CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន បរិស្ថាន

សកម្មជន​ការពារ​ព្រៃឈើ​ថា​ការ​ដុត​បំផ្លាញ​ស្នាក់ការ​របស់​សហគមន៍​ជា​ការ​គំរាមកំហែង​

Admin ដោយ Admin
July 20, 2023
ក្នុង បរិស្ថាន, ព័ត៌មាន
0
ទិដ្ឋភាពស្នាក់ការរបស់សហគមន៍ព្រៃក្បាលខ្លា ស្ថិតនៅភូមិស្រែចង់ ឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្ដកំពង់ធំ ត្រូវបានជនខិលខូចលួចដុតបំផ្លាញ កាលពីយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣។ (ពលរដ្ឋអ្នកសារព័ត៌មាន)

ទិដ្ឋភាពស្នាក់ការរបស់សហគមន៍ព្រៃក្បាលខ្លា ស្ថិតនៅភូមិស្រែចង់ ឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្ដកំពង់ធំ ត្រូវបានជនខិលខូចលួចដុតបំផ្លាញ កាលពីយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣។ (ពលរដ្ឋអ្នកសារព័ត៌មាន)

0
ចែករំលែក
139
ចំនួនមើល

ប្រជាសហគមន៍ការពារព្រៃឈើក្បាលខ្លា នៅស្រុកសណ្តាន់ ខេត្តកំពង់ធំ បានចាត់ទុកការដុតបំផ្លាញស្នាក់ការរបស់សហគមន៍គឺជាការគំរាមកំហែងបំភិតបំភ័យដល់សមាជិករបស់សហគមន៍ដែលសកម្មរឿងការពារព្រៃឈើ។

ការអះអាងនេះ ក្រោយពេល ស្នាក់ការ​របស់សហគមន៍ព្រៃក្បាលខ្លា ស្ថិតនៅភូមិស្រែចង់ឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្ដកំពង់ធំ ត្រូវបានជនខិលខូច​​​លួចដុតបំផ្លាញ កាលពីយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ។

អ្នកសម្របសម្រួលបណ្ដាញព្រៃឡងប្រចាំស្រុកសណ្ដាន់ និងជាគណៈកម្មការសហគមន៍ព្រៃសហគមន៍ក្បាលខ្លា លោក ហឿន សុភាព ចាត់ទុកការដុតបំផ្លាញស្នាក់ការរបស់សហគមន៍ក្បាលខ្លាគឺជាការគំរាមកំហែងនិងបំភិតបំភ័យទៅដល់សមាជិករបស់សហគមន៍ដែលហ៊ានចេញមុខយ៉ាងសកម្មរឿងការពារធនធានធម្មជាតិនិងការពារព្រៃឈើតែម្ដង។ លោកថា ករណីនេះលោកបានដាក់ពាក្យប្ដឹងទៅកាន់ប៉ុស្ដិ៍នគបាលរដ្ឋបាលឃុំសណ្ដាន់រួចរាល់ហើយ ដើម្បីឱ្យអាជ្ញាធរមានចំណាត់ការ​ទៅលើជនដែលបានដុតបំផ្លាញស្នាក់ការរបស់សគមន៍ ។

លោកលើកឡើងថា៖ « ខ្ញុំគិតថាទង្វើ[ដុត ]ទាំងអស់ហ្នឹងគឺជាការគំរាមកំហែងដ៏ធំមួយសម្រាប់សកម្មភាពនៃការ ការពារបរិស្ថានព្រៃឈើ។ រូបថតនៅក្នុងផ្លាកសញ្ញាដែលយើងដាំដើមឈើនៅលើជញ្ជាំងដែលឆេះនោះមានគេយកកាំបិតយកវត្ថុមុតស្រួចវះពោះកាប់ជាកង់ៗ បាននៃថាគេស្អប់បុគ្គលមួយចំនួនជាពិសេសរូប[ថត ]ខ្ញុំត្រូវបានគេកាប់ច្រើនជាងគេ»។

លោកថា នៅហេតុការណ៍ភ្លើងឆេះស្នាក់ការនេះខូចខាតអស់ទំហំប្រហែល៤ម៉ែត៤ជ្រុង មានក្ដាជញ្ជាំងក្ដាក្រាលបាតអស់ប្រហែល២០សន្លឹកក្នុងនោះក៏មានសសរមួយដើមឆេះអស់តែម្ដង។ លោកសង្ស័យថាក្រុមដើរឆ្លុះសត្វនៅពេលយប់ជាអ្នកដុតបំផ្លាញ។

 លោកលើកឡើងថា៖ « តាមការសន្និដ្ឋានរបស់ក្រុមខ្ញុំ យើងស៊ើបអង្កេតទៅយើងឃើញក្រុមចូលបបាញ់សត្វចូលរកចាប់សត្វយកទៅលក់ ហើយក្រុមទាំងនោះគឺគេប្រើប្រាស់ដោយអាវុធកែច្នៃ មានកាំភ្លើងឆ្នុក មានកាំភ្លើងខ្យល់ មានដង្ហក់ មានចំពៀមកៅស៊ូកាំបិតពូថៅច្រើន។ យើងគិតថាអត់មានក្រុមណាទេមានតែក្រុមហ្នឹងព្រោះគាត់ចូលជារៀងរាល់លើក »។

លោកយល់ឃើញថា ករណីដុតបំផ្លាញនេះគឺបណ្ដាលមកពីអាជ្ញាធរឬក៏មន្រ្ដីជំនាញពាក់ពន្ធ័នានាមិនបានយកចិត្ដទុកដាក់ដោះស្រាយរាល់ពាក្យបណ្ដឹងនានារបស់សហគមន៍ដែលបានដាក់ពាក្យប្ដឹងកន្លងទៅដូចជាករណីកាប់បំផ្លាញព្រៃឈើ ចាប់សត្វយកទៅលក់នៅមិនមានដំណោះស្រាយធ្វើឱ្យជនប្រព្រឹត្តរស់នៅក្រៅសំណាញ់ច្បាប់ ដែលធ្វើឱ្យពួកគេមិនខ្លាចប្រព្រឹត្តបទល្មើសនោះទេ។

លោកបន្តទៀតថា៖ « ពេលដែលយើងដាក់ពាក្យបណ្ដឹងទៅអត់មានដំណោះស្រាយអាជ្ញាធរដូចឃុំគាត់មានតែសម្របសម្រួលៗគាត់អត់មានចាត់វិធានការទេ។ ពាក្យបណ្ដឹងដែលយើងបានដាក់ទៅដល់ព្រះរាជអាជ្ញាទៅដល់តុលាការតាមរយៈរដ្ឋបាលព្រៃឈើ ក៏មិនទាន់មានចំណាត់ការអីគួរឱ្យកត់សម្គាល់ទេ» ។

លោក សុភាព ថាសមាជិករបស់សហគមន៍មានការព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនដោយសារតែជនដែលបានប្រព្រឹត្តបទល្មើសផ្សេងមានសុទ្ធតែកាំភ្លើងកែច្នៃ មានការកើនឡើងជាងមុន។ លោកសំណូមពរឱ្យអាជ្ញាធរចាត់វិធានការឱបានតឹងរ៉ឹងបំផុត។

ប្រធានសហគមន៍ក្បាលខ្លាលោក​ វ៉ង់ សាន ​សន្និដ្ឋានថា អ្នកដែលបានដុតបំផ្លាញទីស្នាក់ការរបស់សគមន៍នេះគឺជាក្រុមមនុស្សដែលចូលទៅចាប់សត្វនៅពេលយប់ ។

លោកលើកឡើងថា៖  « គិតថាករណីដែលឆេះនោះគឺពួកក្រុមដើរទៅឆ្លុះសត្វដើរទៅចាប់សត្វនៅក្នុងព្រៃសហគមន៍ហ្នឹង។មិនបានសិក្សាច្បាស់ដែរមិនដឹងមកពីប្រភពណា ក្រៅពីប្រជាពលរដ្ឋនៅក្នុងសហគមន៍យើង » ។

មេឃុំសណ្ដាន់លោក បាន ហេង បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ចំពោះករណីដុតបំផ្លាញ់ទីស្នាក់របស់សហគមន៍ក្បាលខ្លានេះលោកមិនបានដឹងនោះទេ ។

លោកលើកឡើងថា៖ « អត់ដឹងដែរយើងអត់ទាន់ឃើញព័ត៌មាន មិនដឹងថាកើតឡើងពិតប្រាកដអត់ »។

មេប៉ុស្ដិ៍នគបាលរដ្ឋបាលឃុំសណ្ដាន់លោក ឡុង ប៊ុនធាង បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាននៅថ្ងៃទី១៩ខែកក្កដា ឆ្នាំ២០២៣​ថា លោកបានទទួលពាក្យបណ្ដឹងពីសគមន៍រួចរាល់ហើយ តែការចុះស្រាវជ្រាវស៊ើបអង្កេតនៅមិនទាន់បានធ្វើនៅឡើយទេដោយសារកំលាំងរបស់លោកមានចំនួនតិចហើយជាប់រវល់ការពារក្បួនឃោសនារបស់គណបក្សនយោបាយ។ ករណីនេះ លោកថានឹងដោះស្រាយនៅក្រោយចប់ការបោះឆ្នោតរួច។

លោកលើកឡើងថា៖ « តម្រុយមុខសញ្ញាគេឱ្យមកហើយចាំមើលគេហៅគាត់មកសាកសួរដើម្បីរកមុខសញ្ញា។ ខ្ញុំជឿថាអ្នកដែរដុតនោះគឺមិនមែនអ្នកណាទេគឺអ្នកដែលធ្លាប់ទៅទាក់[សត្វ ]ដែលយើងបានដាក់ហាមឃាត់ទៅគាត់ គាត់មានបំណងអាក្រក់ដាក់យើងវិញដែលយើងមិនឱ្យគាត់រកសត្វឬក៏អាឈើ មានតែពីរទេមានតែពួកអាឈើនិងពួករកសត្វ » ។

ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា CYN លោក ហេង គឹមហុង បានអះអាងថា ក្នុករណីមានគេលួចដុតស្នាក់ការរបស់សហគមន៍ក្បាលខ្លានេះអាជ្ញាធរត្រូវតែសហការគ្នាជាមួយសហគមន៍ដើម្បីស៊ើបអង្កេតកំណត់រកមុខសញ្ញាដើម្បីយកមកទទួលខុសត្រូវចំពោះមុខច្បាប់។ លោកថា កិច្ចការដែលសហគមន៍ធ្វើគឺមិនមែនសម្រាប់តែផលប្រយោជន៍របស់សហគមន៍នោះទេ គឺផលប្រយោជន៍រួមមិនគួរណាបណ្ដែតបណ្ដោយឱ្យជនខិលខូចមកបំផ្លាញទ្រព្យសម្បត្តិរបស់សហគមន៍នោះទេ។

លោកលើកឡើងថា៖ « អាជ្ញាធរមិនគួរប្រងើយកន្តើយរឿងនេះទេត្រូវស្វះស្វែងធ្វើការស៊ើបអង្កេត។ ខ្ញុំមិនចង់ឃើញការចាប់ខ្លួនដាក់គុកដាក់ច្រវាក់អីទេយ៉ាងហោចណាស់ឱ្យសារភាពអប់រំទូន្មានឱ្យយល់ពីអ្វីទៅជាប្រយោជន៍របស់សហគមន៍ ។ អាជ្ញាធរគួរតែផ្ដល់សម្ភារខ្លះដើម្បីឱ្យគាត់[ សហគមន៍]ជួសជុលស្នាក់ការឡើងវិញ »។

ព្រៃសហគមន៍ក្បាលខ្លា ស្ថិតនៅជាប់តំបន់ព្រៃឡង់ បង្កើតឡើងនៅឆ្នាំ២០០៦ ហើយទទួលស្គាល់ពីក្រសួងកសិកម្មនៅឆ្នាំ២០១៥  ហើយមានផ្ទៃដីសរុបចំនួន ១ ៨០០ ហិកតា ប៉ុន្តែមកដល់បច្ចុប្បន្ននេះផ្ទៃដីដែលនៅសល់តែ ១ ២០០ហិកតាប៉ុណ្ណោះ៕  

……………………………………..

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក សួន វុត្ថា

អត្ថបទមុន

បទ​យក​ការណ៍​៖​ ​ពលរដ្ឋ​១៤​គ្រួសារ​នៅ​ស្រុក​កណ្តាលស្ទឹង​ពិបាក​ចេញចូល​លំនៅ​ឋាន​ ​ក្រោយ​ក្រុម​ហ៊ុន​ព្រលាន​យន្តហោះ​ធ្វើ​របង​ព័ទ្ធ​ផ្ទះ​ពួកគាត់​

អត្ថបទបន្ទាប់

សត្វព្រៃ និងផលត្រីនៅព្រៃសង្ឃរុក្ខាវ័នប្រឈមបាត់ឆាប់រហ័យ ខណៈអន្ទាក់ និងការនេសាទខុសច្បាប់បន្តកើតមាន

អត្ថបទបន្ទាប់
សត្វព្រៃ និងផលត្រីនៅព្រៃសង្ឃរុក្ខាវ័នប្រឈមបាត់ឆាប់រហ័យ ខណៈអន្ទាក់ និងការនេសាទខុសច្បាប់បន្តកើតមាន

សត្វព្រៃ និងផលត្រីនៅព្រៃសង្ឃរុក្ខាវ័នប្រឈមបាត់ឆាប់រហ័យ ខណៈអន្ទាក់ និងការនេសាទខុសច្បាប់បន្តកើតមាន

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង