CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ការងារ

កម្មការនីរោងចក្រ៤នាក់ នៅស្វាយរៀងមិនទទួលបានប្រាក់ឧបត្ថម្ភពី ប.ស.ស ក្រោយសម្រាលកូន

Admin ដោយ Admin
July 26, 2023
ក្នុង ការងារ
0
កម្មការនីរោងចក្រ៤នាក់ នៅស្វាយរៀងមិនទទួលបានប្រាក់ឧបត្ថម្ភពី ប.ស.ស ក្រោយសម្រាលកូន

រោងចក្រឡេកស្ព័រស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសនាគរាជសង្កាត់ព្រៃអង្គុញក្រុងបាវិតខេត្ដស្វាយរៀង។ (រូបភាព៖ សួន វុត្ថា)

0
ចែករំលែក
848
ចំនួនមើល

កម្មការនី៤នាក់ បម្រើការងារនៅរោងចក្រ ឡេកស្ព័រ (Lake Sports) ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសនាគរាជ នៅសង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្ដស្វាយរៀង បានអះអាងថា ពួកគាត់មិនទទួលបានប្រាក់ឧបត្ថម្ភពី ប.ស.ស ក្រោយពេលសម្រាលកូនរួច។

កម្មការិនីផ្នែកត្រួតពិនិត្យអ្នកស្រី ស៊ីន ស្រីណា នៅភូមិព្រៃគគីរ ឃុំព្រៃគគីរ ស្រុកចន្ទ្រា បម្រើការងារនៅរោងចក្រឡេកស្ព័រជាង៣ឆ្នាំ បានអះអាងថា អ្នកស្រីសម្រាលកូនបានជាង១ខែហើយ គឺមិនទទួលបានប្រាក់ឧបត្ថមដល់កូនពីបេឡាជាតិរបបសន្តិសុខសង្គមនៅឡើយទេ។ អ្នកស្រីថា លុយដែលត្រូវទទួលបានពី ប.ស.ស នោះ មានចំនួនចន្លោះពី៥០០ ទៅ ៦០០ដុល្លា ដោយគិតទៅតាមអ្នកធ្វើការមានចំនួនច្រើន ឬតិចឆ្នាំ។

កម្មការិនីវ័យ៣១ឆ្នាំរូបនេះបន្តថា មូលហេតុដែលអ្នកស្រីមិនទទួលបានប្រាក់ឧបត្ថម្ភ គឺដោយសារភាគគីខាងរោងចក្រមិនព្រមបង់លុយឱ្យទៅខាង ប.ស.ស នៅក្នុងអំឡុងពេលដែលរោងចក្រព្យួរការងារកម្មករ កាលពីដើមឆ្នាំ២០២៣។ អ្នកស្រីថា រយៈពេលជាង៣ឆ្នាំកន្លងទៅនេះ ក្រុមហ៊ុនបានកាត់លុយកម្មករយកទៅបង់ឱ្យ.ប.ស.ស ប៉ុន្តែពេលកម្មករសម្រាលកូនបែរជាមិនទទួលបានអត្ថប្រយោជន៍ពីខាង ប.ស.ស ទៅវិញ។

អ្នកស្រីលើកឡើងថា៖ «ធ្វើការរាប់ឆ្នាំហើយអត់បាន[ប្រាក់ឧបត្ថម្ភ ] ហើយគេបាន ខ្ញុំមានអារម្មណ៍ខឹង កាត់លុយយើងរាល់ខែ ដល់ពេលរោងចក្រព្យួរឈ្មោះតែ៦ខែហេតុអ្វីខ្ញុំអត់បាន[ ប្រាក់ឧបត្ថម្ភ]។  ពិបាកណាស់យើងមានកូន ចឹងលុយ[ទិញ]ទឹកដោះគោកូនអីខ្វះខាត ខ្ញុំជំពាក់លុយធនាគារពេលចឹងពិបាក មិនមានលុយពេលកូនឈឺ យើងកូនខ្ចី ចឹងត្រូវការចំណាយច្រើន រោងចក្រព្យួរឈ្មោះទាំងប្ដីប្រពន្ធ»។

កម្មការិនីផ្នែកដេរអ្នកស្រី ដួង សុភាព បម្រើការងារនៅរោងចក្រឡេកស្ព័រ៣ឆ្នាំ បាននិយាយថា អ្នកស្រីសម្រាលកូនបានជាង៣ខែហើយ ដែលរហូតមកដល់ពេលនេះ ក៏មិនទទួលបានប្រាក់ឧត្ថមពី ប.ស.ស ដែរ។

កម្មការីវ័យ ២៨ឆ្នាំរូបនេះរៀបរាប់ថា ខណៈអ្នកស្រីមានកូនខ្ចីហើយមិនទទួលបានប្រាក់ឧត្ថមនោះ គឺគ្រួសារអ្នកស្រីជួបការលំបាកជាច្រើនក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដូចជាខ្វះលុយទិញទឹកដោះគោសម្រាប់កូនបៅ និងការចំណាយផ្សេងៗក្នុងគ្រួសារជាដើម។

អ្នកស្រី ដួង សុភាព ឱ្យដឹងថា កម្មការិនីដែលសម្រាលកូននៅក្នុងខែកុម្ភៈ ឬមុនខែកុម្ភៈឆ្នាំ២០២៣ គឺកម្មការិនីទាំងនោះទទួលបានប្រាក់ឧបត្ថម្ភពី ប.ស.ស។ ចំណែកអ្នកដែលសម្រាលកូននៅក្នុងខែមីនា ឬក្រោយខែមីនា គឺមិនទទួលបានប្រាក់ឧបត្ថម្ភពី ប.ស.ស នោះទេ។ អ្នកស្រីយល់ឃើញថា នេះជាការរើសអើងមួយក្នុងការផ្ដល់ប្រាក់ឧបត្ថម្ភសម្រាប់ស្រ្ដីដែលបានសម្រាលកូន។

អ្នកស្រីលើកឡើងថា៖ « ខ្ញុំមានអារម្មណ៍ថាស្ដាយ ពួកគេនៅធ្វើការជាមួយខ្ញុំ គេសម្រាលត្រឹមខែ២គេបាន[លុយឧបត្ថម្ភ ]ដល់ពេលខ្ញុំ[សម្រាល]ក្នុងខែ៤អត់បាន មានតែស្ដាយ គេបានយើងអត់។ ខ្ញុំសំណូមពរឱ្យក្រសួងការងារ មន្ទីការងារជួយដោះស្រាយឱ្យខ្ញុំបានលុយ។ ខ្ញុំអត់មានលុយទិញទឹកដោះគោកូន ណាមួយខ្ញុំសម្រាលនៅពេទ្យឯកជនអស់លុយច្រើន អត់បានលុយពីប.ស.ស។ ខ្ញុំអត់បានទៅចូលពេទ្យរដ្ឋ ខ្ញុំទៅពេទ្យឯកជន » ។

មិនសូវខុសគ្នានេះទេ អ្នកស្រី តប់ ម៉ាច បម្រើការងារផ្នែកត្រួតពិនិត្យនៅរោងចក្រ ឡេកស្ព័រ ជាង១ឆ្នាំប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា អ្នកស្រីសម្រាលកូនបានរយៈពេលជាង៣ខែហើយ ក៏មិនទទួលបានប្រាក់ឧបត្ថមនោះទេដែរ។

កម្មការិនីវ័យ២០ឆ្នាំរូបនេះបន្តថា ពេលដែលសម្រាកសម្រាលកូននេះ គឺគ្រួសារអ្នកស្រីត្រូវការចំណាយច្រើន ដោយក្នុង១ខែៗ អ្នកស្រីត្រូវចំណាយលុយទឹកដោះគោសម្រាប់កូនបៅចំនួន៣០០០០០ (សាមសឹបម៉ីនរៀល) ទៅ៣៥០០០០ (សាមសឹបប្រាំម៉ីនរៀល) ។

អ្នកស្រីបន្ថែម៖ « អត់មានលុយទិញដោះគោជិតដល់ខែទាល់ប្ដីបើកជួនកាលទៅយកសិន[ទិញគេផ្ដាក់ ] »។

ប្រធានរដ្ឋបាលរោងចក្រឡេកស្ព័រលោក ទេព បញ្ញា បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ករណីនេះលោកមិនអាចឆ្លើយតបបាននោះទេ ដោយសារមានការហាមឃាត់ពីខាង ប.ស.ស ។

លោកលើកឡើងថា៖ « ខ្ញុំអត់ទាន់ឆ្លើយតបចំពោះបងទេដោយសារខ្ញុំធ្វើតាមការណែនាំរបស់ ប ស ស បង »។

មន្រ្ដី ប.ស.ស ដែលប្រចាំការនៅក្រុងបាវិតលោក នង សារាយ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ករណីនេះទាល់តែខាងកម្មករទាំងនោះមកជួបក្រុមការងាររបស់លោក ដើម្បីធ្វើការឆែកមើលសិនបានដឹងថា មានបញ្ហាអ្វី។

លោកលើកឡើងថា៖ « ឱ្យគាត់មកជួបខាងខ្ញុំឱ្យគាត់ឆែកមើលមិចៗខាងខ្ញុំពន្យល់ប្រាប់គាត់ »។

ពាក់ព័ន្ធករណីនេះ ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ដស្វាយរៀងលោក អ៊ូ សុខឿន បានស្នើដល់កម្មការិនីទាំងនោះដាក់ពាក្យប្តឹងទៅមន្ទីរការងារខេត្ដដោយផ្ទាល់ ដើម្បីឱ្យខាងមន្ទីរដឹងថា ខាងកម្មករបាត់ប្រយោជន៍អ្វីខ្លះ។ លោកថា ជាគោលការណ៍ប្រាក់ឧបត្ថម្ភនេះត្រូវផ្តល់ដល់ស្រ្ដីមានផ្ទៃពោះ អ្នកសម្រាលកូនដោយគ្មានការរើសអើងកម្មករនោះទេ។

លោកបន្ថែមថា៖ «ក្នុងករណីព្យួរការងារ គាត់អត់ទាន់បាត់បង់សិទ្ធិជាកម្មករទេ ចឹងវិភាគទានគាត់នៅតែបង់។ ចឹងរឿងដែលសំខានរបស់គាត់ឱ្យគាត់មកប្ដឹង ព្រោះមានខាងការងារនៅជិតហ្នឹង ឬមកមន្ទីរក៏បាន បើគាត់បាត់ប្រយោជន៍ ឱ្យគាត់មកគេសួរនាំ គេចុះអធិការកិច្ចមើលគេឆែកមើល »។

ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា បានថ្លែងថា បើសិនកម្មករជាកម្មករបានបំពេញការងាររយៈពេលចាប់ពីមួយឆ្នាំឡើងទៅ គឺកម្មករមានសិទ្ធិទទួលបានអត្ថប្រយោជន៍ស្របតាមផ្លូវច្បាប់។ លោកថា បើសិនជាខាងរោងចក្រមិនបានចុះឈ្មោះកម្មករកម្មការនីចូលក្នុងប្រពន្ធ័របស់ ប.ស.ស ទេនោះ គឺឈ្មោះរបស់កម្មករកម្មការនីមិនស្របទៅតាមច្បាប់ឡើយ។

មេសហជីពរូបនេះបន្តថា ប្រសិនបើខាងរោងចក្របានចុះឈ្មោះរបស់កម្មករកម្មកានីចូលទៅក្នុងបញ្ជី ឬប្រពន្ធ័របស់ ប.ស .ស ហើយ នោះឈ្មោះរបស់កម្មករ គឺស្របទៅតាមច្បាប់មានសិទ្ធិទទួលបានអត្ថប្រយោជន៍។

លោក ប៉ាវ ស៊ីណា លើកឡើងថា នៅពេលដែលថៅកែរោងចក្រមិនព្រមបង់លុយឱ្យទៅ ប.ស.ស នោះជាកាតព្វកិច្ចរបស់ ប .ស.ស ដែលត្រូវពិនិត្យមើលទៅលើការមិនអនុវត្តកាតព្វកិច្ចរបស់ថៅកែរោងចក្រ។ លោកថា ប.ស.ស មានសិទ្ធិគ្រប់គ្រាន់ក្នុងការផាកពិន័យទៅលើក្រុមហ៊ុនដែលជាសមាជិករបស់ ប.ស.ស ដែលមិនបានបំពេញកាតព្វកិច្ចរបស់ខ្លួន។

ចំពោះការឆ្លើយដាក់គ្នាទៅវិញទៅមករវាង មន្ត្រី ប.ស.ស និងរដ្ឋបាលរោងចក្រនោះ លោកថា វាជារឿងមួយមិនត្រឹមត្រូវតាមច្បាប់និងមិនមានទំនួលខុសត្រូវលើកម្មករ។

លោកលើកឡើងថា៖ « មិនត្រូវបណ្ដោយឱ្យរោងចក្រនុងនៅក្រៅសំណាញ់ច្បាប់ទេ  ហើយបណ្ដោយឱ្យកម្មកររត់ទៅលិចរត់ទៅកើតដោយរកអ្នកទទួលខុសត្រូវមិនឃើញចឹងទេ » ។

បើតាមកម្មករ រោងចក្រ ឡេកស្ព័រ (Lake Sports) ជារោងចក្រផលិតស្បែកជើងមានថៅកែជាជនជាតិចិន និងមានកម្មករប្រមាណ៩០០នាក់៕


…………………………………………

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តស្វាយរៀង លោក សួន វុត្ថា

អត្ថបទមុន

សត្វព្រៃ និងផលត្រីនៅព្រៃសង្ឃរុក្ខាវ័នប្រឈមបាត់ឆាប់រហ័យ ខណៈអន្ទាក់ និងការនេសាទខុសច្បាប់បន្តកើតមាន

អត្ថបទបន្ទាប់

ឧទ្ធរណ៍​រាជធានី​ភ្នំពេញ​កោះ​ហៅ​ប្រជា​សហគមន៍​ឡពាង​៥រូប​ឱ្យ​ចូល​បំភ្លឺ​នៅ​ដើម​ខែ​សីហា​ជុំវិញ​សំណុំ​រឿង​​​ជា​មួយ​ក្រុមហ៊ុន​​KDC​

អត្ថបទបន្ទាប់
ប្រជាសហគមន៍ឡពាង ៥រូប ដែលសាលាឧទ្ធរណ៍រាជធានីភ្នំពេញកោះហៅឱ្យចូលបំភ្លឺនៅដើម ខែសីហា ឆ្នាំ២០២៣ ជុំវិញសំណុំរឿងវិវាទដីធ្លីជាមួយក្រុមហ៊ុនខេឌីស៊ី(KDC)ឈរកាន់ដីកាកោះនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣។ (ពលរដ្ឋអ្នកសារព័ត៌មាន)

ឧទ្ធរណ៍​រាជធានី​ភ្នំពេញ​កោះ​ហៅ​ប្រជា​សហគមន៍​ឡពាង​៥រូប​ឱ្យ​ចូល​បំភ្លឺ​នៅ​ដើម​ខែ​សីហា​ជុំវិញ​សំណុំ​រឿង​​​ជា​មួយ​ក្រុមហ៊ុន​​KDC​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង