CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន បរិស្ថាន

សកម្មជន​បរិស្ថាន​ថា​មាន​តែ​ការ​ចាត់​វិធានការ​ច្បាប់​ដោយ​គ្មាន​ការ​លើក​លែង​ទេ​ ទើប​អាច​ដោះស្រាយ​បញ្ហា​បំពុល​ទឹក​មាន​ប្រសិទ្ធភាព​

CJs khmer ដោយ CJs khmer
March 19, 2025
ក្នុង បរិស្ថាន, ព័ត៌មាន
0
ទិដ្ឋភាពបង្ហូរកាកសំណល់រាវចេញពីក្រុមហ៊ុនកាងស៊ីនឡុង ហ្វូត (ខេមបូឌា) ឯ.ក (CANXINLONG FOOD, Cambodia Co., LTD) ដែលមានរោងចក្រកែច្នៃដំណាប់ស្វាយ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ចូលទៅតំបន់ទឹកសាធារណៈនៅខែមីនា ឆ្នាំ២០២៥។ (ទំព័រហ្វេសប៊ុក Ministry of Environment)

ទិដ្ឋភាពបង្ហូរកាកសំណល់រាវចេញពីក្រុមហ៊ុនកាងស៊ីនឡុង ហ្វូត (ខេមបូឌា) ឯ.ក (CANXINLONG FOOD, Cambodia Co., LTD) ដែលមានរោងចក្រកែច្នៃដំណាប់ស្វាយ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ចូលទៅតំបន់ទឹកសាធារណៈនៅខែមីនា ឆ្នាំ២០២៥។ (ទំព័រហ្វេសប៊ុក Ministry of Environment)

0
ចែករំលែក
52
ចំនួនមើល

សកម្មជនបរិស្ថាន ដែលតែងតាមដានបញ្ហាបំពុលទឹកទីសាធារណៈបណ្តាលមកពីកាកសំណល់រឹង រាវ  ​ជាតិពុលគិមីជាដើមលើកឡើងថា មានតែការចាត់វិធានការច្បាប់ដោយគ្មានការលើកលែងទេ ទើបអាចដោះស្រាយបញ្ហាទាំងនេះមានប្រសិទ្ធភាព។

ប្រធានកម្មវិធីបណ្តាញ និងតស៊ូមតិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងអភិវឌ្ឍន៍ លោក សាន់ ម៉ាឡា បាននិយាយថា កន្លងមកចំណាត់ការច្បាប់ទៅលើអ្នកពាក់ព័ន្ធ បញ្ហាបង្ហូរកាកសំណល់ផ្សេងៗ ចេញពីកន្លែងរបស់ខ្លួនចូលទៅប្រភពទឹកសាធារណៈនៅមានភាពធូររលុងច្រើន ដោយមិនសូវមានអ្នកប្រព្រឹត្តល្មើសទាំងនោះជាប់ទោសទណ្ឌឡើយ។

លោកបន្ថែមថា ដើម្បីដោះស្រាយបញ្ហានេះ គឺមានតែវិធានការច្បាប់ដោយមិនមានការយោគយល់ ព្រមទាំងត្រួតពិនិត្យមន្ត្រីថ្នាក់ក្រោមដែលធ្លោះធ្លោយបណ្តោយឱ្យមានបញ្ហានេះកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួនទេ ទើបអាចដោះស្រាយបញ្ហានេះប្រសើរបាន។

លោក សាន់ ម៉ាឡា មានប្រសាសន៍ថា៖ «ដូច្នេះហើយ មានតែការចាត់វិធានការដោយមិនមានការលើកលែងទេ ទើបជាគម្រូល្អប្រសើរ និងធ្វើឱ្យអ្នកដទៃទៀតគាត់ភ័យខ្លាច។ ជាពិសេសហ្នឹង គឺត្រូវតែពញ្ញាក់ស្មារតី ទៅដល់មន្ត្រីថ្នាក់ក្រោម ធ្វើម៉េចច្បាប់ គោលនយោបាយ សារាចរ ប្រកាស ឬអនុក្រឹត្យអី ដែលមានស្រាប់ហ្នឹង ធ្វើម៉េចត្រូវតែឱ្យពួកគាត់យកចិត្តទុកដាក់ចុះអនុវត្ត និងចុះអង្កេតជាប្រចាំ។ ប្រសិនបើមានការបំពុល ឬមានរឿងអីមិនប្រក្រតី ត្រូវចាត់វិធានការទៅតាមអំណាចច្បាប់ដែលប្រគល់ជូនពួកគាត់»។

ការលើកឡើងនេះ ក្រោយពីរាជរដ្ឋាភិបាលបានចេញសារាចរមួយកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយបំពុល​តំបន់ទឹកសាធារណៈ។ ក្នុងសារចរនោះ បានឱ្យដឹងថា  បញ្ហាបំពុល​ទឹកសាធារណៈនេះ ភាគច្រើន​បណ្ដាលមកពីការបង្ហូរទឹកកខ្វក់ ឬបញ្ចេញសំណល់រាវ ពីបណ្ដារោងចក្រ សហគ្រាស និងសួនឧស្សាហកម្ម ជាដើម។ ជុំវិញរឿងនេះ រដ្ឋាភិបាលបានបញ្ជាឱ្យមន្រ្តីពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន សហការជាមួយក្រសួងបរិស្ថាន ចាត់វិធានការទប់ស្កាត់ការបំពុលទឹកសាធារណៈ។​

សារាចរដដែល បានបញ្ជាទៅ ក្រសួងបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធ ត្រូវតែជំរុញឱ្យម្ចាស់កម្មសិទ្ធិរោងចក្រ សហគ្រាស សួនឧស្សាហកម្ម តំបន់ សេដ្ឋកិច្ចពិសេស អាជីវកម្មធនធានរ៉ែ មូលដ្ឋានសុខាភិបាល ទីសត្តឃាត និងមន្ទីរពិសោធន៍នានា បំពាក់ប្រព័ន្ធប្រព្រឹត្តកម្មសំណល់រាវ និងឧបករណ៍ស្វ័យត្រួតពិនិត្យការបញ្ចេញសំណល់រាវ ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន និងមានផែនការ មធ្យោបាយ និងសម្ភារៈបច្ចេកទេសឆ្លើយតបបន្ទាន់ក្នុងករណីកើតមានឧបទ្ទវហេតុការបំពុលទឹក។

សារាចរបានលើកឡើងថា៖ «កន្លងមករាជរដ្ឋាភិបាលបានសង្កេតឃើញថា ​ ទោះបីជាមានបញ្ញត្តិវិធានការគ្រប់គ្រងនិងត្រួតពិនិត្យ ការបំពុលទឹក ប្រភពទឹកសាធារណៈ បានចែងក្នុងច្បាប់ឬ លិខិតបទដ្ឋាន​គតិយុត្តិពាក់ព័ន្ធមួយចំនួនក្តី ​ក៏ការអនុវត្តវិធានការការពារគុណភាពទឹកតំបន់ទឹកសាធារណៈ រួមទាំងវិធានការគ្រប់គ្រង និងត្រួតពិនិត្យការបញ្ចេញកាកសំណល់រាវឬសារធាតុបំពុលទឹកពីប្រភពបំពុលនានា នៅមានកម្រិតនិងមិនទាន់ឆ្លើយតបទៅនឹង កំណើនសកម្មភាពនៃការអភិវឌ្ឍនាពេលថ្មីៗនេះ ដែលជាហេតុបង្កឱ្យមានកង្វក់អំពីការបំពុលប្រភពទឹកសាធារណៈ និងសុខភាពប្រជាពលរដ្ឋដែលអាស្រ័យនឹងប្រភពទឹកទាំងនោះ»។

ប្រភពដដែលបន្តថា ចំពោះការប្រើប្រាស់ជីកសិកម្ម ថ្នាំកសិកម្ម និងសារធាតុចិញ្ចឹមផ្សេងៗ ត្រូវតែគោរពលក្ខខណ្ឌសុវត្ថិភាព និងស្តង់ដាបរិស្ថាន ចៀសវាងការបង្ហូរ ឬលេចជ្រាបសំណល់រាវពីតំបន់កសិកម្ម ដែលបង្កការបំពុលដល់ប្រភពទឹកសាធារណៈ។ ដោយឡែក ម្ចាស់អគារអាជីវកម្ម សេវាកម្ម បុរីលំនៅឋាន អគារសហកម្មសិទ្ធិ រមណីយដ្ឋាន សណ្ឋាគារ ភោជនីយដ្ឋាន ផ្សារ ផ្សារទំនើប ឬមណ្ឌលកម្សាន្តវិញ គឺតម្រូវឱ្យបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ស្របតាមស្ដង់ដាសុវត្ថិភាពបរិស្ថាន មុននឹងបង្ហូរទៅតំបន់ទឹកសាធារណៈ ឬបង្ហូរចូលបណ្តាញលូសាធារណៈ ដែលភ្ជាប់ទៅស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់រួម។ ​

សារាចរដដែលនេះ ក៏បានជំរុញឱ្យស្ថាប័នពាក់ព័ន្ធ សិក្សាស្រាវជ្រាវផ្នែកបរិស្ថានទឹក ផលប៉ះពាល់នៃការបំពុលទឹកដល់សុខភាពសាធារណៈ ជីវៈចម្រុះ និងសេដ្ឋកិច្ច និងការស្ដារគុណភាពទឹកដែលទទួលរងការបំពុលជាដើម។  

​សារាចររបស់រាជរដ្ឋាភិបាលពេលនេះស្របពេលដែលគណៈកម្មការអន្តរក្រសួង ក្នុងការសម្របសម្រួលរួម សម្រាប់អនុវត្តគម្រោងស្ដីពី «ការពង្រឹងសមត្ថភាពលើការគ្រប់គ្រងការបំពុលទឹក» កាលពីថ្ងៃទី១១ ខែមីនា២០២៥ បានរកឃើញរោងចក្រចំនួន៧ ដែលបានបង្ហូរទឹកកខ្វក់ ចូលប្រភពទឹកស្អាតធម្មជាតិ ។

លោក សាន់ ម៉ាឡា លើកឡើងទៀតថា នៅរាជធានីភ្នំពេញ បើទោះបីជាមិនមានការវិវត្តន៍លឿនរហ័ស ក៏ប៉ុន្តែមានភាពល្អប្រសើរម្តងបន្តិចៗ ពាក់ព័ន្ធការទុកដាក់សំរាមនៅទីសាធារណៈរបស់ពលរដ្ឋ។

លោក រំពឹងថា ទៅថ្ងៃអនាគត ទិដ្ឋភាពនៅភ្នំពេញទាំងសោភ័ណ្ឌភាពនឹងកាន់តែប្រសើរឡើង ពិសេសការទុកដាក់សំរាមរបស់ពលរដ្ឋ ការបញ្ឈប់ការបង្ហូរទឹកស្អុយឬកង្វក់ចូលទៅប្រភពទឹកសាធារណៈ។

លោកថា ចំណែករាជរដ្ឋាភិបាលលោកថា ក៏ត្រូវធ្វើយ៉ាងណាបន្តតាមដានបណ្តារោងចក្រ សហគ្រាស ភោជនីយដ្ឋាន សណ្ឋាគារ ដែលនៅតាមមាត់ទន្លេ មាត់ព្រែក ស្ទឹង សមុទ្រជាដើមនោះ ដោយរដ្ឋត្រូវធានាថាបណ្តាទីតាំងទាំងនោះ នឹងមិនមានការបង្ហូរកាកសំណល់ផ្សេងៗចូលប្រភពទឹកទីសាធារណៈដោយមិនបានឆ្លងកាត់ប្រព័ន្ធចម្រុះឬប្រព័ន្ធត្រួតពិនិត្យតាមបច្ចេកវិទ្យាឱ្យបានត្រឹមត្រូវ។

ព្រឹទ្ធសភាកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ ដើម្បីសម្រេចគោលដៅទប់ស្កាត់ និង កាត់បន្ថយ ការបង្ហូរទឹកកខ្វក់ចូលក្នុងសមុទ្រ ទន្លេ ស្ទឹង បឹង ព្រែក ត្រពាំង ឲ្យបាន ៥០ ភាគរយ នៅត្រឹម ឆ្នាំ ២០៣០ ស្របតាមគោលដៅ អភិវឌ្ឍន៍ ប្រកបដោយ ចីរភាពរបស់អង្គការ សហប្រជាជាតិ៕ ​

……………………………………………………

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន ស៊ុន អ៊ូរ

​

អត្ថបទមុន

ក្រសួង​ការងារ​រំលឹក​ម្ចាស់​រោងចក្រ​ពង្រឹង​សុវត្ថិភាព​និង​ការពារ​សុខ​ភាព​កម្មករ​អំឡុង​ប្រែប្រួល​អាកាសធាតុ​

អត្ថបទបន្ទាប់

ពលរដ្ឋមួយចំនួនគាំទ្រក្រសួងសុខាភិបាលក្នុងការបង្កើតច្បាប់ស្តីពីផលិតផលឱសថ

អត្ថបទបន្ទាប់
ពលរដ្ឋមួយចំនួនគាំទ្រក្រសួងសុខាភិបាលក្នុងការបង្កើតច្បាប់ស្តីពីផលិតផលឱសថ

ពលរដ្ឋមួយចំនួនគាំទ្រក្រសួងសុខាភិបាលក្នុងការបង្កើតច្បាប់ស្តីពីផលិតផលឱសថ

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង