CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន អភិបាលកិច្ច

ពលរដ្ឋ និងព្រះសង្ឃរៃអង្គាសប្រាក់ជួសជុលផ្លូវភូមិមួយខ្សែដោយសារឃុំមិនមានថវិកា

Admin ដោយ Admin
June 21, 2021
ក្នុង អភិបាលកិច្ច
0
ពលរដ្ឋ និងព្រះសង្ឃរៃអង្គាសប្រាក់ជួសជុលផ្លូវភូមិមួយខ្សែដោយសារឃុំមិនមានថវិកា
0
ចែករំលែក
282
ចំនួនមើល

ពលរដ្ឋ និងព្រះសង្ឃបានរៃអង្គាសបច្ច័យដើម្បីបានថវិកាយកទៅជួសជុលផ្លូវភូមិមួយខ្សែរងការខូចខាតដោយសារឡានធំៗបើកបរឆ្លងកាត់ ខណៈអាជ្ញាធរឃុំក៏មិនមានលទ្ធភាពជួសជុលផងនោះ។

ពលរដ្ឋម្នាក់ដែលជាកសិករ និងជាជាងផ្សារដែក លោក សង រតនៈ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា ផ្លូវក្នុងភូមិខ្ជាយខាងលិច ឃុំដំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំពត បានរងការខូចខាតជាយូរមកហើយ ដែលបង្កឱ្យមានផលលំបាកដល់ការធ្វើដំណើរ និងរអ៊ូរទាំពីអ្នកភូមិ។

លោកបន្ដថា ផ្លូវក្នុងភូមិនេះបានរងការខូចខាតដោយសារឡានធំៗ ដឹកនាំទំនិញឆ្លងកាត់ ហើយនៅរដូវប្រាំង ភ្លៀងធ្លាក់បានធ្វើឱ្យទឹកដក់តាមក្រឡុកតូចៗ ក្លាយជាក្រឡុកកាន់ធំ និងពិបាកដល់ការធ្វើដំណើរជាខ្លាំង។

លោក សង រតនៈ បន្ដថា៖ «សប្បាយចិត្តណាស់ពេលឃើញមានការជួសជុលបែបនេះ ដោយមានការចូលរួបរួមគ្នា ដោយសារផ្លូវទាំងមួយនេះ មានប្រជាពលរដ្ឋប្រើប្រាស់ច្រើន ហើយក៏ជាតម្រូវការចាំបាច់របស់អ្នកភូមិមកពីភូមិនិងឃុំផ្សេងៗ ទៀតក៏ធ្វើដំណើរតាមផ្លូវនេះដែរ»។

មេភូមិខ្ជាយខាងលិច លោក ចាប់ ស៊ាន ប្រាប់ថា ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរបានចូមរួមតាមលទ្ធភាព ដោយអ្នកខ្លះចូលរួមមួយឡាន ឬ២ឡាន ដើម្បីជួសជុលផ្លូវនេះបានប្រើប្រាស់ទាំងអស់គ្នា។

មេភូមិរូបនេះបន្ថែមថា ផ្លូវដែលកំពុងជួសជុលនេះ មានប្រវែង ៣៣៤៣ ម៉ែត្រ ស្មើនិង ៣គីឡូ និង ៣៤៣ ម៉ែត្រ ខូចខាតដោយសារឡានធំៗ ដឹកស្រូវ និង ដាច់ខូចដោយទឹកជំនន់នារដូវវស្សា។

ក្រុមប្រឹក្សាឃុំ និងជាជំទប់ទី២ កូតាមកពីគណបក្សប្រជាធិបតេយ្យមូលដ្ឋានឃុំដំណាក់ស្រក្រំ លោក អ៊ួន សុផល មានប្រសាសន៍ថា អាជ្ញាធរឃុំពុំមានការចំណាយថវិកាវិភាជន៍របស់មូលនិធិនោះឡើយ គឺពឹងអាស្រ័យ និងសហការជាមួយព្រះសង្ឃ ដាក់មេក្រូរៃអង្កាសប្រាក់ពីអ្នកធ្វើដំណើរ ព្រមទាំងសប្បុរសជន ដោយមានរអូរទាំពីប្រជាពលរដ្ឋ ទើបមានបង្ខំចិត្តជួសជុល ដែលមានប្រជាពលរដ្ឋ១០នាក់ដំបូងបានចូលរួមនិងលើកទឹកចិត្ត ។

លោក បានបន្ថែមទៀតថា៖ «ឥឡូវនេះបង់លុយថ្លៃគ្រួសពីថៅកែគ្រឿងចក្រធ្វើឱ្យយើងបង្ខំចិត្តជួសជុលលើកំណាត់ផ្លូវទាំងស្រុងអស់ ៥៣ឡាន ស្មើនិងទឹក ៣. ៧១០ ០០០រៀល នៅខ្វះ ២. ៩៥០ ០០០រៀល ខ្ញុំសូមអំពាវនាវ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី លោកគ្រូអ្នកគ្រូ បងប្អូនប្រជាពលរដ្ឋ ដែលមានចិត្តមេត្តាចូលរួមបន្ថែមទៀត»។

មេឃុំដំណាក់សុក្រំ លោក ស៊ួង ហង់ ឱ្យដឹងថា ថវិកាវិភាជន៍មូលនិធិឃុំបានបង្វែរទៅជួសជុលនិងដាក់លូភូមិផ្សេងអស់ហើយ ដូច្នេះឃុំមិនមានថវិកាសម្រាប់ជួសជុល មានតែការចូលរួមពីប្រជាពលរដ្ឋ។

លោក ស៊ួង ហង់ មានប្រសាសន៍បន្ដថា៖ «សូម្បីលោកមេឃុំផ្ទាល់ក៏បានចូលរួមចាក់ដី១ឡានផងដែរ ដោយគិតជាសាច់ប្រាក់ ៧០០០០ រៀល ក្នុងមួយឡាន»។

សូមជំរាបផងដែរថា ការជួសជួលផ្លូវនេះចាប់ផ្ដើមពីថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២១ និងនៅមិនទាន់រួចរាល់ល្អនោះឡើយ៕

——————————————————-

ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តកំពង់ធំ លោក ហ៊ត គឹមហ៊ាត

អត្ថបទមុន

ពលរដ្ឋ និងសង្គមស៊ីវិលសង្ឃឹមថា ការដកផ្ទាំងប៉ាណូស្រាបៀរអាចកាត់បន្ថយអ្នកញៀនគ្រឿងស្រវឹង

អត្ថបទបន្ទាប់

អ្នកភូមិនៅស្រុកគងពិសីចោទថា ក្រុមហ៊ុនដឹកជញ្ជូនថ្មបង្កឱ្យមានដីហុយប៉ះពាល់សុខភាព

អត្ថបទបន្ទាប់
ឡានធំៗ គងពិសី កំពង់ស្ពឺ

អ្នកភូមិនៅស្រុកគងពិសីចោទថា ក្រុមហ៊ុនដឹកជញ្ជូនថ្មបង្កឱ្យមានដីហុយប៉ះពាល់សុខភាព

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង