CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

សកម្មជននយោបាយនៅមូលដ្ឋានស្នើឱ្យស្តារបរិយាកាសនយោបាយឡើងវិញ

Admin ដោយ Admin
January 31, 2024
ក្នុង សង្គម
0
សកម្មជននយោបាយនៅមូលដ្ឋានស្នើឱ្យស្តារបរិយាកាសនយោបាយឡើងវិញ

កម្មវិធីកិច្ចពិភាក្សាមួយក្រោមប្រធានបទ «ការឆ្លុះបញ្ចាំងបញ្ហាប្រឈម ទាក់ទងនឹងដំណើរការបោះឆ្នោតឆ្នាំ២០២៣» ដែលរៀបចំដោយអង្គការខុមហ្រែ្វលនៅខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។ (រូបភាព៖ ចៀវ ពន្លឺ)

0
ចែករំលែក
92
ចំនួនមើល

សកម្មជននយោបាយនៅមូលដ្ឋានស្នើដល់អ្នកពាក់ព័ន្ធស្តារបរិយាកាសនយោបាយឡើងវិញ ក្រោយពួកគាត់មើលឃើញថា ដំណើរការបោះឆ្នោតឆ្នាំមុនមានការបំភិតបំភ័យ និងគំរាមកំហែងដល់ប្រជាពលរដ្ឋម្ចាស់ឆ្នោត។

ការស្នើនេះ ធ្វើឡើងក្នុងកម្មវិធីកិច្ចពិភាក្សាមួយក្រោមប្រធានបទ «ការឆ្លុះបញ្ចាំងបញ្ហាប្រឈមទាក់ទងនឹងដំណើរការបោះឆ្នោតឆ្នាំ២០២៣» ដែលរៀបចំដោយអង្គការខុមហ្រែ្វលនៅខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។

ក្នុងកម្មវិធិនេះ លោក សេង សុផាន  វ័យ ៦៣ឆ្នាំ តំណាងឱ្យគណបក្សកម្លាំងជាតិ បានលើកឡើងថា ការចូលរួមឃោសនាបោះឆ្នោតរបស់គណបក្សផ្សេងៗកាលពីឆ្នាំមុន គឺមានការរើសអើងពីអាជ្ញាធរពីអាជ្ញាធរមូលដ្ឋាន និងមានការបំភិតបំភ័យ។

សកម្មជនគណបក្សកម្លាំងជាតិរូបនេះ អះអាងថា ប្រជាពលរដ្ឋដែលចូលរួមឃោសនា និងអង្កេតការណ៍ឱ្យគណបក្សរបស់លោក គឺមានការភ័យខ្លាច ដោយសារអាជ្ញាធរនៅមូលដ្ឋានគំរាមកំហែង ដូចការគំរាបដកប័ណ្ណក្រីក្រ និងមិនធ្វើលិខិតស្មានផ្សេងៗឱ្យជាដើម។

លោក សេង សុផាន បានសូមសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធ និងគណៈកម្មការរៀបចំការបោះឆ្នោតត្រូវបើកសិទ្ធិឱ្យបានទូលំទូលាយដល់គណបក្សនយោបាយ និងប្រជាពលរដ្ឋចូលរួមបោះឆ្នោតដោយសេរី និងទៅតាមផ្លូវច្បាប់ផងដែរ។

លោកបន្ថែមថា៖«សូមធ្វើម៉ិចឱ្យមានតម្លាភាព ស្មើភាព ហើយការចូលរួមឃោលនា សង្កេតការត្រូវមានសុជីវធម៌ ក្រមសីលធម៌ កុំឱ្យមានពាក្យលិចលឺថា អាហែងបក្សនេះ បក្សនោះ។ អញ់មិនធ្វើលិខិតបញ្ជាក់ឱ្យ។អីចឹងកុំឧ្យបញ្ហានេះកើតឡើង។ហើយសំណូមពរដល់អាជ្ញាធរទាំងអស់ហ្នឹងចូលរួមសហការគ្នាឱ្យរលូនកុំឱ្យមានបញ្ហារើសអើងក្នុងមូលដ្ឋានយើង។ ពលរដ្ឋទោះគាត់បក្សណាដោយ។សូមអាជ្ញាធរគោរពច្បាប់រដ្ឋធម្មនុញ្ញផង»។

អតីតអ្នកសង្កេតការណ៍ម្នាក់ដដែលសុំមិនបញ្ចេញឈ្មោះ បានលើកឡើងក្នុងកម្មវិធីនេះថា មានអាជ្ញាធរពាក់ព័ន្ធមួយចំនួនបានដើរប្រាប់ដល់ប្រជាពលរដ្ឋដែលត្រូវបោះឆ្នោតថា បោះឱ្យគណបក្សនយោបាយណាក៏គេដឹងដែរ ដែលករណីនេះធ្វើឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភចំពោះសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេ។

លោកបន្ថែមថា៖«ពាក្យនេះតែងលិចលឺ។លិចលឺថា បោះឱ្យអ្នកនេះក៏គេដឹង បោះឱ្យអ្នកនោះក៏គេដឹង។ ដែលធ្វើឱ្យខ្ញុំមានជាចម្ងល់ថា បោះឆ្នោតជាការសម្ងាត់ទេ។ចុះហេតុអីបានជាគេដឹង?»។

យ៉ាងណាប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តឧត្តរមានជ័យលោកស្រី ត្រាន់ សួគ៌ា បានច្រានចោលចំពោះការលើកឡើងនេះ។ អ្នកស្រីថា ក្នុងខេត្តឧត្តរមានជ័យពុំមានករណីបែបនេះឡើយ។

លោកស្រី ត្រាន់ សួគ៌ា បន្តថា គណៈកម្មការរៀបចំការបោះឆ្នោតបានផ្សព្វផ្សាយយ៉ាងទូលំទូលាយដល់គណបក្សនយោបាយនិង បងប្អូនប្រជាពលរដ្ឋនៅតាមសហគមន៍អំពីនីតិវិធី នៃការបោះឆ្នោត។ ហើយថា រាល់កិច្ចការប្រជុំក្នុងគណៈកម្មាធិការរៀបចំការបោះឆ្នោតម្តងៗ គណៈកម្មការរៀបបានអញ្ជើញភាគីអ្នកពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិលឱ្យចូលរួមផងដែរ។

អ្នកស្រីបន្ថែមថា៖«ខ្ញុំសូមបដិសេធរាល់ការលើកនេះ។ខ្ញុំរាល់ការប្រជុំផ្សេងៗខ្ញុំតែងតែខ្ញុំតែងតែអញ្ជើញរាល់គណបក្សនយោបាយឱ្យចូលរួមមិនដែលខកខានទេ។ ហើយការផ្សព្វផ្សាយរបស់ក៏បានទូលំទូលាយផងដែរទាំងនៅទីប្រជុំជន និងនៅតាមតំបន់ដាច់ស្រយ៉ាល»។

អ្នកសម្របសម្រួលផ្នែកតស៊ូមតិនៅគណៈកម្មាធិការដើម្បីការ​បោះឆ្នោត​ដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល)លោក កន សាវាង្ស មានប្រសាសន៍ថា ក្រោយកិច្ចពិភាក្សានេះ អង្គការរបស់លោកនឹងយកក្តីកង្វល់ និងសំណើររបស់គណបក្សនីមួយៗដាក់ជាអនុសាសន៍ ឬយកទៅជជែកជាមួយភាគីពាក់ព័ន្ធ ដើម្បីរកដំណោះស្រាយដែលស្របទៅតាមច្បាប់។

លោក កន សាវាង្ស បន្តថា ការបោះឆ្នោតឆ្នាំ២០២៣ មានគណបក្សនយោបាយចំនួន១៨ បានចូលរួមប្រកួតប្រជែង ខណៈគណបក្សដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃមានជាង៤០គណបក្សនយោបាយ។ លោកថា អង្គការសង្គមស៊ីវិលមានលទ្ធភាពត្រឹមតែជួយសម្រួលសម្រួលប្រមូលធាតុផ្សំដាក់លើតុជជែកគ្នាជាមួយភាគីពាក់ព័ន្ធបញ្ចេញមតិយោបល់ដើម្បីការបោះឆ្នោតមួយប្រព្រឹត្តទៅបានល្អតាមបែបប្រជាធិបតេយ្យតែប៉ុណ្ណោះ៕

……………………………………………………

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក ពូចៀវ ពន្លឺ

អត្ថបទមុន

សកម្មជនព្រៃឈើពុំមានជំនឿថា ក្រសួងបរិស្ថានទប់ស្កាត់បទល្មើសធនធានធម្មជាតិបានប្រសិទ្ធិភាពនោះទេ

អត្ថបទបន្ទាប់

សត្វគោជាង១០ក្បាលរបស់ជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរីបានងាប់ក្នុងចម្ការកៅស៊ូសង្ស័យពុលថ្នាំ

អត្ថបទបន្ទាប់
សត្វគោជាង១០ក្បាលរបស់ជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរីបានងាប់ក្នុងចម្ការកៅស៊ូសង្ស័យពុលថ្នាំ

សត្វគោជាង១០ក្បាលរបស់ជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរីបានងាប់ក្នុងចម្ការកៅស៊ូសង្ស័យពុលថ្នាំ

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង