CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សិទ្ធិមនុស្ស

ភរិយាអ្នកតវ៉ាដីធ្លីនៅខេត្តកណ្ដាលចោទអាជ្ញាធរប្រើលេសជំងឺកូវីដ-១៩ ចាប់ខ្លួនប្ដីរបស់ពួកគេ

Admin ដោយ Admin
August 3, 2021
ក្នុង សិទ្ធិមនុស្ស
0
ភរិយាអ្នកតវ៉ាដីធ្លីនៅខេត្តកណ្ដាលចោទអាជ្ញាធរប្រើលេសជំងឺកូវីដ-១៩ ចាប់ខ្លួនប្ដីរបស់ពួកគេ

ភរិយារបស់អ្នកតវ៉ាជម្លោះដីធ្លី អ្នកស្រី ហ៊ុំ សុខខែម និងអ្នកស្រី ប៉ាត សុខខឿន ផ្តល់បទសម្ភាសន៍ជាមួយពលរដ្ឋអ្នកសារព័ត៌មាន

0
ចែករំលែក
127
ចំនួនមើល

ភរិយាអ្នកតវ៉ាជម្លោះសិទ្ធិដីធ្លីនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ចោទប្រកាន់ថា អាជ្ញាធរបានចាប់បង្ខំប្ដីរបស់ពួកគេឱ្យធ្វើចត្តាឡីស័ក បន្ទាប់ពីពួកគេបានចេញតវ៉ាសុំឱ្យនាយករដ្ឋមន្ដ្រី​អន្ដរាគមន៍ករណីជម្លោះក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្ដហោះថ្មី។

កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ក្រុមអ្នកតវ៉ាជម្លោះដីធ្លីអះអាងថា ពលរដ្ឋចំនួន៤នាក់ត្រូវបានគេចាប់បញ្ជូនទៅធ្វើចត្តាឡីស័កទាំងគ្មានមូលហេតុច្បាស់លាស់ និងមិនមានលិខិតបញ្ជាក់វិជ្ជមានកូវីដ-១៩ណាមួយនោះទេ បន្ទាប់ពីពួកគេបានយកញាត្ដិទៅដាក់នៅខុទ្ទកាល័យនាយករដ្ឋមន្ដ្រី នៅឯទួលក្រសាំង ដើម្បីស្នើសុំឱ្យជួយរកដំណោះស្រាយករណីមានជម្លោះជាមួយក្រុមហ៊ុនសាងសង់ព្រលានយន្តហោះថ្មីរបស់លោកឧកញ៉ា ពុង ឃាវសែ ដែលបានអូសបន្លាយអស់ជាច្រើនឆ្នាំមកហើយ។

អ្នកតវ៉ាមានជម្លោះដីធ្លី៤នាក់ដែលរងការចាប់ខ្លួនរួមមានលោក ប៉ាង សំបូរ អាយុ ៥២ឆ្នាំ អ្នកស្រី ឆន ចាន់ថុល អាយុ ៥៥ឆ្នាំ លោក ម៉ាក ម៉ៅ អាយុ ៥០ឆ្នាំ និងលោក សឿន សួង អាយុ ៥៧ ដែលសុទ្ធសឹងជាពលរដ្ឋរស់នៅបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ភរិយាលោក ប៉ាង សំបូរ គឺអ្នកស្រី ប៉ាត សុខខឿន ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា ក្រោយមកដល់ផ្ទះវិញកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ប្ដីរបស់គាត់ត្រូវបានឡានពេទ្យមកយកដើម្បីនាំទៅធ្វើចត្ដាឡីស័កនៅសាលាស្រុកកណ្ដាលស្ទឹង ខណៈប្ដីគាត់មិនបានធ្វើតេស្ដណាមួយបញ្ជាក់ថា មានវិជ្ជមានជំងឺកូវីដ-១៩នោះទេ។

អ្នកស្រីហៅការចាប់បង្ខំយកទៅធ្វើចត្តាឡីស័កនេះថា ជារឿងដ៏អយុត្តិធម៌ និងគំរាមកំហែងពីសំណាក់អាជ្ញាធរមកលើអ្នកមានជម្លោះដីធ្លី ដែលគ្រាន់តែអនុវត្តសិទ្ធិទាមទារដីធ្លីរបស់ពួកគាត់។ 

អ្នកស្រីបន្ដថា៖ «ការចាប់ប្ដីខ្ញុំនេះមិនទាន់មានមូលហេតុច្បាស់លាស់ណាមួយទេ ដែលបង្ហាញថា ប្ដីខ្ញុំមានពាក់ព័ន្ធនិងអ្នកវិជ្ជមានកូវីដ-១៩ឡើយ បែរជាមកចាប់យកតែម្ដង វាជារឿងអយុត្ដិធម៍ណាស់។ ទៅតវ៉ាតែ៤នាក់ទេ មិនបានផ្ទុយនិងការណែនាំរបស់ក្រសួងសុខាភិបាលឡើយ ការដាក់ញាត្ដិនេះគឺស្នើសុំដល់សម្ដេចជួយដោះស្រាយជូនប្រជាពលរដ្ឋ។ មុនយកប្ដីខ្ញុំទៅធ្វើចត្ដាឡីស័ក ខ្ញុំបានសុំត្រឹមនៅផ្ទះបានហើយ ព្រោះប្ដីខ្ញុំមានជំងឺប្រចាំខ្លួន តែគេថា មិនព្រមដាច់ជាដាច់ខាត ត្រូវតែយកទៅស្រុក»។

ភរិយាលោក សឿន សួង លោកស្រី សេង យឿន ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានផងដែរថា ករណីនេះគឺការគំរាមកំហែង និងរំលោភបំពានសិទ្ធិរបស់ពលរដ្ឋក្នុងការតវ៉ា និងទាមទារសិទ្ធិលើដីធ្លី ដោយប្រើមូលហេតុបង្ការជំងឺកូវីដ-១៩។

អ្នកស្រីបន្ដថា៖ «សុំឱ្យស្ថាប័ននានាជួយតាមដានរឿងនេះផង ក្រែងមិនមែនរឿងកូវីដ-១៩ បែរទៅជារឿងផ្សេងហើយគេគំរាមកំហែងដល់ប្ដីពួកគេខ្ញុំដែលតវ៉ាដីធ្លី»។

មេឃុំបឹងខ្យាង លោក ណៃ ចាន់ឌី ប្រាប់ថា លោកមិនដឹងរឿងនេះនោះទេ ដោយលោកថា រវល់ការងារចាក់វ៉ាក់សាំងជូនពលរដ្ឋ។
អភិបាលស្រុកកណ្ដាលស្ទឹង លោក អ៊ូច សាវឿន ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា ពួកគាត់បានទៅតំបន់ដែលកំពុងមានជំងឺកូវីដ-១៩ខ្លាំង ដោយថា ការនាំពួកគេធ្វើចត្តាឡីស័កនេះ គឺដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ចូលដល់សហគមន៍។

លោកបន្ដថា៖ «ជំងឺកូវីដផ្ទុះខ្លាំង ចង់ឬមិនចង់ ក៏ត្រូវតែធ្វើការពិនិត្យ និងធ្វើចត្ដាឡីស័កដែរ ព្រោះខ្លាចជំងឺដ៏កាចសាហាវនេះឆ្លងចូលសហគមន៍ ពិបាកទប់ស្កាត់ណាស់ បើមានជំងឺឆ្លងថ្មីចូលមែន»។

យ៉ាងនេះក្ដី ក្រុមគ្រួសារអ្នកមានជម្លោះដីធ្លីស្នើសុំឱ្យអង្គការពាក់ព័ន្ធជួយតាមដានរឿងនេះ និងស្នើឱ្យអាជ្ញាធរដោះលែងប្ដីរបស់ពួកគេឱ្យមានសេរីភាពវិញ និងកុំប្រើមូលហេតុការពារជំងឺកូវីដ-១៩ រារាំងពលរដ្ឋមានជម្លោះដីធ្លី៕

________________________________________

ពលរដ្ឋអ្នកសារព័ត៌មាន CCIM លោក ឃាង សុខមាន

អត្ថបទមុន

អាជ្ញាធរមិនហ៊ានអភិវឌ្ឍន៍ផ្លូវក្នុងភូមិ ក្រោមហេតុផលជាការគ្រប់គ្រងរបស់ក្រុមហ៊ុនឯកជន

អត្ថបទបន្ទាប់

អ្នកភូមិនៅស្រុកកៀនស្វាយស្នើអាជ្ញាធរជួយដោះស្រាយករណីក្រុមហ៊ុនបំពានលើដីផ្លូវលំសាធារណៈ

អត្ថបទបន្ទាប់
អ្នកភូមិនៅស្រុកកៀនស្វាយស្នើអាជ្ញាធរជួយដោះស្រាយករណីក្រុមហ៊ុនបំពានលើដីផ្លូវលំសាធារណៈ

អ្នកភូមិនៅស្រុកកៀនស្វាយស្នើអាជ្ញាធរជួយដោះស្រាយករណីក្រុមហ៊ុនបំពានលើដីផ្លូវលំសាធារណៈ

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង