CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម កម្មវិធី គម្រោងលើកកម្ពស់សិទ្ធិ (ARC)

កសិករ​ដាំបន្លែ​នៅខេត្តកំពង់ចាម​ត្អូញត្អែរ​ពី​តម្លៃ​បន្លែ​ចុះថោក​នៅ​ពេល​ប្រមូល​ផល

Admin ដោយ Admin
December 8, 2022
ក្នុង គម្រោងលើកកម្ពស់សិទ្ធិ (ARC), សង្គម
0
កសិករ​ដាំបន្លែ​នៅខេត្តកំពង់ចាម​ត្អូញត្អែរ​ពី​តម្លៃ​បន្លែ​ចុះថោក​នៅ​ពេល​ប្រមូល​ផល

អ្នកស្រី ផាន់ ស្រីលុច អាយុ ៤២ឆ្នាំ កសិករដាំស្ពៃ រស់នៅភូមិព្រែកលីវ២ ឃុំរកាអា ស្រុកកងមាស ខេត្តកំពង់ចាម អង្គុយក្នុងចំការបន្លែរបស់អ្នកស្រីក្នុងទឹកមុខក្រៀមក្រំ និងអស់សង្ឃឹម ស្របពេលតម្លៃបន្លែធ្លាក់ចុះ។ (រូប៖ ពលរដ្ឋអ្នកសារព័ត៌មាន)

0
ចែករំលែក
121
ចំនួនមើល

កសិករ​ជាច្រើន​គ្រួសារ រស់​នៅ​ស្រុកកងមាស ខេត្តកំពង់ចាម ដែល​ប្រកប​របរ​ដាំបន្លែ​លក់ជាច្រើន​ឆ្នាំមក​ហើយ បាន​ត្អូញត្អែរ​ពីតម្លៃ​បន្លែស្ពៃគ្រប់ប្រភេទ​របស់​ពួកគេ​ធ្លាក់​ចុះ នៅ​ក្នុងរដូវ​ប្រមូលផល​នេះ ដែល​ធ្វើឲ្យពួកគេ​ធ្លាក់ទឹក​ចិត្ត និង​ប្រឈម​ការ​ខាតបង់។

លោក ភី សុភ័ណ្ឌ ជាកសិករប្រកបមុខរបរដាំបន្លែ រស់នៅភូមិព្រែកលាបទី១ ឃុំរកា ស្រុកកងមាស ខេត្តកំពង់ចាម បានលើកឡើងថា តម្លៃស្ពៃធ្លាក់ចុះ បានធ្វើឱ្យអ្នកដាំបន្លៃប្រឈមការពិបាកក្នុងការប្រកបមុខរបរនេះ។ ប៉ុន្តែលោកថា ដោយសារមិនមានជម្រើសផ្សេង ដូច្នេះ ប្រជាពលរដ្ឋនៅតំបន់របស់លោក មានតែបន្តចាប់យកមុខរបរមួយនេះ។

លោកថា៖ «សព្វថ្ងៃទីផ្សារស្ពៃហ្នឹង ខ្ញុំជាកសិករដាំស្ពៃវាឃើញថា លំបាក ព្រោះស្ពៃតម្លៃហាងឆេងវាទាបពេក ធ្វើឱ្យយើងទទួលយកមិនបាន ការចំណាយរបស់យើងក្នុងមួយខែៗ ពេលដែលបានផលមកវិញ យើងលក់ទៅវាអត់សាកសមនឹងតម្លៃដែលយើងបានចំណាយ។ ហើយសព្វថ្ងៃនេះតម្លៃបន្លែវាធ្លាក់ចុះក្នុងជម្រៅមួយ ដែលកសិករយើងដាំទៅវាអត់ចំណេញ»។

លោកបន្តថា កាលពីមួយខែមុននេះ តម្លៃស្ពៃបានឡើងដល់ ៤ ០០០ ទៅ ៥ ០០០ រៀលក្នុងមួយគីឡូក្រាម តែឥឡូវនេះតម្លៃផ្សេង ពោលគឺធ្លាក់ចុះទៅដល់ ១ ០០០ រៀលក្នុងមួយគីឡូក្រាម។

លោកថា៖ «បើស្ពៃអន់ គឺតម្លៃកាន់តែធ្លាក់ចុះដល់ ៨០០ រៀលក្នុងមួយគីឡូក្រាម វាមិនទៀងជូនកាលថ្ងៃហ្នឹងវាឡើងដល់ ១,000 រៀលក្នុងមួយគីឡូក៏មាន បើគិតទៅកសិករដែលដាំពិបាកនឹងចំណេញណាស់»។

ចំណែកលោក សុខ មេសា អាយុ ២៣ ឆ្នាំ ជាកសិករប្រកបមុខរបរដាំបន្លែស្ពៃ រស់នៅភូមិព្រែកលីវ ឃុំរកាអារ ស្រុកកងមាស ខេត្តកំពង់ចាម បានលើកឡើងដែរថា លោកបានចំណាយដើមទុនប្រមាណជា ២ ០០០ ០០០ រៀល លើផ្ទៃដីដាំបន្លៃជាង ២០អា។ លោកបានបន្តទៀតថា ចំណែកថ្នាំបាញ់បន្លែក៏ឡើងថ្លៃទ្វេដងដែរ ខ្ញុំចង់និយាយថា កាលពីមុន តម្លៃថ្នាំ១មួយដបមួយម៉ឺនរៀល តែឥឡូវឡើងដល់ ២ ម៉ឺនរៀល ក្នុងមួយដប អញ្ចឹង ការប្រើប្រាស់ គឺវាខាត។

លោកបន្តថា៖ «នេះមិនទាន់និយាយដល់ថ្លៃនឿយហត់ទេ ហើយចំណូលមកដល់កម្រិតនេះហើយ ស្ពៃមិនសូវល្អទៀត បានត្រឹមមួយលានកន្លះឃើញថា វាខាត ខាតទាំងពេលវេលា ជី ថ្នាំ ទាំងគ្រាប់ពូជ និងភ្ជួរ ហើយការភ្ជួរដីឥឡូវវាកើនតម្លៃថ្លៃ»។

កសិករដាំបន្លែនៅខេត្តកំពង់ចាមរូបនេះបន្តថា កន្លងមក មានមន្ត្រីមកពីក្រសួង និងមន្ទីរកសិកម្មខេត្តធ្លាប់ចុះមកពិនិត្យមើលដែរ ប៉ុន្តែពួកគេថា ពិបាកនឹងរកដំណោះស្រាយឲ្យ ដោយសារតែកសិករបានដាំបន្លែហ្នឹង មិនត្រូវទៅតាមតម្រូវការទីផ្សារ។ មួយវិញទៀត មន្ត្រីចោទថា កសិករដាំបន្លែ បានប្រើប្រាស់ថ្នាំ ជី គីមី ច្រើន ដែលពិបាកក្នុងការនាំចេញ និងទី ២ គឺដោយសារទីផ្សារអត់មានលំនឹង។

លោកថា៖ «ពួកគាត់ចង់និយាយថា យើងដាំដំណាំកសិកម្មហ្នឹង យើងផលិតទៅវាបានចំនួនតិចតួចនៅពេលអាកាសធាតុ វាធ្វើឲ្យតម្លៃដំណាំរបស់យើងវាហក់ឡើងតម្លៃខ្ពស់ គឺវាឡើងខ្ពស់ពេក ដល់ពេលអាកាសធាតុប្រែប្រួលត្រជាក់វាធ្វើឲ្យដំណាំរបស់យើងវាល្អហើយកើនចំនួនច្រើន ប៉ុន្តែតម្លៃគឺវាធ្លាក់ចុះថោកគឺថោករហូតដល់អត់ចំណេញទៅទៀត»។

លោកថា គឺវាអត់មានតុល្យភាពនិងគ្នា នៅពេលដែលខ្សែកោង គឺឡើងរហូតខ្ពស់ដល់ពេលវាចុះទៅវិញ គឺចុះខ្លាំងមកវិញ អញ្ចឹងកសិករពិបាកនឹងមានលំនឹងក្នុងការដាំបន្លែ។

លោកបន្ថែមថា៖ «ខ្ញុំចង់អោយមានតម្លៃលំនឹង​ មិនចង់អោយខ្ពស់ពេក​ ទាបពេក គឺចង់អោយតម្លៃថវិកាត្រឹម ១ គីឡូម៉ែត្រ ៣០០០ រៀលតែប៉ុណ្ណោះ»។

អ្នកស្រី ផាន់ ស្រីលុច អាយុ ៤២ឆ្នាំ មុខរបរជាកសិករដាំស្ពៃ រស់នៅភូមិព្រែកលីវ២ ឃុំរកាអា ស្រុកកងមាស បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានCCIM ថា ការធ្លាក់ថ្លៃនៃបន្លែនៅក្នុងតំបន់របស់អ្នកស្រីនេះ គឺទំនងជាមកពីឈ្មួញកណ្តាល។

អ្នកស្រីថា៖ «បញ្ហាទី១ គឺមកពីឈ្មួញកណ្ដាលច្រើន ពួកគេនាំគ្នាទម្លាក់តម្លៃនៅលើមាត់គេថាអញ្ចឹងចង់ឱ្យថោកលើគេ ចង់ឱ្យថ្លៃលើគេ បើនិយាយរួមទៅ ស្រេចតែគេថា ពេលណារដូវស្ពៃប្រមូលផលបានច្រើន គេឲ្យតម្លៃ១០០០រៀល ពេលរដូវកាលខ្លះមិនសូវមានស្ពៃ គេឲ្យតម្លៃ១៥០០រៀល។ ហើយម្យ៉ាងទៀត ការបណ្តុះកូនស្ពៃ មិនសូវបានដោយសារមេឃភ្លៀងញឹកញាប់ខ្លាំងពេក ដល់ពេលណាដែលភ្លៀងខ្លាំងពេកដំណាំស្ពៃរបស់ពួកយើងខ្ញុំ ក៏មិនសូវបានផលដែរ ដោយសារតែទឹកជោគជាំពេក ហើយតម្លៃស្ពៃវាដូចជាមិនទៀង ដូចជាម្សិលមិញតម្លៃ១ ៨០០ រៀល និងជួនកាលធ្លាក់ដល់១៥០០ រៀល វាមិនទៀងស្រេចតែឈ្មួញកណ្ដាលគាត់ថាមាត់»។

ឆ្លើយតបនឹងការត្អូញត្អែររបស់កសិករដាំស្ពៃនៅក្នុងខេត្តកំពង់ចាមនេះ លោក ថូ ស្រ៊ុន ជំទប់ទី២ ឃុំរកាអារ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា បញ្ហាទាំងអស់នេះ គឺដោយសារតែខ្សែចង្វាក់ផលិតកម្មវាជន់គ្នា ហើយការដាំដុះនេះ មិនមានការវិភាគ។

លោកថា៖ «បើនិយាយជារួមទៅ ការផលិតរបស់ពួកគាត់វាមិនទៀងទាត់ ហើយទីមួយ គឺអាកាសធាតុ បណ្ដាលមកពីអាកាសធាតុមួយចំនួនក្នុងមួយរយៈពេលនេះ គឺមានទឹកភ្លៀងជោគជាំ វាបណ្ដាលឱ្យខូចស្ពៃ មិនសូវល្អ បណ្ដាលឱ្យស្ពៃហ្នឹងមានតម្លៃថោក ហើយនៅពេលសម្បូរជន់ច្រើន វារឹតតែចុះថោកថែមទៀត។ អញ្ចឹងបានថា វាពិបាកណាស់ សម្រាប់កសិករ ដូចជា ខ្ញុំអញ្ចឹង ជាជំទប់ទី២ ក្នុងឃុំ ហើយខ្ញុំ គឺជាអ្នកផលិតដាំកូនស្ពៃខ្លួនឯងផ្ទាល់តែម្ដង កសិករចំ គឺខ្ញុំអ្នកដាំនេះឯង»។

លោកថា ចំពោះឈ្មួញដែលបញ្ចុះតម្លៃនេះ គឺជាកត្តាមួយផ្សំគ្នា ការផលិតដាំកូនស្ពៃ វាជាខ្សែចង្វាក់គ្នាវាមិនទៀងទាត់។

លោក យ៉ង គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាពហៅកាត់ថា (PDP) បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM បានផ្តល់អនុសាសន៍ថា កសិករនិងអាជ្ញាធរ គួរធ្វើការរួមគ្នា ដើម្បីធ្វើឱ្យមានចលនាកសិផល ទៅតាមទីផ្សារក្នុងស្រុក និងឲ្យច្រើន។

លោកបន្តថា​៖ «រឿងដែលសំខាន់ តើកសិផលរបស់យើងដើម្បីជ្រាបចូលក្នុងទីផ្សារបានយើងត្រូវធ្វើម៉េច? អញ្ចឹងអ្នកផលិតដាំដំណាំត្រូវតែសហការទីផ្សារដែរបាទ ដើម្បីយកដឹកទៅឲ្យគេលក់ឱ្យគេ ហើយចំពោះតម្លៃទីផ្សាររបស់យើងៗត្រូវពិចារណាថា​ តើហេតុអីដែលយើងត្រូវខាតបង់ ហើយការនាំចូលឆ្ងាយជាងយើងក្នុងស្រុកដែរ? អញ្ចឹងយើងក្នុងស្រុក ត្រូវតែប្រកួតប្រជែងយ៉ាងម៉េច ឱ្យកសិផល ដែលមកពីក្រៅនោះ មិនឱ្យលក់បានដូចយើងនៅក្នុងស្រុក។ នេះជារឿងមួយដ៏សំខាន់»។

លោក យ៉ង គិមអេង បន្តថា៖ «ទី១.យើងត្រូវគិតអំពីការប្រកួតប្រជែង រឿងទី២ ឧបមាថា រដ្ឋត្រូវមានវិធានការការពារ ដូចជា យើងចុះជាមួយ (WTO) ក៏មានគេ តម្រូវឱ្យមានវិធានការការពារដែរ គេមិនអាចឲ្យកសិករអីនៅក្នុងស្រុកហ្នឹងខាតបង់ ព្រោះការនាំចូលហូរហៀរពីខាងក្រៅមកដែរ ទៅជាបន្ថោកផលប្រយោជន៍របស់កសិករនៅក្នុងស្រុកនេះដែរបាទ ព្រោះថា អ្នកនៅក្នុងស្រុកហ្នឹងគ្នាដើម្បីមួយរស់»។

លោកបានផ្តល់អនុសាសន៍បន្តថា ចំពោះរឿងខាងលើនេះ រដ្ឋាភិបាលត្រូវតែមានវិធានការការពារ គឺគេត្រូវកាត់បន្ថយការនាំចូល ដើម្បីឲ្យបន្លែរបស់កសិករនៅក្នុងស្រុក មានលទ្ធភាពលក់ដូរ នៅក្នុងតម្លៃមួយដ៏សមរម្យ។ ហើយថា ប្រសិនបើវាខ្វះ គេត្រូវបើកការនាំចូលច្រើនបន្តិច។ តែប្រសិនបើរដ្ឋាភិបាល ចេះតែបណ្តោយឱ្យមានការនាំចូលមកដោយមិនគិតពីប្រជាកសិករក្នុងស្រុក នោះវានឹងមានការបាត់បង់ ការទទួលខុសត្រូវដែរ។

លោកថា៖ «នៅក្នុងលក្ខខណ្ឌរបស់អង្គការពាណិជ្ជកម្មពិភពលោក (W.T.O) ក៏យើងមានវិធានការការពារដែរ អញ្ចឹងយើងមិនចេះតែថា អានេះវាជាការប្រកួតប្រជែងស្អីហ្នឹងទេ ដូចគេថា អាហ្នឹងវាស្មើភាពដែរ ក៏ប៉ុន្តែយើងធ្វើចឹងទៅបាន លុះត្រាតែអាជ្ញាធរពាក់ព័ន្ធត្រួតពិនិត្យគុណភាព បន្លែបន្លុកចូលស្រុកយើង តើឱ្យតែគ្រប់ស្តង់ដាររបស់យើងហើយ ស្តង់ដានោះប៉ុណ្ណា ខុសស្តង់ដាមិនឱ្យចូលអញ្ចឹងទៅ អាហ្នឹងប្រហែលជាអត់ប៉ះពាល់កសិករនៅក្នុងស្រុកទេបាទ។ ប៉ុន្តែសព្វថ្ងៃនេះយើងក៏គ្មានបានត្រួតពិនិត្យឲ្យត្រឹមត្រូវតាមស្តង់ដាដែលមានបន្លែខ្លះក៏ខូចគុណភាពអីខ្លះដែលអញ្ចឹងទៅ»។

ប្រជាកសិករនៅស្រុកកងមាស បានអះអាងថា ទោះបីមានការសំណូមពរដល់ខាងអាជ្ញាធរពាក់ព័ន្ធ គឺបន្លែស្ពៃនៅក្នុងស្រុកនៅតែមានការចុះថោកជាបន្តបន្ទាប់ ធ្វើឱ្យកសិករនៅទីនោះ នៅតែខាតបង់ និងកម្លាំងពលកម្ម ពេលវេលា និងជំពាក់លុយធនាគារ ហើយក៏មានអ្នកខ្លះត្រូវបង្ខំចិត្តធ្វើចំណាកស្រុកថែមទៀតផង៕

…………………………………

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក សួស ចាន់ឌឿន

អត្ថបទមុន

ពលរដ្ឋ​២៤​គ្រួសារ​នៅខេត្តកំពង់ស្ពឺ​ចោទ​មេភូមិ​ថា ឃុបឃិត​ជាមួយ​ឈ្មួញដី​ដើរ​ទិញដី​មិន​ឱ្យលុយ

អត្ថបទបន្ទាប់

ពលរដ្ឋ​​រងគ្រោះ​​ដីធ្លី​​នៅ​ខេត្តកំពង់ស្ពឺ​រំលឹក​ពី​​បញ្ហា​ប្រឈម​នៅ​ថ្ងៃ​ប្រារព្ធ​ទិវា​​សិទ្ធិមនុស្ស​​អន្តរជាតិ​​១០​​ធ្នូ

អត្ថបទបន្ទាប់
ពលរដ្ឋ​​រងគ្រោះ​​ដីធ្លី​​នៅ​ខេត្តកំពង់ស្ពឺ​រំលឹក​ពី​​បញ្ហា​ប្រឈម​នៅ​ថ្ងៃ​ប្រារព្ធ​ទិវា​​សិទ្ធិមនុស្ស​​អន្តរជាតិ​​១០​​ធ្នូ

ពលរដ្ឋ​​រងគ្រោះ​​ដីធ្លី​​នៅ​ខេត្តកំពង់ស្ពឺ​រំលឹក​ពី​​បញ្ហា​ប្រឈម​នៅ​ថ្ងៃ​ប្រារព្ធ​ទិវា​​សិទ្ធិមនុស្ស​​អន្តរជាតិ​​១០​​ធ្នូ

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង