នាយករដ្ឋមន្ត្រី៖ រដ្ឋាភិបាលគ្មានផែនការលក់​​ព្រលានយន្តហោះ​អន្តរ​ជាតិ​​​ពោធិ៍​​ចិន​តុង​​​ឱ្យ​វិស័យ​​ឯកជន

លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បាន​​អះអាងថា រដ្ឋាភិបាលគ្មានផែនការក្នុងការលក់ទីតាំង​​ព្រលានយន្ត​ហោះ​ពោធិ៍​ចិន​តុង​​ឱ្យក្រុមហ៊ុនឯកជន ដើម្បីអភិវឌ្ឍន៍នោះទេ ខណៈរដ្ឋាភិបាល​​​​គ្រោង​​​​ផ្ទេរ​​ប្រតិបត្តិ​ការ​អាកាស​ចរណ៍​​​​ទៅ​​កាន់​​ព្រលាន​​យន្តហោះ​​​ថ្មី​​ នៅ​​ដើម​​ខែ​​កក្កដា​​ខាង​​មុខ។ ក្នុងពិធីរំលឹកខួប៨០ឆ្នាំនៃថ្ងៃបង្កើតនគរបាលជាតិ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ​២០២៥​នេះ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន ម៉ាណែត បាន​ថ្លែង​​​ថា រដ្ឋាភិបាល​​តាំង​ពី​ដើម​មក មិន​ដែល​មានផែន​ការ​លក់​​ព្រលាន​យន្ត​ហោះ​ពោធិ៍​ចិន​តុង​​​ឱ្យ​ឯកជន​អភិវឌ្ឍន៍​នោះ​ទេ។ លោក​បន្ថែម​ថា ព្រលានយន្ត​ហោះ​​ចាស់​​​នេះ...

អានបន្ត

ជន​ជាតិ​ដើម​ភាគ​តិច​កួយ​នៅ​ក្រចេះ​បន្ត​ធ្វើ​ពិធី​ឡើង​អ្នក​តា​ដើម្បី​រក្សា​ប្រពៃណី​

ជនជាតិដើមភាគតិចកួយនៅឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ បន្តធ្វើពិធីឡើងអ្នកតា ដើម្បីរក្សាវប្បធម៌ទំនៀមទំលាប់ប្រពៃណីដូនតារបស់ពួកគេ។ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ អ្នកភូមិជនជាតិដើមភាគតិចនៅឃុំថ្មីបាននាំគ្នាធ្វើពិធីសែនព្រេនតាមបែបប្រពៃណីជនជាតិដើមភាគតិចកួយ ដើម្បីរក្យាវប្បធម៌ និងសុំសេចក្តីសុខដល់មនុស្ស សត្វ ហើយសុំឱ្យការបង្កបង្កើនផលទទួលបានផលច្រើន រួមទាំងសុំទឹកភ្លៀង។ ពលរដ្ឋម្នាក់ជាជនជាតិដើមភាគតិចកួយ លោក ចិន ឌិន បានរៀបរាប់ថា ពិធីសែនព្រេននេះ...

អានបន្ត

កម្ពុជា​ហាម​ឃាត់​ការ​​​​នាំចូល​​សត្វពា​ហនៈ​និង​ផលិត​​ផល​​សាច់​សត្វ​​​​​ពី​ប្រទេស​ថៃ ដើម្បី​បង្ការ​ជំងឺ​ឈាម​ខ្មៅ​

រដ្ឋាភិបាល បានប្រកាស​ហាមឃាត់ការ​​នាំចូល​សត្វ​ពាហនៈ និង​ផលិត​ផល​សាច់​សត្វ​ពីប្រទេស​ថៃ ជា​បណ្ដោះ​អាសន្ន ដើម្បី​ទប់​ស្កាត់​ជំងឺ​ឈាម​ខ្មៅ ឬ​អង់​ត្រាក់ បន្ទាប់​ពី​ជំងឺ​នេះ កំពុងផ្ទុះ​ជាថ្មី និង​បណ្ដាល​មាន​មនុស្ស​​​ស្លាប់​​​នៅ​​ប្រទេស​ក្បែរ​ខាងកម្ពុជាមួយនេះ។  សេចក្ដីប្រកាសព័ត៌មាន​របស់ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះថ្ងៃទី​០៦ ខែឧសភា ឆ្នាំ​២០២៥នេះ ឱ្យដឹងថា បច្ចុប្បន្ន​កម្ពុជា មិនមានករណីជំងឺនេះ​​នៅឡើយទេ ខណៈក្រសួងកំពុង​សហ​ការយ៉ាងជិតស្និទ្ធនឹង​ស្ថាប័នពាក់ព័ន្ធ នៅតាមបណ្ដាច្រកព្រំដែនកម្ពុជា-ថៃ​ទាំងអស់​...

អានបន្ត

កម្ពុជា​សម្រេច​ហាម​ឃាត់​ការ​នាំ​​សត្វ​និង​ផលិត​ផល​សត្វ​ពាហនៈ​ពី​ប្រទេស​ថៃ​ជា​បណ្តោះ​អាសន្ន​

កម្ពុជាតាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសហាមឃាត់ជាបណ្តោះអាសន្នលើការនាំចូលសត្វពាហនៈ និងផលិតផល​សត្វ ពីច្រកព្រំដែនទាំងអស់នៃប្រទេសថៃ ដើម្បី​ធានាការដល់សុវត្ថិភាពចំណីអាហារនិងសុខភាពពលរដ្ឋ ក្រោយប្រទេសជាប់កម្ពុជាមួយនេះរកឃើញករណីផ្ទុះជំងឺពិសធ្យូងនៅលើសត្វគោបណ្តាលឱ្យឆ្លងដល់មនុស្ស។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី៧ ខែឧសភានេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ស្តីពីករណីកើតមានជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់ លើសត្វពាហនៈ នៅក្នុងប្រទេសថៃ។ ក្រសួងអះអាងថា កម្ពុជាកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះករណីកើតឡើងជំងឺឈាមខ្មៅ ទៅលើសត្វគោក្របីដែលបានកើតមាននៅតំបន់មួយចំនួននៅប្រទេសថៃ។...

អានបន្ត

រដ្ឋាភិបាលប្ដេជ្ញាការ​ពារ​សេរីភាព​សារព័ត៌​មាន ខណៈ​​សង្គម​ស៊ីវិល​បន្ត​លើក​ឡើង​ពី​ការ​រឹត​ត្បិត​អ្នក​កាសែត

រដ្ឋាភិបាល​បានប្ដេជ្ញាការពារសេរីភាពសារព័ត៌មាននៅកម្ពុជា តាមរយៈការ​រក្សាបរិយាកាស​​សុវត្ថិភាពសម្រាប់​​​វិស័យ​សារ​ព័ត៌មាន និង​ការបើកទូលាយ​ឱ្យរាយការណ៍ពីភាពអសកម្មរបស់រដ្ឋាភិបាល​ជាដើម ខណៈ​សង្គមស៊ីវិល​​បន្តលើកឡើងពី​ការរឹតត្បិតការ​​​បំពេញការងាររបស់អ្នកសារព័ត៌មាន​​ តាមរូបភាពមួយចំនួន។

អានបន្ត

សង្គមស៊ីវិល​និងយុវជន​បន្ត​ជំរុញឱ្យ​រដ្ឋាភិបាល​ស៊ើបអង្កេតដោយឯករាជ្យលើករណីឃាតកម្ម​លោក ឈុត វុទ្ធី

ក្រុមអង្គការសង្គមស៊ីវិល និង​យុវជន​ បន្ត​ថ្កោលទោស​ចំពោះអំពើនិទណ្ឌ​ភាពដែលបន្តមាននៅក្នុងករណីឧក្រិដ្ឋកម្មប្រឆាំងសកម្មជនបរិស្ថាន លោក ឈុត វុទ្ធី និង​សកម្មជន​ផ្សេងទៀត ដោយ​ពួកគេអំពាវនាវ​ឱ្យ​អាជ្ញាធរ​រដ្ឋ​ ធ្វើការ​ស៊ើប​អង្កេត​ដោយឯករាជ្យ និងតម្លាភាព ដើម្បីផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​។

អានបន្ត

ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​ហៅ​​ការ​បង្ខំ​លក់​ទ្រព្យ​លោក​ ​រ៉ុង​ ​ឈុន​ ​​សង​​ដើម​បណ្តឹង​ជា​រឿង​អយុត្តិធម៌​ហួស​ហេតុ​ ​ 

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាដែលមានមូលដ្ឋាននៅក្រៅប្រទេស បានហៅការអនុវត្តនីតិវិធីរបស់តុលាការលើសំណុំរឿងដាក់លក់ផ្ទះរបស់លោក រ៉ុង ឈុន ដើម្បីសងដើមបណ្តឹងដោយបង្ខំនោះថា ជា​រឿងអយុត្តិធម៌ហួសហេតុ​​។ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បានប្រកាសថ្កោលទោសចំពោះការសម្រចរបស់តុលាការទីក្រុងភ្នំពេញ បញ្ជាឱ្យដកហូតទ្រព្យសម្បត្តិ លោក រ៉ុង ឈុន និងប្រើល្បិចកលទុច្ចរិត មិនបើកឱកាសឱ្យគាត់ ​អាចធ្វើនយោបាយបាន​ពេញលេញ ស្របតាមស្មារតីរដ្ឋធម្មនុញ្ញ ហើយលោកថា...

អានបន្ត

លោក រ៉ុង ឈុន ថាការសម្រេចរឹបអូសផ្ទះ​លោក​លក់​ដោយ​បង្ខំ​​​ពី​សំណាក់​តុលាការជា​រឿង​ធ្ងន់​ធ្ងរ

ទីប្រឹក្សា​គណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន លើកឡើងថា ការសម្រេចរឹបអូសផ្ទះរបស់លោក លក់ដោយបង្ខំ​ ដើម្បីសងសំណងទៅរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ជារឿងធ្ងន់ធ្ងរសម្រាប់លោក ព្រោះលោកមិនបានប្រព្រឹត្តដូចការចោទប្រកាន់ តែលោកនឹងមិនតវ៉ាចំពោះការសម្រេចនេះឡើយ។ ការលើកឡើងនេះ គឺធ្វើឡើងក្រោយលោកទទួលបានដីការសម្រេចចាប់ផ្ដើមការលក់ដោយបង្ខំរបស់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ។ តាមរយៈដីកាចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ចៅក្រម...

អានបន្ត

សមាជិក​គណបក្ស​កម្លាំង​ជាតិ​ខេត្ដ​កំពង់ធំ​ម្នាក់​ទៀត​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​

អនុប្រធានគណ:កម្មាធិការប្រតិបត្តិបណ្តោះអាសន្ន គណបក្សកម្លាំងជាតិ ស្រុកតាំងគោក ខេត្តកំពង់ធំ លោក យ៉ាង សុខឃាង ត្រូវបានអាជ្ញាធរចាប់ខ្លួនពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទប្រមាថ ចំពោះអង្គព្រះមហាក្សត្រ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។ ប្រធានគណបក្សកម្លាំងជាតិ លោក ជា មុនី បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាននៅថ្ងៃទី២៤ ខែមេសា...

អានបន្ត

លោក រ៉ុង ឈុន សង្ឃឹមតុលាការទម្លាក់បទចោទលើរូបលោកពេលប្រកាសសាលក្រមនាដើមខែក្រោយ

ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន សង្ឃឹមថា សាលាដំបូងរាជធានីភ្នំពេញ នឹងទម្លាក់​ចោល​បទចោទ​នាពេល​ប្រកាស​សាល​ក្រម​ នៅដើមខែឧសភា ក្រោយតុលាការ​បាន​បើក​សវនាការ​លើ​សំណុំរឿង ​«ញុះ​​ញង់​​បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម(ការមិនរាង​ចាល​ក្នុង​បទមជ្ឈឹមបន្ទាប់ពីការ​ផ្តន្ទា​ទោស​បទ​មជ្ឈឹម)​​​» នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ។

អានបន្ត
ទំព័រ 2 នៃ 22 1 2 3 22