CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន វិវាទដីធ្លី

តំណាងពលរដ្ឋ៥នាក់ស្នើតុលាការខេត្តព្រះសីហនុទម្លាក់ចោលបទចោទ និងស៊ើបអង្កេតឡើងវិញពាក់ព័ន្ធរឿងជម្លោះដីធ្លី

Pich Chamrong ដោយ Pich Chamrong
March 29, 2024
ក្នុង វិវាទដីធ្លី
0
តំណាងពលរដ្ឋ៥នាក់ស្នើតុលាការខេត្តព្រះសីហនុទម្លាក់ចោលបទចោទ និងស៊ើបអង្កេតឡើងវិញពាក់ព័ន្ធរឿងជម្លោះដីធ្លី

តំណាងពលរដ្ឋមានជម្លោះដីធ្លីប្រមូលផ្តុំមុខសាលាដំបូងខេត្តព្រះសីហនុកាលពីថ្ងៃទី២៧ខែមីនាឆ្នាំ២០២៤។ (រូបភាព៖ពលរដ្ឋផ្តល់ឱ្យ)

0
ចែករំលែក
142
ចំនួនមើល

តំណាងពលរដ្ឋមានជម្លោះដីធ្លី៥នាក់នៅភូមិមួយ សង្កាត់បី ក្រុងព្រះសីហនុ ស្នើដល់តុលាកាខេត្តនេះឱ្យទម្លាក់ចោលបទចោទលើពួកគាត់ និងស៊ើបអង្គេតសំណុំរឿងឡើងវិញពាក់ព័ន្ធជម្លោះដីធ្លីជាមួយអាជ្ញាធរ ដើម្បីផ្តល់យុត្តិធម៌ដល់ពលរដ្ឋ។

ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុលោក សៀង សុខ បានកោះហៅតំណាងពលរដ្ឋមានជម្លោះដីធ្លី៥នាក់មាន អ្នកស្រី ហង្ស ចិន្តា លោក សៀង សារឿន អ្នកស្រី ប៉ែន ស៊ីណាត លោក ហង្ស សុភា និងលោក សុខ ចិន្តា ឱ្យចូលសវនាការនៅថ្ងៃទី២៧ ខែមីនាឆ្នាំ២០២៤ ប៉ុន្តែសវនាការនេះ ត្រូវបានលើកពេលវិញ ក្រោយហេតុផលតុលាការមានធុរៈរវល់។

តំណាងប្រជាពលរដ្ឋម្នាក់ អ្នកស្រី ហង្ស ចិន្តា អាយុ៥៤ឆ្នាំ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ពួកគាត់ជាប់បណ្តឹងនៅតុលាការក្រោយមានជម្លោះដីធ្លីជាមួយអាជ្ញាធរខេត្តព្រះសីហនុ។ អ្នកស្រីថា អាជ្ញារធរខេត្តនេះបានបណ្តេញពលរដ្ឋចេញពីលំនៅឋានទាំងបង្ខំកាលពីឆ្នាំ១៩៩៦ ដើម្បីយកដីធ្លីពលរដ្ឋទៅឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ក្រុង។

អ្នកស្រី ហង្ស ចិន្តា បន្តថា ពលរដ្ឋ៩៣គ្រួសារ និងដីទំហំជាង១០ហិកតា ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុត្រូវបានអាជ្ញាធររំលោភបំពានយ៉ាងអយុត្តិធម៌។ អ្នកស្រីថា ក្រោយពលរដ្ឋតវ៉ាខ្លាំងគឺ គណៈកម្មការចំរុះរបស់អាជ្ញាធរបានចុះសម្របសម្រួលដោះស្រាយនៅក្នុងឆ្នាំ១៩៩៧ និងផ្តល់សំណងដល់ពលរដ្ឋបានតែ៦៩គ្រួសារ ខណៈពលរដ្ឋ២៤គ្រួសារទៀត និងដីជាង៦ហិកតាមិនត្រូវបានដោះស្រាយឱ្យពលរដ្ឋឡើយ។

តំណាងពលរដ្ឋរូបនេះ អះអាងថា ក្រោយមកអាជ្ញារធរខេត្តបានលក់ដីជាង៦ហិកតានោះឱ្យទៅក្រុមហ៊ុន ថៃប៊ុនរ៉ុង ដោយកាលនោះក្រុមហ៊ុនបានជំរុញពលរដ្ឋឱ្យទៅទាមទាដំណោះស្រាយពីអាជ្ញារធរខេត្ត ប៉ុន្តែពុំមានដំណោះស្រាយនោះទេ។

អ្នកស្រី ហង្ស ចិន្តា បន្ថែមទៀតថា ក្នុងឆ្នាំ២០០៨ ក្រុមហ៊ុន ថៃប៊ុនរ៉ុង បានពុះឡូត៍លើដីទំនាស់នេះលក់ឱ្យអតិថិជន និងស្នើប័ណ្ណកម្មសិទ្ធិពីអាជ្ញារធរ ខណៈដីជម្លោះនោះត្រូវបានប្តឹងជំទាស់ពីពលរដ្ឋ ហើយថា អ្នកទិញដីពីក្រុមហ៊ុន ថៃប៊ុនរ៉ុង ឈ្មោះ តាំង ឡាក់ហាវ បានប្តឹងអ្នកស្រី និងតំណាងពលរដ្ឋ៤នាក់ទៅតុលាការដោយសារពលរដ្ឋតវ៉ាទាមទារសំណងលើដីជម្លោះ។

អ្នកស្រីបន្ថែមថា៖« សូមសំណូមពរដល់តុលាកាទំលាក់ចោលបទចោទមកលើពួកខ្ញុំ ព្រោះខ្ញុំរងភាពអយុត្តិធម៌ណាស់។មួយទៀតបើមិទាន់មានដំណោះស្រាយទេសំណូមពរគ្រប់អាជ្ញាធរទាំងអស់កុំយកកម្លាំងប៉េអឹមមកចាប់ពួកខ្ញុំហើយនិងប្រើហិង្សាហើយចាប់ពួកខ្ញុំកសាងសំណុំរឿងបញ្ជូនទៅតុលាការ»។

តំណាងពលរដ្ឋម្នាក់ទៀតលោក សៀង សារឿន អាយុ៥១ឆ្នាំ អះអាងថា ពលរដ្ឋរស់នៅលើដីជម្លោះនោះតាំងពីឆ្នាំ១៩៨០ និងមានបង្កាន់ដៃទទួលស្គាល់ពដោយអាជ្ញារធរភូមិឃុំត្រឹមត្រូវ។ លោកថា អាជ្ញាធរខេត្តបានដេញពលរដ្ឋចេញពីដីជម្លោះនៅឆ្នាំ១៩៩៦ ក្រោមលេសអភិវឌ្ឍក្រុង។

លោក សៀង សារឿន បន្តថា ក្រោយជម្លោះដីធ្លីនេះ បានបង្កឱ្យតំណាងពលរដ្ឋមួយចំនួនបានចាប់បណ្តឹង និងជាប់ពន្ធនាគារយ៉ាងអយុត្តិធម៌ផងដែរ ដោយសារទាមទាដីធ្លីរបស់ខ្លួនឯង។

លោកបន្តថា«ខ្ញុំមានការឈឺចាប់ព្រោះយុត្តិធម៌វាគ្មាននៅលើលោកនេះ។ ចង់ឱ្យអាជ្ញាធរហើយខាងផ្លូវច្បាប់។ ខាងក្រសួងយុត្តិធម៌ជួយរកយុត្តិធម៌សម្រាប់ពួកខ្ញុំ។ ប្រជាពលរដ្ឋដែលជាជនរងគ្រោះ ជាម្ចាស់ដែលមិនមានសិទ្ធិគ្រប់គ្រងដីខ្លួនឯង  ហើយសូមឱ្យផ្នែកប្រព័ន្ធតុលាការមេត្តាទម្លាក់ចោលបទចោទ សូមឱ្យរួចផុតពីការចោទប្រកាន់»។

លោក សុខ ចិន្តា អាយុ ៦៤ឆ្នាំ ជាតំណាងពលរដ្ឋម្នាក់ទៀតដែលរងបណ្តឹងដែរនោះ លើកឡើងថា លោកមានកូន៩នាក់ក្នុងបន្ទុក។ លោកថា សព្វថ្ងៃគ្រួសារលោករស់នៅផ្ទះជួលគេ ដោយសារដី និងផ្ទះរបស់គាត់ត្រូវបានគេឈូសឆាយ និងបណ្តេញចេញតាំងពីឆ្នាំ១៩៩៦។

តំណាងពលរដ្ឋរូបនេះបន្តថា បច្ចុប្បន្ននេះ គ្រួសារលោកមានជីវភាពក្រីក្រលំបាកដោយសារគ្មានដីធ្លីសម្រាប់បង្កបង្កើនផលចិញ្ចឹមជីវិត។

លោកបន្ថែមថា៖«ខ្ញុំសំណូមពរតុលាការឲ្យលើកលែងការចោទប្រកាន់ពួកយើងខ្ញុំ  ។ សុំសំណូមពរឱ្យអាជ្ញាធរទាំងអស់ថ្នាក់ជាតិក៏ដូចជាថ្នាក់ខេត្ត សូមឱ្យម្ចាស់វិវាទជាមួយពួកយើងខ្ញុំ ២៤គ្រួសារ សូមឲ្យងាកក្រោយមកដើម្បីចរចាគ្នាបញ្ចប់ទៅ»។

អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះស៊ីហនុលោក ឱ សារឿន មានប្រសាសន៍ថា រឿងនេះបានដល់ដៃតុលាការ និងផុតពីដែនសមត្ថកិច្ចអាជ្ញារធរខេត្តក្នុងការដោះស្រាយហើយ។ លោកថា សិទ្ធិសម្រេចគឺនៅលើតុលាកា ។

លោកបន្ថែបថា«កន្លងមករាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរខេត្តបានអនុវត្តនៅការដោះស្រាយវិវាទាំងឡាយនៅក្រៅប្រព័ន្ធតុលាការ  តែបើយើងបានដាក់សំណុំរឿងទៅដល់តុលាការហើយ  នោះគឺជាសិទ្ធិសម្រេចរបស់តុលាការអាជ្ញាធរមិនមានសិទ្ធណាលូកដៃទៅក្នុងចំណាត់ការរបស់តុលាការទេ »។

អ្នកសម្របសម្រួលសមាគម អាដហុក  ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី  មានប្រសាសន៍ថា រឿងទំនាស់ដីធ្លីរបស់ពលរដ្ឋនេះ គឺយូរហើយ តែពួកគាត់ទាំង២៤គ្រួសារនេះក៏មិនទាន់ទទួលបានដំណោះស្រាយណាមួយដែរ ។

អ្នកស្រីឱ្យដឹងទៀតថា បច្ជុប្បន្នដីជម្លោះនេះអាជ្ញារធរបានចេញប័ណ្ណកម្មសិទ្ធិឱ្យឯកជនទៅហើយ។ អ្នកស្រីថា ដំណោះស្រាយមានតែផ្អែកលើការអធ្យាស្រ័យយោគយល់គ្នារវាងគូរភាគីជម្លោះប៉ុណ្ណោះ។

លោកស្រីបន្តថា«ដីហ្នឹង  គឺជាដីឯកជនហើយមិនមែនដីរបស់រដ្ឋទេ ដីឯកជន រដ្ឋមិនអាចបញ្ជាឯកជនបានទេ ព្រោះម្ចាស់កម្មសិទ្ធិគេមានសិទ្ធក្នុងការសម្រេចប្រើប្រាស់អាស្រ័យផលនិងចាត់ចែងទ្រព្យរបស់ពួកគេ សំខាន់ថាម្ចាស់កម្មសិទ្ធិករនោះគាត់ចង់ចែករំលែកដែរ ឬអត់»។

គួរបញ្ជាក់ថា តំណាងពលរដ្ឋទាំង៥នាក់មានអ្នកស្រី ហង្ស ចិន្តា លោក សៀង សារឿន អ្នកស្រី ប៉ែន ស៊ីណាត លោក ហង្ស សុភា និងលោក សុខ ចិន្តា ជាប់ចោទពីបទ« ហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត»៕

……………………………………………….

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក អ៊ុក ដែន

អត្ថបទមុន

ពលរដ្ឋ​១០០​គ្រួសារ​នៅ​ខេត្ដ​ស្វាយរៀង​នាំ​គ្នា​តវ៉ា​ឱ្យ​អាជ្ញាធរ​ចេញ​ប័ណ្ណកម្ម​សិទ្ធិ​ដី​ធ្លី​

អត្ថបទបន្ទាប់

កសិករនៅខេត្តបាត់ដំបង ថា ម្ទេសបានធ្លាក់ថ្លៃជាងពាក់កណ្តាលបើប្រៀបធៀបឆាំមុន

អត្ថបទបន្ទាប់

កសិករនៅខេត្តបាត់ដំបង ថា ម្ទេសបានធ្លាក់ថ្លៃជាងពាក់កណ្តាលបើប្រៀបធៀបឆាំមុន

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង