CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

កសិករ​ចិញ្ចឹម​សត្វ​គោ​នៅ​ខេត្ដស្វាយរៀង​ត្អូញត្អែរ​អំពី​តម្លៃ​គោ​រស់​ចុះ​ថោក​ខ្លាំង​

Admin ដោយ Admin
July 3, 2023
ក្នុង ព័ត៌មាន, សេដ្ឋកិច្ច
0
សត្វគោរបស់កសិករ គឹម ផៃ រស់នៅភូមិកំពង់អំពិល ឃុំកំពង់អំពិល ស្រុករំដូល ខេត្ដស្វាយរៀង ថតកាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣។(លោក សួន វុត្ថា)

សត្វគោរបស់កសិករ គឹម ផៃ រស់នៅភូមិកំពង់អំពិល ឃុំកំពង់អំពិល ស្រុករំដូល ខេត្ដស្វាយរៀង ថតកាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣។(លោក សួន វុត្ថា)

0
ចែករំលែក
216
ចំនួនមើល

កសិករចិញ្ចឹមសត្វគោនៅស្វាយរៀងត្អូញត្អែអំពីតម្លៃសត្វគោរស់ចុះថោកខ្លាំង ដែលបណ្តាលឱ្យពួកគេបាត់បង់ប្រាក់ចំណូលហើយកសិករខ្លះកំពុងប្រឈមបោះបង់មុខរបរមួយនេះចោល បើសិនតម្លៃគោរស់នៅតែបន្តធ្លាក់ចុះបន្ថែមទៀត។

លោក គឹម ផៃ អាយុ៦៣ឆ្នាំ រស់នៅភូមិកំពង់អំពិល ឃុំកំពង់អំពិល ស្រុករំដូល ខេត្ដស្វាយរៀង បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា រាល់ថ្ងៃនេះលោកចិញ្ចឹមសត្វគោចំនួន១៤ក្បាលទាំងតូចទាំងធំ។ លោកថា  ឆ្នាំនេះគ្រួសារលោកគ្រោងលក់គោចេញខ្លះ ប៉ុន្តែ​តម្លៃសត្វគោចុះថោកខ្លាំងពេកក៏ផ្អាកលក់វិញសិន។

កសិករ គឹម ផៃ ឱ្យដឹងថា កាលពីឆ្នាំមុនលោកបានទិញមេគោគេយកមកចិញ្ចឹមដោយមួយក្បាលតម្លៃចន្លោះពី៤លានរៀលទៅ៥លានរៀល ហើយការលក់គោតូចល្មមៗក៏បានតម្លៃចន្លោះពី១លានរៀលទៅ២លានរៀលដែរ ប៉ុន្តែឆ្នាំ២០២៣នេះ លក់បានតម្លៃតែ៦០ម៉ឺនរៀលទៅ៧០ម៉ឺនរៀលប៉ុណ្ណោះ ខណៈតម្លៃនេះបានធ្វើឱ្យរូបលោក និងកសិករផ្សេងទៀតខាតបង់ថវិកាមួយគុណនឹងពីរ។

លោក គឹម ផៃ បន្តថា នៅក្នុងមួយឆ្នាំៗលោកត្រូវចំណាយលុយជាង៣លានរៀល ដើម្បីទិញចំបើងទុកឱ្យសត្វគោស៊ី។ លោកថា មូលហេតុដែលនាំឱ្យតម្លៃសត្វគោក្នុងស្រុកធ្លាក់ចុះបែបនេះ គឺបណ្ដាលមកពីការនាំចូលសត្វគោ​រស់ និងសាច់សត្វគោ​មកពីក្រៅប្រទេសមានចំនួនច្រើន។

លោកលើកឡើងថា៖ « ឥឡូវគោវាចុះថោកមិនដឹងធ្វើមិចអត់មានតម្លៃ ថ្នាក់ដឹកនាំខាងលើជួយកាត់បន្ថយអ្នកនាំចូល[សត្វគោក្របី]ព្រោះឥឡូវកសិករនៅក្នុងស្រុកកន្លែងណាក៏នាំចូល។ អាហ្នឹងបានរបស់កសិករមានតម្លៃឡើងវិញ »។

កសិករម្នាក់ទៀត គឺលោក នូ បូ  រស់នៅភូមិសង្គម ឃុំគគីសោម ស្រុកស្វាយទាប បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា រាល់ថ្ងៃគ្រួសាររបស់លោកចិញ្ចឹមសត្វគោចំនួន៩ក្បាល ហើយថ្មីៗនេះ លោកបានលក់គោមេកូនចំនួនពីរក្បាលបានតម្លៃត្រឹមតែ៨០០ ០០០រៀល (ប្រាំបីសែនរៀល) ជាតម្លៃមួយទាបបំផុតដែលមិនធ្លាប់មានពីមុនមក។

កសិកររូបនេះបន្តថា កាលពីឆ្នាំមុនៗគោមេកូនបែបនេះលក់បានក្នុងតម្លៃចន្លោះ២ ០០០ ០០០រៀល (ពីរលានរៀល) ទៅ២ ៥០០ ០០០រៀល (ពីរលានប្រាំសែនរៀល)។ លោកថា នៅពេលតម្លៃសត្វគោរស់មានតម្លៃថោកបែបនេះ វាបានធ្វើឱ្យប៉ះពាល់ជាខ្លាំងដល់ជីវភាពគ្រួសាររបស់លោក ដូចជាបាត់បង់ប្រាក់ចំណូល ខាតបង់ពេលវេលាច្រើនសម្រាប់មើលថែរ ត្រូវចំណាយលុយច្រើនសម្រាប់ទិញចំបើងទុកឱ្យគោស៊ីនៅរដូវវស្សាជាដើម។

លោកលើកឡើងថា៖ « ទិញ [គោមកចិញ្ចឹម ] គេថ្លៃដល់ពេលចិញ្ចឹមបានច្រើន ដល់ពេលលក់ចេញថោកពិបាកយើងលក់ដូរ ធ្លាក់ថ្លៃតែគោរស់ដល់សាច់មិនធ្លាក់ថ្លៃ »។

កសិកររូបនេះ ស្នើដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ជួយទប់ស្កាត់ការនាំសត្វគោរស់ និងសាច់សត្វគោពីក្រៅប្រទេសចូលមកក្នុងប្រទេសកម្ពុជា ដើម្បីឱ្យសត្វគោនៅក្នុងស្រុកមានតម្លៃឡើងវិញ។

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ដស្វាយរៀងលោក សុខ សុទ្ធាវុធ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានកាលពី​ចុងខែមិថុនា​ថា រឿងតម្លៃសត្វគោចុះថោកនេះ លោកនៅមិនទាន់ទទួលបានព័ត៌មានពីកសិករនោះទេ។ លោកថាលោកនឹងចុះទៅសិក្សាស្រាវជ្រាវតម្លៃសត្វគោចុះថោកនេះជាមួយកសិករដោយផ្ទាល់។

លោកលើកឡើងថា៖ « ចាំខ្ញុំចុះស៊ើបសិនព្រោះអីខ្ញុំអត់ហ៊ានឆ្លើយតបភ្លាមៗទេ »។

ប្រធានសមាគមសម្ព័ន្ធសហគម​កសិករកម្ពុជាលោក ថេង សាវឿន មានប្រសាសន៍ថា មូលហេតុដែលធ្វើឱ្យសត្វគោរស់របស់កសិករកម្ពុជាចុះថោកមកពីកត្តាជាច្រើនដូចជា ការនាំសាច់គោឬសាច់បង្កកមកពីខាងក្រៅប្រទេសមានចំនួនច្រើន ហើយមួយវិញទៀតកសិករនៅក្នុងស្រុកចិញ្ចឹមមាន់ ទា ត្រី ជ្រូកមានការកើនឡើង និងមានតម្លៃថោកជាងសាច់គោ។

មួយវិញទៀតលោកថា ពលរដ្ឋដែលមានជីវភាពកណ្ដាល ឬមធ្យមដែលចូលចិត្ដបរិភោគសាច់គោងាកមកបរិភោគសាច់ដែលមានតម្លៃថោកជាងសាច់គោ។ លោកបន្តថា ករណីនេះ គឺអាជ្ញាធរអាចដោះស្រាយបានដោយជំរុញឱ្យកន្លែង​​សត្តឃាតសត្វគោ ឬហៅថា កុងស៊ីប្រមូលទិញសត្វគោរស់ពីប្រជាពលរដ្ឋក្នុងតម្លៃខ្ពស់ជាងមុន។

លោកលើកឡើងថា៖« អាជ្ញាធរអាចដោះស្រាយបានទីមួយជំរុញឱ្យមានទីស​ត្តឃាតក្នុងការប្រមូលទិញគោរបស់ប្រជាពលរដ្ឋមានតម្លៃថ្លៃជាងមុនរៀបចំឱ្យមានទីផ្សារលក់សាច់គោស្រស់នេះជាចំនុចសំខាន់។ធ្វើឱ្យសាច់គោឬគោរស់ឆាប់ឡើងថ្លៃហើយផ្ដល់ផល់ប្រយោជន៍ដល់កសិករធ្វើឱ្យកសិករមិនត្អូញត្អែរមិនរអ៊ូរទាំលើរឿងគោរស់ចុះថ្លៃ មួយវិញទៀតប្រធានមន្ទីរកសិកម្មឬអាជ្ញាធរខេត្ដផ្សព្វផ្សាយតាមបណ្ដាញសង្គមធ្វើយ៉ាងណាទាក់ទាញឈ្មួញរកស៊ី ឬទីស​ត្តឃាតប្រមូលទិញគោឱ្យមានតម្លៃសមរម្យអាចឱ្យកសិករទទួលយកបាន »៕

…………………………………

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក សួន វុត្ថា

អត្ថបទមុន

អាណាព្យាបាល​ស្នើ​មន្ត្រី​អប់រំ​ស្រុក​កំពង់​ត្រឡាច​ជួយ​បើក​ច្រក​ចូល​សាលា​បន្ថែម​ទៀតដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ដល់សិស្ស

អត្ថបទបន្ទាប់

តុលាការ​ខេត្ត​កោះកុង​សម្រេច​ឃុំ​ខ្លួន​សកម្មជន​ដីធ្លី​៩​នាក់​ដោយ​ចោទ​ពី​បទ​ញុះញង់​  

អត្ថបទបន្ទាប់
ទិដ្ឋភាពពលរដ្ឋមានជម្លោះដីធ្លីដែលប្រមូលផ្ដុំមុខអធិការដ្ឋាននគរបាលស្រុកស្រែអំបិលដើម្បីទាមទារឱ្យដោះលែងសកម្មជនដីធ្លីផ្សេងទៀតដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។ (ពលរដ្ឋអ្នកសារព័ត៌មានខេត្តកោះកុង)

តុលាការ​ខេត្ត​កោះកុង​សម្រេច​ឃុំ​ខ្លួន​សកម្មជន​ដីធ្លី​៩​នាក់​ដោយ​ចោទ​ពី​បទ​ញុះញង់​  

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង