CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ការងារ

កម្មកររោងចក្រមួយនៅប៉ោយប៉ែតផ្ទុះការតវ៉ាក្រោយថៅកែបើកប្រាក់ឈ្នួលយឺតយ៉ាវ

Admin ដោយ Admin
September 6, 2024
ក្នុង ការងារ
0
កម្មកររោងចក្រមួយនៅប៉ោយប៉ែតផ្ទុះការតវ៉ាក្រោយថៅកែបើកប្រាក់ឈ្នួលយឺតយ៉ាវ
0
ចែករំលែក
73
ចំនួនមើល

កម្មករ–កម្មការិនីប្រមាណ៣០០នាក់បម្រើការងារនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ ML ស្ថិតក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ បានផ្ទុះការតវ៉ា ក្រោយពីថៅកែបើកប្រាក់ឈ្នួលឱ្យពួកគាត់មានភាពយឺតយ៉ាវ។

អ្នកស្រី សូ សារឿន ជាកម្មការិនីរោងចក្របានប្រាប់មកពលរដ្ឋអ្នកសារព័ត៌មានថា មូលហេតុដែលនាំឱ្យកម្មករធ្វើបាតុកម្មតវ៉ាដោយសារថៅកែរោងចក្រនេះពន្យាពេលបើកប្រាក់ឈ្នួលដល់ពួកគាត់។ អ្នកស្រីថា តាមកាលកំណត់ គឺភាគីរោងចក្រត្រូវបើកប្រាក់ឈ្នួលឱ្យកម្មករនៅថ្ងៃទី៦ នៃខែនីមួយៗ ប៉ុន្តែសម្រាប់ខែកញ្ញានេះ គឺថៅកែពន្យាពេលបើកប្រាក់ឈ្នួលឱ្យកម្មករដល់ថ្ងៃទី១១វិញ ក្រោមហេតុផលថា ជាប់លុយនៅហុងកុងពុំទាន់អាចដោះស្រាយបាន។

កម្មការិនីរូបនេះបន្តថា ករណីថៅកែបើកប្រាក់ឈ្នួលឱ្យពួកគាត់យឺតយ៉ាវនេះ គឺបានធ្វើឱ្យពួកគាត់ប្រឈមបញ្ហាជាច្រើនក្នុងចំណាយប្រចាំថ្ងៃ ដោយខ្វះខាតលុយក្នុងការបង់ធនាគារ ពុំមានលុយទិញម្ហូបអារហារ និងសងបំណុលគេជាដើម។

អ្នកស្រីថា ៖«ភាគច្រើនបងប្អូនកម្មករយើងគាត់ខ្វះខាតច្រើន ជាពិសេសបង់ធនាគារផ្គត់ផ្អង់កូនទៅរៀនគ្មានលុយ វាគ្រប់យ៉ាងពុំអ្វីហូប»។

កម្មកររោងចក្រម្នាក់ទៀត លោក ដាំ នៅ និយាយថា អំឡុងពេលតវ៉ានេះ គឺក្រុមកម្មករមិនចូលធ្វើការងារនោះទេ លុះត្រាតែពួកគេទទួលបានប្រាក់ឈ្នួលគ្រប់ចំនួន។ លោកបន្តថា ក្រោយកម្មករតវ៉ា គឺខាងមន្ត្រីមន្ទីរការងារ និងអាជ្ញាធរពាក់ព័ន្ធបានចុះមកសម្របសម្រួលដោះស្រាយ ប៉ុន្តែពុំទទួលបានលទ្ធផលនោះទេ។ លោកថា រោងចក្រ អិម អិល បានកើតឡើងជាញឹកញាប់ចំពោះការបើកប្រាក់ឈ្នួលជូនកម្មករយឺតយ៉ាវ។

លោក ដាំ នៅ បានឱ្យដឹងថា នៅក្នុងរោងចក្រនេះក៏មានសហជីពដែរ ប៉ុន្តែពេលមានបញ្ហាគឺ ពួកគេមិនបានជួយដោះស្រាយ ឬការពារផលប្រយោជន៍កម្មករនោះទេ។

លោកថា ៖«សុំណូមពរ ស្នើរឱ្យបើកលុយឲ្យបានទៀងទាត់ទៅកាន់តែល្អ កុំឱ្យកម្មករមួយខែទៅមួយខែបំពេញថាហ្គេតឱ្យគេបើមិនបំពេញឱ្យគេ ពេលធ្លាក់ភាគរយហៅទៅសួរនាំថាឱ្យ»។

ពលរដ្ឋអ្នកសារព័ត៌មានមិនអាចរកការឆ្លើយតប់ពីតំណាងរោងចក្រ និងលោក នួន ស៊ីណា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យបានពាក់ព័ន្ធករណីកម្មករតវ៉ានេះ។

លោក អ៊ិន គង់ ជិត មន្ត្រីគ្រប់គ្រងប្រចាំការិយាល័យអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) ខេត្តបន្ទាយមានជ័យ មានប្រសាស៍ថា កម្មករធ្វើការតែងរំពឹងលើប្រាក់ខែ ដើម្បីទ្រទ្រង់ជីវភាពប្រចាំថ្ងៃទាំងការផ្គង់ផ្គង់គ្រួសារ សម្ភារៈប្រើប្រាស់ កូនរៀន សងធនាគារជាដើម។ លោកថា បើកាលណាមានបញ្ហាស្ទះថវិកា ឬថែកែប្រាក់ឈ្នួលឱ្យយឺតយ៉ាវនោះ វានឹងធ្វើប៉ះពាល់ដល់ការចំណាយរបស់ពួកគេ។

លោក អ៊ិន គង់ ជិត បានជំរុញដល់អាជ្ញាធរពាក់ព័ន្ធ និងភាគីរោងចក្រត្រូវបើកប្រាក់ឈ្នួលជូនកម្មករទៅតាមការកំណត់ស្របទៅតាមច្បាប់ស្តីពីការងារ។

លោកថា៖«ចឹងសុំឱ្យនិយោជិតគោរពច្បាប់ការងារទៅតាមចរាចរណ៍បទបញ្ជាផ្សេងៗរបស់រាជរដ្ឋាភិបាល ឬក្រសួងការងារ បើសិនមិនបានបើកគាត់។ គាត់មិនទៅធ្វើការក៏មិនមានផលិតផលនាំចេញដែរ»។

បើតាមកម្មកររោងចក្រអិមអិល អ៊ិនធីមេត អឹភែរឹល ខេមបូឌា (ML INTIMATE APPAREL CAMBODIA ,LTD ) មានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែត ស្ថិតក្នុងភូមិអូនាង សង្កាត់និមិត្ត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ គឺជារោងចក្រផលិតអាវទ្រនាប់ និងខោលីអូ ដែលមានថៅកែជាជនជាតិចិន៕

………………………………………

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន កញ្ញា ចាន់រ៉ាត់ សៀវមិញ

អត្ថបទមុន

ដី​ព្រៃ​ទំហំ​១០០​ហិកតា​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំឱរ៉ាល់​ត្រូវ​បាន​គេ​ធ្វើ​របង​ព័ទ្ធ​យក​​ជា​​កម្មសិទ្ធិ​

អត្ថបទបន្ទាប់

ជន​ជាតិ​ដើម​ភាគ​តិច​កួយ​ខេត្ត​ព្រះវិហារ​ស្នើ​ឱ្យ​រដ្ឋ​មន្រ្ដី​ក្រសួង​បរិស្ថាន​ចុះ​ពិនិត្យ​​បទ​ល្មើស​ព្រៃឈើ​នៅ​ព្រៃ​ព្រះ​រការ​

អត្ថបទបន្ទាប់
ចម្រៀកឈើដែលជនល្មើសអារជ្រៀកនៅក្នុងដែនជម្រកសត្វព្រៃឆែប-ព្រះរការនៃខេត្តព្រះវិហារ ថតនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤។ (ហ្វេសប៊ុក សហគមន៍ជនជាតិដើមភាគតិចកួយភូមិប្រមេរុ)

ជន​ជាតិ​ដើម​ភាគ​តិច​កួយ​ខេត្ត​ព្រះវិហារ​ស្នើ​ឱ្យ​រដ្ឋ​មន្រ្ដី​ក្រសួង​បរិស្ថាន​ចុះ​ពិនិត្យ​​បទ​ល្មើស​ព្រៃឈើ​នៅ​ព្រៃ​ព្រះ​រការ​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង