្តបន្ទាប់​ ខណៈ​មន្ត្រី​ខក​ខាន​ចុះ​ចាក់​វ៉ាក់សាំង​ការពារ​

អត្ថបទបន្ទាប់

ចំនួនភ្ញៀវទេសចរណ៍ធ្លាក់ចុះធ្វើឱ្យប៉ះពាល់ដល់មុខរបរពលរដ្ឋក្នុងខេត្តសៀមរាប

អត្ថបទបន្ទាប់
ចំនួនភ្ញៀវទេសចរណ៍ធ្លាក់ចុះធ្វើឱ្យប៉ះពាល់ដល់មុខរបរពលរដ្ឋក្នុងខេត្តសៀមរាប

ចំនួនភ្ញៀវទេសចរណ៍ធ្លាក់ចុះធ្វើឱ្យប៉ះពាល់ដល់មុខរបរពលរដ្ឋក្នុងខេត្តសៀមរាប

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង