មន្រ្ដី​បរិស្ថាន​ខេត្ដ​កោះកុង​រង​ការ​ចោទ​ថា​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​និង​ចាប់​យក​ផ្លែ​សំរ៉ង​ពី​ពលរដ្ឋ​

មន្រ្ដីបរិស្ថានខេត្ដកោះកុងត្រូវបានពលរដ្ឋចោទថា អនុវត្តច្បាប់មិនស្មើភាពគ្នា និងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិ ក្រោយមន្រ្ដីបរិស្ថានចំនួន៤នាក់ចុះទៅចាប់យកផ្លែសំរ៉ងពីប្រជាពលរដ្ឋ។ ក្នុងវីដេអូឃ្លិបមួយប្រវែងជិត២នាទីដែលផ្សព្វផ្សាយតាមបណ្តាញសង្គម កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ក្នុងវីដេអូនោះគេឃើញមន្រ្ដីបរិស្ថានចំនួន៤នាក់បានឃាត់បុរសម្នាក់ដែលបានដើរទិញផ្លែសំរ៉ងពីប្រជាពលរដ្ឋ ស្ថិតនៅក្នុងឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្ដកោះកុង។ ក្នុងវីដេអូដដែលនោះគេឃើញមានមន្រ្ដីបរិស្ថានម្នាក់ឈ្មោះ ភាព បានប្រើកាយវិការមិនសមរម្យទៅលើពលរដ្ឋដែលយកទូរសព្ទថតវីដេអូអំពីសកម្មភាពរបស់មន្រ្ដីទាំងនោះធ្វើការចាប់យកផ្លែសំរ៉ង និងបោកជញ្ជីញរបស់គាត់ចោល។ ពលរដ្ឋដែលនិយាយនៅក្នុងវីដេអូនោះបានលើកឡើងថា ពលរដ្ឋទិញផ្លែសំរ៉ង១០គីឡូក្រាមត្រូវបានមន្រ្ដីបរិស្ថានចាប់ និងចោទមន្រ្ដីបរិស្ថានថា ចាប់តែរូបខ្លួន...

អានបន្ត

លោក ស៊ី ជីនពីង៖ ប្រទេសចិន​​​នឹងបើកទីផ្សារដ៏ធំសម្រាប់ផលិតផលកសិកម្មកម្ពុជា

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ​បាន​លើកឡើងថា ប្រទេសចិន នឹង​បើក​ទីផ្សារដ៏ធំ​សម្រាប់ទំនិញកម្ពុជា ហើយ​គ្រោងនឹងនាំចូលផលិតផលកសិកម្ម ដែលមានគុណភាពខ្ពស់ពី​កម្ពុជាផងដែរ ខណៈអ្នក​វិភាគសេដ្ឋកិច្ច អំពាវនាវឱ្យមានការសិក្សា និង​វិនិយោគរួមគ្នា រវាងកម្ពុជា-ចិន ដើម្បីធានាថា កសិផលកម្ពុជាផលិតឡើងស្របតាមស្ដង់ដារបស់ចិន។ នេះបើតាម​ការចុះផ្សាយ​លើ​គេហទំព័រក្រសួងការបរទេសនៃសាធារណៈរដ្ឋប្រជាមានិតចិន ដែលបាន​ស្រង់ប្រសាសន៍របស់​ប្រធានាធិបតីចិន លោក ស៊ី ជីនពីង...

អានបន្ត

រដ្ឋាភិបាល​ដាក់ចេញកម្មវិធីជំរុញការ​វិនិយោគនៅខេត្ត​ភាគឦសាន

រដ្ឋាភិបាល បានដាក់ឱ្យអនុវត្តកម្មវិធីជំរុញការវិនិយោគនៅខេត្ត​​​ភាគឦសាន ដែល​​មានខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ពីឆ្នាំ២០២៥ ដល់​២០២៨ ដើម្បីបង្កើនការវិនិយោគឯកជន និងជំរុញសេដ្ឋកិច្ចជាតិ។ ក្នុងពិធីសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅ​ភាគ​ឦសាន» នៅ​ព្រឹក​ថ្ងៃ​​ទី៩ ខែមេសា ឆ្នាំ២០២៥នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែង​ថា...

អានបន្ត

អ្នកជំនាញនិងសង្គមស៊ីវិល ស្នើអាជ្ញាធរមានយន្តការសមស្រប​​ដោះស្រាយ​ការ​​រំលោភចំណីផ្លូវយក​ធ្វើអាជីវកម្ម​

អ្នកជំនាញ និងសង្គមស៊ីវិល ស្នើរដ្ឋាភិបាលបង្កើតយន្តការសមស្រប​​មួយ ក្នុង​ការ​រៀប​ចំសណ្ដាប់​​​ធ្នាប់​សាធារណៈ និង​​ដោះ​ស្រាយ​ករណី​អាជីវក​រ​លក់​ដូរ​រំលោភ​ចំណី​ផ្លូវ ដោយឈរ​លើ​​ផលប្រយោជន៍​រួម ទាំង​អាជីវករ និងសាធារណជន។

អានបន្ត

រដ្ឋាភិបាលកម្ពុជា​​ កំពុង​ដាក់ចេញ​​វិធានការដោះស្រាយ​​​ ក្រោយអាមេរិក​ដំឡើងពន្ធ

មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជកម្មកម្ពុជា​ អះអាងថា រដ្ឋាភិបាល​​ កំពុងចាត់វិធានការ​រក​ដំណោះស្រាយ​ និង​ស្វែង​រក​ការចរចា​ ក្រោយសហរដ្ឋអាមេរិក​ប្រកាសជាផ្លូវការពីការ​ដំឡើង​ពន្ធ​​​គយ​លើ​ទំនិញ​នាំចូល​ពីកម្ពុជា ៤៩ភាគរយ។

អានបន្ត

ខេមបូចា៖ ការយាយីតាមផ្លូវច្បាប់កើនឡើងជិត៩០ភាគរយលើអ្នកកាសែតក្នុងឆ្នាំ២០២៤

សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា រកឃើញថា ក្នុងឆ្នាំ២០២៤ មានការយាយីប្រឆាំងនឹងអ្នកកាសែតចំនួន៦៤នាក់ ដែលស្មើ៤១ករណី ក្រោមរូបភាព បំភិតបំភ័យផ្នែកច្បាប់ ការប្ដឹង ការឃុំខ្លួន ការចោទប្រកាន់​ និងការដកហូតអាជ្ញាប័ណ្ណ ខណៈការយាយីតាមផ្លូវច្បាប់កើនឡើងជិត៩០ភាគរយលើអ្នកកាសែត។

អានបន្ត

កម្ពុជា​​បន្តសហការ​ជាមួយ​​​ថៃ​ស្វែង​រកអ្នកបាត់ខ្លួន ក្រោយ​រក​ឃើញ​ពលករខ្មែរ​ម្នាក់​ស្លាប់​ និងម្នាក់ទៀត​​របួស​​​​ក្នុង​​​គ្រោះរញ្ជួយដី​នៅថៃ​

មន្ត្រីរដ្ឋាភិបាលកម្ពុជា ឱ្យដឹងថា​ ក្រសួង​ការងារ បាននិងកំពុង​បន្តសហការជាមួយអាជ្ញាធរ​ថៃ ក្នុងការ​ស្វែងរក​​ពលករ​ខ្មែរ​ចំនួន ២នាក់ទៀត ដែលបាត់ខ្លួន​ក្នុងគ្រោះ​រញ្ជួយដីនៅ​ទីក្រុងបាងកក ក្រោយ​អាជ្ញាធរ​ថៃ បាន​រកឃើញពលករខ្មែរ​ម្នាក់បាន​ស្លាប់ និងម្នាក់​ទៀត​រងរបួសក្នុងគំនរអគារ​ដែលរលំ​បាក់ គិត​ត្រឹម​ថ្ងៃទី០១ ខែមេសានេះ។​ 

អានបន្ត

ពលករ​កម្ពុជា​នៅ​ថៃដែល​មក​លេង​ចូលឆ្នាំ​នៅ​ខ្មែរ​បាន​ការលើក​លែង​បង់​ថ្លៃ​សេវា​ចេញ-ចូល​

ពលករកម្ពុជាបម្រើការងារនៅប្រទេសថៃ ដែលចង់មកលេងបុណ្យចូលឆ្នាំប្រពៃណីខ្មែរនៅថ្ងៃខាងមុខនេះ ត្រូវបានលើកលែងលើការបង់ថ្លៃសេវាអនុញ្ញាតចេញ-ចូលប្រទេសមួយនេះ ចំពោះអ្នកកាន់ លិខិតឆ្លងដែន និងមានទិដ្ឋាការការងារ។ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងមួយដល់ពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការងារនៅប្រទេសថៃ ដែលចង់មកលេងបុណ្យចូលឆ្នាំប្រពៃណីខ្មែរ គឺមិនយកថ្លៃសេវាអនុញ្ញាតចេញ-ចូលប្រទេសថៃ ដោយចាប់ពីថ្ងៃទី១ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។ ក្នុងសេចក្តីជូនដំណឹងបានឱ្យដឹងថា...

អានបន្ត

ក្រុម​ប្រឹក្សា​ជាតិ​តស៊ូ​ស្នើ​ឱ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​ជាក់​លាក់​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ​រង​គ្រោះ​នៅ​ថៃ​​ដោយ​សារ​រញ្ជួយ​ដី​

ក្រុមប្រឹក្សាជាតិតស៊ូ ដែលជាក្រុមទើបបង្កើតឡើង និងមានមូលដ្ឋាននៅក្រៅប្រទេស បានទទូចឱ្យរដ្ឋាភិបាលដោះស្រាយជាបន្ទាន់ទៅដល់​គ្រួសារពលករខ្មែររងគ្រោះនៅប្រទេសថៃ និងនៅប្រទេសមីយ៉ាន់ម៉ា ឬភូមាដោយសារគ្រោះរញ្ជួយដីកាលពីពេលថ្មីៗនេះ។ ការលើកឡើងនេះ ក្រោយពេលគ្រោះរញ្ជួយដីបានកើតឡើងទៅលើប្រទេសទាំងពីរនេះកាលពីថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥  ពិសេសប្រទេសថៃ ដែលអាចបណ្តាលឱ្យមានពលរដ្ឋខ្មែរជាច្រើនរងគ្រោះ និងបាត់បង់ជីវិតផងដែរ។   អ្នកនាំពាក្យក្រុមប្រឹក្សាជាតិតស៊ូ លោក គឹម សុខ បានមានប្រសាសន៍​ក្នុងសេចក្តីថ្លែងការណ៍ផ្ទាល់មាត់ពីប្រទេសហ្វាំងឡង់...

អានបន្ត

ជនជាតិដើមភាគតិចពូនងនៅភូមិចម្រើនខេត្តក្រចេះត្អូញត្អែពីកង្វះទឹកប្រើប្រាស់ក្នុងរដូវប្រាំង 

ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិចម្រើនរាប់រយគ្រួសារត្អូញត្អែរពីរឿងគ្មានទឹកប្រើប្រាស់គ្រប់គ្រាន់ នៅ​​ក្នុងរដូចប្រាំង ខណៈអាជ្ញាធរមូលដ្ឋានអះអាងថាធ្លាប់បានស្នើសុំគោលការណ៍ ពីភាពប្រឈម​នៃ​កា​​​​​​​រ​ខ្វះខា​តទឹកប្រើប្រាស់នេះ ទៅមន្ទីរពាក់ព័ន្ធនៅក្នុងខេត្តដែរ ប៉ុន្តែនៅពុំ​ទទួលបាន​ការឆ្លើ​យ​​តប​ជា​​វិ​ជ្ជ​​មា​​​នណាមួយ​នៅឡើយ មកដល់ពេលនេះ។ 

អានបន្ត
ទំព័រ 3 នៃ 22 1 2 3 4 22