CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន បរិស្ថាន

សកម្មជនព្រៃឈើពុំមានជំនឿថា ក្រសួងបរិស្ថានទប់ស្កាត់បទល្មើសធនធានធម្មជាតិបានប្រសិទ្ធិភាពនោះទេ

Admin ដោយ Admin
January 30, 2024
ក្នុង បរិស្ថាន
0
សកម្មជនព្រៃឈើពុំមានជំនឿថា ក្រសួងបរិស្ថានទប់ស្កាត់បទល្មើសធនធានធម្មជាតិបានប្រសិទ្ធិភាពនោះទេ

បណ្ដាញសហគមន៍ព្រៃឡង់រកឃើញឈើជាច្រើនដើមត្រូវបានគេកាប់បំផ្លាញស្ថិតនៅតំបន់ស្ទឹងដំរី ឃុំមានរិទ្ធកាលពីថ្ងៃទី22ខែមករាឆ្នាំ2024។ (រូបភាព៖ ហឿន សុភាព )

0
ចែករំលែក
65
ចំនួនមើល

សកម្មកជនបរិស្ថាន និងសកម្មជនព្រៃឈើពុំមានជំនឿថា ក្រសួងបរិស្ថានទប់ស្កាត់បទល្មើសធនធានធម្មជាតិមានប្រសិនភាពនោះទេ ប្រសិនបើមន្ត្រីក្រោមឱវាទនៅតែជាប់ពាក់ព័ន្ធបទល្មើសព្រៃឈើ និងខ្សោយការអនុវត្តច្បាប់។

កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ក្រសួងបរិស្ថានបានចេញលីខិតមួយជម្រាបទៅប្រធានមន្ទីរបរិស្ថាននៅគ្រប់រាជធានី–ខេត្តទាំងអស់ឱ្យពង្រឹងការអនុវត្តវិធានការច្បាប់ទប់ស្កាត់បទល្មើសធនធានធម្មជាតិឱ្យបាន១០០ភាគរយ។

លោក ហឿន សុភាព អ្នកសម្របសម្រួលបណ្ដាញសហគមន៍ព្រៃឡង់ខេត្ដកំពង់ធំ មានប្រសាសន៍ថា ការចេញលិខិតរបស់ក្រសួងបរិស្ថាននេះ គឺមិនអាចទប់ស្កាត់បទល្មើសព្រៃឈើ ឬធនធានធម្មជាតិបានប្រសិទ្ធភាពឡើយ។ លោកថា ក្រសួងបានចេញលិខិតរបៀបនេះច្រើនដងមកហើយ ប៉ុន្តែបទល្មើសព្រៃឈើនៅតែកើតមានជារៀងរាល់ថ្ងៃ ជាពិសេសនៅតំបន់ព្រៃឡង់។

អ្នកសម្របសម្រួលបណ្ដាញសហគមន៍ព្រៃឡង់បន្តថា ប្រសិនបើក្រសួងបរិស្ថាន និងរដ្ឋាភិបាលពិតជាចង់ការពារធនធានធម្មជាតិពិតមែន គឺត្រូវធ្វើការស៊ើបអង្កេតឱ្យបានខ្ពស់រកអ្នកដែលនៅពីក្រោយខ្នង ឬអ្នកជាប់ពាក់ព័ន្ធ នៃការកាប់បំផ្លាញ់ព្រៃឈើយកមកផ្ដន់ទាទោសទៅតាមផ្លូវច្បាប់ឱ្យបានធ្ងនធ្ងរ និងរឹបអូសយកទ្រព្យសម្បត្តិពួកគេ។

លោក ហឿន សុភាព បន្ថែមថា រដ្ឋាភិបាលមិនត្រូវស្ដាប់ ឬទទួលយករបាយការណ៍តែមន្រ្ដីនៅមូលដ្ឋានតែម្ខាងនោះទេ គឺ ត្រូវទទួលយកនៅរបាយការណ៍ដែលប្រជាពលរដ្ឋ ឬសហគមន៍បានរកឃើញបទល្មើសព្រៃឈើនោះមកពិនិត្យផងដែរ។

លោកលើលឡើងថា៖  « ខ្ញុំគិតវាគ្មានប្រសិទ្ធភាពទេ ព្រោះបម្រាម វានៅតែបម្រាម មនុស្សអត់កែរផង។ មនុស្សដែលធ្លាប់ខូចហើយនៅតែខូចដដែលទាលតែយើងដកចេញបានអាចផុត។ ហើយឱ្យក្មេងៗជំនាន់ក្រោយគាត់ឡើងបន្តទៀតហើយឱ្យមនុស្សគេមានឆន្ទៈខ្ពស់នៅក្នុងកិច្ចការ ការពារព្រៃឈើឱ្យគេធ្វើការទៅ ហើយអ្នកមិនសូវមានឆន្ទៈអ្នកផ្សំគំនិតអ្នកនៅពីក្រោយខ្នងដកចោលទៅ »។

ចំណែកបណ្ដាញព្រៃឡង់ខេត្ដព្រះវិហារលោក ខេម សុឃី និយាយថា ក្នុងឆ្នាំ២០២៣ និង២០២៤នេះ បទល្មើសទន្រ្ទានព្រៃយកដីព្រៃធ្វើកម្មសិទ្ធិ និងការធ្វើអាជីវកម្មឈើក្នុងតំបន់ព្រៃឡង់ក្នុងខេត្តព្រះវិហារមានជាច្រើនដោយមិនមានការទប់ស្កាត់អាជ្ញាធរ ឬមន្ត្រីបរិស្ថាននោះទេ។

លោក សុឃី យល់ថា ការចេញលិខិតរបស់ក្រសួងបរិស្ថាននៅពេលថ្មីៗនេះ គឺដោយសារក្រសួងបានយល់ច្បាស់ពីរបៀបធ្វើការមន្រ្ដីរបស់ខ្លួនថា មានភាពអសកម្ម។ លោកថា អ្នកប្រព្រឹត្តបទល្មើសព្រៃឈើមួយចំនួនតូចត្រូវបានអនុវត្តច្បាប់ ប៉ុន្តែ មួយចំនួនធំភាគច្រើនជាអ្នកមានលុយ មានអំណាច គ្រាន់តែធ្វើកិច្ចសន្យា ហើយបានដោះលែងវិញដោយមិនអនុវត្តតាមច្បាប់ឡើយ។

លោកលើកឡើងថា៖ « សូមឱ្យក្រសួងអនុវត្តច្បាប់ស្រាវជ្រាវមើលបទល្មើសធ្លាប់កើតកន្លងមកព្រោះយើងដឹងច្បាស់ថាអ្នកណាជាអ្នកធ្វើនៅតំបន់នីមួយៗហើយក្រសួងក៏ដឹងដែរ។ស្នើឱ្យក្រសួងអនុវត្តច្បាប់ទោះសបីអ្នកដែលប្រព្រឹត្តរួចកន្លងមកក្ដី កំពុងប្រព្រឹត្តក្ដី »។

សកម្មជនបរិស្ថា នៃចលនាមាតាធម្មជាតិ លោក លី ចន្រ្ទដារ៉ាវុធ លើកឡើងថា លិខិតរបស់ក្រសួងបរិស្ថាននៅពេលនេះគឺមិនអាចទប់ស្កាត់បទល្មើសព្រៃឈើ ឬធនធានធម្មជាតិបានឡើយ ដោយសារបញ្ហាអំពើពុករលួយរបស់មន្ត្រីក្រោមឱវ៉ាទ និងជនល្មើស។

លោក លី ចន្រ្ទដារ៉ាវុធ បន្តថា សមត្ថកិច្ច និងមន្ត្រីបរិស្ថានចាប់បានតែអ្នករកស៊ីបទល្មើសព្រៃឈើតូចតាចប៉ុណ្ណោះ ខណៈឈ្មួញឈើធំៗដែលមានប្រាក់មានអំណាចមិនហ៊ានបង្ក្រាបឡើយ។

លោកលើកឡើងថា៖ « យើងដឹងហើយថាឧញ្ញាធំៗរកស៊ីឈើកាប់បំផ្លាញ់ព្រៃឈើអ្នកណាក៏ស្គាល់សូម្បីតែអ្នករត់ម៉ូតូឌុកក៏៏ស្គាល់គាត់ដែរតែគ្មានអ្នកណាហ៊ានបង្ក្រាបទេ។ សូម្បីតែអតីតឧបនាយករដ្ឋមន្រ្ដីក៏ធ្លាប់បានស្រែលដែរ ប៉ុន្តែបានតែមួយរយៈពេល ការរកស៊ីក៏ត្រឡប់មកវិញធម្មតា។ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិឱ្យមានប្រសិទ្ធភាពខ្ពស់រដ្ឋាភិបាល និងក្រសួងបរិស្ថានត្រូវលុបបំបាត់អំពើពុករលួយ បង្ក្រាបឈ្មួញរកស៊ីឈើធំៗ » ។

បើតាមលិខិតរបស់ក្រសួងបរិស្ថានកាលពីថ្ងៃទី២៩ ខែមករានោះ បានបញ្ជាក់ថា ការចេញលិខិតនេះ គឺធ្វើឡើងក្រោយពីរដ្ឋមន្ត្រីបរិស្ថានលោក អ៊ាង សុផល្លែត សង្កេតឃើញថា នៅមានការខ្វះចន្លោះខ្លះៗ ពីការអនុវត្តវិធានការច្បាប់ ១០០ ភាគរយរាល់បទល្មើសធនធានធម្មជាតិ។

លីខិតចែងថា៖  «ដូចនេះ ក្រសួងសូមធ្វើការ ក្រើនរំលឹកសារជាថ្មីដល់មន្ទីរបរិស្ថានរាជធានី ខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តវិធានការ ច្បាប់ ១០០ ភាគរយ លើរាល់បទល្មើសធនធានធម្មជាតិឱ្យខាងតែបាន និងមិនត្រូវមានជាដាច់ខាតនូវ វប្បធម៌ធ្វើកិច្ចសន្យាហើយដោះលែងជនល្មើស »។

អ្នកនាំពាក្យសួងបរិស្ថានលោក ជួប បារីស៍ បានបញ្ជាក់ប្រាប់ថា លខិតនេះ ជាលីខិតផ្លូវការរបស់ក្រសួងបរិស្ថាន។ លោកថាការដែលក្រសួងបរិស្ថានចេញលីខិតឱ្យប្រធានមន្ទីរបរិស្ថានគ្រប់រាជធានីខេត្ដឱ្យអនុវត្តច្បាប់១០០ភាគរយនៅពេល គឺជាការរម្លឹកឡើងវិញកុំឱ្យប្រធានមន្ទីរទាំងអស់ភ្លេចខ្លួនតែប៉ុណ្ណោះ។

យ៉ាងណាអ្នកនាំពាក្យរូបនេះ អះអាងថា បច្ចប្បន្ននេះពុំមានបទល្មើសទ្រុងទ្រាយធំដូចមុនទៀតឡើយ។

លោកបន្ថែមថា៖ « ឡូវអត់មាន [បទល្មើសព្រៃឈើ ] ធុនធំទេ បើមានធំទៀតប្រាកដជាប្រើកម្លាំងធំហើយ ឥឡូវអត់មានទេ[បទល្មើសព្រៃឈើ ]ធំទេបានជាយើងក្រើនរម្លឹកទៅថ្នាក់ក្រោមជាតិជាពិសេសមន្ទីរកុំឱ្យភេច ទោះយ៉ាងមិចក៏ដោយយើងត្រូវតែការពារ »។

របាយការណ៍របស់អង្គការ Global Forest Watch បានឱ្យដឹងថា នៅចន្លោះពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ក្នុងពេលដែលប្រជាពលរដ្ឋកម្ពុជាឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំនោះគឺ មានការកាប់បំផ្លាញព្រៃឈើចំនួន ៩៥ ៤៧៨ ករណីបានកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ដែលគ្របដណ្ដប់លើផ្ទៃដីសរុបចំនួន១១៥ហិកតា ដែលករណីនេះត្រូវបានរកឃើញដោយ​ប្រព័ន្ធ​ជូន​ដំណឹង ឬប្រព័ន្ធផ្កាយរណប៕

……………………………………………………

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក សួន វត្ថា

អត្ថបទមុន

Storytelling​៖ បណ្ដាល័យ​កុំព្យូទ័រ​នៅ​វត្ត«ព្រៃតាអី»​ក្លាយ​ជា​ស្ពាន​ផ្ដល់​ជំនាញ​ដល់​សហគមន៍​

អត្ថបទបន្ទាប់

សកម្មជននយោបាយនៅមូលដ្ឋានស្នើឱ្យស្តារបរិយាកាសនយោបាយឡើងវិញ

អត្ថបទបន្ទាប់
សកម្មជននយោបាយនៅមូលដ្ឋានស្នើឱ្យស្តារបរិយាកាសនយោបាយឡើងវិញ

សកម្មជននយោបាយនៅមូលដ្ឋានស្នើឱ្យស្តារបរិយាកាសនយោបាយឡើងវិញ

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង