អាណាព្យាបាលស្នើឱ្យអាជ្ញាធរពង្រឹងវិធានការរក្សាគម្លាតក្នុងពេលចាក់វ៉ាក់សាំងដល់កុមារ

អាណាព្យាបាលមួយចំនួននៅស្រុកសន្ទុក ខេត្តកំពង់ធំ ព្រួយបារម្ភចំពោះហានិភ័យឆ្លងជំងឺកូវីដ-១៩ នៅមណ្ឌលចាក់វ៉ាក់សាំង បន្ទាប់ពីរដ្ឋាភិបាលអំពាវនាវឱ្យអាណាព្យាបាលនាំកុមារ អាយុចន្លោះ៦ឆ្នាំ ដល់អាយុក្រោម ១២ឆ្នាំទៅចាក់វ៉ាក់សាំង ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ និងឆាប់បានបើកសាលារៀនឡើងវិញ។  

អានបន្ត

អ្នកភូមិនៅស្រុកកៀនស្វាយស្នើអាជ្ញាធរជួយដោះស្រាយករណីក្រុមហ៊ុនបំពានលើដីផ្លូវលំសាធារណៈ

ប្រជាពលរដ្ឋចំនួន២ភូមិនៅក្នុងឃុំឈើទាលលើ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានទាមទារឱ្យអាជ្ញាធរជួយដោះស្រាយ ដោយចោទក្រុមហ៊ុនមួយថា បានជីករំលោភយកដីផ្លូវលំសាធារណៈ។

អានបន្ត

ពលរដ្ឋនៅតែព្រួយបារម្ភ ទោះចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ហើយក្ដី

ពលរដ្ឋរស់នៅខេត្តសៀមរាបបាននាំគ្នាទៅទទួលវ៉ាក់សាំងតាមការប្រកាសរបស់អាជ្ញាធរខេត្តនេះ ប៉ុន្ដែពួកគេនៅតែបារម្ភខ្លាចឆ្លងជំងឺកូវីដ-១៩​ ដោយសារមានការលើកឡើងថា វ៉ាក់សាំងមិនអាចការពារការឆ្លងជំងឺកូវីដ-១៩ទាំងស្រុង។

អានបន្ត

ពលរដ្ឋនៅសហគមន៍នាំគ្នាទៅចាក់វ៉ាក់សាំង ទោះដឹងថាមិនអាចកាត់បន្ថយការឆ្លងជំងឺកូវីដ-១៩ទាំងស្រុង

ប្រជាពលរដ្ឋរស់នៅស្រុកសន្ទុក ខេត្តកំពង់ធំ នាំគ្នាទៅទទួលយកវ៉ាក់សាំងតាមការប្រកាសរបស់រដ្ឋាភិបាល បើទោះបីជាដឹងថា វាមិនអាចការពារការឆ្លងជំងឺកូវីដ-១៩ ទាំងស្រុកក៏ដោយ។

អានបន្ត

ពលរដ្ឋនៅខេត្តរតនគីរីស្ម័គ្រចិត្តចាក់វ៉ាក់សាំង តែបារម្ភផលប៉ះពាល់សុខភាព

ពលរដ្ឋនៅឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី បង្ហាញការព្រួយបារម្ភក្នុងយុទ្ធនាការចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាល ដើម្បីការពារការឆ្លងរាលដាលនៃជំងឺកូវិដ-១៩ ទៅដល់សហគមន៍ ប៉ុន្ដែជនជាតិដើមភាគតិចមួយចំនួនមិនហ៊ានទទួលវ៉ាក់សាំងនេះនោះទេ ដោយបារម្ភបញ្ហាសុខភាព។

អានបន្ត

ពលរដ្ឋនៅសហគមន៍ស្ទាក់ស្ទើរទទួលយកវ៉ាក់សាំង ទោះបីផ្ទុះជំងឺកូវីដ-១៩ក៏ដោយ

ប្រជាពលរដ្ឋនៅឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ បង្ហាញការព្រួយបារម្ភក្នុងយុទ្ធនាការចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាល ដើម្បីការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ទៅដល់សហគមន៍។ ពលរដ្ឋម្នាក់រស់នៅឃុំថ្មី​ ស្រុក​ចិត្រ​បុរី​ ខេត្ត​ក្រចេះ​ អ្នកស្រី​ សីម​ សុផុន​ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា គាត់មានការព្រួយបារម្មណ៍ចំពោះការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយគាត់លេចឮពាក្យចាមអារាមថា ការចាក់វ៉ាក់សាំងនេះអាចធ្វើឱ្យមានអាការឈឺក្បាលវិលមុខ រកក្អួតចង្អោរ ថប់ដង្ហើម​...

អានបន្ត

ពលរដ្ឋ និងសង្គមស៊ីវិលសង្ឃឹមថា ការដកផ្ទាំងប៉ាណូស្រាបៀរអាចកាត់បន្ថយអ្នកញៀនគ្រឿងស្រវឹង

ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលបានសាទរចំណាត់ការរបស់អាជ្ញាធរខេត្តកំពង់ស្ពឺ ដែលដកផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងក្នុងខេត្តនេះ ដោយសង្ឃឹមថា វិធានការនេះនឹងអាចកាត់បន្ថយចំនួនអ្នកញៀននឹងគ្រឿងស្រវឹង។ អាជីវករបោះដុំលក់ដូរទំនិញគ្រប់ប្រភេទនៅឃុំពេជ្រមុនី ស្រុកគងពិសី អ្នកស្រី សៀង វណ្ណី ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា ការផ្សព្វផ្សាយស្រាបៀរនៅតាមដងផ្លូវសាធារណៈកន្លងមកបានធ្វើឱ្យប៉ះពាល់សោភណ្ឌភាពខេត្តនេះ។

អានបន្ត

ការហាមឃាត់បណ្ដាញសហគមន៍ព្រៃឡង់ជាផ្នែកមួយជំរុញឲ្យព្រៃឈើបន្តបាត់បង់

បណ្ដាញសហគមន៍ព្រៃឡង់អះអាងថា សកម្មភាពកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់បានបន្ដកើតមានឥតឈប់ឈរ ដោយមួយផ្នែកមកពីវិធានការរឹតត្បិតសិទ្ធិសេរីភាពរបស់អាជ្ញាធរទៅលើបណ្ដាញសហគមន៍ព្រៃឡង់ និងមួយផ្នែកទៀតមកពីការបើកដៃឲ្យជនខិលខូចអាចលួចកាប់ដឹកឈើប្រណិតទៅប្រទេសជិតខាង។

អានបន្ត

សហគមន៍ជនជាតិដើមភាគតិចអភិវឌ្ឍជំនាញពលរដ្ឋសារព័ត៌មាន

សហគមន៍ជនជាតិដើមភាគតិចមកពីខេត្ដចំនួន៤ ក្នុងប្រទេសកម្ពុជា បានចូលរួមវគ្គបណ្ដុះបណ្ដាលមួយស្ដីពីជំនាញពលរដ្ឋសារព័ត៌មាន ដើម្បីផ្សព្វផ្សាយរឿងរ៉ាវ ដែលកើតឡើងពីសហគមន៍របស់ពួកគេ។យុវជន និងយវនារី ១២នាក់ ដែលជាសហគមន៍ជនជាតិដើមភាគតិចពីខេត្ដចំនួន៤ ក្នុងប្រទេសកម្ពុជាបានចូលរួមវគ្គបណ្ដុះបណ្ដាលមានរយៈពេល ៣ថ្ងៃ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ដោយសិក្សាទៅជំនាញមូលដ្ឋានគ្រឹះសារព័ត៌មាន ជំនាញថតរូប ក្រមសីលធម៌អ្នកសារព័ត៌មាន សុវត្ថិភាពតាមប្រព័ន្ធឌីចីថល និងកម្មវិធីរាយការណ៍ព័ត៌មាន...

អានបន្ត

មតិជុំវិញបញ្ហាគ្រឿងស្រវឹងនាំឲ្យកើតមានអំពើហិង្សាពីបុរសលើស្ដ្រី

ប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យបានប្រជុំពិភាក្សាគ្នាលើប្រធានដើមចមនៃអំពើហិង្សាកើតឡើងដោយសារគ្រឿងស្រវឹងពីសំណាក់បុរសទៅលើស្រ្ដីជាភរិយា។កាលថ្ងៃទី ៤ ខែកញ្ញា ២០២០ មានកិច្ចប្រជុំដេញដោលមួយលើប្រធានបទ «គ្រឿងស្រវឹងមិនមែនជាមូលហេតុនាំកើតអំពើហិង្សា» នៅភូមិស្វាយសរ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលមានការចូលរួមពីក្រុមយុវជន ស្ដ្រី ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងក្រុមការងារមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ ក្នុងកិច្ចប្រជុំពិភាក្សាដេញដោលគ្នានេះបានតម្រូវឲ្យបែងចែកជា២ក្រុម គឺក្រុមស្រប និងបដិសេធ។អ្នកស្រី ភួយ សោភា...

អានបន្ត
ទំព័រ 13 នៃ 19 1 12 13 14 19