CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

ពលរដ្ឋនៅសហគមន៍ស្ទាក់ស្ទើរទទួលយកវ៉ាក់សាំង ទោះបីផ្ទុះជំងឺកូវីដ-១៩ក៏ដោយ

Admin ដោយ Admin
June 23, 2021
ក្នុង សង្គម
0
ប្រជាពលរដ្ឋនៅឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ covid 19

ប្រជាពលរដ្ឋនៅឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ព្រួយបារម្ភក្នុងការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ រូបភាពពី CJ

0
ចែករំលែក
80
ចំនួនមើល

ប្រជាពលរដ្ឋនៅឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ បង្ហាញការព្រួយបារម្ភក្នុងយុទ្ធនាការចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាល ដើម្បីការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ទៅដល់សហគមន៍។

ពលរដ្ឋម្នាក់រស់នៅឃុំថ្មី​ ស្រុក​ចិត្រ​បុរី​ ខេត្ត​ក្រចេះ​ អ្នកស្រី​ សីម​ សុផុន​ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា គាត់មានការព្រួយបារម្មណ៍ចំពោះការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយគាត់លេចឮពាក្យចាមអារាមថា ការចាក់វ៉ាក់សាំងនេះអាចធ្វើឱ្យមានអាការឈឺក្បាលវិលមុខ រកក្អួតចង្អោរ ថប់ដង្ហើម​ ខណៈអ្នកស្រីមានសុខភាពមិនល្អផងនោះ។

​ អ្នកស្រី​បន្ដថា៖ «ខ្ញុំសុខភាពខ្សោយហើយខ្ញុំមិនហ៑ានចាក់វ៉ាក់សាំងការពារកូវីដ-១៩»។

យុវតីម្នាក់ទៀតរស់នៅឃុំថ្មី​ ស្រុក​ចិត្រ​បុរីនេះដែរ អ្នកស្រី សារិត​ ស្រីនាង​ ក៏បង្ហាញក្ដីបារម្ភពីផលប៉ះពាល់សុខភាពដូចគ្នា ដោយថា គាត់កំពុងមានផ្ទៃពោះ និងមិនអាចធ្វើដំណើរទៅតំបន់ផ្សេងផងនោះ។

​ អ្នកស្រី​បន្ដថា៖ «ខ្ញុំមិនអាចធ្វើដំណើរទៅណាមកណាបានទេ ដោយសារខ្លាចឆ្លងជំងឺកូវីដ-១៩ ដល់កូនក្នុងផ្ទៃនិងក្រុមគ្រួសារព្រោះកូវីដ-១៩។ ឥឡូវកំពុងតែរីករាលដាលកាន់តែកើនឡើងជារៀងរាល់ថ្ងែនៅតាមបណ្ដាខេត្តក្រុង»។

ម្យ៉ាងទៀត ក្រៅពីក្ដីបារម្ភខ្លាចជំងឺកូវីដ-១៩ហើយនោះ អ្នកស្រីនិយាយថា ជំងឺសកលមួយនេះបានធ្វើឱ្យប្រជាពលរដ្ឋលំបាកក្នុងការរស់នៅ និងប្រកបមុខរបរ ដោយមិនអាចរកប្រាក់ចំនូលដូចមុនឡើយ។

មេឃុំថ្មី​ ស្រុក​ចិត្រ​បុរី លោក មុំ ខាំ មានប្រសាសន៍ថា បច្ចុប្បន្ន អាជ្ញាធរបានសម្រុកចាក់វ៉ាក់សាំងដល់មន្ដ្រីរាជការ និងគ្រូបង្រៀនមុន ដោយមកទល់ពេលនេះ បានចំនួន៤០នាក់ហើយ។

លោកថា សម្រាប់ការផ្ដល់ការវ៉ាក់សាំងដល់ប្រជាពលរដ្ឋ គឺត្រូវរងចាំយុទ្ធនាការរបស់រដ្ឋាភិបាលនាពេលខាងមុខបន្ដទៀត ដោយ មេឃុំរូបនេះលើកឡើងថា ពលរដ្ឋមួយចំនួនបានបង្ហាញឆន្ទៈចង់ចូលរួមចាក់វ៉ាក់សាំងផងដែរ។

លោកបន្ដថា៖ «នៅភូមិថ្មីយើង ឥឡូវនេះប្រជាពលរដ្ឋអត់ទាន់បានចាក់ទេ។ យើងផ្ដោតទៅលើមេភូមិ អនុភូមិ និងជំនួយការ ប៉ុន្ដែ អត់ទាន់អស់ទេ»។  

យ៉ាងណាក៏ដោយ បើតាមលោក មុំ ខាំ នៅមេឃុំថ្មី​ ស្រុក​ចិត្រ​បុរី នៅមិនទាន់មានករណីឆ្លងជំងឺកូវីដ-១៩ ចូលដល់សហគមន៍របស់លោកនោះទេ ខណៈអាជ្ញាធរមូលដ្ឋានបានខិតខំផ្សព្វផ្សាយ និងអប់រំពលរដ្ឋពីវិធានការការពារ និងអនាម័យ៕

———————————————————————

ពលរដ្ឋអ្នកសារព័ត៌មានខេត្តក្រចេះ កញ្ញា ហេង វ៉ាវី

អត្ថបទមុន

អ្នកភូមិនៅស្រុកគងពិសីចោទថា ក្រុមហ៊ុនដឹកជញ្ជូនថ្មបង្កឱ្យមានដីហុយប៉ះពាល់សុខភាព

អត្ថបទបន្ទាប់

ការយល់ដឹងផ្នែកសមភាពយេនឌ័រធ្វើឱ្យបុរសបញ្ឈប់ការប្រើហិង្សាក្នុងគ្រួសារ

អត្ថបទបន្ទាប់
ការយល់ដឹងផ្នែកសមភាពយេនឌ័រធ្វើឱ្យបុរសបញ្ឈប់ការប្រើហិង្សាក្នុងគ្រួសារ

ការយល់ដឹងផ្នែកសមភាពយេនឌ័រធ្វើឱ្យបុរសបញ្ឈប់ការប្រើហិង្សាក្នុងគ្រួសារ

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង