CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ការងារ

សហគមន៍​​នេសាទ​​ត្រពាំង​​សង្កែ​​កាត់​បន្ថយ​ការ​​ធ្វើ​ចំណាក​​ស្រុក​​តាម​រយៈ​ការ​ផ្តល់​​សេវា​កម្ម​​ទេសចរណ៍

Admin ដោយ Admin
June 22, 2022
ក្នុង ការងារ, គម្រោងលើកកម្ពស់សិទ្ធិ (ARC)
0
សហគមន៍​​នេសាទ​​ត្រពាំង​​សង្កែ​​កាត់​បន្ថយ​ការ​​ធ្វើ​ចំណាក​​ស្រុក​​តាម​រយៈ​ការ​ផ្តល់​​សេវា​កម្ម​​ទេសចរណ៍

លោក ស៊ឹម ហ៊ីម ប្រធាន​សហគមន៍​ត្រពាំង​សង្កែ ស្ថិតនៅ​សហគមន៍​ស្ថិត​នៅក្នុង​ឃុំត្រពាំងសង្កែ ស្រុក​ទឹកឈូ ខេត្តកំពត បានផ្តល់​បទសម្ភាសន៍​ដល់ពលរដ្ឋ​អ្នកសារព័ត៌មាន​ CCIM កាល​​ពី​​ថ្ងៃអាទិត្យ ទី១៩ ខែមិថុនា ឆ្នាំ២០២២។ (រូប៖ ពលរដ្ឋអ្នកសារព័ត៌មាន)

0
ចែករំលែក
74
ចំនួនមើល

របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មានខេត្តកណ្តាល

សហគមន៍​ទេសចរណ៍នេសាទ​​ត្រពាំង​សង្កែ ស្រុក​ទឹកឈូ ខេត្តកំពត បាន​ជួយ​កាត់​បន្ថយ​បញ្ហា​ចំណាក​ស្រុក​របស់​ប្រជាសហគមន៍​នៅក្នុង​តំបន់​អេកូទេសចរណ៍​មួយ​នេះ តាម​រយៈការ​ផ្តល់​ការងារ​ធ្វើ​ជា​អ្នក​បើកទូក​ដឹក​ភ្ញៀវ​ទេសចរណ៍​ទស្សនា​តំបន់​ព្រៃកោងកាង និង​សេវាកម្ម​ទេសចរណ៍​ផ្សេងៗ​ទៀត។

ប្រធានសហគមន៍ត្រពាំងសង្កែលោក ស៊ឹម ហ៊ីម​ អាយុ៥៤ឆ្នាំ បានថ្លែងប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ឲ្យដឹងកាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុននេះថា មុននឹងមានសហគមន៍ត្រពាំងសង្កែនេះកើតឡើង ប្រជាសហគមន៍ដែលធ្លាប់តែប្រកបរបរនេសាទ បាននាំគ្នាធ្វើចំណាកស្រុកទៅធ្វើការនៅក្នុងប្រទេសថៃ ម៉ាឡេស៊ី និងឥណ្ឌូនេស៊ីជាដើម។ លោកបន្តថា ប្រជានេសាទ​ម្នាក់​អាច​រក​ចំណូល​បានចាប់ពី៤០ ០០០ទៅ៥០ ០០០​​រៀល​​នៅ​​ក្នុង​​មួយ​​ថ្ងៃៗ ខណៈការរកចំណូលកន្លងមកក្នុងមួយថ្ងៃមិនបាន១០ ០០០ រៀលផង។

លោក ស៊ឹម ហ៊ីម បានមើលឃើញបញ្ហថា នៅពេលដែលមេគ្រួសាររបស់ពួកគេធ្វើចំណាកស្រុកទៅធ្វើការតាមមេខ្យល់អត់ស្របច្បាប់ អ៊ីចឹងពួកគាត់មិនមានលទ្ធភាពយកគ្រួសារទៅជាមួយទេ ហើយក្មេងៗខ្លះរកស៊ីលើកអំបិល ក្មេងខ្លះរកស៊ីបោកខោអាវ ក្មេងខ្លះដើរលាងចានជាដើម។ លោកបន្ដថា ប៉ុន្ដែក្រោយពីមានសហគមន៍ត្រពាំងសង្កែនេះឡើង ប្រជាសហគមន៍ដែលធ្លាប់ធ្វើចំណាកស្រុកខ្លះ ក៏បានវិលត្រឡប់មកនេសាទក្នុងសហគមន៍ និងគ្រួសាររបស់ពួកគាត់វិញ ដែលអាចរកចំណូលបានពីសហគមន៍ទេសចរណ៍ត្រពាំងសង្កែបាន ដើម្បីកាត់បន្ថយការចំណាកស្រុក តាមរយៈការបម្រើសេវាកម្មទេសចរណ៍ដូចជា បើកទូកទេសចរណ៍ដឹកភ្ញៀវទស្សនាព្រៃកោងកាង លក់ម្ហូបអាហារ បន្ទប់ស្នាក់នៅ និងដាំកូនកោងកាងដើម្បីទុកជាអនុស្សាវរីយ៍ជាដើម។

លោកបន្ដថា៖ «ខ្ញុំមានមោទកភាពនិងខ្លួនឯងដែរ រៀនបានត្រឹមថ្នាក់ទី៦សោះអាចធ្វើរឿងទាំងអស់នេះបាន ប៉ុន្ដែខ្ញុំមិនធានាថា ការរៀបចំសហគមន៍នេះ ​អ្នកចំណាកស្រុកវិលវិញទេ តែខ្ញុំបានរៀបចំដាំបាយនិងមានម្ហូបហើយ អ្នកឯងហូបឬមិនហូប គឺអាស្រ័យលើអ្នក ខ្ញុំបានរៀបចំអស់ហើយ»។

អ្នកបម្រើសេវាកម្មបើកទូកដឹកភ្ញៀវទេសចរណ៍ម្នាក់ លោក​ ម៉ាត់ ឌត អាយុ៥៩ឆ្នាំ រស់នៅភូមិត្រពាំងកេស ឃុំ​ត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត បានរៀបរាប់ថា លោកក៏ធ្លាប់ធ្វើចំណាកស្រុក ទៅប្រកបមុខរបរជាអ្នកនេសាទនៅខេត្តកោះកុងដែរ ប៉ុន្ដែការចាកចេញពីស្រុកកំណើតទៅនេសាទនេះ លោកមិនបានធ្វើឲ្យជីវភាពលោកធូរធារនោះទេ ហើយកាន់តែលំបាកទៅៗថែមទៀត។ ម្លោះហើយ ទើបលោកសម្រេចចិត្តវិលត្រឡប់មកស្រុកកំណើតវិញ ដើម្បីចូលរួមបង្កើតសហគមន៍ទេសចរណ៍ត្រពាំងសង្កែនេះឡើង ដើម្បីជួយទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ និងការពារព្រៃកោងកាងផងដែរ។

លោកបន្ថែមថា ក្រោយពីត្រឡប់ពីការធ្វើចំណាកស្រុកវិញ គឺជីវភាពរបស់លោកហាក់មានភាពល្អប្រសើរច្រើនជាង ការធ្វើចំណាកស្រុក និងថែមទាំងបាននៅជួបជុំក្រុមគ្រួសារ ហើយសហគមន៍នេះបានជួយអ្នកចំណាកស្រុកទៅប្រទេសថៃ ឱ្យពួកគេអាចត្រឡប់មកវិញបាន និងថែមទាំងបានជួយដល់ក្មេងៗដែលមិនបានរៀនសូត្រ និងមនុស្សចាស់ជរាក្នុងសហគមន៍បានច្រើនជាងមុនពេលមានសហគមន៍។

លោកបន្ដថា៖ «ជីវភាពខ្ញុំបានប្រសើរច្រើនក្រោយពីមានសហគមន៍នេះ ជាពិសេសការកាត់បន្ថយការចំណាកស្រុកដែលទៅថៃ»។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រឆាំងការជួញដូរមនុស្ស អ្នកស្រី  ជូ ប៊ុនអេង មិនធ្វើអត្ថាធិប្បាយអ្វីឡើយ ដោយសារតែអ្នកស្រីថា អ្នកស្រីមិនទទួលបន្ទុក លើការងារចំណាកស្រុកនេះទេ។

បើតាមលោក មឿន តុលា នាយកប្រតិបត្ដិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និង សិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ (Central) បានលើកឡើងថា ការចំណាកស្រុករបស់ប្រជាពលរដ្ឋខ្មែរគឺមិនមានការកាត់បន្ថយនោះទេ ផ្ទុយទៅវិញមានតែការកើនឡើង បើធៀបពី៣ទៅ៤ឆ្នាំមុន។ លោកបន្តថា កំណើននេះ មានការកើនឡើងខ្លាំងជាពិសេសក្នុងកំឡុងពេលផ្ទុះជំងឺកូវីដ-១៩មានពលរដ្ឋខ្មែរជាច្រើនបាននាំគ្នាប្រថុយប្រថានទៅរកការងារធ្វើនៅប្រទេសថៃ។ លោកថា បញ្ហាប្រឈមរបស់ពលរដ្ឋដែលចំណាកស្រុកវាកើតឡើងស្រដៀងៗគ្នា គឺមាន២រឿងក្នងការប្រឈម រឿងទី១.មុនពេលចេញទៅចំណាកស្រុក គឺពួកគាត់ត្រូវចំណាយថវិកាខ្ពស់ ដើម្បីចុះឈ្មោះទៅធ្វើការនៅក្រៅប្រទេស និងរឿងទី២.ពួកគាត់ត្រូវរង់ចាំពេលយូរ មុននឹងបានទៅក្រៅដល់ប្រទេសក្រៅ ខណៈវាអាចមានការគំរាមកំហែង មានអំពើហិង្សា មានការបៀតបៀនផ្លូវភេទ និងជាពិសេស ជីវភាពក្នុងការរស់នៅមានលក្ខណៈក្រីក្រជាដើម។

លោកបន្ដថា៖ «តួលេខនៃចំនួនពលករដែលចំណាកស្រុកនេះ គឺមិនមានការជាក់លាក់អីទេ គឺប៉ាន់ប្រមាណខុសៗគ្នា នៅខាងរដ្ឋលឺថាមាន២លាននាក់ ក៏ប៉ុន្ដែខាងសង្គមស៊ីវិលពេលដែលធ្វើការជាមួយកម្មករ ពលករផ្ទាល់នៅថៃ ​ពលរដ្ឋខ្មែរមិនតិចជាង២លាន៦សែននាក់ទេ ហើយ២០%នៃពលករ គឺអ្នកមិនមានឯកសារ»។

លោកបន្ថែមថា ការធ្វើចំណាកស្រុកប្រទេសណាក៏ដូចប្រទេសណាដែរតែងតែមានជៀសមិនផុតនោះទេ ដោយសារតែប្រជាពលរដ្ឋមានសេរីភាពក្នុងការធ្វើបំលាស់ទី ប៉ុន្ដែការបង្កើតមុខរបរនិងឱកាសការងារក្នុងស្រុកវាល្អជាជាង ជាពិសេសសហគមន៍កសិកម្មអាចជួយផ្ដល់ជំនាញក្នុងការដាំដុះជូនប្រជាពលរដ្ឋ និងសហគមន៍ផ្សេងៗទៀត ដែលអាចជួយបង្កើតការងារឲ្យពួកគាត់បាន គឹវាជារឿងល្អប្រសើរបំផុត។

លោកនិយាយថា៖ «ខ្ញុំថារឿងដែលសំខាន់ គឺរឿងយើងលើកកម្ពស់កសិករហើយនិងបង្កើតសហគមន៍នៅតំបន់សំខាន់ៗដែលជួយកាត់បន្ថយការចំណាកស្រុកបាន ជាជាងការចំណាកស្រុកដោយប្រថុយប្រថាន»។

គួរបញ្ជាក់ផងដែរថា សហគមន៍ត្រពាំងសង្កែ ស្ថិតនៅក្នុងឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៩ ដោយមានសមាជិកចំនួន ៧៥៨នាក់ លើផ្ទៃដីសរុប ៤១០ហិចតា ជាដែននេសាទ ដែលលាតសន្ធឹងលើដីព្រៃកោងកាងទំហំ៤៦ហិតា ដែលមានដើមកោងកាងសរុបជាង៥០ម៉ឺនដើម។

ប្រធានសហគមន៍ត្រពាំងសង្កែលោក ស៊ឹម ហ៊ីម បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា មូលហេតុនៃការបង្កើតសហគមន៍ត្រពាំងសង្កែនេះឡើង គឺដើម្បីទប់ស្កាត់ក្នុងការទន្ទ្រានយកដីពីជនខិលខូចមួយចំនួន ដែលសល់លុយច្រើន កុំឲ្យពួកគេមកទន្រ្ទានយក និងដើម្បីអភិរក្សពូជត្រីដែលត្រូវការជម្រកនិងទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ រួមទាំងការបម្រើសេវាកម្មទេ​សចរណ៍សម្រាប់អ្នកដើរលំហែរកាយ និងអ្នកស្រលាញ់ធម្មជាតិដែលមានទីតាំងនៅភូមិត្រពាំងកេស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត៕

……………………………………………….
អត្ថបទដោយពលរដ្ឋសារព័ត៌មានខេត្តកណ្តាល

អត្ថបទមុន

បក្សភ្លើងទៀនហៅការចាប់ខ្លួនបេក្ខភាពមេឃុំរបស់ខ្លួនថាជាការយាយីផ្នែកនយោបាយ

អត្ថបទបន្ទាប់

ពលរដ្ឋ​រស់​នៅ​បណ្តោយ​ផ្លូវ​ជាតិ​លេខ​២​និង​លេខ​២២​រង​ផលប៉ះពាល់​ពីភាពយឺតយ៉ាវនៃការ​ស្ថាបនា​ផ្លូវ​នេះ

អត្ថបទបន្ទាប់
Road Building

ពលរដ្ឋ​រស់​នៅ​បណ្តោយ​ផ្លូវ​ជាតិ​លេខ​២​និង​លេខ​២២​រង​ផលប៉ះពាល់​ពីភាពយឺតយ៉ាវនៃការ​ស្ថាបនា​ផ្លូវ​នេះ

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង