CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន វិវាទដីធ្លី

បក្ស​កាន់​អំណាច​កើន​​សំឡេង​​នៅ​​មណ្ឌល​​មាន​​​ជម្លោះ​ដីធ្លី​​​ក្នុង​​គម្រោង​សាង​សង់​ព្រលាន​យន្តហោះ​ថ្មី

Admin ដោយ Admin
June 8, 2022
ក្នុង វិវាទដីធ្លី, សម្លេងសហគមន៍
0
election

ប្រជាពលរដ្ឋ​នៅ​ឃុំ​បឹងខ្យាង​ ស្រុក​កណ្តាល​ស្ទឹង​ ខេត្តកណ្តាល​ បាន​ចេញ​ទៅ​បោះឆ្នោត​ កាល​ពី​ថ្ងៃអាទិត្យ ទី៥ ខែមិថុនា នៅ​អនុវិទ្យាល័យ​បឹងខ្យាង។ (រូប៖ ពលរដ្ឋ​អ្នកសារព័ត៌មាន​ខេត្តកណ្តាល)

0
ចែករំលែក
20
ចំនួនមើល

គណបក្ស​ប្រជាជន​កម្ពុជា បាន​កើន​សំឡេង​ឆ្នោត​យ៉ាង​ច្រើន នៅ​ក្នុង​ឃុំ​ចំនួន​៤ នៅ​ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ដែល​កំពុង​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​សាងសង់​ព្រលាន​យន្ដហោះ​អន្ដរជាតិ​ភ្នំពេញ​ថ្មី។

បេក្ខជនឈរឈ្មោះគណបក្សភ្លើងទៀន នៅក្នុងឃុំបឹងខ្យាង លោក  ថោង  វ៉េត បានថ្លែងដោយមិនអស់ចិត្តថា តើជ័យជំនះរបស់គណបក្សប្រជាជននៅក្នុងឃុំទាំងនេះ គឺដោយសារមានភាពមិនប្រក្រតីកើតឡើងច្រើនឬយ៉ាងណា។

បេក្ខជនឈរឈ្មោះរបស់គណបក្សភ្លើងទៀនរូបនេះបន្តថា ខាងឃុំបឹងខ្យាង គឺគណបក្សភ្លើងទៀនទទួលបានសំឡេងឆ្នោត ១ ១១៧ ទទួលបាន១អាសនៈ ដែលចំនួននេះបាន​ថយចុះ១អាសនៈ បើធៀបនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិមុន ខណៈដែលគណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងឆ្នោត ៣ ០៦១ សំឡេង។

លោកថា៖ «អាណត្តិនេះ វាសមនិងគណបក្សប្រឆាំងទទួលបានអាសនៈច្រើនជាងអាណត្តិមុនដោយសារតែបឹងខ្យាង និង៣ឃុំទៀត ជាឃុំដែលកំពុងមានជំលោះដីធ្លីនិងក្រុមហ៊ុន​ព្រលានយន្ដហោះអន្ដរជាតិ តែបែជាគណបក្សកាន់អំណាចទទួលបានអាសនៈច្រើនទៅវិញ វាហាក់ដូចជាប្លែកនិងមិនសមទំនងទាល់តែសោះ»។

លោកបន្ដថា មុនការបោះឆ្នោតមកដល់ គឺតែងតែមានវត្តមានមន្ដ្រីមូលដ្ឋានកោះហៅអ្នកភូមិឲ្យទៅប្រជុំជារឿយៗ និងមានការចែកអំណោយផ្សេងៗទៀត។ នៅថ្ងៃបោះឆ្នោត គឺមេភូមិ  អនុភូមិ បានឈរនៅមុខការិយាល័យបោះឆ្នោតជាប់មិនទៅណាទេ ប៉ុន្ដែលោកបានទៅហាមនិងដេញចេញពីកន្លែងទាំងអស់នោះ តែគេនៅមិនចេញ គឺគេមានចេតនាក្នុងការ​បង្ហាញភាពមិនប្រក្រតីសម្រាប់អ្នកបោះឆ្នោត។

លោកថ្លែងថា៖ «ខ្ញុំឆ្ងល់ដែរ វាសមតែកន្លែងមានជំលោះគណបក្សកាន់អំណាចធ្លាក់សំឡេង តែនេះបែរជាកើន ម្យ៉ាងដែរ»។

ចំណែកបេក្ខជនឈរឈ្មោះគណបក្សភ្លើងទៀននៅឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ វិញបានអះអាងដែរថា មូលហេតុដែលគណបក្សភ្លើងទៀននៅក្នុងឃុំពត់សរ ទទួលបានសំឡេង​ឆ្នោតតិចតួចនៅក្នុងឃុំពត់សរ គឺដោយសារតែមន្ដ្រីមូលដ្ឋានរបស់គណបក្សកាន់អំណាចតែងតែដើរគំរាមកំហែង និងធ្វើការតាមដានប្រជាពលរដ្ឋក្នុងមូលដ្ឋាន  ជាពិសេស គឺការឈរនៅមុខការិយាល័យបោះឆ្នោតផ្ទាល់តែម្ដង។ បើតាមលោក អ៊ូ ម៉ៅ ក្នុងឃុំពត់សរ គឺគណបក្សភ្លើងទៀន ទទួលបានសន្លឹកឆ្នោតចំនួន ១៩៦៩សំឡេង ខណៈគណបក្ស​ប្រជាជនកម្ពុជាទទួលបានសំឡេងឆ្នោតសរុប ៥ ៤៣៥។

យ៉ាងណាក្តី លោកថា ពួកលោកនឹងមិនឲ្យមេឃុំគណបក្សប្រជាជនកម្ពុជា ធ្វើអ្វីតាមចិត្ត ឬក៏ជិះសេះលែងដៃនោះទេ ក្នុងនាមលោកជាប់ជាជំទប់ទី២នៃគណបក្សភ្លើងទៀននេះ។

លោកបន្ដថា៖ «វាបានបង្ហាញពីការគំរាមផ្លូវចិត្តពេលដែលប្រជាពលរដ្ឋដែលទៅចូលរួមបោះឆ្នោតគិតចង់បោះឲ្យគណបក្សផ្សេង ប៉ុន្ដែបែរជាឃើញមេភូមិនិងអនុភូមិឈរនៅមុខ​ការិយាល័យ អ៊ីចឹងពួកគាត់នឹងមានអារម្មណ៍ថា ខ្លាចនិងភិតភ័យ ក៏មិនហ៊ានបោះឲ្យបក្សផ្សេងដែរ»។

ចំណែកលោក ភោគ  ផាន់នី ជាបេក្ខភាពម្នាក់ដែលឈរលេខរៀងទី១ឃុំអំពៅព្រៃដែលជាឃុំមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនសាងសង់ព្រលានយន្តហោះថ្មីនៅស្រុកកណ្តាលស្ទឹង នោះ ក៏ទទួលបានសំឡេងគាំទ្រតិចតួចផងដែរ បើធៀបនឹងបក្សកាន់អំណាច។ យ៉ាងណាក្តី លោកបានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ក្រោយពីលោកទទួលបានការជឿទុកចិត្តពី​ប្រជាពលរដ្ឋក្នុងឃុំអំពៅព្រៃ ជាង១០០០ សំឡងមក លោកនឹងចូលខ្លួនទៅបម្រើ និងដោះស្រាយបញ្ហាដែលប្រជាពលរដ្ឋកំពុងជួបប្រទះជាពិសេសបញ្ហាដីធ្លី​និងក្រុមហ៊ុនព្រលាន​យន្តហោះថ្មី ដែលជាបញ្ហាចម្បងដែលលោកត្រូវលើកឡើងមកដោះស្រាយមុនគេ។

លោកបន្ដថា៖ «ខ្ញុំនឹងខិតខំប្រឹងប្រែងទៅតាមអំណាចរបស់យើង តួនាទីរបស់យើង ដើម្បីបំពេញ​ភាព​ក្នុងនាមជាអ្នកដឹកនាំបម្រើពួកគាត់ឲ្យបានល្អ និងចំពោះការទុកចិត្តរបស់​ពួកគាត់»។

ជម្លោះ​ដីធ្លី​រវាង​ក្រុមហ៊ុន​ អូ.ស៊ី.អាយ.ស៊ី (OCIC) របស់លោក​ឧកញ៉ា​ ពុង​ ឃាវ​សែ ជាមួយ​នឹង​ប្រជា​ពលរដ្ឋ​សរុប​ជាង​៣រយ​គ្រួសារ (​៣៣០) នៅ​ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល ​អូស​បន្លាយ​ជាង​៣​ឆ្នាំ​មក​ហើយ​ ដោយ​ពលរដ្ឋ​មិន​ព្រម​ទទួល​យក​សំណង​ដែល​អាជ្ញាធរ​ផ្ដល់ឲ្យ​ចន្លោះ​ពី​ ៣ដុល្លារ ​ទៅ ​៨​ដុល្លារ ក្នុង​ដី​១ម៉ែត្រ​ការ៉េ។ កន្លងមក ក៏មានការចាប់ឃុំខ្លួន​ប្រជាពលរដ្ឋ និងការបង្ក្រាបទៅលើប្រជាពលរដ្ឋណាដែលហ៊ានចេញតវ៉ានៅក្នុងជម្លោះដីធ្លីនេះផងដែរ។

លោក នី​  សុខា ប្រធានអង្គការអាដហុកដែលបានចេញរបាយការណ៍និងអង្គការសង្គមស៊ីវិល៥ផ្សេងទៀត បានថ្លែងប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIMថា តាមច្បាប់ គ.ជ.ប បានចែងថា នៅមុខការិយាល័យបោះឆ្នោត មិនអាចអនុញ្ញាតឱ្យមានវត្តមានរបស់មន្ដ្រីមូលដ្ឋាន ឬក៏អ្នកមានអំណាចបានទេ។ ប៉ុន្ដែជាក់ស្ដែង គឺពួកគេបានឈរតាមចិត្តទាំងអស់។

លោកថា ការណ៍នេះបង្ហាញថា ការបោះឆ្នោតនៅកម្ពុជាមិនមានភាពប្រក្រតីនិងមិនយុត្តិធម៌សម្រាប់គណបក្សដែលបានចូលរួមប្រកួតប្រជែងជាហេតុដែលធ្វើឲ្យសំឡេងឆ្នោតភាគច្រើន​គឺបានទៅលើតែបក្សកាន់អំណាច និងមិនឲ្យមន្ដ្រីឃ្លាំមើលការបោះឆ្នោតថត ឬក៏ចូលទៅជិតការិយាល័យរាប់សន្លឹកឆ្នោតទាំងនេះ គឺវាមិនស្មើភាពគ្នានោះទេ។

លោកថា៖ «គ.ជ.ប គួរតែពិនិត្យឡើងវិញចំពោះបញ្ហាទាំងអស់ហ្នឹង បើមិនអ៊ីចឹងទេ​ គឺវានឹងធ្វើឲ្យប៉ះពាល់ដល់ការបោះឆ្នោតជាតិខាងមុខទៀត ហើយរឿងនេះ គឺនៅតែដដែល»។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា គ្មានការបោះឆ្នោតលើលោកណាល្អឥតខ្ចោះនោះទេ គឺតែងតែមានចន្លោះប្រហោងខ្លះអ៊ីចឹងហើយ។  ប៉ុន្ដែលោកថាការបោះឆ្នោតមួយដែលអាចប្រព្រឹត្តទៅបាន មិនមែនឋិតលើការវាយតម្លៃរបស់ក្រុម១ ឬក្រុម២នោះទេ គឺទាមទារមតិភាគច្រើននៃអ្នកវាយតម្លៃ ដូចជាការវាយតម្លៃរបស់​គណបក្សនយោបាយនិងអង្គការសង្គមស៊ីវិលជាដើម។

លោកថ្លែងថា៖ «ការដែលគេចោទ គ.ជ.ប ថាមានភាពលម្អៀងទៅរកគណបក្សកាន់អំណាច គឺមិនពិតទេ គ.ជ.ប តែងតែធ្វើការឈរលើអព្យាក្រឹត្យ និងយុត្តិធម៌គ្រប់គូរភាគីទាំងអស់ មិនមានការរើសអើងដូចការលើកឡើងគេទេ ខ្ញុំសុំបញ្ជាក់»។

បើយោងតាមរបាយការណ៍របស់ គ.ជ.ប ឱ្យដឹងថា មានប្រជាពលរដ្ឋចំនួន ៧ ១៧២ ៤៤៨នាក់បានចេញទៅបោះឆ្នោតកាលពីថ្ងៃអាទិត្យ ទី៥ ខែមិថុនា ក្នុងចំណោមអ្នកមាន​ឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតចំនួន៩ ២៥០ ៦៨១នាក់ ស្មើនឹង៧៧,៩១%។ រីឯលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតនេះវិញ គណបក្សប្រជាជនកម្ពុជាទទួលបានតំណែង​ជាមេឃុំនិងចៅសង្កាត់ចំនួន១៦៤៨ឃុំ-សង្កាត់នៅក្នុងចំណោមឃុំសង្កាត់ចំនួន ១ ៦៥២ ខណៈគណបក្សភ្លើងទៀន ​ទទួលបានតំណែងមេឃុំចំនួន៤ឃុំ គឺនៅខេត្តកំពង់ធំ៣ឃុំ និងខេត្ដកំពង់ចាមចំនួន ១ឃុំ។

គ.ជ.ប ថាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នេះ គឺប្រកបទៅដោយរលូននិងត្រឹមត្រូវដោយសេរី និងយុត្តិធម៌ ខណៈដែលគណបក្សភ្លើងទៀន និងអង្គការ​សង្គមស៊ីវិល បាននាំគ្នាចេញរបាយការណ៍ដែរថា ការបោះឆ្នោតមិនមានភាពល្អប្រសើរ និងមិនយុត្តិធម៌ឡើយ៕

_____________________________

ដោយពលរដ្ឋអ្នកសារព័ត៌មានប្រចាំខេត្តកណ្ដាល

អត្ថបទមុន

ស្ដ្រីតំណាងសហគមន៍ឧត្ដមស្រែពស់ទាមទារយុត្តិធម៌ករណីក្រុមទាហានវាយបាក់ដៃខាងឆ្វេង

អត្ថបទបន្ទាប់

ពលរដ្ឋ​ការពារ​ព្រៃ​សហគមន៍​​ឧត្តម​ស្រែពស់​អំពាវនាវ​ដល់​អាជ្ញាធរ​ឱ្យ​បញ្ឈប់​ការ​លាបពណ៌

អត្ថបទបន្ទាប់
បរិស្ថាន

ពលរដ្ឋ​ការពារ​ព្រៃ​សហគមន៍​​ឧត្តម​ស្រែពស់​អំពាវនាវ​ដល់​អាជ្ញាធរ​ឱ្យ​បញ្ឈប់​ការ​លាបពណ៌

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង