កម្ពុជា​ត្រៀម​យក​​រឿង​ជម្លោះ​ព្រំដែន​ជា​មួយ​ថៃ​ទៅ​ដោះស្រាយ​​តាម​​យន្ត​ការ​​​តុលាការ​អន្តរ​ជាតិ​

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសពីការត្រៀមខ្លួនដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ រួមមានតំបន់ប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និងតំបន់មុំបី ដែលកំពុងមានភាពចម្រូងចម្រាស់នាពេលថ្មីៗនេះតាមយន្តការបច្ចេកទេស និងតុលាការអន្តរជាតិតែម្តង។ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងលើទំព័រហ្វេសប៊ុកកាលពីយប់ថ្ងៃទី១ ខែមិថុនាថា ប្រទេសកម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមរយៈការប្រើប្រាស់យន្តការបច្ចេកទេស និងច្បាប់អន្តរជាតិ ជាគោល។ ក្នុងន័យនេះលោកបានបញ្ជាឱ្យគណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា។  ទីមួយលោក បញ្ជាឱ្យរៀបចំការប្រជុំ...

អានបន្ត

ជន​ជាតិ​ដើម​ភាគ​តិច​ខេត្ត​រតន​គិរី បារម្ភ​បាត់បង់​តន្ត្រី​បុរាណ​ដោយ​សារ​គ្មាន​អ្នក​បន្ត​វេន​និង​ខ្វះ​ឧបករណ៍​ភ្លេង​

ជនជាតិដើមភាគតិចទំពួនមួយចំនួននៅឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគីរី បារម្ភពីការបាត់បង់ភ្លេងតន្ត្រីបុរាណរបស់ខ្លួនឆាប់រហ័យ ដោយសារក្មេងៗជំនាន់ក្រោយមិនបានបន្តវេន និងខ្វះឧបករណ៍ភ្លេង។ ជាជនជាតិដើមភាគតិចទំពូននៅភូមិល្អឺនជង ឃុំអូរជុំ លោក ប្រិម ខាម បានរៀបរាប់ថា ជនដើមភាគតិចទំពូនមានភ្លេងតន្ត្រី និងសិល្បៈបុរាណរបស់ខ្លួនតាំងពីយូរលង់ណាស់មកហើយ។ ប្រធានក្រុមសិល្បៈជនជាតិដើមភាគតិចទំពូននៅភូមិល្អឺនជងរូបនេះ បានបញ្ជាក់ថា វង់ភ្លេងតន្ត្រីបុរាណមួយនេះ គឺជាផ្នែកមួយ នៃវប្បធម៌ប្រពៃណី និងជាអត្តសញ្ញាណរបស់ជនជាតិដើមភាគតិចទំពូន។...

អានបន្ត

រដ្ឋាភិបាល​កម្ពុជា​​ត្រៀម​វាយបក​ដើម្បី​ការពារ​ខ្លួន​​ករណី​មាន​ការ​ឈ្លាន​ពាន​ពី​ភាគី​ថៃ​​

ប្រធានព្រឹទ្ធសភា និងនាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងពីការត្រៀមខ្លួនក្នុងការវាយបកទៅភាគីថៃវិញដើម្បីការពារបូរណភាពដែនដី ក្នុងករណីណាដែលពួកគេ​ឈ្លានពានកម្ពុជា។ អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានថ្លែងសារពិសេសមួយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយបានស្នើឱ្យជនរួមជាតិស្ងប់ចិត្ត ហើយជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធកម្ពុជា ក្នុងការដោះស្រាយតាមរយៈការចរចា ជាងការដោះស្រាយដោយកម្លាំងប្រដាប់អាវុធ។ លោកបន្តថា អ្វីដែលកម្ពុជាចង់បាន គឺចង់បានស្ថានការណ៍នៅព្រំដែនវិលត្រឡប់ទៅសភាពដើមវិញដោយមិនចង់ឱ្យសង្គ្រាមកើតឡើងនោះទេ ប៉ុន្តែកម្ពុជាក៏បានត្រៀមការពារខ្លួនផងដែរ។  ​...

អានបន្ត

កម្ពុជាអះអាងពីករណីទាហានខ្មែរម្នាក់ស្លាប់ក្នុងហេតុការណ៍ផ្ទះអាវុធជាមួយទាហានថៃ

កម្ពុជា តាមរយៈក្រសួងការពារជាតិ​ បានអះអាងពីករណី ទាហានខ្មែរម្នាក់ដែលជាទាហានឈរជើងនៅតំបន់ព្រំដែនមុំបី បានស្លាប់នៅក្នុងការផ្ទុះអាវុធជាមួយទាហានថៃនៅព្រឹកថ្ងៃទី២៨ ខែឧសភានេះ។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិនៅថ្ងៃពុធនេះ បានអះអាងថា ពិតជាមានការប៉ះទង្គិចគ្នារវាងកងកម្លាំងយោធាកម្ពុជា និងយោធាថៃ នៅចំណុចភូមិតេជោមរតក ឃុំមរតក ស្រុកជាំក្សាន្ត ខេត្តព្រះវិហារនៅព្រឹកថ្ងៃទី២៨ ខែឧសភានេះ ដោយសារយោធាថៃបានបាញ់រើមកលើទីលេរណដ្ឋានយោធាខ្មែរដែលបានបោះទីតាំងតាំងពីយូរមកហើយ។ ក្រសួងបន្តថា ហេតុការណ៍នេះបណ្តាលឱ្យទាហានខ្មែរម្នាក់ ឈ្មោះ សួន...

អានបន្ត

សាលាឧទ្ធរណ៍ភ្នំពេញ តម្កល់​សាលក្រម​​ដែល​​កាត់​​ទោស​​លោក នី ណាក់ ឱ្យ​​ជាប់​​ពន្ធនា​​គារ២ឆ្នាំ

សាលាឧទ្ធរណ៍ភ្នំពេញ បានសម្រេច​តម្កល់​សាលក្រ​ម​របស់​តុលាការ​ជាន់​ទាប ដែល​ផ្តន្ទាទោស​អ្នក​អត្ថា​ធិប្បាយ​សង្គម លោក នី ណាក់ ឱ្យ​ជាប់​ពន្ធនាគា​រ​រយៈ​ពេល​ ២ឆ្នាំ និ​ង​សង​ជំងឺចិត្ត​ដល់​ដើម​បណ្ដឹង​​រដ្ឋមន្រ្តី​ក្រសួង​ការងារ​ចំនួន ២០០​លានរៀល។ កាលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ សាលា​ដំបូងរាជធានី​ភ្នំពេញ បាន​​ផ្តន្ទាទោស លោក​ នី ណាក់ ដាក់ពន្ធនាគារ​ពីរឆ្នាំ និងពិន័យ​ជា​ប្រាក់​...

អានបន្ត

សាលាឧទ្ធរណ៍​តម្កល់​សាលក្រម​សាលា​ដំបូង​ក្នុង​សំណុំ​រឿង​មេដឹកនាំ​សហជីព​លោក ម៉ម រិទ្ធី

សាលា​ឧទ្ធរណ៍ភ្នំពេញ បាន​សម្រេច​តម្កល់​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែលបានផ្ដន្ទាទោសមេដឹកនាំ​សហជីព​ លោក ម៉ម រិទ្ធី ពាក់ព័ន្ធនឹងបទញុះ​ញង់​ ទុកជាបានការ។ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យ​ទេស​​ចរណ៍​សេវាកម្មកម្ពុជា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសកំបាំងមុខ តាមមាត្រា ៤៩៤ ៤៩៥...

អានបន្ត

តុលាការកំពូល​ច្រាន​ចោល​សំណើរ​សុំ​នៅ​ក្រៅ​ឃុំ​​របស់​សមាជិក​​សមាគម​​សម្ព័ន្ធ​និស្សិត​​បញ្ញ​វន្ត​​ខ្មែរ

តុលាការកំពូល នៅថ្ងៃទី២៦ខែឧសភា បាន​​សម្រេច​​បដិសេ​​ធ​សំណើរ​​​សុំ​​នៅ​​ក្រៅ​​ឃុំ​​ជា​​បណ្តោះ​​​អាសន្ន​​របស់​​​​​សមា​ជិក​​សមាគម​​សម្ព័ន្ធ​និស្សិត​​បញ្ញ​វន្ត​​ខ្មែរ កញ្ញា រៀម ស្រីពេជ្ររតនា និង លោក ធី ថន​។ អ្នកទាំងពីរ ត្រូវបាន​ចាប់ឃុំ​ខ្លួន​កាល​ពី​ខែសី​ហា​ ឆ្នាំ​២០២៤​ ដោយ​ចោទ​ប្រកាន់​ពី​បទ​ «រួមគំនិត​ក្បត់» យោង​តាម​មាត្រា​៤៥៣ នៃក្រម​ព្រហ្ម​ទណ្ឌ​ ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​នៃ​ការ​បង្ក្រាបទ្រង់​​ទ្រាយ​​ធំ​​លើ​​មនុស្ស​​ជាង ១០០​នាក់ ដែល​អ្នក​ទាំង​នោះ​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា...

អានបន្ត

កម្មករជិត១០០០នាក់នៅ​រោងចក្រWP Sports ខេត្ត​ស្វាយរៀង ធ្វើ​កូដ​កម្ម​​ក្រោ​យ​​​ថៅ​​​កែ​​​បញ្ឈប់​​​​កម្មករ​​​​​ច្រើន​នាក់

កម្មករ-កម្មការិនី​ប្រមាណជិត ១០០០នាក់ ធ្វើការ​នៅ​រោងចក្រផលិត​សម្ភារៈ​​កីឡា WP Sports នៅ​ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង​ ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​កូដ​កម្ម​នៅ​មុខ​រោង​ចក្រ ទាមទា​រ​រក​ដំណោះ​ស្រាយ​ទៅ​លើបញ្ហា​បញ្ឈប់​បុគ្គលិក​ដោយ​​គ្មាន​​មូល​ហេតុ​​​​ និង​ទាមទារ​លក្ខខណ្ឌ​ការ​ងារ​​មួយ​ចំនួន​ ក្រោយ​​​រោង​ចក្រ​នេះ​បាន​បណ្ដេញ​កម្មក​រ​ចេញ​ជាច្រើននាក់​ជា​បន្ត​បន្ទាប់។ លោក ប៊ុត ម៉ារ៉ា ជាតំណាងកម្មករ និង​ជាអនុប្រធាន​សហព័ន្ធ​សហជីព​សិទ្ធិ​កម្មករ​ខ្មែរ​ ឱ្យ​ដឹង​នៅរសៀល​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០២​៥​នេះ​ថា...

អានបន្ត

ពលរដ្ឋ​១៣នាក់​នៅ​ខេត្ត​តាកែវ​ ត្រូវ​បាន​ក្រុម​ហ៊ុន​ខ្សាច់​ប្ដឹង​ជុំវិញ​ការ​រារាំង​អាជីវ​កម្ម

ប្រជាពលរដ្ឋ​ចំនួន ១៣នាក់ហើយ​ ដែល​​​រស់នៅឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ ត្រូវ​បាន​ក្រុម​ហ៊ុន​បូមខ្សាច់​មួយ​កន្លែង ដាក់​ពាក្យ​ប្តឹង​​ទៅសាលា​ដំបូង​ខេត្តតាកែវ​ ជុំវិញបទញុះញង់ និងបរិហារកេរ្តិ៍ ពាក់​​​ព័ន្ធ​​​នឹង​​​ការតវ៉ា​​បិទផ្លូវ រារាំង​ដល់​​​អាជីវ​កម្ម​របស់​ក្រុមហ៊ុន​។ អ្នកស្រី ជា មុំ​ ជាពលរដ្ឋរស់​នៅភូមិចារ ឃុំចារ បាននិយាយថា កាល​ពីថ្ងៃទី២០ ខែឧសភា អ្នកស្រី...

អានបន្ត

កម្មករ​រោង​ចក្រ​គល័រ​ស្តារ តវ៉ាបិទផ្លូវទាមទារ​អត្ថប្រយោជន៍ការ​ងារ ក្រោយ​រោង​ចក្រ​​ប្រកាស​​ដូរ​ទីតាំង​​​

កម្មករ​​កម្មការិនីប្រមាណ ៥០០នាក់ ធ្វើការ​នៅ​​​រោង​ចក្រ​​ គល័រ​ស្តារ ខេម​បូឌា ប្រដាក់ ខូអិល​ធីឌី បាន​ប្រមូល​ផ្តុំគ្នា​តវ៉ា​បិទកំណាត់​ផ្លូវ២១៧ ចំណុច​ផ្សារ​ព្រែក​ជ្រៃ ក្នុង​ខណ្ឌ​ដង្កោ រាជធានីភ្នំពេញ នៅថ្ងៃទី​២០ ខែឧសភានេះ ​ដើម្បីទាមទារ​ឱ្យ​ក្រុមហ៊ុន​ដោះស្រាយ​អត្ថប្រយោជន៍​ការ​ងារមួយចំនួន​ ក្រោយ​ពី​​ក្រុម​ហ៊ុន​​​ប្រកាសពីការ​​​ដូរ​ទីតាំង​រោង​ចក្រ ទៅខេត្តតាកែវ។​ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ​២០២៥​ ខាង​​​​រោង​ចក្រ...

អានបន្ត
ទំព័រ 1 នៃ 22 1 2 22