CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

កសិករ​នៅ​ឃុំ​មួយ​ក្នុង​ខេត្ត​ពោធិ៍សាត់​បារម្ភ​ពី​ទិន្នផល​ស្រូវ​ធ្លាក់​ចុះ​ ​ខណៈ​សត្វ​ល្អិត​មួយ​ប្រភេទ​កំពុង​បំផ្លាញ​

Admin ដោយ Admin
August 24, 2023
ក្នុង ព័ត៌មាន, សេដ្ឋកិច្ច
0
ទិដ្ឋភាពស្រូវវស្សារបស់ប្រជាកសិករនៅឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ កំពុងរងការខូចខាតដោយសារសត្វល្អិតចង្រៃប្រភេទសត្វមមៀចបំផ្លាញ កាលពីថ្ងៃទី២១ ខែសីហាឆ្នាំ២០២៣។(រូបភាពផ្តល់ឱ្យ)

ទិដ្ឋភាពស្រូវវស្សារបស់ប្រជាកសិករនៅឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ កំពុងរងការខូចខាតដោយសារសត្វល្អិតចង្រៃប្រភេទសត្វមមៀចបំផ្លាញ កាលពីថ្ងៃទី២១ ខែសីហាឆ្នាំ២០២៣។(រូបភាពផ្តល់ឱ្យ)

0
ចែករំលែក
156
ចំនួនមើល

ប្រជាកសិករមួយចំនួននៅឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់បារម្ភពីការធ្លាក់ចុះនៃទិន្នផលស្រូវវស្សានៅឆ្នាំនេះ ខណៈសត្វល្អិតចង្រៃមួយប្រភេទកំពុងចុះស៊ីបំផ្លាញដំណាំស្រូវពង្រួសរបស់ពួកគាត់ដែលកំពុងចេញផ្លែផ្កា។

លោក ស៊ឹម ផន ជាកសិករនៅភូមិបត់គគីរថ្មី ឃុំអូរតាប៉ោង ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា គ្រួសារគាត់បានបង្កបង្កើនផលដោយធ្វើស្រែពង្រួសចំនួន៤ហិកតា ប៉ុន្តែពេលនេះ ត្រូវបានសត្វមមៀចស៊ីបំផ្លាញអស់ជាង១ហិកតាកន្លះទៅហើយ។ លោកថា សត្វចង្រៃមួយប្រភេទនេះ បានស៊ីជញ្ជក់ទឹកដោះស្រូវដែលកំពុងតែចេញផ្លែធ្វើឱ្យស្រូវខូចតែម្តង។

កសិករវ័យ៥១ឆ្នាំរូបនេះ រៀបរាប់ថា សត្វមមៀចនោះជាប្រភេទមមៀចហ្វូងមានច្រើនប្រភេទ មានសម្បុរត្នោត ពណ៌ខៀវ និងពណ៌ស។ លោកថា បើវាចុះស៊ីស្រែណាហើយ គឺស៊ីខូចខ្ទេចស្រែនោះតែម្តង ជាពិសេសស្រូវកំពុងដាក់ទឹកដោះ។

លោកបន្ថែមថា៖«ខ្ញុំខានមកមើលតែ៤ថ្ងៃសោះ ដល់មកឃើញពេញចិត្តស្តូក ស្មានតែស្រូវទុំ ដល់ចុះមើលក្នុងស្រែទើបឃើញសត្វមមៀចហើរព្រោង ពេលពិនិត្យគ្រាប់ស្រូវច្របាច់ទៅគ្មានឃើញទឹកដោះ ហើយស្លឹកឡើងពណ៌លឿង ទើបដឹងថាមមៀចស៊ីស្រូវ»។

លោក ឈឹម ចន្ថា នៅភូមិអូរបត់ ឃុំអូរតាប៉ោងម្នាក់ទៀតប្រាប់ថា សត្វមមៀចបានស៊ីបំផ្លាញស្រូវរបស់លោក​អស់ជាង៣ហិកតា ខណៈលោកកំពុងជួលគេបាញ់ថ្នាំសម្លាប់សត្វល្អិតចង្រៃប្រភេទនេះ ដើម្បីសង្គ្រោះស្រូវ។

កសិករវ័យចាង៤០ឆ្នាំរូបនេះឱ្យដឹងថា ករណីសត្វល្អិតចង្រៃចុះស៊ីស្រូវកសិករនេះ មិនមែនកើតឡើងតែលើស្រូវរបស់លោកនោះទេ គឺវាបានចុះស៊ីរាលដាលដល់ស្រូវកសិករផ្សេងទៀតស្ទើរតែគ្រប់កន្លែងឱ្យតែស្រូវនោះចេញផ្លែផ្កា។

លោកបន្ថែមថា ៖«ស្រែម្តុំហ្នឹងខានកើតមមៀចយូរហើយ ទើបមកកើតឆ្នាំនឹង ពេលកើតម្តងត្រូវចំណាយលុយច្រើនណាលុយថ្លៃទិញថ្នាំ ណាលុយថ្លៃជួលគេបាញ់ថ្នាំ ចំណាយ១ហិតាៗមិនតិចជាងដប់ម៉ឺនរៀលទេ»។

សិករម្នាក់ទៀតដែលកំពុងរៀបចំទៅបាញ់សម្លាប់សត្វល្អិតអ្នកស្រី ស៊ឹម វណ្ឋា បាននិយាយថា សត្វមមៀចវាសម្រុកចុះស៊ីតែស្រូវស្រែណាដែលកំពុងចេញផ្លែផ្កាតែប៉ុណ្ណោះ។ អ្នកស្រីថា ករណីសត្វល្អិតចុះស៊ីស្រូវនេះបានធ្វើឱ្យគ្រួសារអ្នកស្រី និងកសិករផ្សេងទៀតខាតបង់ផលស្រូវ និងប្រាក់កម្រៃជាច្រើន ដូចជាថ្លៃថ្នាំសម្លាប់សត្វល្អិត ជី ថ្លៃឈ្នួល និងដើមទុនបង្កបង្កើនផលជាដើម។

កសិកររូបនេះ បានអំពាវនាវដល់អាជ្ញាធរ និងមន្ទីរកសិកម្មខេត្តចុះមកជួយធ្វើអន្តរាគមដល់ប្រជាកសិករដែលកំពុងរងគ្រោះ ខណៈសត្វមមៀចកំពុងរាតត្បាតជាលក្ខណៈប្រព័ន្ធ ដើម្បីស៊ីបំផ្លាញដំណាំស្រូវកសិករ។

អ្នកស្រីថា៖«ខ្ញុំជួលគេបាញ់ថ្នាំ មួយធុងអស់ប្រាំពាន់រៀល ក្នុងមួយហិកតាបាញ់ដប់ធុង សរុបទៅទាំងថ្លៃថ្នាំទាំងឈ្នួលបាញ់អស់ជាងដប់ម៉ឺនក្នុងមួយហិកតា»។

មេឃុំអូរតាប៉ោងអ្នកស្រី ម៉េង ឆុន ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាននៅថ្ងៃទី២៣ ខែសីហាឆ្នាំ២០២៣ថា កន្លែងដែលកើតមានសត្វមមៀចស៊ីស្រូវនោះ គឺម្ចាស់ស្រែបានទប់ស្កាត់ជាប់រៀងៗខ្លួនហើយ ដោយពួកគាត់សម្រុកបាញ់ថ្នាំតាមការណែនាំរបស់មន្ទីរកសិកម្មខេត្ត។

អ្នកស្រីបន្តថា អ្វីដែលជាក្តីបារម្ភនោះ គឺវាកំពុងរាលដាលទៅភូមិ និងឃុំផ្សេងទៀត។ អ្នកស្រីថា បើវារាលដាលកាន់តែធំធ្វើឱ្យការទប់ស្កាត់កាន់តែលំបាក ហើយការចំណាយរបស់ប្រជាកសិករកាន់តែច្រើនថែមទៀត ប៉ុន្តែអ្នកស្រីមិនទាន់អាចបញ្ជាក់ពីរបាយការណ៍ផលប៉ះពាល់ជាក់លាក់បាននៅឡើយទេ ដោយថា រដ្ឋបាលឃុំកំពុងចុះប្រមូលទិន្នន័យនៅឡើយ។

លោកស្រីមេឃុំថា៖«ឥឡូវនេះភូមិដែលកើតមមៀចស៊ីស្រូវនោះវាបានស្ងប់ហើយ តែវាកំពុងរាលដាលទៅភូមិអូរបត់ ក្នុងឃុំអូរតាប៉ោងហ្នឹងដែរ ហើយវាកំពុងរាលដាលទៅខាងឃុំស្វាយដូនកែវផងដែរដែលមានព្រំប្រទល់ជាប់គ្នា»។

ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់លោក ហៃ ធូរ៉ា បានឱ្យដឹងថា តាមរយៈការចុះពិនិត្យផ្ទាល់គឺសត្វល្អិតស៊ីបំផ្លាញផលដំណាំស្រូវរបស់ប្រជាកសិករនៅភូមិបត់គគីរថ្មី ក្នុងឃុំអូរតាប៉ោង គឺទើបតែកើតមាននៅក្នុងអំឡុងខែសីហានេះទេ ខណៈដែលដំណាំស្រូវកំពុងលូតលាស់ចេញផ្លែផ្កា។

លោក ហៃ ធូរ៉ា បានអំពាវនាវដល់កសិករទាំងអស់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះវត្តមាន នៃពពួកមមៀចត្នោតដែលកំពុងផ្ទុះឡើងនៅក្នុងភូមិបត់គគីរថ្មី និងបណ្ដាភូមិមួយចំនួនទៀតនៅក្នុងឃុំអូរតាប៉ោង ព្រោះថា ពពួកសត្វមមៀចនេះជាប្រភេទ ដែលបំផ្លាញលើដំណាំស្រូវ ដោយការជញ្ជក់យកសារធាតុចិញ្ចឹមពីក្នុងដើមស្រូវ ឬខាងក្រោមគល់ស្រូវ ហើយវាអាចមានវត្តមានគ្រប់ដំណាក់កាល។

លោកបានលើកឡើងថា៖«គិតមកដល់ពេលនេះសត្វមមៀចត្នោតស៊ីបំផ្លាញដំណាំស្រូវមានកម្រិតទាបនៅឡើយទេ ហេតុនេះក្នុងនាមមន្ទីរជំនាញខ្ញុំសូមណែនាំ ឱ្យប្រជាកសិករនិងអាជ្ញាធរដែនដីត្រូវដឹងអំពីរបៀបប្រើប្រាស់ថ្នាំទៅតាមបច្ចេកទេសនិងវិធីសាស្ត្រនៃការលាយថ្នាំសម្រាប់បាញ់សម្លាប់ពពួកមមៀចត្នោតព្រមទាំងបន្តពិនិត្យតាមដានលើដំណាំស្រូវជាប់ជាប្រចាំ»។

ប្រធានមន្ទីរសិកម្មរូបនេះ បានស្នើដល់ប្រជាកសិករសហការជាមួយមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានក្នុងការស្វែងរកប្រភេទថ្នាំសម្លាប់ទាំងមេទាំងកូន និងទាំងពងផងដែរ។ លោកថា ជាទូទៅពពួកមមៀចភាគច្រើនមានវត្តមានលើដំណាំស្រូវក្នុងដំណាក់កាលស្រូវផើមដែលកសិករគួរតែប្រុងប្រយ័ត្នខ្ពស់។

មេឃុំអូរតាប៉ោងអ្នកស្រី ម៉េង ឆុន ឱ្យដឹងថា គិតត្រឹមថ្ងៃទី២៣ ខែសីហាឆ្នាំ២០២៣នេះ ការបង្កបង្កើនផលស្រូវរដូវវស្សារបស់ប្រជាកសិករនៅទូទាំងឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ សម្រេចបានជាង ៦ ០២០ហិកតា លើផែនការ ៦ ០៥០ហិកតា៕  ​

………………………………………..

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តពោធិ៍សាត់ លោក ណូ រ៉េន

អត្ថបទមុន

ដីព្រៃជាង១៥ហិកតារបស់សគមន៍មួយនៅខេត្ដក្រចេះរងការទន្ទ្រានយកធ្វើកម្មសិទ្ធិឯកជន

អត្ថបទបន្ទាប់

សកម្មជន​ដីធ្លី​​ឡពាង​ខកចិត្ត​ចំពោះ​សាលា​ឧទ្ធរណ៍​ដែល​ឱ្យ​ពួកគេ​ចាញ់​ក្តី​ក្រុមហ៊ុន​KDC​

អត្ថបទបន្ទាប់
ប្រជាសហគមន៍ឡពាង ៥រូប ដែលសាលាឧទ្ធរណ៍រាជធានីភ្នំពេញកោះហៅឱ្យចូលបំភ្លឺនៅដើម ខែសីហា ឆ្នាំ២០២៣ ជុំវិញសំណុំរឿងវិវាទដីធ្លីជាមួយក្រុមហ៊ុនខេឌីស៊ី(KDC)ឈរកាន់ដីកាកោះនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣។ (ពលរដ្ឋអ្នកសារព័ត៌មាន)

សកម្មជន​ដីធ្លី​​ឡពាង​ខកចិត្ត​ចំពោះ​សាលា​ឧទ្ធរណ៍​ដែល​ឱ្យ​ពួកគេ​ចាញ់​ក្តី​ក្រុមហ៊ុន​KDC​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង