CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន បរិស្ថាន

សកម្មជន​ព្រៃ​ឈើ​ប្រកាស​រក​យុត្តិធម៌​ឱ្យ​អ្នក​កាសែត​ម្នាក់​ដែល​ជាប់​ពន្ធនាគារ​ក្រោយ​រាយការណ៍​បទល្មើស​ព្រៃឈើ​តំបន់​ព្រៃឡង់

Admin ដោយ Admin
September 20, 2024
ក្នុង បរិស្ថាន, ព័ត៌មាន, សិទ្ធិមនុស្ស
0
អតីតអ្នកសារព័ត៌មានអនឡាញធីអិនអឹម(TNM) និងបច្ចុប្បន្នធ្វើជាភ្នាក់ងារសារព័ត៌មានហង្សប៉ុស្តិ៍ លោក សឿ សុជា។ (តេឡេក្រាមរបស់លោក សឿ សុជា)

អតីតអ្នកសារព័ត៌មានអនឡាញធីអិនអឹម(TNM) និងបច្ចុប្បន្នធ្វើជាភ្នាក់ងារសារព័ត៌មានហង្សប៉ុស្តិ៍ លោក សឿ សុជា។ (តេឡេក្រាមរបស់លោក សឿ សុជា)

0
ចែករំលែក
199
ចំនួនមើល

សកម្មជនព្រៃឈើប្រកាសរកយុត្តិធម៌ឱ្យអ្នកសារព័ត៌មានម្នាក់នៅខេត្តកំពង់ធំ ដែលបានជាប់ពន្ធនាគារជាច្រើនខែ ក្រោយរាយការណ៍ព័ត៌មានពាក់ព័ន្ធបទល្មើសព្រៃឈើក្នុងដែនជម្រកសត្វព្រៃព្រៃឡង់។

កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ សាលាដំបូងខេត្តកំពង់ធំ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនអ្នកកាសែតប្រចាំខេត្តកំពង់ធំម្នាក់គឺលោក សឿ សុជា​​ ដោយយោងតាមពាក្យបណ្តឹងរបស់ប្រធានមន្ទីរ​បរិស្ថានខេត្តនេះ គឺលោក តុប កក្កដា ក្រោយពីលោក សឿ សុជា ​បាន​​ផ្សាយ​ព័ត៌មាន​​អំពី​ការកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់តាមបណ្តាញសង្គម។

ប្រធានសមាគមយុវជនស្រលាញ់ធម្មជាតិ លោក តាំង គឹមសួរ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ បានសសេរសារបង្ហោះលើហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកដោយភ្ជាប់ជាមួយរូបថតលោក សឿ សុជា ដែលត្រូវបានអាជ្ញាធរចាប់ខ្លួន រួមទាំងពាក្យបណ្ដឹងរបស់មេធាវីតំណាងឱ្យប្រធានមន្ទីរបរិស្ថាន និងដីកាបង្គាប់ឱ្យឃុំខ្លួនរបស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្ដកំពង់ធំ ។

នៅក្នុងសារនោះ លោកសរសេថា ត្រូវរកយុត្តិធម៌ជូនអ្នកសារព័ត៍មាន គឺលោក សឿ សុជា ដោយលោកបានលើកជាសំនួរថា តើនេះ ឬជាការញុះញង់ឱ្យមានការរើសអើង ឬជាការញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍។ លោក តាំង គឹមសួរ បន្ថែមទៀតថា តើនេះ ឬជាការបរិហាកេរ្តិ៍ជាសាធារណៈ?  តើការនិយាយការពិតបែបនេះត្រូវមានទោសជាប់គុក?។ លោកក៏ស្នើដល់ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំលោក តុប កក្តដា បកស្រាយលើសំនួរ និងការចាប់ខ្លួនអ្នកកាសែតនេះផងដែរ។

លោកសរសេរថា៖ «សូមលោកប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ តុប កក្កដា ជួយបកស្រាយផងថាហេតុអ្វីគ្រាន់តែនិយាយការពិតបែបនេះត្រូវលោកប្តឹងចាប់ដាក់គុក លោកមានដឹងទេសកម្មភាពរបស់លោកបែបនេះធ្វើឱ្យប៉ះពាល់ដល់រដ្ឋាភិបាលជាខ្លាំង »។

ពលរដ្ឋអ្នកសារព័ត៌មានមិនអាចសុំការបញ្ជាក់បបន្ថែមពីលោក តាន់ គឹមសួរ បានទេកាលពីថ្ងៃពុធខែកញ្ញានេះ ដោយលោកប្រាប់ថា កំពុងធ្វើកិច្ចការលើរឿងនេះ។

សូមបញ្ជាក់ថា លោក តាន់ គឹមសួរ ប្រកាសរកយុត្តិធម៌ឱ្យអ្នកកាសែតនេះ គឺធ្វើឡើងក្រោយពីលោកចុះល្បាតព្រៃក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពង់ធំដោយរកឃើញបទល្មើសព្រៃឈើជាបន្តបន្ទាប់ និងជាច្រើនករណី។

លោក ហឿន សុភាព អ្នកសម្របសម្រួលបណ្ដាញព្រៃឡង់ប្រចាំខេត្ដកំពង់ធំប្រាប់ថា តាមការស្រាវជ្រាវរបស់លោក គឺរកឃើញថា លោក សឿ សុជា  ជាអ្នកសារព័ត៌មានម្នាក់ដែលតែងតែធ្វើការរាយការណ៍ព័ត៌មានពីសកម្មភាពបទល្មើសធនធានធម្មជាតិក្នុងតំបន់ព្រៃឡង់ និងព្រៃតំបន់ការពារផ្សេងទៀតនៃខេត្តកំពង់ធំ។

អ្នកសម្របសម្រួលបណ្ដាញព្រៃឡង់ប្រចាំខេត្ដកំពង់ធំរូបនេះបន្តថា ការចោទប្រកាន់ និងការសម្រេចឃុំខ្លួនលោក សឿ សុជានេះ គឺតុលាការ និងប្រធានមន្ទីរបរិស្ថានមិនបានចុះសិក្សាស្រាវជ្រាវដល់កន្លែងដែលលោក សឿ សុជា ធ្វើការរាយការណ៍នោះទេ ។ លោកថា ចោទប្រកាន់ និងការឃុំខ្លួននោះ គឺជារឿងមិនត្រឹមត្រូវ និងអយុត្តិធម៌ចំពោះលោក សឿ សុជា។

លោក ហឿន សុភាព បន្ថែមថា ការរាយការណ៍របស់អ្នកកាសែតរូបនោះ គឺជាការរាយការណ៍ផ្ទាល់ដោយមានវីដេអូ និងរូបភាព នៃការកាប់បំផ្លាញ់ព្រៃឈើដែលលោក សឿ សុជា បានចុះទៅថតដល់កន្លែងជាក់ស្ដែង។ លោកថា ចាប់ខ្លួនអ្នកសែតរូបនោះ គឺជាការបំបាក់ស្មារតីអ្នកសារព័ត៌មានដែលមានឆន្ទៈចង់ការពារធនធានធម្មជាតិជាពិសេសអ្នកការពារព្រៃឈើ ។

លោកលើកឡើងថា៖ «ខាងក្រសួងបរិស្ថាន រដ្ឋាភិបាលយើងមិនសូវលើកទឹកចិត្ដ [អ្នកការពារព្រៃឈើ] ទេ។ ឱ្យតែអ្នកធ្វើរឿងព្រៃឈើ គឺដូចជារងនៅផលប៉ះពាល់រងនៅអំពើរអយុត្តិធម៌រហូត ទោះបីគាត់ធ្វើត្រូវយ៉ាងមិចក៏ដោយនៅតែមានបញ្ហារហូត » ។

លោក ហឿន សុភាព បន្ថែមថា រាល់ថ្ងៃការអនុវត្តច្បាប់របស់មន្ទ្រីរដ្ឋ គឺមិនបានការពារអ្នកការពារធនធានធម្មជាតិពិតប្រាកដនោះទេ ដោយការពារពិតប្រាកដតែងតែរងគ្រោះ និងរងការចោទប្រកាន់ផ្សេងៗ។ ចំណែកអ្នកបំផ្លាញ់ព្រៃឈើដូចជាឧកញ៉ា ឬអ្នកមានលុយមានអំណាច គឺត្រូវបានច្បាប់ការពារទៅវិញ។

សម្មជនព្រៃឡង់នៅខេត្ដព្រះវិហារលោក ខេម សុឃី មានប្រសាសន៍ថា ក្រោយពីប្រធានមន្ទីរបរិស្ថានខេត្ដកំពង់ធំបានប្ដឹលោក សឿ សុជា ដាក់គុករួចមក គឺសកម្មភាពកាប់រានព្រៃ និងបទល្មើសព្រៃឈើនៅក្នុងព្រៃឡង់មានការកើនឡើងច្រើនជាងមុន។ លោកថា អ្វីដែលលោក សឿ សុជា រាយការណ៍ក្នុងព័ត៌មាននោះសុទ្ធតែជាពិតទាំងអស់។

លោកលើកឡើងថា៖ «យើងទាំងអស់គ្នាគួរតែជួយស្វែងរកយុត្តិធម៌ដល់ប្អូនសុជាដែលគាត់ហ៊ាននិយាយនូវការពិតពីការកាប់បំផ្លាញឈើជួញដូរហ្នឹងកាប់រានយកដីនៅក្នុងតំបន់ព្រៃអភិរក្សមួយនេះ» ។

អ្នកនាំពាក្យសាលាដំបូងខេត្ដកំពង់ធំ លោក សូ សុវណ្ណារ៉េត  មិនអាចឆ្លើយតបបានទេដោយលោកថា រង់ចាំលោកពិនិត្យករណីនេះសិន ។

លោកលើកឡើងថា៖ «ករណីនេះទាល់តែខាងតំណាងចៅក្រមដែរ។ខាងផ្នែករដ្ឋបាលដូចជាអត់ទាន់មានការឆ្លើយតបទេទាល់តែពិនិត្យលើករណីបន្តិច »។

ពលរដ្ឋអ្នកសារព័ត៌មានមិនអាចសុំការឆ្លើយតបពីប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំលោក តុប កក្តដា បានទេពាក់ព័ន្ធរកណីនេះ។

សកម្មជនបរិស្ថានលោក ម៉ា ចិត្រា និយាយថា​ បទល្មើសក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ គឺមានទាំងបទល្មើសកាប់ឈើធំៗ និងបទល្មើសទន្ទ្រានយកដីធ្វើកម្មសិទ្ធិ។ លោកថា ករណីអាជ្ញាធរចាប់អ្នករាយការណ៍បទល្មើសព្រៃឈើទៅដាក់គុកនោះ គឺជាចេតនាបើកផ្លូវឱ្យជនល្មើសកាប់បំផ្លាញព្រៃឈើកាន់តែងាយស្រួស។

លោកលើកឡើងថា៖ « កាលណាដែលយើងទៅចាប់អ្នករាយការណ៍ពីរបទល្មើស។ អញ្ចឹងមានតែបណ្ដែតបណ្ដោយឱ្យ[អ្នក]ធ្វើបទល្មើសធ្វើបទល្មើសបន្តទៀត។ អញ្ចឹងហើយចំណុចនេះវាជាការវែកមុខ [ជនល្មើស] វិញទេ ។មិនមែនជាការផ្សព្វផ្សាយឱ្យមានការរើសអើង ឬក៏ញុះញង់ឱ្យមានការរើសអើងទេ។ វាជម្រុញឱ្យពួកមន្រ្ដីបរិស្ថានទាំងអស់ហ្នឹងឱ្យគាត់ភ្ញាក់កំណើតភ្ញាក់គំនិតឡើងវិញក្នុងការការពារព្រៃឈើដែលនៅសេះសល់ហ្នឹង » ។

កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្ដកំពង់ធំលោក ផូង វណ្ណ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនលោក សឿ សុជា ពីបទ«ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ញុះញង់ឱ្យមានការរើសអើង និងបទបរិហាកេរ្តិ៍​ជាសាធារណៈ» ប្រព្រឹត្តនៅតាមប្រព័ន្ធហ្វេសប៊ុក និងប្រព័ន្ធតេឡេក្រាម ក្នុងអំឡុងខែឧសភា ឆ្នាំ២០២៤ តាមមាត្រា៤៩៥ មាត្រា៤៩៦ និងមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ។

លោក សឿ សុជា ធ្លាប់អះអាងថា លោកជាអតីតអ្នកសារព័ត៌មានអនឡាញធីអិនអឹម(TNM) និងបច្ចុប្បន្នធ្វើជាភ្នាក់ងារសារព័ត៌មានហង្សប៉ុស្តិ៍។ អ្នកកាសែតរូបនេះក៏ធ្លាប់ត្រូវបាន​បុរស​ពីរនាក់ដែលលោកស្គាល់ថា ជាអ្នករកស៊ីដឹកឈើ និងធ្លាប់ស្គាល់រាប់អានគ្នាប្តឹង​លោកពី​បទ៖ «កំហែងយក» នៅអំឡុងឆ្នាំ២០២២ និង២០២៣។ លោកក៏ត្រូវសមត្ថកិច្ចចាប់​ឃុំខ្លួនក្នុងពន្ធនាគាររយៈពេល២០ថ្ងៃផងដែរ។ សំណុំរឿងនេះ លោកត្រូវបានតុលាការ​ខេត្តកំពង់ធំ​​ចេញសាលក្រមកាត់ទោសលោកឱ្យជាប់ពន្ធនាគារ២ឆ្នាំ ប៉ុន្តែទោសត្រូវព្យួរនៅក្រៅឃុំ។ យ៉ាងណា ប៉ុន្តែលោកមិនពេញចិត្តនឹងការសម្រេច​នេះឡើយ ដោយថាជារឿងអយុត្តិធម៌ និងជាការរៀបចំគម្រោងធ្វើស៊ីលោកតែប៉ុណ្ណោះ ហើយក្រោយមក លោក សុជា បានប្តឹងទាស់ទៅសាលាឧទ្ធរណ៍នៅខែធ្នូ ឆ្នាំ២០២៣៕

……………………………………………

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក សួន វុត្ថា

អត្ថបទមុន

ជន​ជាតិ​ដើម​ភាគ​តិច​កួយ​ខេត្ត​ព្រះវិហារ​ស្នើ​ឱ្យ​រដ្ឋ​មន្រ្ដី​ក្រសួង​បរិស្ថាន​ចុះ​ពិនិត្យ​​បទ​ល្មើស​ព្រៃឈើ​នៅ​ព្រៃ​ព្រះ​រការ​

អត្ថបទបន្ទាប់

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ដ​កំពង់ធំ​រង​ការ​រិះ​គន់​ថា​បណ្តែត​បណ្តោយ​ឱ្យ​មាន​បទល្មើស​ព្រៃ​ឈើ​នៅ​​ព្រៃឡង់​

អត្ថបទបន្ទាប់
បណ្ដាញសហគមន៍ព្រៃឡង់រកឃើញឈើជាច្រើនដើមត្រូវបានគេកាប់បំផ្លាញស្ថិតនៅតំបន់ស្ទឹងដំរី ឃុំមានរិទ្ធកាលពីថ្ងៃទី22ខែមករាឆ្នាំ2024។ (រូបភាព៖ ហឿន សុភាព )

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ដ​កំពង់ធំ​រង​ការ​រិះ​គន់​ថា​បណ្តែត​បណ្តោយ​ឱ្យ​មាន​បទល្មើស​ព្រៃ​ឈើ​នៅ​​ព្រៃឡង់​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង