CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

សហគមន៍​ស្នើ​រដ្ឋ​​ជួយ​បង្រៀន​​ផ្នែក​​សេវា​កម្ម​​​ទេស​ចរណ៍​ ក្រោយ​ដក​ហូត​ដី​៤០ហិកតានៅភ្នំ​ខ្យងផ្សារ​​​

CJs khmer ដោយ CJs khmer
March 17, 2025
ក្នុង សង្គម
0
សហគមន៍​ស្នើ​រដ្ឋ​​ជួយ​បង្រៀន​​ផ្នែក​​សេវា​កម្ម​​​ទេស​ចរណ៍​ ក្រោយ​ដក​ហូត​ដី​៤០ហិកតានៅភ្នំ​ខ្យងផ្សារ​​​

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​មន្ត្រីមួយចំនួន អំឡុងពេលចុះទៅពិនិត្យ​ភ្នំខ្នងផ្សារ ក្នុងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០៨ ខែមិនា ឆ្នាំ២០២៥។ ( រូបភាព៖ ពីទំព័រហ្វេសប៊ុក​នាយករដ្ឋមន្ត្រី)

0
ចែករំលែក
65
ចំនួនមើល

ប្រជាសហគមន៍នៅតំបន់ខ្នងផ្សារ ខេត្តកំពង់ស្ពឺ ស្នើរដ្ឋាភិបាល និង​ស្ថាប័ន​ពាក់​ព័ន្ធជួយ​បណ្តុះបណ្តាល​ផ្នែកសេវាកម្មទេស​ចរណ៍ និ​ងភាសាអង់គ្លេស​ដល់ពួកគាត់ ដើម្បីពង្រឹង​សមត្ថភាព​បន្ថែម​ក្នុងការ​ទទួលអ្នកទេសចរជាតិ និងអន្តរជាតិ ក្រោយ​រដ្ឋាភិបាល​ដកហូត​ដី ៤០ហិកតា ទុកអភិរក្ស និងផ្ដល់ប្រយោជន៍ដល់ប្រជាសហគមន៍។

កាលពីថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ប្រកាស​នៅលើទំព័រហ្វេស​ប៊ុក​របស់​លោក ដោយបញ្ជាក់ថា រដ្ឋាភិបាល បាន​សម្រេចដកហូត​ដីទំហំ ៤០ហិកតា ពីក្រុម​ហ៊ុនចំនួន​៤ ដែលមាន​គម្រោងវិនិយោគវិស័យទេសចរណ៍​នៅតំបន់ភ្នំ​ខ្នង​ផ្សារ​ ក្នុងភូមិ​តាបំពង់ ឃុំតាសាល ស្រុក​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ​ យក​មក​ឱ្យគ្រប់គ្រង​វិញ ដើម្បីអភិរក្ស និង​​ទុក​​ជា​ប្រភព​ចំណូលដ៏សំខាន់ សម្រាប់ប្រជាពលរដ្ឋប្រមាណ ១០០គ្រួសារនៅ​តំបន់​នោះ​ដែល​កំពុងបម្រើសេវាកម្មទេសចរណ៍ស្រាប់។

ការ​សម្រេច​របស់រដ្ឋាភិបាល បាន​ធ្វើឡើង​ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​មន្ត្រីពាក់ព័ន្ធ​មួយចំនួន បានចុះទៅពិនិត្យនៅតំបន់នោះផ្ទាល់ កាលពីថ្ងៃទី០៨ ខែមីនា។

ប្រជា​សហគមន៍រឡាក់កងជើង និងជាអាជីវករ​លក់ម្ហូបអាហារ​នៅភ្នំខ្នង​ផ្សារ​ លោក យឿន រិទ្ធ បង្ហាញការ​ត្រេក​​អរ​​ក្រោយ​​រាជ​រដ្ឋាភិបាល បាន​លុប​​គម្រោង​​ពីក្រុមហ៊ុន​វិនិយោគ ហើយផ្តល់​អាទិភាព​សម្រាប់​សហគមន៍​ក្នុងការ​រកចំណូល​ ដើម្បីលើកកម្ពស់ជីវភាព​ប្រចាំថ្ងៃជំនួស​វិញ​។ លោក​បន្តថា ការ​សម្រេច​របស់​រដ្ឋាភិបាល ក៏​ជួយដល់ការធនធាន​ធម្មជាតិ​ផងដែរ ព្រោះ​នៅពេល​សហគមន៍អាចរកចំណូល​ពីទេសចរណ៍បាន ពួកគាត់​នឹង​ឈប់​កាប់ឈើ ឬដាក់អន្ទាក់សត្វផង​ដែរ។

លោកថ្លែង​ថា៖ «ខ្ញុំ​សប្បាយ​ចិត្ត​ដែល​បាន​ឃើញ សម្តេច​[ហ៊ុន ម៉ាណែត]​គាត់​មក លុប​គម្រោង​ក្រុម​ហ៊ុន​ពី​មុនចោល ដើម្បី​ឱ្យ​​សហគមន៍​ចេះ​ធ្វើ​ការ ចេះ​រៀប​ចំ​អី​ផ្សេង ហើយ​មាន​លុយ​សម្រួល និង​កាត់​បន្ថយ​ការ​កាប់​​ព្រៃឈើ​អីផ្សេងៗ ឬដាក់អន្ទាក់សត្វព្រៃជាដើម។ ពីមុនខ្ញុំបារម្ភថា ក្រុមហ៊ុនច្រើនវិនិយោគ ខ្ញុំបារម្ភ កាលណាក្រុមហ៊ុនវិនិយោគ គឺមានប៉ះពាល់ដល់សហគមន៍ ដាច់ចំណូល[សហគមន៍​]»។

បើតាម​ លោក យឿន រិទ្ធ បច្ចុបន្បន្ន គ្រួសារ​​របស់​លោក​មាន​តង់សម្រាប់ជួល និង​ការបម្រើ​សេវាកម្ម​ផ្នែក​ម្ហូបអាហារសម្រាប់អ្នកទេសចរ ដែលធ្វើ​ឱ្យ​​​​​ជីវភាពរបស់គាត់​​ប្រសើរ​​ជាង​​មុន ដោយ​ក្នុង​មួយ​ខែអាច​រក​ចំណូល​បាន​​ចន្លោះពី​ ២០០ ទៅ​៣០០ដុល្លារ ទៅ​តាម​ភ្ញៀវ​តិច​ឬ​ច្រើន។

តែយ៉ាងណា លោក​ក៏បាន​ស្នើ​ដល់​រដ្ឋាភិបាល ឬក្រសួងពាក់ព័ន្ធ​​ជួយ​បង្រៀន​ដល់​សហគមន៍បន្ថែម ពីជំនាញ​ ខ្លីៗ ដូចជា របៀបនេះការ​ទទួលភ្ញៀវ ការ​រាក់ទាក់ភ្ញៀវ ការទាក់ទាញភ្ញៀវ និងភាសា​អង់គ្លេសជាដើម ដើម្បីឱ្យ​​ការ​បម្រើផ្នែកសេវា​ផ្នែកទេស​ចរណ៍ ទៅដល់ភ្ញៀវទេស​ចរជាតិ និង​អន្តរជាតិ កាន់តែ​ល្អប្រសើរ និង​ទាក់ទាញភ្ញៀវកាន់តែច្រើន មកតំបន់នេះ។

លោក នំ រ៉ាគឺន ជាសមាជិកសហគមន៍រឡាក់​កងជើង បង្ហាញក្តីត្រេ​ក​អរ​​ដែល​រដ្ឋាភិបាល​​ដកហូត​ដីពីក្រុមហ៊ុន​ឯកជន ទុក​សម្រាប់អភិរក្ស និងជាប្រយោជន៍សម្រាប់សហគមន៍​ ខណៈប្រជាសហគមន៍បច្ចុប្បន្ន​​ ​បញ្ឈប់​ការ​ចូល​ព្រៃកាប់ឈើ ដាក់អន្ទាក់សត្វ និង​រកអនុផលព្រៃឈើ ហើយងាក​មក​​រស់ពឹង​អាស្រ័យ​តែលើ​ចំណូល​ពីការ​នាំភ្ញៀវ​ឡើង​ភ្នំ ការ​ធ្វើ​ម្ហូប ការ​ជួល​តង់​ និង​ដឹកឥវាន់ជូនភ្ញៀវ​ទេស​ចរ។

តែយ៉ាងណា លោកថា សហគមន៍ ក៏នៅមានចំណុច​ខ្វះខាត​មួយចំនួន​ដែរ ដែលត្រូវការ​ឱ្យ​រដ្ឋ ឬស្ថាប័ន​ពាក់​ព័ន្ធ​ជួយ​បណ្តុះបណ្តាល​​បន្ថែម ដូច​ជា​​​កង្វះការ​យល់​ដឹង​ផ្នែក​​បដិសណ្ឋារកិច្ច និង​បទ​ពិសោធន៍​ ក្នុង​កា​រ​ដោះ​ស្រាយ​ផ្នែក​​សង្គ្រោះបឋម​​​​ជូន​​ភ្ញៀវ នៅពេល​មាន​បញ្ហា​សុខភាពជាដើម​។

លោកនិយាយថា៖ «សេវាកម្មឲ្យសហគមន៍រាល់ថ្ងៃ បដិសណ្ឋារកិច្ច ទី២ ពួកខ្ញុំអត់មានបទពិសោធន៍​ក្នុងការភ្ញៀវ​មានបញ្ហាអី លក្ខណៈថាសង្គ្រោះបឋមអីចឹងហា ចៃដន្យអីមានភ្ញៀវមានបញ្ហា យើងមើលអត់ឃើញចឹងទៅ។ ពាក់ពន្ធ័នឹងការនាំភ្ញៀវឡើងភ្នំសំខាន់​បំផុត​ពួក​យើង​ត្រូវ​ជួយ​សង្គ្រោះ​គាត់​ឡើង​ភ្នំ។ នៅ​ភ្នំ​ខ្នង​ផ្សារ​ពួក​ខ្ញុំអត់​ចេះ​អី​ទេ ទី២​ទាំង​គាត់​ទាំង​ខ្ញុំ​អី សុទ្ធ​តែ​កម្រិត​វប្បធម៌​រៀន​បានទាប​អ៊ីចឹង​ណា ទាក់​ទង​នឹង​ការ​សង្គ្រោះ​ឬវិជ្ជា​ផ្សេងៗ​អី​ ពួកខ្ញុំអត់ចេះ»។

លោក បោ សេង អាយុ៧០ឆ្នាំ មេភូមិតាំងបំពុង លើកឡើងថា ក្រោយពីការ​ដកហូតដីពីក្រុមហ៊ុន ទុកសម្រាប់​អភិរក្ស និង​អនុញ្ញាតឱ្យសហគមន៍រកចំណូលសម្រាប់វិស័យ​ទេស​ចរណ៍នេះ​ រដ្ឋាភិបាលមាន​ផែនការ​បោះ​បង្គោល​ព្រំដី ដើម្បីរក្សា​ស្ថានភាព​ដើម​នៃធម្មជាតិ និងរៀបចំអនាម័យ​នៅតំបន់នោះ និងតាមផ្ទះសហគមន៍ ដើម្បី​ឱ្យមានបរិស្ថាន​ស្អាត ដែលជាផ្នែកមួយនៃការទាក់ទាញ​ទេសចរណ៍បន្ថែម។ ​

លោកថា៖ «ក្រសួងពាក់ព័ន្ធក៏គាត់យកចិត្តទុកដាក់ដែរ ទី១ បោះ​បង្គោល ទី២ សិក្សា​កន្លែង​ដំណាក់​ទី២អីហ្នឹងឱ្យមានអនាម័យ ឱ្យបានស​មរម្យ ធ្វើ​ម៉េច​កុំ​ឱ្យ​ទេស​ចរណ៍ធុញ​ទ្រាន់ ទី១ ទទួលភ្ញៀវ ដាក់គោលការណ៍ឱ្យផ្ទះនីមួយៗរៀបអនាម័យ ឱ្យមានបន្ទប់ទឹក អនាម័យ​ក្នុង​ផ្ទះឱ្យ​បាន​ល្អ ដើម្បី​ទទួល​ភ្ញៀវ»។

សម្រាប់មេភូមិរូបនេះ ក៏បាន​សំណូមពរដល់​ថ្នាក់ដឹកនាំ ពិចារណាក្នុងការ​​ជួយ​បណ្តុះ​បណ្តាល​សហគមន៍បន្ថែម អំពី​របៀប​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ឱ្យ​មក​កំសាន្ត​នៅ​តំបន់​នេះ​បន្ថែម​ទៀត ​ចំណេះដឹង​ផ្នែក​ភាសាអង់​គ្លេស និង​វិធី​ចម្អិ​ន​ម្ហូបជាដើម ខណៈកម្រិត​នៃការយល់ដឹងពាក់ព័ន្ធនឹងសេវាកម្មទេសចរ នៅមានកម្រិត។

លោក​បន្តថា៖ «កាលណាភ្ញៀវដើរច្រើន ជីវភាពសហមន៍ ក៏រីកចម្រើនតាមហ្នឹងដែរ ហើយក៏កាត់បន្ថយការទៅ​ធ្វើ​ការនៅកន្លែងឆ្ងាយៗ ក៏កាត់បន្ថយភាពក្រីក្រម្យ៉ាងដែរ»។

អនុប្រធានការិយាល័យឧទ្យានជាតិជួរភ្នំក្រវាញ លោក ឃាង វុទ្ធពៅ មាន​ប្រសាសន៍ថា គោលដៅសំខាន់របស់រដ្ឋាភិបាល ដែល​បានដកហូតដី៤០ហិកតាពីក្រុមហ៊ុនឯកជន​ គឺ​ដើម្បីសក្តានុពលដ៏សំខាន់សម្រាប់ទេសចរណ៍ ដែលអាចបង្កើតឱកាសការងារ និងលើកកម្ពស់ជីវភាពរបស់សហគមន៍។

លោកមានប្រសាសន៍ថា៖ «ឥលូវបឋមសំខាន់ គឺ​ទីតាំងដីដែលបានមកដកហូត៤០ហិកតាហ្នឹង ដើម្បីសហគមន៍ ប៉ុន្តែកិច្ចការផ្សេងៗទៀត​របស់យើង​ អត់ទាន់គិតស៊ីជម្រៅ​អីទេ តែគ្រាន់តែថា​ សម្រាប់ថ្ងៃអនាគត​ទៅការផ្តល់​ផ្ដោត​ការយកចិត្តទុកដាក់ ពីប្រមុខថ្នាក់ដឹកនាំ ព្រោះទិសដៅទេសចរណ៍នេះ គឺជាធំណាស់សម្រាប់ទៅ​ថ្ងៃ​ក្រោយ ដើម្បី​ឱកាស​សម្រាប់​សហគមន៍ ជាប្រយោជន៍មូលដ្ឋាន​ហ្នឹង ឱ្យគាត់មានការងារធ្វើគាត់ជំនួយជីវភាពដល់ពួកគាត់»។

លោកបានប្រាប់ថា គោលដៅបន្តទៅមុខ គឺពង្រឹងសហគមន៍បន្ថែម និងរៀបចំហេដ្ឋារចនាសម្ព័ន្ធមួយចំនួន  ដើម្បី​បង្ក​ងាយ​ស្រួលសម្រាប់​ភ្ញៀ​វ​ទេស​ចរ​ដែល​ទៅ​លេង​តំបន់នោះ និង​ពង្រឹង​សម្ថតភាព​ក្រុមគោល​ដៅ​ក្នុងសហគមន៍បន្ថែមទៀត។

លោកប្រាប់ថា៖ «ទី១ យើងមានជាផ្លូវសំណាក់ ដើរឡើងទៅលើភ្នំ យើងធ្វើសំណាក់១ឬក៏២ ដើម្បីសំចត សម្រាប់​បងប្អូន យើងឡើងទៅមានការហត់​មានការអីចឹង អាចសម្រាកអាចបោះតង់ អាច​ឈប់​បាន​ហើយ ចាប់​បន្តដំណើរទៅមុខទៀត។ រីឯជើងភ្នំហ្នឹង យើងមានជាលក្ខណៈបេនឡាន បេនម៉ូតូ​ ហើយ​មាន​កន្លែងបន្ទប់​ទឹក​ស្អាត​ចឹង​ទៅ​ណា អាហ្នឹងជាសោភណ្ឌភាពសម្រួលសម្រាប់​ទីតាំង​កំសាន្ត​ទាំង​មូល​ នៅ​ក្នុង​ការគ្រប់​គ្រង​ទៅ​កាន់​សហគមន៍។ អ៊ីចឹង​ក្រសួង​ទេសចរណ៍​ប្រហែល​ជា​ក្រសួង​ទេសចរណ៍​នឹង​មាន ការបង្រៀនសិក្ខាសាលា​ខ្លីៗ​បង្រៀន​គាត់ ជាពិសេស​គឺ guide [មគ្គុទ្ទេសក៍ទេសចរណ៍] ឱ្យគាត់យល់ដឹងអំពី​របៀប​របប​នៃ​ការនាំ​ភ្ញៀវ»។

អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា មានប្រសាសន៍ថា នាយក​រដ្ឋមន្រ្តី​កម្ពុជា តែង​តែ​គិត​គូ​អំពីប្រយោជន៍​ប្រជា​សហគមន៍ និងប្រជាពលរដ្ឋ គឺលោកថ្លឹងថ្លែងមុន​នឹងសម្រេចផែនការអ្វី​​មួយ។ តែ​យ៉ាង​ណា​ លោក​មិន​បាន​បង្ហើប​ទេ ថាតើរាជរដ្ឋាភិបាលនិងមានផែនការអ្វីបន្តរទៀត ដើម្បីជួយដល់សហគមន៍នេះ។

លោកបន្តថា៖ «ធម្មតាយើងត្រូវការអភិវឌ្ឍតំបន់ទេសចរណ៍​ដែលមានសក្កានុពល ហើយកាលណាអភិវឌ្ឍន៍តែងតែមានក្រុមហ៊ុនឯកជន លោកចង់ចាប់អារម្មណ៍ ចង់អភិវឌ្ឍន៍​ចង់ចូលរួម អញ្ចឹង​ជា​ការ​ធម្មតា​ទេ។ ប៉ុន្តែនៅ​ពេល​​ខ្លះ សម្ដេច​ធិបតី លោក​ថ្លឹង​ថ្លែង​មើល​ថា តើ​រវាង​ការ​ផ្ដល់​ឱ្យ​ឯកជន ហើយនិងរវាងការផ្ដល់ឱ្យប្រជាសហគម​ន៍មួយ​ណា​ល្អជាង អញ្ចឹងបើលោកមើលឃើញថា គួរ​តែផ្តល់ឱ្យបងប្អូនប្រជាសហគមន៍ លោកគ្រប់​គ្រង​វិញ​ល្អ​ជាង លោកនៅទីនោះផ្ទាល់ លោករួមគ្នា​អភិវឌ្ឍន៍ ហើយលោកទទួលផល អញ្ចឹង​បាន​សម្តេច​ធិបតីលោក​សម្រេច​បែប​ហ្នឹង»។

នាយកទទួលបន្ទុកចាត់ការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ(LICADHO) លោក អំ សំអាត ក៏គាំទ្រការសម្រេចរបស់រដ្ឋាភិបាល ដែលជាផ្នែកមួយនៃការ​អភិរក្សធនធានធម្មជាតិ និង​លើក​កម្ពស់​ជីវភាពសហគមន៍​។ តែយ៉ាងណា លោកស្នើរដ្ឋាភិបាលជួយការពារ​កុំឱ្យមានការទិន្ទ្រានដីសហគមន៍ នៅតំបន់នោះ។

លោកមានប្រសាសន៍ថា៖ «រាជរដ្ឋាភិបាល គួរជួយ​គាំទ្រ​ដល់សហគមន៍ និងចាត់វិធានការដើម្បីការពារកុំឱ្យមានជនឆ្លៀតឱកាសទន្ទ្រានយកដីសហគមន៍ និងគាំទ្រសហគមន៍ដើម្បីឱ្យមានតម្លាភាព និងសិទ្ធិពេញលេញក្នុងការការពារ និងសេវាកម្មអេកូទេសចរណ៍ដ៏មានសក្កានុពលនៅតំបន់នោះ»។

បើតាម​ក្រសួងទេសចរណ៍ ខ្នងផ្សារ ស្ថិតនៅក្នុងភូមិតាំងបំពង តំបន់រលាក់កង់ជើង ឃុំតា​សាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

តំបន់ភ្នំខ្នងផ្សារ និងខ្នងសំពៅ ប្រៀបបានជាឋានសួគ៌ធម្មជាតិ នៅចំណុចប្រសព្វនៃខេត្តកំពង់ស្ពឺ កោះកុង និងពោធិ៍សាត់ នៃភាគនិរតីប្រទេសកម្ពុជា។ តាមរដ្ឋបាលខេត្តកំពង់ស្ពឺ តំបន់នេះត្រូវបានចាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិ កាលដើមឆ្នាំ​២០២០​ ហើយបើ​តាមប្រវត្តិសាស្ត្រ តំបន់នោះមានផូស៊ីលផុ​សឡើងចេញ​ពី​អតីត​បាត​សមុទ្រ​ដែល​មាន​សំពៅ​ដឹក​ស្រូវ​បាន​លិច ហើយ​ក្លា​យ​ជា​ភ្នំ ដែលគេ​ឲ្យ​ឈ្មោះថា​ “ខ្នង​សំពៅ”។ ចំណែក​ស្រូវ​​នៅលើសំពៅដែលហូរចេញ ក៏បានក្លាយជាភ្នំ ដែលសព្វថ្ងៃ គេហៅថា “ខ្នងស្រូវ”៕  
……………………………………..

អត្ថបទដោយ៖ ពូ សូរាជីនី

អត្ថបទមុន

ពលរដ្ឋ​បង្ហាញ​ការ​សោក​ស្តាយ​ក្រោយ​រដ្ឋបាល​លោក​ត្រាំ​ ​បញ្ជា​ឱ្យ​ប​ញ្ចប់​ដំណើរ​ការ​វិទ្យុ​RFA​និង​VOA​ ​

អត្ថបទបន្ទាប់

ក្រសួង​ការងារ​រំលឹក​ម្ចាស់​រោងចក្រ​ពង្រឹង​សុវត្ថិភាព​និង​ការពារ​សុខ​ភាព​កម្មករ​អំឡុង​ប្រែប្រួល​អាកាសធាតុ​

អត្ថបទបន្ទាប់
រោងចក្រផលិតស្បែកជើង វីង ស្ដារ ស៊ូ (Wing Star Shoes) ស្ថិតក្នុងឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២។ (រូបពីសារព័ត៌មានក្រៅស្រុក)

ក្រសួង​ការងារ​រំលឹក​ម្ចាស់​រោងចក្រ​ពង្រឹង​សុវត្ថិភាព​និង​ការពារ​សុខ​ភាព​កម្មករ​អំឡុង​ប្រែប្រួល​អាកាសធាតុ​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង