សមត្ថកិច្ចខេត្តកំពតកោះហៅពលរដ្ឋសួរនាំជុំវិញជម្លោះដីធ្លីជាមួយឈ្មួញទិញដី

ពលរដ្ឋប្រមាណជាង ១០០គ្រួសារបានប្រមូលផ្ដុំគ្នានៅមុខស្នងការដ្ឋាននគរបាលខេត្តកំពត បន្ទាប់ពីសមត្ថកិច្ចខេត្តនេះបានកោះហៅពលរដ្ឋចំនួន ៣នាក់ ពាក់ព័ន្ធនឹងជម្លោះដីធ្លីជាមួយឈ្មួញរកស៊ីទិញដីម្នាក់ឈ្មោះ «ឈុំ ផល្លី»។

អានបន្ត

តុលាការខេត្តកណ្ដាលសម្រេចដោះលែងអ្នកតវ៉ាដីធ្លី៩នាក់ឱ្យនៅក្រៅឃុំ

តុលាការខេត្តកណ្តាលបានសម្រេចដោះលែងប្រជាពលរដ្ឋមានជម្លោះដីធ្លីចំនួន ៩នាក់ឱ្យនៅក្រៅឃុំ បន្ទាប់ពីចោទប្រកាន់ពួកគេពីបទបង្កហិង្សាដោយចេតនាទៅលើសមត្ថកិច្ចឱ្យរងរបួស។

អានបន្ត

អ្នកមានជម្លោះដីធ្លីសំដែងការឈឺចាប់ដែលតុលាការខេត្តកណ្ដាលសម្រេចឃុំខ្លួនសាច់ញាតិរបស់ពួកគេ

ពលរដ្ឋអ្នកមានជម្លោះដីធ្លីនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បន្ដទាមទារឱ្យអាជ្ញាធរខេត្តនេះដោះលែងសមាជិកគ្រួសាររបស់ពួកគេឱ្យមានសេរីភាពវិញ ដោយសារពួកគេគ្រាន់តែធ្វើសកម្មភាពទាមទារដំណោះស្រាយបញ្ហាដីធ្លីប៉ុណ្ណោះ។

អានបន្ត

សមត្ថកិច្ចខេត្តកណ្ដាលលើកហេតុផល «ការពារខ្លួន» បង្ក្រាបទៅលើពលរដ្ឋមានជម្លោះដីធ្លី

អាជ្ញាធរខេត្តកណ្ដាលបានឆ្លើយបំភ្លឺចំណាត់ការរបស់ខ្លួន ដែលបានប្រើរថយន្ដបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមអ្នកតវ៉ាដីធ្លី ខណៈភាគីពលរដ្ឋទាមទារម្ដងហើយម្ដងទៀតឱ្យអាជ្ញាធរជួយរកដំណោះស្រាយដែលអាចទទួលបាន។

អានបន្ត

ពលរដ្ឋមានជម្លោះដីធ្លីនៅខេត្តកណ្ដាលធ្វើពិធីសាសនាបួងសួងឱ្យមានដំណោះស្រាយ

ប្រជាពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្ដហោះថ្មីនាំគ្នាធ្វើពិធីសែនព្រេនតាមបែបសាសនា ដើម្បីជំរុញឱ្យភាគីក្រុមហ៊ុនចេញមុខដោះស្រាយបញ្ហាដីធ្លីដែលអូសបន្លាយជាច្រើនឆ្នាំមកហើយ។

អានបន្ត

សង្គមស៊ីវិលស្នើពន្លឿនដំណោះស្រាយបញ្ហាដីធ្លីនៅស្រុកកណ្ដាលស្ទឹង ខណៈការប្រឈមមុខដាក់គ្នាបន្ដកើតមាន

អង្គការសង្គមស៊ីវិលជំរុញឱ្យភាគីពាក់ព័ន្ធពន្លឿនការដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋដែលកំពុងបោះតង់ដេកយាមលើទីតាំងដីមានជម្លោះស្ថិតក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បន្ទាប់ពីមានការប៉ះទង្គិចគ្នាជាថ្មីរវាងពលរដ្ឋ និងក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្ដហោះថ្មី។

អានបន្ត

អាជ្ញាធរឃុំនៅខេត្ដកំពង់ស្ពឺបកស្រាយករណីជីកកាយប្រឡាយប៉ះពាល់ដីស្រែពលរដ្ឋ

អាជ្ញាធរឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ស្រាយបំភ្លឺជូនពលរដ្ឋទាក់ទងនឹងការកែលម្អប្រឡាយមួយខ្សែនៅក្នុងឃុំនេះ ក្រោយពលរដ្ឋចោទថា បានរំលោភចូលដីស្រែរបស់ពួកគាត់។

អានបន្ត

ពលរដ្ឋបោះតង់ដេកយាមមិនឱ្យក្រុមហ៊ុនព្រលានយន្ដហោះថ្មីឈូសឆាយដីធ្លីមានជម្លោះ

ក្រុមពលរដ្ឋនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បាននាំគ្នាសង់រោងនិងបោះតង់ដេកយាមនៅលើដីធ្លីមានជម្លោះ ដើម្បីហាមឃាត់មិនឱ្យក្រុមហ៊ុន​​​​​​អភិ​​វឌ្ឍ​ន៍​​​​ព្រលា​ន​​​យន្តហោះថ្មីចូលឈូសឆាយ ដរាបណាពុំមានដំណោះស្រាយសមរម្យជូនពួកគេ។

អានបន្ត
ទំព័រ 9 នៃ 9 1 8 9