CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម កម្មវិធី គម្រោងលើកកម្ពស់សិទ្ធិ (ARC)

ពលរដ្ឋ​​ខេត្តកំពង់ចាម ព្រួយបារម្ភ​​ពីការ​កកើត​​ល្បែង​ស៊ីសង​​តាម​អនឡាញ​​នៅ​តាម​មូលដ្ឋាន​​ឡើង​វិញ

Admin ដោយ Admin
January 25, 2023
ក្នុង គម្រោងលើកកម្ពស់សិទ្ធិ (ARC), សង្គម
0
ពលរដ្ឋ​​ខេត្តកំពង់ចាម ព្រួយបារម្ភ​​ពីការ​កកើត​​ល្បែង​ស៊ីសង​​តាម​អនឡាញ​​នៅ​តាម​មូលដ្ឋាន​​ឡើង​វិញ

ប្រជាពលរដ្ឋប្រមូលផ្តុំគ្នានៅក្នុងផ្ទះមួយ ក្នុងឃុំរកាអា ស្រុកកងមាស ខេត្តកំពង់ចាម ។ (រូប៖ ពលរដ្ឋអ្នកសារព័ត៌មាន)

0
ចែករំលែក
95
ចំនួនមើល

ពលរដ្ឋ​ជាច្រើន​គ្រួសារ​រស់នៅ​ឃុំរកាអា ស្រុកកងមាស ខេត្តកំពង់ចាម ព្រួយបារម្ភ​ពីការ​កកើត​ឡើងវិញ​ស្ងាត់ៗ​នូវ​ល្បែងស៊ីសង​តាម​អនឡាញ​នៅតាម​ហាង​កាហ្វេ​មួយចំនួន ក្នុង​មូលដ្ឋាន​របស់​ពួកគេ ក្រោយ​ពី​រដ្ឋាភិបាល​បាន​បញ្ជា​ឱ្យ​បិទ និង​ស្ងាត់​មួយ​រយៈកាលមក។

ពលរដ្ឋម្នាក់ សុំមិនបញ្ចេញឈ្មោះ រស់នៅភូមិព្រែកលីវ២ ឃុំរកាអា ស្រុកកងមាស ខេត្តកំពង់ចាម បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា សព្វថ្ងៃនេះ ល្បែងភ្នាល់តាមទូរទស្សន៍អនឡាញ (Online) បានចាប់ផ្តើមកកើតឡើងវិញ ដែលបង្ករឱ្យខូចខាតសេចក្តីសុខ សុវត្ថិភាពសង្គម និងកើតជាចលាចលសង្គមជាដើម។ ពលរដ្ឋដែលសុំមិនបញ្ចេញឈ្មោះរូបនេះបានស្នើសុំឱ្យរដ្ឋាភិបាល ឬអាជ្ញាធរមូលដ្ឋានឃុំសង្កាត់បង្ក្រាបហាងកាហ្វេរបង្កប់ការលេងភ្នាល់ល្បែងស៊ីសងខាងមុខនេះ។ បើតាមពលរដ្ឋរូបនេះ ល្បែងតាមអនឡាញនេះ រួមមាន ការចាក់ឆ្នោត និងចាក់បាល់ជាដើម។

ពលរដ្ឋរូបនេះបន្តថា៖ «បញ្ហាទាំងនេះ បើខាងក្រសួង ចុះមកផ្ទាល់បានដឹង ចំពោះបញ្ហាប្រជាពលរដ្ឋធ្វើឲ្យរំខានពួកគាត់ ហើយល្បែងស៊ីសងតាមអនឡាញនេះ ជួនកាលទៅ ស្រែកលឺៗ រំខានដល់អ្នកជិតខាង មិនបានសម្រាន្តលក់ស្រួលនោះឡើយ»។

ប្រភពដដែលបន្តថា ល្បែងស៊ីសងតាមអនឡាញនេះ បានបាត់មួយរយៈកាលហើយ ប៉ុន្តែឥឡូវនេះ បានចាប់ផ្ដើមកើតឡើងវិញ ដោយអ្នកលេងល្បែងទាំងនោះ បានស្រែកផ្អើលគេ ផ្អើលឯង ទាំងយប់ ទាំងថ្ងៃដែលបង្កឱ្យរំខានដល់អ្នកជិតខាង។

ពលរដ្ឋរូបនេះបន្តថា៖ «ខាងប៉ុស្តិ៍អីហ្នឹង ខ្ញុំនិយាយអោយអស់ចុះ ដើរតែជាមួយក្រុមអស់ហ្នឹងដែរហ្នឹង ហើយជួនកាលគាត់ [សមត្ថកិច្ច] ដើរលេងជាមួយពួកហ្នឹងដែរ ខ្ញុំក៏មិនដឹងច្បាស់នូវបញ្ហានេះ ឬមួយដូចពាក្យចាស់លោកថា ចង់ចាប់ខ្លាឱ្យចូលរួងខ្លា ចង់ចាប់អ្នកល្បែងឱ្យដើរជាមួយពួកល្បែង តែខ្ញុំឃើញថា អត់ដែលឃើញចាប់ អ្នកលេងល្បែងជាមួយគេទៀតផង អស់លុយ អស់កាក់ទៀត ក៏មានអញ្ចឹងពួកអ្នកលេង វាចេះតែហ៊ានលេង»។

ពលរដ្ឋម្នាក់ទៀតសុំមិនបញ្ចេញឈ្មោះបានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានCCIM​ ដែរថា នៅក្នុងភូមិសាស្ត្រឃុំរកាអា ស្រុកកងមាស ខេត្តកំពង់ចាម មានបីទីតាំងដែលកំពុងតែលួចបើកល្បែងស៊ីសងតាមអនឡាញ ក្រោមស្លាកហាងកាហ្វេ ចំនួន៣កន្លែង។ បើតាមពលរដ្ឋរូបនេះ គឺ២ទីតាំងស្ថិតនៅក្នុងភូមិព្រែកលីវទី១  និង១ទីតាំងទៀត ស្ថិតនៅភូមិព្រែកលីវទី២ឃុំរកាអា ស្រុកកងមាស ខេត្តកំពង់ចាម។ ពលរដ្ឋរូបនេះបន្តថា ពួកគេបើកលេងជារៀងរាល់ថ្ងៃ ដោយមិនខ្លាចអាជ្ញាធរឡើយ ចាប់តាំងពីម៉ោង ៨ ព្រឹក រហូតដល់ម៉ោង ៦ ល្ងាច។

ពលរដ្ឋដែលសុំមិនបញ្ចេញឈ្មោះរូបនេះបន្តថា៖ «ខាងប៉ុស្តិ៍ខាងអីដូចអត់ឃើញមានបង្ក្រាបទេ ខាងអាជ្ញាធរឃុំ ពួកគាត់ចុះមកប្រាប់ដែរ តែណាមួយផ្ទះដែលបើកហ្នឹងមានខ្នងធំៗ ដូចជា បើកលក់ឆ្នោតកុំព្យូទ័រអនឡាញ ដែលគេអះអាងថា គេមានច្បាប់របស់គេ»។

លោក រ៉ា ពិសី មេឃុំ រកាអារ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ដោយទទួលស្គាល់ថា ពិតជាមានល្បែងស៊ីសងតាមអនឡាញកើតមានឡើងក្នុងមូលដ្ឋានរបស់លោកពិតមែន។ ប៉ុន្តែលោកថា រឿងនេះ លោកបានកោះហៅពួកគេធ្វើកិច្ចសន្យាម្តងជាពីរដងរួចមកហើយ ក៏ប៉ុន្តែពួកគេនៅតែមិនរៀងចាល។

លោកបន្តថា៖ «រឿងហ្នឹងខ្ញុំប្រជុំខែមុនបាននិយាយរួចទៅហើយ ហើយខ្ញុំបានធ្វើកិច្ចសន្យាពីរដងជាមួយម្ចាស់រោងកាហ្វេ ហើយខ្ញុំបានអញ្ជើញគាត់ចូលរួមប្រជុំប្រចាំខែជាមួយក្រុមប្រឹក្សាម្ដងទៀតអញ្ចឹងវាបីដងហើយ ចំណែកខាងប៉ូលីសវិញក៏បានឃ្លាំមើលដែរ ប៉ុន្តែនៅរោងកាហ្វេមិនឃើញដាក់ទូរទស្សន៍ ដាក់អីជួរមុខ អីទេ អត់ឃើញ ហើយខ្ញុំបានជួបសួរជាមួយពលរដ្ឋដែរ ពលរដ្ឋថា ឃើញតែគេលេងប៉ុន្តែខ្ញុំទៅសួរពលរដ្ឋ ថាម៉េចក៏អត់ឃើញគេលេង តើគេលេងនៅត្រង់កន្លែងណា? នៅក្នុងរោងកាហ្វេហ្នឹង មើលទៅអត់ឃើញទូរទស្សន៍ អីទេ ព្រោះនៅតាមភូមិខ្ញុំដាក់មេភូមិ ក្រុមប្រឹក្សា ខ្ញុំឱ្យជួយពិនិត្យតាមដានអញ្ចឹងទៅណា»។

លោកមេឃុំបានព្រមានថា ប្រសិនបើពួកគេនៅតែមិនរៀងចាលទៀត អាជ្ញាធរនឹងចុះបង្ក្រាបហើយ។

លោកថា៖ «បាទដូចខ្ញុំជម្រាបមិញអញ្ចឹងថា ធ្វើកិច្ចសន្យាជាមួយខ្ញុំ និងជាមួយមេប៉ុស្តិ៍ហ្នឹងពីរដងហើយ ហើយប្រជុំជាមួយក្រុមប្រឹក្សា ខ្ញុំខែមុនក្នុងខែ១២ ក៏បានម្ដងទៀត ពាក់ព័ន្ធហ្នឹងការផ្សព្វផ្សាយដល់គាត់ ដើម្បីផ្សព្វផ្សាយ ហើយក៏បានដាក់បទបញ្ជាឲ្យគាត់ដែរ ឱ្យគាត់ផ្ដិតមេដៃ ហើយបើគាត់នៅតែបង្កប់ល្បែងនិងអញ្ចឹងទៀត ខាងអាជ្ញាធរផ្ដល់ព័ត៌មានទៅដល់ខាងលើ ដើម្បីបង្ក្រាបល្បែងខុសច្បាប់អញ្ចឹងទៅណា»។

ទន្ទឹមគ្នានេះ លោកមេឃុំក៏បានថ្លែងអំណរគុណដល់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ដែលបានសម្ភាសន៍លោកពីបញ្ហានេះផងដែរ។

លោកថា៖ «តាមពិតទៅ ខ្ញុំមានសេចក្តីត្រេកអរណាស់បានសួរនាំ ព្រោះអីខ្ញុំហ្នឹងហើយ ដែលបានចុះទៅផ្ទះពលរដ្ឋបងប្អូនតាមផ្ទះ ពលរដ្ឋខ្លះអត់ទៅធ្វើការ កូនខ្លះអត់ទៅជួយធ្វើការឪពុកម្ដាយ មិនដឹងធ្វើអី ប្រព្រឹត្តល្បែងអញ្ចឹង ប៉ុន្តែការរំខានហ្នឹង ខ្ញុំបានទទួលព័ត៌មានពីគាត់វិញ អ្នកទៅផឹកកាហ្វេហ្នឹងពួកគាត់ទៅផឹកកាហ្វេម៉ោង៤ជិតភ្លឺ ហើយនាំគ្នាមាត់ឮៗ ហើយផ្ទះពលរដ្ឋនៅជុំវិញហ្នឹងគេដេក អត់បាន គេធ្វើការហត់ពេលល្ងាច គេសម្រាកទៅ ពួកគាត់ដេក អត់បានពួនគាត់មាត់ឮ ហើយម្ចាស់កាហ្វេឃាត់គេម៉េច បើគេឃ្លានកាហ្វេ គេចង់មកហូប ប៉ុន្តែខ្ញុំប្រាប់គេថា ប្រាប់គេទៅ បើចង់ហូបកាហ្វេក៏ហូបទៅ តែកុំឱ្យឮមាត់រំខានគេ ខ្ញុំបានប្រាប់និយាយជាមួយម្ចាស់ហាងកាហ្វេម្សិលមិញនេះឯងបង»។

លោក លី ភារី នាយប៉ុស្តិ៍នគរបាលឃុំរកាអា បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា ល្បែងអនឡាញនេះ បានស្ងាត់មួយរយៈបន្ទាប់ពីអាជ្ញាធរបានចុះបង្ក្រាប ក្រោយពីមានបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មក។

លោកថា៖ «ល្បែងស៊ីសងនេះ វាមានតាំងពីមុនមក ឥឡូវវាស្ងាត់អស់ កាលពីមុនវាមានអាទូរទស្សន៍ធំ ជួនកាលវាអាចលួចលេងអាទូរសព្ទអីប៉ិនៗបាតដៃហ្នឹង ម្នាក់ពីរនាក់ ជួនកាលយើងចុះទៅវាស្ងាត់ដែរ ជួនកាលវាលួចលេងអញ្ចឹងទៅ វាមិនដាក់ទូរទស្សន៍មើលដូចមុនទេ តាំងពីប្រសាសន៍សម្ដេចតេជោនិងមកទូរទស្សន៍អាធំៗហ្នឹងដកចេញអស់ហើយ ជួនកាលវាផឹកកាហ្វេពីរនាក់ហ្នឹង វានៅហ្នឹងទៅ ដល់ពេលយើងទៅ យើងចេះតែប្រាប់ទៅកុំឱ្យនៅរោងកាហ្វេគេ គឺពួកគេផឹកកាហ្វេលេងទូរសព្ទ័ដាក់ដងវាចុចចោលអញ្ចឹងទៅ អាល្បែងស៊ីសងនេះយូរៗទៅវាអស់ឯង ហើយអាអ្នកលួចលេងម្នាក់ពីរនាក់ វាជៀសមិនផុតទេ ជួនកាលវាលួចលេងមិនឱ្យយើងដឹង»។

យ៉ាងណាក្តី ពលរដ្ឋបានលើកឡើងពីក្តីបារម្ភថា បើមិនបង្ក្រាបល្បែងស៊ីសងឱ្យទាន់ពេលវេលាទេ នឹងធ្វើឱ្យគ្រួសារមួយចំនួនធ្លាក់ខ្លួនក្រដោយសារចាញ់ល្បែង និងឈ្លោះទាស់ទែងខ្វែងគំនិតគ្នារវាងប្ដីនិងប្រពន្ធ និងរំខានដល់សន្តិសុខសង្គម កើតចោរកម្មពេញស្រុកភូមិមិនខាន។

​លោកនាយករដ្ឋមន្ត្រី ​ហ៊ុន សែន កាលពី​ថ្ងៃទី ១៧ ខែ​កញ្ញា​នេះបាន​បង្ហោះ​សារជា​សំឡេង​ដែល​មាន​រយៈពេល​ជាង​ ២១​ នាទី​ នៅ​លើទំព័រ​ហ្វេសប៊ុកផ្លូវការ​របស់​លោក​ ដោយ​បញ្ជាឱ្យមន្ត្រី​ថ្នាក់​ក្រោម​ជាតិ​ និង​អាជ្ញា​ធរ​ពាក់​ព័ន្ធ​បង្ក្រាប​ឱ្យ​អស់នូវ​ល្បែង​ស៊ី​សង​ខុស​ច្បាប់ ខណៈសកម្មភាព​បើកល្បែងស៊ីសង​ ដែល​ជ្រក​ក្រោម​ស្លាក​ល្បែង​ឡូតូ​ និងមាន​អាជ្ញា​បណ្ណ​ស្រប​ច្បាប់ បាន​រីករាល​ដាលនៅ​តាម​ហាង​កាហ្វេ​ និង​ហាង​គុយទាវ​ជាដើម។ ​បន្ថែមពីនេះលោកក៏បានបញ្ជាអាជ្ញាធរឱ្យបិទហាងរកស៊ីណា ដែលនៅតែបន្តបើកល្បែងស៊ីសងទាំងនោះឱ្យបានជាដាច់ខាត ប្រសិនបើរកឃើញនោះ។ លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន បាន​ព្រមាន​ដកមន្ត្រី​ថ្នាក់​ក្រោម​ជាតិ​ និង​អាជ្ញាធរ​មូល​ដ្ឋាន​ ក៏ដូច​ជា​មន្ត្រី​ក្នុង​ជួរ​កងកម្លាំង​ប្រដាប់​អាវុធ​ ចេញ​ពី​មុខ​តំណែងភ្លាម ប្រសិន​បើពួកគេ​អសកម្ម ឬ​មិន​អាច​បង្ក្រាប​ល្បែង​ស៊ី​សង​ខុស​ច្បាប់​ ដូច​ជា ​ជល់មាន់ កន្ទុយ​លេខ​ ឬ​ហៅថា​ឆ្នោត​វៀត​ណាម​ ក្នុង​មូល​ដ្ឋាន​នីមួយៗ​៕

…………………

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានលោក សួស ចាន់ឌឿន

អត្ថបទមុន

កសិករនៅ​ខេត្តពោធិ៍សាត់​សប្បាយចិត្ត​បន្តិច​ដោយ​សារ​ស្រូវប្រាំង​ឡើងថ្លៃ​បើធៀប​នឹង​ឆ្នាំមុន

អត្ថបទបន្ទាប់

សត្វទន្សោងញី​មួយក្បាល​នៅព្រៃសង្ឃសហគមន៍​រុក្ខាវ័ន​បាន​ស្លាប់​​ដោយសារ​​ជាប់​អន្ទាក់

អត្ថបទបន្ទាប់
សត្វទន្សោងញី​មួយក្បាល​នៅព្រៃសង្ឃសហគមន៍​រុក្ខាវ័ន​បាន​ស្លាប់​​ដោយសារ​​ជាប់​អន្ទាក់

សត្វទន្សោងញី​មួយក្បាល​នៅព្រៃសង្ឃសហគមន៍​រុក្ខាវ័ន​បាន​ស្លាប់​​ដោយសារ​​ជាប់​អន្ទាក់

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង