CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ការងារ

អតីតបុគ្គលិកណាហ្គាវើលដ៍​ថាការប្រើប្រាស់ប្រព័ន្ធតុលាការមិនអាចទប់ស្កាត់សកម្មភាពតវ៉ា​របស់ពួកគេបានឡើយ

Admin ដោយ Admin
June 5, 2023
ក្នុង ការងារ
0
អតីតបុគ្គលិកណាហ្គាវើលដ៍​ថាការប្រើប្រាស់ប្រព័ន្ធតុលាការមិនអាចទប់ស្កាត់សកម្មភាពតវ៉ា​របស់ពួកគេបានឡើយ

អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍​នាំគ្នាតវ៉ានៅមុខក្រុមហ៊ុន និងរូបខ្លះពួកគាត់តវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទាមទារឱ្យទទួលយកពួកគាត់ឱ្យចូលធ្វើការវិញ កាលពីចុងខែមេសា ឆ្នាំ២០២៣។ ( រូបភាព: ឈឹម សុខន)

0
ចែករំលែក
147
ចំនួនមើល

អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍បានអះអាងថា ការប្រើប្រាស់ប្រព័ន្ធតុលាការមិនអាចរារាំងពួកគេក្នុងការតវ៉ាទាមទាររកដំណោះស្រាយជាមួយក្រុមហ៊ុនបានឡើយ ដោយពួកគេបានចាត់ចំណាត់ការរបស់តុលាការនេះថាទុកជាគំរាមកំហែង។

អនុប្រធានសហជីពទ្រទ្រង់សិទ្ធិបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ អ្នកស្រី ឈឹម សុខន អាយុ​៣៣ឆ្នាំ ជាអតីតបុគ្គលិកក្រុមហ៊ុនល្បែងមួយនេះអស់រយៈពេលជិត២០ឆ្នាំដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញ​ផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ១ឆ្នាំ៦ខែ  ប៉ុន្តែទោសទាំងនោះត្រូវព្យួរឱ្យស្ថិតក្រោមការត្រួតពិនិត្យពីតុលាការ។

អ្នកស្រីឱ្យដឹងថា  កាលពីថ្ងៃអង្គារ៍ម្សិលមិញថា បើទោះបីជាតុលាការក្រុងភ្នំពេញកាត់ទោសអ្នកស្រី ​ កញ្ញា ឈឹម ស៊ីថរ និងអ្នកពាក់ព័ន្ធផ្សេងទៀតក្តី ប៉ុន្តែក៏សកម្មភាពតវ៉ាទាមទារស្វែងរកដំណោះស្រាយពីក្រុមហ៊ុនណាហ្គាវើលដ៍នៅតែបន្ដឥតឈប់ឈរ។

អ្នកស្រីបានចាត់ទុកការធ្វើទុក្ខបុកម្នេញតាមប្រព័ន្ធតុលាការកន្លងមកថា អាជ្ញាធរ និងក្រុមហ៊ុនមិនបានព្យាយាមដោះស្រាយដោយត្រឹមត្រូវ និងស្របច្បាប់នោះទេ ដោយអ្នកពាក់ព័ន្ធទាំងនោះបែរជាព្យាយាមគេចវេស និងបិទសិទ្ធិសេរីភាពរបស់កូដករដែលមានចែងក្នុងច្បាប់ស្ដីច្បាប់កូដកម្ម និងបំបិទសិទ្ធិមនុស្សដែលទទួលស្គាល់ដោយច្បាប់​ជាតិ និងអន្ដរជាតិ។

យ៉ាងណាក្ដី អ្នកស្រីបន្ដថា ការប្រមូលផ្ដុំគ្នាតវ៉ានេះគឺចង់ឱ្យខាងក្រុមហ៊ុន និងក្រសួងពាក់ព័ន្ធព្រមទទួលយកសំណើររបស់ពួកអ្នកស្រីទី១គឺព្រមទទួលយកបុគ្គលិកដែលសេសសល់ចូលធ្វើការវិញ និងទី២សម្រាប់អ្នកព្រមទទួលយកសំណងគឺត្រូវគិតគូរឱ្យបានត្រឹមត្រូវតាមច្បាប់ការងារ។ ​

អ្នកស្រីថា៖«ព្រួយរហូតមក ព្រោះយើងមើលស្ថានភាពវាមិនល្អសម្រាប់យើង ប៉ុន្ដែធ្វើមិចអូន យើងអត់មានជម្រើសអីផ្សេងក្រៅពីហ្នឹងទេ។ បើយើងអត់ទទួលបានដំណោះស្រាយផង។បុគ្គលិកបូកសរុបជិត៤០០នាក់ ប៉ុន្ដែអ្នកខ្លះគ្នាអត់មានប្រាក់ចំណូលចឹងគាត់រកការងារធ្វើសិន ប៉ុន្ដែគាត់អត់ចូលធ្វើការនៅណាហ្គាទេ។ យើងចង់ចូលធ្វើការវិញ អ្នកព្រមទទួលលុយគឺត្រូវគុណឱ្យបានត្រឹមត្រូវ។ យើងបន្ដការតវ៉ារហូតមានដំណោះស្រាយ។ ខ្ញុំចង់ឱ្យតុលាការដោះលែងកញ្ញា ឈឹម ស៊ីថរ ឱ្យមានសេរីភាពវិញ រួមទាំងពួកខ្ញុំ៥នាក់ផង ពួកខ្ញុំគេ[សាលាដំបូង]ឱ្យនៅក្រៅឃុំ។

សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុននេះ បានផ្តន្ទាទោស កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU) និង សមាជិក ៨នាក់ទៀត ឱ្យជាប់ពន្ធនាគារចន្លោះពី១ឆ្នាំទៅ២ ឆ្នាំពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមតាមមាត្រា៤៩៤  នីង៤៩៥ នៃ ក្រមព្រហ្មទណ្ឌ។

ថ្នាក់ដឹកនាំសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ដែលតុលាការកាត់ទោសទាំងនោះ រួមមាន​កញ្ញា ឈឹម ស៊ីថរ ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន ២ឆ្នាំ និង​សមាជិក ៥នាក់​ទៀត គឺ​កញ្ញា ឈឹម សុខន កញ្ញា ទូច សិរីមាស លោកស្រី ឃ្លាំង សុបិន្ត លោកស្រី ស៊ុន ស្រីពេជ្រ និង​លោកស្រី ហៃ សុភាព ឱ្យ​ជាប់​ពន្ធនាគារ​ជាង ១ឆ្នាំ​កន្លះ ដោយ​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះ​អាសន្ន តែ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ។ ចំណែក​ឯ​លោកស្រី រី សុវណ្ណឌី លោក សុខ ណារិទ្ធិ និង​លោក សុខ គង្គា ក៏​ត្រូវ​ជាប់​ពន្ធនាគារ​ចំនួន១ឆ្នាំដែរ ​ដោយ​តុលាការ​សម្រេច​ព្យួរ​ទោស។

ស្រដៀងគ្នាដែរ អ្នកស្រី ម៉ែន សិរីវឌ្ឍនៈ អាយុ៣១ឆ្នាំ និងធ្លាប់បានបម្រើ​ការងារក្រុមហ៊ុនណាហ្គាវើលដ៍អស់រយៈពេល១០ឆ្នាំ បានបញ្ជាក់ថា ការកាត់ទោសពួកគាត់នេះ​មិនមែនជារឿងដែលពួកអ្នកស្រីត្រូវបញ្ឈប់សកម្មភាពតវ៉ាដោយស្រប់ច្បាប់និងសន្តិវិធីនោះទេ ប្រសិនបើដោះស្រាយវិវាទការងារមិនមាន។

អ្នកស្រីបានឱ្យដឹងទៀតថា កន្លងមកអាជ្ញាធរ​មិនបានព្យាយាមឈរខាងពលរដ្ឋទេ គឺតែងតែឈរខាងអ្នកមានលុយ និងមានអំណាច ទោះបីជាសកម្មភាពក្រុមហ៊ុនផ្ទុយពីច្បាប់ការងារក៏ដោយ។

អ្នកស្រីថា៖«ទោះគំរាមកំហែងតាមប្រព័ន្ធតុលាការក៏ដោយ ពួកខ្ញុំនៅតែបន្ដសកម្មភាព ព្រោះយើងទាមទារតាមច្បាប់។ ដរាបណាគ្មានដំណោះស្រាយសមរម្យឱ្យពួកខ្ញុំ ពួកខ្ញុំនៅតែបន្ដកូដកម្ម។ ពួកខ្ញុំគ្មានជម្រើសទេ ក្រៅពីហ្នឹងទេ»។

មាត្រា៣២៤ នៃច្បាប់ការងាររបស់កម្ពុជាចែងថា ការធ្វើកូដកម្មត្រូវជូន​ «ដំណឹង ជាមុនយ៉ាងហោចណាស់៧ថ្ងៃនៃថ្ងៃធ្វើការ» ដល់និយោជកនិងក្រសួងការងារ និង «បញ្ជាក់ឲ្យបាន​ច្បាស់ពីការទាមទារ ដែលជាហេតុផលនៃការធ្វើកូដកម្ម នេះ»។ មាត្រា៧នៃច្បាប់បាតុកម្មកម្ពុជាក៏តម្រូវឲ្យមានការជូនដំណឹងពីមុនចំនួន ៥ថ្ងៃផងដែរ។ ប៉ុន្ដែគ្មាន​ច្បាប់​ណាមួយ​​តម្រូវឱ្យ​សុំការអនុញ្ញាតពីអាជ្ញាធរនោះទេ។

ជុំវិញរឿងនេះដែរត្រូវបានអ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ បានបញ្ជាក់យ៉ាងខ្លីនឹងCCIMថា«ខាងក្រសួងកំពុងតែគិតគូរដោះស្រាយបញ្ហាវិវាទការងាររវាងក្រុមហ៊ុន និងបុគ្គលិកណាហ្គាវ៉ើលហើយ  ព្រោះតួនាទីក្រសួងគឺអ្នកសម្របសម្រួលបញ្ហានេះ »។

មាត្រា ៣២ ចែងថា ជនគ្រប់រូបមានសិទ្ធិរស់រានមានជីវិត។ មាត្រានេះបញ្ជាក់ឡើងវិញថា សិទ្ធិរស់រានមានជីវិត គឺជាសិទ្ធិដែលបានធានា និងទទួលស្គាល់ដោយរដ្ឋធម្មនុញ្ញ។ ស្របនឹងគោលការណ៍នៃរដ្ឋធម្មនុញ្ញនេះ បទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ក៏មានគោលដៅធានានូវសិទ្ធិរស់រានមានជីវិតរបស់កម្មករនិយោជិត។

ចំណែកឯលោក គង់ អាទិត្យ ប្រធានសហជីពស៊ីខៅឌូ បានថ្លែង​​ថា សម្រាប់បញ្ហារបស់កូដករក្រុមហ៊ុនណាហ្គាវើលដ៍នេះ គឺជាបញ្ហារ៉ាំរ៉ៃមួយដែលអាជ្ញាធរគួរតែដោះស្រាយ​។ លោកថា ​ បើអាជ្ញាធរចាប់ខ្លួនតំណាងពួកគាត់ហើយ ចង់មិនចង់ពួកគាត់ត្រូវតែតវ៉ា។

លោកបានបង្ហាញដំណោះស្រាយថា ផ្លូវមានតែមួយដែលអាចបញ្ចប់បញ្ហាវិវាទនេះបាន គឺការចចារគ្នាដោយគោលនយោបាយឈ្នះៗ ទើបអាចបញ្ចប់បាន ប៉ុន្ដែវាអាស្រ័យលើអាជ្ញាធរ និងក្រុមហ៊ុនថា ព្រមប្រើវិធីហ្នឹងឬក៏អត់។

លោកថា៖«សម្រាប់ខ្ញុំគឺមានតែផ្លូវចចារទេ គ្មានផ្លូវណាអាចចេញរួចទេ។យើងត្រូវយល់ដែរថាមូលហេតុដែលនាំឱ្យវិវាទនេះអូសបន្លាយបែបនេះគឺកើតចេញពីការរើសអើងសហជីព។ការប្រើប្រាស់ប្រព័ន្ធតុលាការក៏មិនមែនមធ្យោបាយល្អទេ មានតែធ្វើឱ្យពួកគាត់កាន់តែក្ដៅ»។

​

អ្នកស្រី ចក់ សុភាព នាយិកានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា​ បានលើកឡើងថា បើនិយាយពីច្បាប់ការងារគឺនិយោជិតមានសិទ្ធិគ្រាប់គ្រាន់ក្នុងការទាមទារនៅពេលដែលនិយោជកមិនបានបំពេញតាមកិច្ចសន្យាដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងលិខិតតុបករណ៍អន្ដរជាតិមួយចំនួនទៀតនិងបានទទួលស្គាល់រួចមកហើយ។

យ៉ាងណា អ្នកស្រីបានឱ្យដឹងទៀតថា ទោះជាមានច្បាប់ស្ដីអំពីកូដកម្មក៏ដោយ ប៉ុន្ដែជាក់ស្ដែងគឺកូដករណាហ្គាវើលដ៍តែងតែរងការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរ និងថៅកែក្រុមហ៊ុនរហូតមានការចោទប្រកាន់នឹងចាប់ខ្លួនទៀត។ អ្នកស្រីថា រូបភាពទាំងអស់នេះហើយដែលបង្ហាញថា ច្បាប់ស្ដីពីការងារគឺមិនបានធានាឱ្យនិយោជិតមានសិទ្ធិក្នុងការទាមទារតាមកិច្ចសន្យារវាងនិយោជិត និងនិយោជក់ទេ ប៉ុន្ដែយកច្បាប់ទាំងអស់នឹងមកបម្រើការងារឱ្យអ្នកមានលុយ មានអំណាចជំនួសវិញ។

អ្នកស្រីថា«យើងមើលថាទាំងអស់នេះគឺជាការដាក់គំនាបហើយនឹងផ្ទុយអំពីការប្ដេជ្ញាធានាដល់ពលរដ្ឋលើការអនុវត្ដន៍សេរីភាពជាមូលដ្ឋានហ្នឹងគឺយើងមិនបានបង្កបរិយាកាសអំណោយផលដល់ពួកគាត់ក្នុងការប្រើប្រាស់សិទ្ធិ។ការខកខាតរបស់អាជ្ញាធរក្នុងការផ្ដល់កិច្ចអន្ដរាគមន៍គ្រប់គ្រាន់ក្នុងការដោះស្រាយវិវាទការងារ​ដែលយើងឃើញថាហាក់ដូចជាដាក់បន្ទុកលើថ្នាក់ដឹកនាំសហជីព និងបុគ្គលិកធ្វើការតវ៉ា។អាជ្ញាធរហាក់ដាក់គំនាបតែម្ខាងទៅលើកម្មករដែលតវ៉ាទៅវិញ»។

គួររំលឹកថា វិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ បានចាប់ផ្ដើមនៅចុងឆ្នាំ២០២១ ក្រោយ​ក្រុមហ៊ុន​ល្បែងមួយនេះ ប្រកាសបញ្ឈប់បុគ្គលិកក្នុងទ្រង់ទ្រាយធំ​​ ដែលភាគច្រើនជា​មេដឹកនាំ​សហជីព និងសមាជិកសហជីព។

មកទល់ពេលនេះវិវាទនេះ មិនទាន់បញ្ចប់ឡើយ ដោយសារតែក្រុមហ៊ុនមិនព្រមទទួលយក​បុគ្គលិកទាំងនោះឱ្យចូលធ្វើការវិញឡើយ។ តែសហជីពថា ទង្វើនេះគឺជាការរើសអើង​សហជីព​ឯករាជ្យ ខណៈក្រុមហ៊ុនកំពុងតែប្រកាសរើសបុគ្គលិកបន្ថែម។

……………………………………………

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក ឃាង សុខមាន

អត្ថបទមុន

កម្មកររោងចក្រដំឡើងកង់ជាង១ ០០០នាក់នៅស្វាយរៀងមិនពេញចិត្តនឹងភាគីរោងចក្រ ក្រោយថៅកែសម្រេចឱ្យសម្រាកដោយ​គ្មានប្រាក់​ឧបត្ថម្ភ​​

អត្ថបទបន្ទាប់

អ្នកការពារព្រៃសង្ឃរុក្ខាវ័នបារម្ភពីផលប៉ះពាល់ត្រី និងសត្វព្រៃ ខណៈទំនប់ទឹកក្នុងតំបន់នេះប្រឈមរីងស្ងួត

អត្ថបទបន្ទាប់
អ្នកការពារព្រៃសង្ឃរុក្ខាវ័នបារម្ភពីផលប៉ះពាល់ត្រី និងសត្វព្រៃ ខណៈទំនប់ទឹកក្នុងតំបន់នេះប្រឈមរីងស្ងួត

អ្នកការពារព្រៃសង្ឃរុក្ខាវ័នបារម្ភពីផលប៉ះពាល់ត្រី និងសត្វព្រៃ ខណៈទំនប់ទឹកក្នុងតំបន់នេះប្រឈមរីងស្ងួត

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង