CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

បណ្ដាស្ថានទូតបង្ហាញក្ដីកង្វល់ពីសេរីភាពសារព័ត៌មាននៅកម្ពុជា ក្រោយរដ្ឋាភិបាលបិទវិទ្យុ VOD

Admin ដោយ Admin
February 13, 2023
ក្នុង សង្គម, សិទ្ធិមនុស្ស
0
VOD staff
0
ចែករំលែក
183
ចំនួនមើល

បណ្ដាស្ថានទូត អង្គការអន្ដរជាតិ និងអង្គការសង្គមស៊ីវិលសម្ដែងការសោកស្ដាយ បន្ទាប់ពីលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន សម្រេចបិទការផ្សាយរបស់វិទ្យុសំឡេងប្រជាធិបតេយ្យវីអូឌី (VOD) ជុំវិញអ្វីដែលលោកហៅថា បានផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធនឹងកូនប្រុសរបស់លោក។

នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ សមត្ថកិច្ចរាជធានីភ្នំពេញបានចុះបិទការផ្សាយរបស់វិទ្យុវីអូឌី (VOD) និងដកអាជ្ញាប័ណ្ណពីស្ថាប័នផ្សាយព័ត៌មានមួយនេះ ក្រោយមានការបញ្ជាផ្ទាល់ពីលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ជុំវិញការចោទប្រកាន់ថា វិទ្យុមួយនេះបានផ្សាយព័ត៌មាន «មិនពិត» ដែលថា លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានដើរតួនាទីជំនួសលោកលើលិខិតផ្តល់ជំនួយមនុស្សធម៌ចំនួន ១០ម៉ឺនដុល្លារទៅឱ្យប្រទេសតួកគីដែលកំពុងរងគ្រោះរញ្ជួយដី។

តាមរយៈធ្វីតធ័រនៅថ្ងៃទី១៣ ខែកុម្ភៈនេះ ស្ថានទូតស្វីស ស្ថានទូតបារាំង និងស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជាបានបង្ហោះសារសំដែងការសោកស្ដាយចំពោះការបាត់បង់វិទ្យុឯករាជ្យចុងក្រោយមួយនេះ ដោយថា ការរក្សាស្ថាប័នសារព័ត៌មានឯករាជ្យ គឺជាគោលការណ៍គ្រឹះសម្រាប់ដំណើរការបោះឆ្នោតសេរី និងយុត្តិធម៌។

ស្ថានទូតអាល្លឺម៉ងប្រចាំកម្ពុជាលើកឡើងថា៖ «ស្ថានទូតអាល្លឺម៉ង់បារម្ភជាខ្លាំង ដោយសារសេរីភាពសារព័ត៌មាននៅកម្ពុជាបាត់បង់ស្ថាប័នសារព័ត៌មានឯករាជ្យចុងក្រោយ ដោយការបិទវិទ្យុ VOD។ អាល្លឺម៉ង់ជឿថា សិទ្ធិទទួលបានព័ត៌មានគឺជាគោលការណ៍គ្រឹះសម្រាប់ការបោះឆ្នោតសេរី និងយុត្តិធម៌»។

ក្នុងនោះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក Patrick Murphy ក៏សម្ដែងក្ដីបារម្ភតាមរយៈបណ្ដាញធ្វីតធ័រដែរដោយជំរុញឱ្យរដ្ឋាភិបាលពិនិត្យមើលសេចក្ដីសម្រេចនេះឡើងវិញ ដោយថា កម្ពុជាត្រូវការសំឡេងចម្រុះក្នុងប្រជាធិបតេយ្យ។

លោក Patrick Murphy មានប្រសាសន៍ថា៖ «សារព័ត៌មានឯករាជ្យ និងសេរី គឺជាគោលការណ៍គ្រឹះសម្រាប់ដំណើរការលទ្ធិប្រជាធិបតេយ្យ។ យើងទាមទារឱ្យអាជ្ញាធរពិនិត្យសេចក្ដីសម្រេចរបស់ខ្លួនឡើងវិញ។ កម្ពុជាត្រូវបានសំឡេងចម្រុះក្នុងលទ្ធិប្រជាធិបតេយ្យ»។    

អង្គការសិទ្ធិមនុស្សអន្ដរជាតិ (Human Rights Watch) ក៏បានចេញសេចក្ដីថ្លែងការណ៍មួយដែរដោយថា អ្វីដែលរដ្ឋាភិបាលសម្រេចធ្វើនេះ គឺកើតចេញពីកំហឹងរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ចំពោះវិទ្យុនេះ ដែលហ៊ានផ្សាយព័ត៌មានពិត និងព័ត៌មានរិះគន់បញ្ហាក្នុងសង្គមជាច្រើនកន្លងមក។

អង្គការសិទ្ធិមនុស្សអន្ដរជាតិមួយនេះលើកឡើងថា នេះគឺការបាត់បង់ដ៏ធំបំផុតសម្រាប់ពលរដ្ឋកម្ពុជាទាំងមូល ដោយសារពួកគេលែងទទួលបានព័ត៌មានពិតពីបញ្ហាសង្គម ដែលវិទ្យុនេះបានចូលរួមចំណែកកន្លងមក និងអំពាវនាវឱ្យសហគមន៍អន្ដរជាតិចាត់វិធានការជាបន្ទាន់ ដើម្បីឱ្យរដ្ឋាភិបាលបញ្ឈប់សកម្មភាពសម្លាប់លទ្ធិប្រជាធិតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជា។

អង្គការ Human Rights Watch អះអាងថា៖ «សេចក្ដីសម្រេចនេះ គឺបង្ហាញពីចេតនារបស់រដ្ឋាភិបាល ដើម្បីបន្ដយាយីសេរីភាពសារព័ត៌មានប៉ុណ្ណោះ។ ការតាមបិទវិទ្យុ VOD នេះ គឺជាបង្ហាញយ៉ាងច្បាស់ថា ការបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺមិនត្រឹមត្រូវ និងយុត្តិធម៌នោះទេ»។​

ក្នុងលិខិតចំនួន២របស់ខ្លួនចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ចេញផ្សាយជាបន្តបន្ទាប់ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានសម្ដែងការសោកស្ដាយ និងសូមអភ័យទោសចំពោះលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន និងកូនប្រុសរបស់លោក ចំពោះការភាន់ច្រឡំ និងការបង្កកំហុសដោយអចេតនាណាមួយ ព្រមទាំងសន្យាចេញផ្សាយអត្ថបទថ្មីមួយទៀត ដើម្បីបំភ្លឹករណីខាងលើ។

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យក៏បានបង្ហាញការសូមទោសជាថ្មីម្ដងទៀតចំពោះលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ចំពោះការផ្សាយធ្វើឱ្យប៉ះពាល់កិត្តិយសកូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត។

យ៉ាងនេះក្ដី លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន មិនទទួលយកការសូមទោសនេះទេ ដោយថា វាយឺតពេល និងសម្រេចលុបចោលអាជ្ញាប័ណ្ណរបស់វិទ្យុនេះតែម្ដង ក្រោយការប្រកាសផ្លាស់ប្ដូរការទុកពេលពី៧២ម៉ោង​ មកនៅត្រឹម២៤ម៉ោងឬ២ថ្ងៃ។

វិធានការរបស់រដ្ឋាភិបាលនេះ ត្រូវបានគេរិះគន់ថា ជាាការបំបិទសំឡេងសារព័ត៌មានឯករាជ្យក្រោយនៅមុនការបោះឆ្នោតថ្នាក់ជាតិនាខែកក្កដា​ ឆ្នាំ២០២៣ និងធ្វើឱ្យពលរដ្ឋពុំទទួលបានព័ត៌មានពិត និងបម្រើប្រយោជន៍មហាជន។​

គិតមកទល់ពេលនេះ ស្ថាប័នវិទ្យុ និងសារព័ត៌មានមួយចំនួនហើយត្រូវបានរដ្ឋាភិបាលសម្រេចបិទ ឬលុបចោលអាជ្ញាបណ្ណ ពាក់ព័ន្ធនឹងរឿងពន្ធ ការផ្សាយព័ត៌មានមិនពិត និងព័ត៌មានប្រឆាំងជាដើម ដូចជា កាសែត The Cambodia Daily កាសែតភ្នំពេញប៉ុស្ដិ៍ វិទ្យុអាស៊ីសេរី (RFA) និងចុងក្រោយវិទ្យុ VOD៕

អត្ថបទមុន

Storytelling៖ វីរភាពស្ត្រីការពារសិទ្ធិដីធ្លីនិងដីសហគមន៍

អត្ថបទបន្ទាប់

Storytelling៖ ពិធីករដ៏ល្បីម្នាក់កែប្រែជីវិតថ្មី ក្រោយបទពិសោធន៍ធ្លាក់ក្នុងបញ្ហាគ្រឿងញៀន

អត្ថបទបន្ទាប់
Storytelling៖ ពិធីករដ៏ល្បីម្នាក់កែប្រែជីវិតថ្មី ក្រោយបទពិសោធន៍ធ្លាក់ក្នុងបញ្ហាគ្រឿងញៀន

Storytelling៖ ពិធីករដ៏ល្បីម្នាក់កែប្រែជីវិតថ្មី ក្រោយបទពិសោធន៍ធ្លាក់ក្នុងបញ្ហាគ្រឿងញៀន

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង