CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

សង្គមស៊ីវិលថ្កោលទោសកម្ពុជា​ដែល​​ដាក់​​អ្នកកាសែតជនជាតិ​អង់គ្លេស​ម្នាក់ក្នុងបញ្ជីខ្មៅ

CJs khmer ដោយ CJs khmer
February 4, 2025
ក្នុង សង្គម
0
សង្គមស៊ីវិលថ្កោលទោសកម្ពុជា​ដែល​​ដាក់​​អ្នកកាសែតជនជាតិ​អង់គ្លេស​ម្នាក់ក្នុងបញ្ជីខ្មៅ

លោក ជឺរល ហ្វីលីន (Gerald Flynn) អ្នកសារព័ត៌មានជនជាតិអង់គ្លេស ដែលត្រូវបានហាមចូលកម្ពុជា កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥។ (រូបភាព៖គេ​ហទំព័រអង្គការ​លីកាដូ)

0
ចែករំលែក
53
ចំនួនមើល

អង្គការ​សង្គមស៊ីវិល​ជាតិ និង​អន្តរជាតិជាង២០ស្ថាប័ន​ ថ្កោលទោស​ចំពោះការ​មិនអនុញ្ញាតឱ្យ​​​អ្នក​សារព័ត៌មាន​​​​​​ជនជាតិ​អង់​គ្លេស ​លោក​ ជឺ​រល​ ហ្វី​លីន (​G​era​l​d​ ​Fly​nn) ​ចូល​​មក​​​ប្រទេស​កម្ពុជា​​វិញ និងដាក់ក្នុងបញ្ជីខ្មៅ ដែលការធ្វើបែបនេះ ពួកគេ​​​​យល់​ថា​​ជា​​ការ​​រំលោភ​បំពាន​ទៅ​លើ​អ្នក​សារ​ព័ត៌​មាន​ដែលហ៊ានរាយការណ៍ពីបញ្ហាបរិស្ថាន​។

លោក​ ហ្វី​លីន​ ​គឺជាប្រធាន​ក្លឹបអ្នកកាសែតបរទេសនៅកម្ពុជា (OPCC) និង​​អ្នកកាសែត​បែប​ស៊ើប​អង្កេត​ ​​ផ្តោត​លើ​បញ្ហា​បរិស្ថាន​​​ ដោយ​​​លោក​បាន​ធ្វើការងារ​ទាំងនេះ​​សម្រាប់​ស្ថាប័ន​សារ​ព័ត៌​មាន​​ក្នុង​ស្រុក​ ​និង​ក្រៅ​ស្រុក​ ​អស់​ជាច្រើន​ឆ្នាំ​មក​ហើយ​។​

សេចក្តីថ្លែងការណ៍រួម​របស់​​អង្គការ​-សមាគមជាតិ និងអន្តរជាតិ​ចំនួន២១ ដែលចេញ​ផ្សាយ​នៅ​ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ​លើក​ឡើង​ថា

​​កាលពី​ថ្ងៃ​ទី​៥​ ​ខែ​មករា​ ​ឆ្នាំ​២​០​២៥​ លោក​ ជឺ​រល​ ហ្វី​លីន​ (​G​era​l​d​ ​Fly​nn)​ ​​ត្រូវ​​បាន​មន្ត្រី​អន្តោ​ប្រវេសន៍​​នៅ​​អាកាស​យាន​ដ្ឋាន​​អន្តរជាតិ​​ខេត្ត​សៀម​រាប​ ហាម​មិន​ឱ្យ​លោក​ចូល​មក​កម្ពុជាទេ ក្រោយពេលលោកវិល​ត្រឡប់មក​ពី​វិស្សម​កាល​​នៅ​ប្រទេស​​ថៃ។

សេចក្តី​ថ្លែងការណ៍ដដែលបន្តថា មន្ត្រីអន្តោប្រវេសន៍​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​សៀម​​​រាប​​​​​បាន​ប្រាប់​​លោក ហ្វីលីន ​ថា​​​ទិដ្ឋាការ​​របស់​​លោក​ ​គឺ​ “​ក្លែងក្លាយ​” ហើយ​​លោក​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​មក​កម្ពុជា​ទៀត​នោះ​ទេ​ ​ដោយ​ឈ្មោះ​របស់​លោក​ ​បាន​ស្ថិតនៅ​ក្នុង​ ”​បញ្ជី​ខ្មៅ​” ​កាលពី​ថ្ងៃ​ទី​២​៥​ ​ខែវិច្ឆិកា​ ​ឆ្នាំ​​២​០​២​៤​​។​ ​លោក​ត្រូវ​បាន​អាជ្ញាធរ​បង្ខំ​ឱ្យ​ត្រឡប់ទៅ​ប្រទេស​ថៃ​វិញ​ភ្លាម​ៗ​​តាម​យន្ត​ហោះ​​មួយ​ផ្សេងទៀត ​និង​ប្រាប់​លោក​ថា​ ​លោក​ត្រូវ​បាន​ហាមឃាត់​ ​មិន​ឱ្យ​​ត្រឡប់មក​កាន់​ប្រទេស​កម្ពុជា​វិញទៀត​នោះ​ទេ​​។

តែយ៉ាងណា បើតាម​សេចក្តីថ្លែងការណ៍រួម គឺលោក ​ហ្វី​លីន​ ​មាន​ទិដ្ឋាការ​សម្រាប់​​ជន​បរទេស​​​​​ធ្វើ​ការ​ងារ​​​ដែល​​​ចេញ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ ​និង​មាន​សុពលភាព​មួយ​ឆ្នាំ​ ​ចាប់ពី​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​៤​ និងមាន​​ប័ណ្ណ​អនុញ្ញាត​ឱ្យ​ធ្វើការងារ​ ​​ចេញ​ដោយ​ក្រសួងការងារ​កម្ពុជា​ ​ ​ដែល​​ប័ណ្ណ​​នេះ​​ត្រូវ​បាន​ចេញ​ដោយ​ផ្អែក​តាម​ទិដ្ឋាការ​ដែល​លោក​ទទួល​បាន​ ព្រមទាំង​​មាន​ប័ណ្ណ​​សារ​ព័ត៌មាន​ឆ្នាំ​២០២៤​ ​ដែល​ចេញ​ដោយ​ក្រសួង​ព័ត៌មាន​ ​ខណៈ​​លោក​ក៏បាន​ទៅ​ដាក់ពាក្យ​​ស្នើសុំ​ ​ប័ណ្ណសារ​ព័ត៌មាន​សម្រាប់​ឆ្នាំ​២​០​២​៥​រួច​ផង​ដែរ​ ​មុន​​​​ពេល​លោក​ចាកចេញ​ពី​កម្ពុជា​ ​ទៅកាន់​ប្រទេស​ថៃ​ ​។​

​ករណីនេះ អង្គការ​សង្គមស៊ីវិលទាំងនោះ បានចាត់ទុកការ​មិនអនុញ្ញាតឱ្យ​អ្នកសារព័ត៌​មាន​បរទេស​រូបនេះ ចូលមកក្នុងប្រទេស​កម្ពុជា​វិញ ថាជា​រឿង​​មិនត្រឹមត្រូវ និង​​ជា​ការ​រំលោភ​បំពាន​​​ទៅ​លើ​​អ្នក​​សារ​ព័ត៌មាន និង​បានអំពាវនាវ​ឱ្យ​រដ្ឋាភិបាល ឬអាជ្ញាធរ​ពាក់ព័ន្ធ សម្រប​សម្រួល​​ឱ្យ​គាត់​បាន​ត្រឡប់ចូល​មកកម្ពុជា ដើម្បីបន្តការ​ងារ​របស់គាត់​​ឡើង​វិញ។

សេចក្តីថ្លែងការណ៍រួម បានគូសបញ្ជាក់ថា​៖ «​លោក​ ហ្វី​លីន​ ​គួរតែ​អាច​ត្រឡប់​ចូល​មកកាន់​ប្រទេស​​កម្ពុជា​វិញ​ ​និង​អាចប​ន្ត​ការងារ​ជា​អ្នកកាសែត​របស់​លោក​ ​ដែល​ការងារ​នេះ​ ​មាន​សារសំខាន់​យ៉ាង​ខ្លាំង​ក្នុង​កិច្ចប្រឹងប្រែង​​​ការពារ​ធនធានធម្មជាតិ​របស់​កម្ពុជា​។​ ​រាជរដ្ឋាភិបាល​ត្រូវតែ​​បញ្ឈប់​ការ​រំខាន​ ​ការ​រំលោភបំពាន​ ​និង​ការ​រាំង​ស្ទះ​ ​ចំពោះ​អ្នកកាសែត​ទាំងអស់​នៅ​ក្នុង​ប្រទេស​ ​ដូចជា ​បញ្ឈប់​ការ​ចាប់ខ្លួន​មិន​ត្រឹមត្រូវ​ ​ការ​បំភិតបំភ័យ​ ​ឬ​ ​ការ​ធ្វើទុក្ខបុកម្នេញ​ ​ជាដើម»។

អង្គការ​ជាតិ និងអន្តរជាតិទាំងនោះ មានដូចជា អង្គការលីកាដូ មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា អង្គការ​Human Rights Watch, Prachathai, Centre for Independent Journalism (Malaysia) និង Foreign Correspondents’ Club of Japan (FCCJ) ​ជាដើម។

នាយកទទួលបន្ទុក​កិច្ចការ​ទូទៅនៃអង្គការ​សិទ្ធិមនុស្ស​​​លីកាដូ លោក អំ សំអាត ហាក់​មើល​មិន​ឃើញ​ពីហេតុ​ផល​ណា ដែលបញ្ជាក់ថា លោក ជឺរល ហ្វីលីន ប្រព្រឹត្តខុសច្បាប់​ និង​ត្រូវ​ហាម​មិន​​ចូល​ឱ្យ​​ក្នុង​ប្រទេសកម្ពុជា​​វិញ​​នេះទេ ព្រោះ​អ្នកសារព័ត៌មាន​បរទេស​រូបនោះ ​មាន​ឯកសារ​​គ្រប់​គ្រាន់ ហើយ​លោក​បាន​បំពេញ​ការងារ​ជា​អ្នកសារព័ត៌មាន នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​ច្រើន​​ឆ្នាំ​មកហើយ។

លោកលើកឡើងថា៖ «យើង​ចាត់ទុកថាករណីនេះ គឺជាករណី​រំលោភ​បំពាន​ទៅ​លើ​អ្នក​សារ​ព័ត៌​​មាន ​ពីព្រោះយើង​ឃើញថា លោក​ហ្វីលីន គាត់​បាន​ធ្វើការ​ជា​អ្នក​សារព័ត៌មាន​អាជីព​នៅកម្ពុជា​នេះ​ ​រយៈពេល​៥ឆ្នាំហើយ ហើយ​មានការ​ទទួល​ស្គាល់​នូវ​​អាជ្ញាប័ណ្ណ ​​​ពី​ក្រសួង​ព័ត៌មាន​ ​អាជ្ញាប័ណ្ណ​​ការងារ​ ប័ណ្ណ​ការងារ​ពីក្រសួងការងារ ហើយ​មាន​វិសារ​មួយឆ្នាំបន្ត​ទៀត​ទៅ»។

លោក​បានបន្ថែមទៀតថា​ ការ​ធ្វើ​បែបនេះ ​ជា​ទង្វើ​មួយ​ដែល​គំរាម​កំហែង​ដល់​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ដទៃទៀត ក្នុង​ការបំពេញ​ការងាររបស់ពួកគេជាអ្នកសារព័ត៌មានដែលសកម្ម និងស៊ើបអង្កេតបែបស៊ីជម្រៅ ដូចលោក ជឺរល ហ្វីលីន។ ​

ចំណោះ​អ្នកសារព័ត៌​មានសេរី (Freeland Journalist) លោក ព្រី នេរុ ដែល​​ធ្លាប់​​ធ្វើការ​ជាមួយ​លោក ជឺ​រល​ ហ្វី​លីន បាន​​លើក​​ឡើង​​ថា លោក​ ហ្វី​លីន ជាអ្នកសារព័ត៌មួយរូប​​ដែល​​គោរព​វិជ្ជា​ជីវៈ​​​ មាន​ភាព​ស្មោះ​ត្រង់​ ខ្វល់ខ្វាយ និង​ឈឺឆ្អាល​ពី​បញ្ហា​ដែល​កើត​មាន​ក្នុង​​សង្គមកម្ពុជា ដោយ​គាត់​​មិន​​ខ្លាច​​​ក្នុង​​ការ​​ស្វែង​រកការពិត ទោះ​ជា​ខ្លួន​ប្រឈម​នឹង​បញ្ហា​ជា​ច្រើននាពេលកន្លងមក​​ក្ដី។​ ​​

លោក​និយាយថា៖ «លោក ជឺ​រល​ ហ្វី​លីន ​ជាអ្នក​សារព័ត៌មានអន្តរជាតិ​មួយរូប ដែល​គួរ​ឱ្យ​គោរព ដោយ​សារ​​​តែ​​ការ​ប្ដេជ្ញា​របស់​គាត់ ក្នុង​ការ​ស្វែងរក​ការពិត ពុះពារ​គ្រប់​ឧបសគ្គ ​ចុះ​ទៅ​បណ្ដា​ខេត្ត​នានា ​ដើម្បី​ស៊ើប​អង្កេត​រឿង ​ទោះ​បីជារឿងមួយ​ចំនួន​​ហ្នឹង ប្រឈម​ជាមួយ​នឹងបញ្ហា​សុវត្ថិភាព​របស់​គាត់​។ ​កន្លង​មក​​ក៏​គាត់​នៅ​តែ​មាន​ភាព​ក្លាហាន​ដើម្បី​បង្ហាញ​ពី​តម្លាភាព និង​ស្វែង​​រក​អ្នក​​ពាក់ព័ន្ធ​ដែល​នៅពី​ក្រោយ​នៃបទ​ល្មើស​នៃព្រៃ​ឈើជាច្រើន​នៅកម្ពុជា»។

លោក​បន្ថែមថា ការមិនឱ្យ​លោក ហ្វី​លីន ចូល​មកបន្ត​ការងារ​របស់លោកនៅកម្ពុជា​វិញ ​ជា​ការ​ខាត​​បង់​មួយ​សម្រាប់កម្ពុជា​ ព្រោះ​លោក ហ្វី​លីន ជា​អ្នក​កាសែត​​មួយ​រូប​ដែល​ចូលចិត្ត​ធ្វើ​រឿង​ស៊ើបអង្កេត​បែប​ស៊ីជម្រៅ ទាក់​ទង​ពីបទ​ល្មើស​ជាច្រើន ជាពិសេស​បទល្មើស​ព្រៃឈើ ​និង​ធនធាន​ធម្មជាតិ​ផ្សេងទៀត ដែល​កើតមាននៅ​ក្នុង​ប្រទេស​កម្ពុជា។

លោកបន្តថា៖ «ការ​មិន​ឱ្យទិដ្ឋាការ​គាត់​ត្រឡប់មកស្រុកខ្មែរ​វិញនេះ ​ជាការ​ខាតបង់​មួយ​ចំពោះ​កម្ពុជា​​​ ដោយ​​សារ​​តែ​​​បទឧក្រិដ្ឋ បទ​ល្មើស​មួយ​ចំនួន​​ពាក់ព័ន្ធ​ជាមួយ​នឹង​ការបំផ្លាញ​ធន​ធាន​ធម្ម​ជាតិ​​នៅ​​ប្រទេស​​កម្ពុជាហ្នឹង​ នឹង​ពុំ​​ត្រូវ​​បាន​​គេ​រាយការណ៍​ឱ្យ​បាន​ទូលំ​ទូលាយ​ដូចមុន​ទៀត​ទេ»។ 

​អ្នកនាំពាក្យ​ក្រសួង​ព័ត៌​មានកម្ពុជា​ លោក ទេព អស្នារិទ្ធ មានប្រសាសន៍​​ថា លោក​មិនទាន់​បានទទួល​ព័ត៌មាន​ជាផ្លូវ​ការ​​ណាមួយ​នោះ​ទេ ​ទាក់ទង​ពី​សេចក្ដី​សម្រេច​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​ដែល​​បាន​​សម្រេច​មិន​ឱ្យ​អ្នកកាសែត​ជនជាតិ​អង់គ្លេស​ ​លោក​ ជឺ​រល​ ហ្វី​លីន​ ចូល​ក្នុង​ប្រទេស​កម្ពុជា​វិញ​ ហើយ​បច្ចុប្បន្ន​លោក​ក៏​កំពុង​តែ​តាមដាន​ករណី​នេះ​​ដែរ។​

លោកថា៖ «យើងមិនទាន់បានទទួលព័ត៌មានផ្លូវការ និងកំពុងតាមដានករណីនេះ»។

Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយបន្ថែមជុំវិញករណីនេះ ពី​អ្នក​នាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានទេនៅថ្ងៃនេះ។

បើតាមសេចក្តីថ្លែងការណ៍រួមរបស់សង្គមស៊ីវិល ជិត​មួយ​ខែ​ទៅ​ហើយ​ ​ដែល​លោក ហ្វីលីន ​ត្រូវ​​បាន​​គេ​​មិន​​អនុញ្ញាត​ឱ្យ​ចូល​មក​កម្ពុជា​ ដោយ​​រាជរដ្ឋាភិបាល​កម្ពុជា​បាន​លើកឡើង​ថា​ ​លោក​ស្នើសុំ​ទិដ្ឋាការ​សម្រាប់​ជនបរទេស​ធ្វើការងារ​ ​ក្នុង​តួនាទី​ជាជាង​អគ្គីស​នី​ ​មិនមែន​ក្នុង​តួនាទី​ជា​អ្នក​សារ​ព័ត៌មាន​នោះ​ទេ។

ប្រភពដដែលបន្តថា ​កា​រដាក់​លោក​ ហ្វីលីន ក្នុង​បញ្ជី​ខ្មៅ​កាលពី​ថ្ងៃ​ទី​២​៥​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​៤​ ​បាន​កើតឡើង​ ​ក្រោយពេល​ដែល​ឈ្មោះ​របស់​លោក​ ​ត្រូវ​បាន​គេ​បង្ហាញ​ជា​សាធារណៈ​ ​នៅ​ក្នុង​វីដេអូ​ឯកសារ​មួយ​របស់​​ទូរទស្សន៍​ ​Franc​e​24 ​កាលពី​ថ្ងៃ​ទី​២​២​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​៤​ ​ដោយ​​វីដេអូ​ឯកសារ​​នោះ ​និយាយ​អំពី​គម្រោង​ឥណទាន​កា​បូ​ន​របស់​កម្ពុជា​ ​នៅ​ក្នុង​តំបន់​ជួរ​ភ្នំក្រវាញ​ ​ដែល​ក្រោយមក​រាជរដ្ឋាភិបាល​ ​បាន​ទាត់ចោល​ការ​លើកឡើង​នៅ​ក្នុង​វីដេអូ​នោះ​ថា​ជា​ “​ព័ត៌មាន​ក្លែង​ក្លាយ​”។​ ​ប្រភព​ព័ត៌មាន​ពីរ​រូប​ផ្សេងទៀត​ ​ដែល​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​វីដេអូ​ឯកសារ​នោះ​ ​ត្រូវ​បាន​អាជ្ញាធរ​ឃាត់ខ្លួន​ ​កាលពី​ថ្ងៃ​ទី​២​៣​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​៤​ ​ហើយ​ត្រូវ​បាន​ដោះលែង​វិញ​ ​ពីរ​ថ្ងៃក្រោយ​មក​​។

សេចក្តីថ្លែងការណ៍បន្តទៀតថា​​ ​ថ្មីៗ​នេះ​ទៀត​ ​លោក​ ហ្វី​លីន​ ​បាន​សរសេរ​អត្ថបទ​មួយ​ ​សម្រាប់​​ការ​​ចេញ​ផ្សាយ​​របស់​កាសែត​អន្តរជាតិ​មួយ​ឈ្មោះ​ ​ម៉ុង​ហ្គា​បេ​ ​ដែល​មាន​ទីស្នាក់ការ​នៅ​សហរដ្ឋអាមេរិក​ ​អំពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ក្នុង​តំបន់​ការពារ​ ​ដូចជា​ ដែន​ជម្រក​សត្វព្រៃ​ ​ព្រៃ​ឡង់​ ​ការ​នេសាទ​ត្រី​ខុសច្បាប់​នៅ​ឯ​ដែនសមុទ្រ​ខាងត្បូង​នៃ​ប្រទេស​កម្ពុជា​ ​និង​ការ​បរាជ័យ​ចំពោះ​គម្រោង​ឥណទាន​កា​បូ​ន​ដែល​ជា​តម្រូវ​ការ​សកល​​។ ប៉ុន្តែព័ត៌មាន​ទាំងនោះ​ ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​បាន​ច្រាល​ចោល​។

នៅ​ក្នុងរយៈពេល​ ២​ឆ្នាំ​ចុងក្រោយ​នេះ​ ​កម្ពុជា​បាន​ធ្លាក់​ចំណាត់ថ្នាក់​ចំនួន​ ​៩​ថ្នាក់​ ​នៅ​​ក្នុង​សន្ទស្សន៍​​សេរីភាព​សារ​ព័ត៌មាន​ពិភពលោក​របស់​ស្ថាប័ន​អ្នកកាសែត​គ្មាន​ព្រំដែន​ ​ដោយ​ចុះ​ដល់​លេខរៀង​ទី​ ​១​៥​១​ ​ក្នុងចំណោម​ប្រទេស​ទាំង​ ​១​៨​០​ ​នៅ​ក្នុង​ឆ្នាំ​២​០​២​៤​៕

……………………………………

អត្ថបទដោយ៖ គង់ ស្រីរ័ត្ន

អត្ថបទមុន

តុលាការ​ឃុំខ្លួនអ្នកកាសែត៤នាក់​ពីបទកំហែងទារប្រាក់​ តែចាង​ហ្វាង​​ថាពួកគេ​​មិន​បាន​ប្រព្រឹត្តិដូច​ការ​​​ចោទ

អត្ថបទបន្ទាប់

សមត្ថកិច្ចបន្តស៊ើបករណីហិង្សាលើប្រធានសហជីពមួយរូបនៅខេត្តកណ្ដាល

អត្ថបទបន្ទាប់
សមត្ថកិច្ចបន្តស៊ើបករណីហិង្សាលើប្រធានសហជីពមួយរូបនៅខេត្តកណ្ដាល

សមត្ថកិច្ចបន្តស៊ើបករណីហិង្សាលើប្រធានសហជីពមួយរូបនៅខេត្តកណ្ដាល

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង