CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ការងារ

ប្រជាកសិករ​មួយ​ចំនួន​នៅ​ស្រុក​បាកាន ខេត្តពោធិ៍សាត់ បន្ថយ​ការ​ធ្វើ​ស្រែ​ដោយ​សារ​ជី​កសិកម្ម​ឡើង​ថ្លៃ

Admin ដោយ Admin
June 15, 2022
ក្នុង ការងារ, សម្លេងសហគមន៍
0
Farm

ដីស្រែ​ទំនេរ​ចោល​របស់​ប្រជាកសិករ​នៅ​ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២។ (រូប៖ ពលរដ្ឋអ្នកសារព័ត៌មានខេត្តពោធិ៍សាត់)

0
ចែករំលែក
110
ចំនួនមើល

របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន


ប្រជាកសិករ​មួយ​ចំនួន​នៅ​ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ កាត់បន្ថយ​ការ​ធ្វើស្រែវស្សា​នៅក្នុងឆ្នាំនេះដោយ​សារ​ជីគីមី និង​ថ្នាំបាញ់​កសិកម្ម​ឡើង​ថ្លៃ បើទោះបី​ជា​ស្រែ​របស់​ពួកគាត់​នៅ​ជិតប្រភព​ទឹក​ក៍​ដោយ។

កសិករម្នាក់រស់នៅភូមិកណ្តឹងមាស ឃុំស្នាមព្រះ ខេត្តពោធិ៍សាត់ លោក ជុំ ជ័យ បានថ្លែងប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះថា ជីគីមីនៅក្នុងឆ្នាំនេះ ឡើងថ្លៃ១គុណជា២ ដែលធ្វើឱ្យគាត់គ្មានប្រាក់ដើម្បីទៅទិញយកមកបាចបំប៉នដើមស្រូវនៅឆ្នាំនេះឡើយ។ លោកថា ស្រូវឥឡូវនេះបើមិនប្រើជីគីមីទេ គឺមិនទទួលបានទិន្នផលឡើយ។ ដូច្នេះហើយមានតែរងចាំឱ្យតម្លៃជីចុះថោកបន្តិចវិញទើបគាត់បន្តធ្វើស្រែទៀត តែបើនៅតែថ្លៃចឹង គឺគាត់ធ្វើតែបន្តិចបន្តួចគ្រាន់ទុកហូបប៉ុណ្ណោះ។

បុរសវ័យ៥៨ឆ្នាំរូបនេះបានបន្តថា៖ «រាល់ឆ្នាំឱ្យតែចូលឆ្នាំខ្មែររួចខ្ញុំព្រួសស្រូវហើយ ព្រោះអីស្រែខ្ញុំនៅជាប់ប្រឡាយទឹក ហើយខ្ញុំធ្វើ២ទៅ ៣ដងក្នុង១ឆ្នាំ តែចុងក្រោយខ្ញុំលក់ខាតដើម ដោយសារស្រូវចុះថោកពេក ហើយជីនិងប្រេងមិនទាន់ឡើងថ្លៃដូចពេលនេះផង ទំរាំដូច ឥឡូវជីនិងប្រេងឡើងថ្លៃកប់ពពកបើហ៊ានធ្វើច្រើនដឹងតែខាតច្រើន»។

ស្ត្រីម្នាក់ទៀត អ្នកស្រី សៅ និត អាយុ ៥២ឆ្នាំ រស់នៅភូមិឃុំខាងលើដែរនោះ បានត្អូញត្អែរមិនខុសពីលោក ជុំ ជ័យ ទេ ប៉ុន្តែអ្វីដែលគាត់រៀបរាប់បន្ថែមនោះថា៖ «ខ្ញុំធ្វើស្រែ គឺជួលកម្លាំងគេទាំងអស់ ដល់បានស្រូវមកលក់ទូទាត់ទៅខាតដើម ព្រោះអីស្រូវយើងវាថោកពេក នេះអត់គិតកម្លាំងយើងធ្វើផង ហើយឥឡូវនេះ ជីឡើងថ្លៃ ១ជា២ចឹង យើងធ្វើស្រែមានអីចំណេញ ហត់កម្លាំងហើយខាតលុយទៀត ដូច្នេះខ្ញុំមានតែធ្វើតិចតួចគ្រាន់ហូប ព្រោះយើងជៀសមិនរួច»។

ម្ចាស់ដេប៉ូលក់ជីនិងថ្នាំកសិកម្ម អ្នកស្រី ចាន់ រ៉ា បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានប្រចាំខេត្តពោធិ៍សាត់ថា ឆ្នាំនេះជីគីមី និងថ្នាំកសិកម្មឡើងថ្លៃពិតប្រាកដមែន ដោយមួយការ៉ុង ឡើងថ្លៃចន្លោះពី ៥០ ០០០ រៀល ទៅ ៦០ ០០០រៀល ខណៈជីអ៊ុយរ៉េ ពីមុនលក់ចេញមួយការ៉ុងតម្លៃ ១៦០ ០០០ រៀល តែឥឡូវលក់ចេញតម្លៃ ២១០ ០០០ រៀល។ ចំណែកជីដេអាប៉េ 18-46 វិញ ពីមុនលក់ចេញតម្លៃ ១៧០ ០០០ រៀល តែឥឡូវលក់ចេញតម្លៃ ២៣០ ០០០រៀល ឯថ្នាំបាញ់សម្លាប់សត្វល្អិតវិញក៍ឡើងថ្លៃដូចគ្នាដែរ។ អ្នកស្រីបន្តថា តម្លៃនេះ ក្រុមហ៊ុនជាអ្នកកំណត់ឱ្យតាមដេប៉ូលក់ ហើយតម្លៃនេះនៅមានឡើងថ្លៃបន្តទៀត ប្រសិនបើតម្លៃប្រេងសាំងនៅតែឡើងមិនឈប់។

អ្នកស្រីបន្តថា៖ «ខ្ញុំចង់ឱ្យតែជីនិងថ្នាំបាញ់ចុះថោកទេ ព្រោះខ្ញុំក៍ធ្វើស្រែដែរ បើនៅតែឡើងថ្លៃមិនឈប់ចឹង គឺអ្នកស្រែគ្នាគ្មានដើមទុនធ្វើស្រែទេ ព្រោះអីធ្វើស្រែមួយហិតាៗ ចំណាយដើមទុនមិនក្រាមពីរលានរៀលទេ ទើបបានផលល្អ ហើយបើគ្មានជីបាចស្រែទេពួកគាត់ពិតជាទុកស្រែឱ្យនៅទំនេរចោល»។

ទាក់ទងករណីនេះ អនុប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍(ការិយាល័យកសិកម្មស្រុក) អ្នកស្រី ប៊ូ សុខជា បានថ្លែងថា ខាងការិយាល័យ ក៍ដូចខាងមន្ទីរកសិកម្មខេត្ត និងថ្នាក់លើសុទ្ធតែបានដឹងរឿងទាំងអស់នេះ ប៉ុន្តែមិនទាន់មានដំណោះស្រាយជាក់លាក់ណាមួយនៅឡើយទេ គ្រាន់តែថ្នាក់លើ (ខេត្ត) បានបញ្ជាមកឱ្យខាងជំនាញចុះជម្រុញដល់កសិករបន្តធ្វើស្រែកុំឱ្យបោះបង់ បើនាំគ្នាបោះបង់ឈប់ធ្វើស្រែវានាំឱ្យវិបត្តិសេដ្ឋកិច្ចខ្វះស្បៀងកាន់តែធ្ងន់ធ្ង។

លោកស្រីបន្តថា៖ «ពួកខ្ញុំមានតួនាទីជួយជម្រុញណែនាំ តែមិនបង្ខំពួកគាត់ឱ្យធ្វើស្រែដោយមិនបានគិតពីការខាតឬចំណេញនោះទេ រឿងជីនិងប្រេងឡើងថ្លៃ វាជាវិបត្តិសកល មិនមែនកើតឡើងនៅតែស្រុកយើងទេ»។

លោកស្រីបានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់កុំឱ្យបោះបង់ការធ្វើស្រែចំការ ព្រោះវាអាចធ្វើឱ្យស្រុកយើងជួបនៅគ្រោះអត់ឃ្លាន វាខាតតិចតួចតែយើងមានហូប ប្រសើរជាងទៅទិញអង្ករគេហូប។

យោងតាមរបាយការណ៍បង្កបង្កើនផលស្រូវរដូវវស្សារបស់មន្ទិរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ នេះ ផ្ទៃដីស្រែសរុបមានចំនួន ១១៥ ០០០ ហិចតា ទើបតែធ្វើបាន ៥៨ ១១៣ ហិចតា ស្មើរ ៥០,៥៣% ប៉ុណ្ណោះ។ ក្នុងនោះផ្ទៃដីអាចធ្វើស្រែបានបីដងមានចំនួន ៣ ៣៨០ ហិចតាផងដែរ៕
…………………………………..
ពលរដ្ឋអ្នកសារព័ត៌មានខេត្តពោធិ៍សាត់ លោក នូ រ៉េន

អត្ថបទមុន

ជនជាតិ​ដើម​ភាគតិច​ពូនង​នៅ​ភូមិ​ឡៅកា​អស់​ជំនឿ​លើ​​តុលាការ​ក្នុង​រឿង​ដីធ្លី

អត្ថបទបន្ទាប់

ពលរដ្ឋ​មួយ​ចំនួន​រិះគន់​​ថា ការ​ផ្ដល់​សេវា​សុខភាព​សាធារណៈនៅ​មន្ទីរ​ពេទ្យ​រដ្ឋ​នៅ​តែ​ខ្វះ​គុណភាព

អត្ថបទបន្ទាប់
Health

ពលរដ្ឋ​មួយ​ចំនួន​រិះគន់​​ថា ការ​ផ្ដល់​សេវា​សុខភាព​សាធារណៈនៅ​មន្ទីរ​ពេទ្យ​រដ្ឋ​នៅ​តែ​ខ្វះ​គុណភាព

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង