តុលាការ​កំពូល​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​ចលនា​មាតា​ធម្មជាតិ​

តុលាការកំពូល បានបដិសេធសំណើសុំដោះលែងឱ្យមានសេរីភាពពីសំណាក់សកម្មជនចលនាមាតាធម្មជាតិ ៥នាក់ ក្រោយពេលដែលមានសវនាការ​សុំនៅក្រៅឃុំរបស់ពួកគេកាលពីដើមខែមេសា។  អង្គការការពារសិទ្ធិមនុស្សលីកាដូ បានលើកឡើងនៅថ្ងៃពុធនេះថា តុលាការកំពូលបានបដិសេធសំណើរនៅក្រៅឃុំរបស់សកម្មជនមាតាធម្មជាតិហើយនៅថ្ងៃទី៣០ មេសា ដោយ​តម្កល់សាលដីការបស់សាលាឧទ្ធរណ៍ភ្នំពេញកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ទុកជាបានការដដែល។ អង្គការលីកាដូលើកឡើងថា៖ «សកម្មជនបរិស្ថានបីរូបដែលមានវត្តមាននៅតុលាការកំពូលព្រឹកនេះ ត្រូវបាននាំទៅកាន់ពន្ធនាគារផ្សេងៗវិញ បន្ទាប់ពី តុលាការកំពូលបានប្រកាសសាលដីកា»។ ទំព័រហ្វេសប៊ុករបស់មាតាធម្មជាតិបានលើកឡើងបន្ថែមថា សំណើសុំនៅក្រៅឃុំរបស់អ្នកទាំង៥ ត្រូវបានបដិសេធដោយតុលាការកំពូលនាព្រឹកនេះ...

អានបន្ត

ពលរដ្ឋ​នៅ​ស្វាយរៀង​ចោទ​ក្រុម​ហ៊ុន​មួយ​ថា​បាន​ជីក​ស្រះ​ទឹក​ផ្តាច់​ផ្លូវ​មិន​ឱ្យ​ពលរដ្ឋ​ឆ្លង​កាត់​

ប្រជាពលរដ្ឋមួយចំនួននៅខេត្តស្វាយរៀងចោទថា ក្រុមហ៊ុន លោក សួស សម្បត្តិ បានជីកស្រះទឹកផ្តាច់ផ្លូវមិនឱ្យពលរដ្ឋឆ្លងកាត់ ស្ថិតនៅភូមិត្រពាំងតាអី ឃុំព្រៃតាអី ស្រុកស្វាយទាប។ តំណាងប្រជាពលរដ្ឋលោក សួន វុត្ថា អាយុ ៣៥ឆ្នាំ ពលរដ្ឋនៅភូមិត្រពាំងតាអី ឃុំព្រៃតាអី ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ក្រុមហ៊ុនលោកសួសសម្បត្តិនៅតែបន្តជីក និងកាយស្រះទឹកផ្តាច់ផ្លូវសាធារណៈមិនឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ និងបានបង្ហូរទឹកស្រះដែលប្រជាពលរដ្ឋប្រើប្រាស់ថែមទៀត។...

អានបន្ត

សមាគមខ្មែរកម្ពុជាក្រោម រក​កិច្ច​អន្តរាគមន៍​ឱ្យ​អាជ្ញាធរ​វៀត​ណាម​ដោះ​លែង​ខ្មែរ​ក្រោម​១៦​អង្គ/នាក់

សមាគម​ខ្មែរកម្ពុជា​​​​ក្រោម បាន​​​​ដាក់​​​ញត្តិ​នៅ​​ស្ថាន​ទូត​ និ​ងស្ថាប័ន​អន្ត​រ​ជាតិ​មួយចំនួន ​​​ដើម្បី​​អន្តរា​គមន៍​​​​​ឱ្យ​វៀត​​ណាម​ ​ដោះ​លែង​ព្រះ​សង្ឃ និង​សកម្មជន​ខ្មែរ​ក្រោម​ចំនួន​ ១៦​​អង្គ/នាក់ ដែល​​ត្រូវ​​បាន​​ចាប់​​ខ្លួន ពាក់​​ព័ន្ធ​​នឹង​​ការ​​អនុវត្ត​​សិទ្ធិ​​ជំនឿ​សាសនា និង​ការ​អភិរក្ស​វប្បធម៌​ដោយ​សន្តិ​វិធី។

អានបន្ត

សង្គមស៊ីវិល​និងយុវជន​បន្ត​ជំរុញឱ្យ​រដ្ឋាភិបាល​ស៊ើបអង្កេតដោយឯករាជ្យលើករណីឃាតកម្ម​លោក ឈុត វុទ្ធី

ក្រុមអង្គការសង្គមស៊ីវិល និង​យុវជន​ បន្ត​ថ្កោលទោស​ចំពោះអំពើនិទណ្ឌ​ភាពដែលបន្តមាននៅក្នុងករណីឧក្រិដ្ឋកម្មប្រឆាំងសកម្មជនបរិស្ថាន លោក ឈុត វុទ្ធី និង​សកម្មជន​ផ្សេងទៀត ដោយ​ពួកគេអំពាវនាវ​ឱ្យ​អាជ្ញាធរ​រដ្ឋ​ ធ្វើការ​ស៊ើប​អង្កេត​ដោយឯករាជ្យ និងតម្លាភាព ដើម្បីផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​។

អានបន្ត

ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​ហៅ​​ការ​បង្ខំ​លក់​ទ្រព្យ​លោក​ ​រ៉ុង​ ​ឈុន​ ​​សង​​ដើម​បណ្តឹង​ជា​រឿង​អយុត្តិធម៌​ហួស​ហេតុ​ ​ 

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាដែលមានមូលដ្ឋាននៅក្រៅប្រទេស បានហៅការអនុវត្តនីតិវិធីរបស់តុលាការលើសំណុំរឿងដាក់លក់ផ្ទះរបស់លោក រ៉ុង ឈុន ដើម្បីសងដើមបណ្តឹងដោយបង្ខំនោះថា ជា​រឿងអយុត្តិធម៌ហួសហេតុ​​។ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បានប្រកាសថ្កោលទោសចំពោះការសម្រចរបស់តុលាការទីក្រុងភ្នំពេញ បញ្ជាឱ្យដកហូតទ្រព្យសម្បត្តិ លោក រ៉ុង ឈុន និងប្រើល្បិចកលទុច្ចរិត មិនបើកឱកាសឱ្យគាត់ ​អាចធ្វើនយោបាយបាន​ពេញលេញ ស្របតាមស្មារតីរដ្ឋធម្មនុញ្ញ ហើយលោកថា...

អានបន្ត

លោក រ៉ុង ឈុន ថាការសម្រេចរឹបអូសផ្ទះ​លោក​លក់​ដោយ​បង្ខំ​​​ពី​សំណាក់​តុលាការជា​រឿង​ធ្ងន់​ធ្ងរ

ទីប្រឹក្សា​គណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន លើកឡើងថា ការសម្រេចរឹបអូសផ្ទះរបស់លោក លក់ដោយបង្ខំ​ ដើម្បីសងសំណងទៅរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ជារឿងធ្ងន់ធ្ងរសម្រាប់លោក ព្រោះលោកមិនបានប្រព្រឹត្តដូចការចោទប្រកាន់ តែលោកនឹងមិនតវ៉ាចំពោះការសម្រេចនេះឡើយ។ ការលើកឡើងនេះ គឺធ្វើឡើងក្រោយលោកទទួលបានដីការសម្រេចចាប់ផ្ដើមការលក់ដោយបង្ខំរបស់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ។ តាមរយៈដីកាចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ចៅក្រម...

អានបន្ត

CCFC​ធ្វើ​យុទ្ធនាការ​ឱ្យ​កសិករ​ឈប់​ប្រើ​ថ្នាំ​ពុល​និង​ជីគីមី​​​ដើម្បី​សុវត្ថិភាព​ចំណី​អាហារ​

សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) ធ្វើយុទ្ធនាការទូទាំងប្រទេសជំរុញឱ្យកសិករឈប់ប្រើប្រាស់ថ្នាំពុល និងជីគីមីដែលធ្វើឱ្យប៉ះពាល់សុខភាព ព្រមទាំងដើម្បីធានាសុវត្ថិភាពរបស់អ្នកប្រើប្រាស់។ ក្នុងទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២០២៥ សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) សហការជាមួយបណ្តាញមូលដ្ឋាននៅទូទាំងប្រទេសកម្ពុជា បានចាប់ផ្តើមយុទ្ធនាការទូទាំងប្រទេសក្រោមប្រធានបទ «និយាយថាទេ ថ្នាំពុល និងជីគីមីប៉ះពាល់សុខភាព»។ យុទ្ធនាការនេះដឹកនាំដោយកសិករជនបទស្រ្ដី និងយុវជនជាកសិករដែលកំពុងតស៊ូមតិ ដើម្បីកសិកម្មប្រកបដោយសុវត្ថិភាព សហគមន៍មានសុខភាពល្អ និងនិរន្តរភាពបរិស្ថាន។ យុទ្ធនាការធ្វើឡើងតាមរយៈការជួបប្រជុំជាមួយសហគមន៍នានាក្នុងប្រទេសកម្ពុជាដោយមានចែករំលែកពីក្រុមបង្គោល...

អានបន្ត

សមាជិក​គណបក្ស​កម្លាំង​ជាតិ​ខេត្ដ​កំពង់ធំ​ម្នាក់​ទៀត​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​

អនុប្រធានគណ:កម្មាធិការប្រតិបត្តិបណ្តោះអាសន្ន គណបក្សកម្លាំងជាតិ ស្រុកតាំងគោក ខេត្តកំពង់ធំ លោក យ៉ាង សុខឃាង ត្រូវបានអាជ្ញាធរចាប់ខ្លួនពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទប្រមាថ ចំពោះអង្គព្រះមហាក្សត្រ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។ ប្រធានគណបក្សកម្លាំងជាតិ លោក ជា មុនី បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាននៅថ្ងៃទី២៤ ខែមេសា...

អានបន្ត

តុលាការ​សហព័ន្ធ​បង្គាប់​ឱ្យ​ផ្តល់​ជំនួយ​ដល់​វិទ្យុ​VOA​និង​​RFA​ព្រម​ទាំង​តម្រូវ​ឱ្យ​បុគ្គលិក​ចូល​ធ្វើ​ការ​ឡើង​វិញ​

តុលាការសហព័ន្ធទីក្រុងវ៉ាស៊ិនតោន ​ បានបង្គាប់ឱ្យ​ទទួល​យកបុគ្គលិក​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA)និង​បុគ្គលិក​របស់​វិទ្យុ​អាស៊ី​សេរី (RFA)​ចូល​ធ្វើ​ការ​វិញ​ ​និងផ្តល់ជំនួយកញ្ចប់ថវិកាដើម្បីដាក់ឱ្យដំណើរការនូវ​ស្ថាប័នសារព័ត៌មានទាំងនេះឡើងវិញ។ ​សម្រេច​នេះ ធ្វើ​ឡើងកាលពីថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០២៥  បន្ទាប់ពី​ចៅក្រម​បើក​សវនាការ​ទៅលើ​បណ្តឹង​របស់​អ្នក​តំណាង​វិទ្យុទាំង​ពីរ​នេះ ​ដែលបាន​ដាក់ពាក្យប្តឹងជំទាស់​នឹង​ការ​ផ្តាច់​ជំនួយ​របស់​ទីភ្នាក់​ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សកល​(USAGM) ទៅ​តាម​បទ​បញ្ជា​របស់​ប្រធានា​ធិបតី ដូណាល់ ត្រាំ កាល​ពី​ខែ​មីនា​។ កាលពីថ្ងៃទី២២ ខែមេសា ​ គម្រោងគណនេយ្យភាពរបស់អន្តរជាតិបាន​ចុះផ្សាយសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថា...

អានបន្ត

សាច់ញាតិ និងសង្គមស៊ីវិល ​ស្នើតុលាការកំពូល​ដោះលែងសកម្មជន​​ចលនាមាតាធម្មជាតិ​​ឱ្យនៅក្រៅ​​ឃុំ

សាច់ញាតិ និងអង្គការ​សង្គមស៊ីវិល ស្នើតុលាការ​កំពូល​​​ដោះលែង​​​​សកម្មជន​ចលនា​មាតាធម្មជាតិចំនួន ៥នាក់ ​ឱ្យ​​នៅ​ក្រៅ​ឃុំបណ្ដោះ​អាសន្ន ​ដោយពួកគេយល់ថា សកម្មជនទាំងនោះ គ្រាន់តែធ្វើការងារដើម្បីថែរក្សា​​ធនធានធម្មជាតិ និងពុំបានប្រព្រឹត្តកំហុសដូចការ​ចោទ។​

អានបន្ត
ទំព័រ 2 នៃ 51 1 2 3 51