ជនជាតិ​ដើម​ភាគ​តិចនៅក្បាលរមាសចាស់ជំរុញឱ្យចុះបញ្ជីដីសមូហភាពក្រោយរងគ្រោះពីវារីអគ្គិសនី៧ឆ្នាំ

ជនជាតិដើមភាគតិចពូនងជាង៦០គ្រួសារ ដែលរងផលប៉ះពាល់ពីទំនប់វារីអគ្គិសនីសេសានក្រោម២ នៅភូមិក្បាលរមាសចាស់ នៃស្រុកសេសាន ខេត្តស្ទឹងត្រែង បានជំរុញទៅអាជ្ញាធរឱ្យពន្លឿនការចេញបណ្ណកម្មសិទ្ធិដីសមូហភាព ដើម្បីឈានទៅរកដោះស្រាយសំណងផលប៉ះពាល់ ក្រោយពួកគាត់មិនព្រមចាក់ចេញពីភូមិចាស់នេះរយៈពេលជាង៧ឆ្នាំ។

អានបន្ត

ពលរដ្ឋ​​នៅ​ភូមិ​ឈើទាល​លើ​ខេត្ត​កំពង់​ស្ពឺ​ ស្នើ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​លើ​ជម្លោះ​ដីធ្លី​របស់​ពួកគេ​

ពលរដ្ឋមួយចំនួនរស់នៅភូមិឈើទាលលើ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានទទួចស្នើ សុំកិច្ចអន្តរាគមន៍ពីរដ្ឋាភិបាល ​ ខណៈ​ដីទីទួលសុវត្ថិភាពដែលពួកគេធ្លាប់ប្រើប្រាស់​រួម សម្រាប់ស្នាក់នៅបណ្តោះអាសន្ន ពេលមានទឹកជន់លិច​នារដូវវស្សានោះ ត្រូវគ្រួសារអ្នកមានអំណាចនិងបក្ខពួកដណ្តើមយកធ្វើជាកម្មសិទ្ធិ។ លោក​ ស្រី ភុន អាយុ ៧៩ ឆ្នាំរស់នៅភូមិឈើទាលលើ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ...

អានបន្ត

ពលរដ្ឋ​ម្នាក់​នៅ​ខេត្ដ​ព្រះសីហនុ​រង​របួស​ដោយ​គ្រាប់​កាំភ្លើង​កែឆ្នៃ​នៅ​ក្នុង​ទំនាស់​ដីធ្លី​

ពលរដ្ឋម្នាក់ត្រូវបានសន្តិសុខរបស់ឧកញ៉ា រតនៈ សម្បត្តិ បាញ់ដោយកាំភ្លើងឆ្នៃឱ្យរងរបួសភ្លៅខាងស្ដាំបន្ទាប់ពីពួកគេព្យាយាមរារាំងក្រុមសន្តិសុខមិនចូលទៅបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកភូមិក្នុងទំនាស់ដីធ្លីកាលពីយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ។​ ពលរដ្ឋរងគ្រោះលោក ឡុង ប៊ុណ្ណារ៉ា អាយុ៤៣ឆ្នាំ រស់នៅភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាននៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤...

អានបន្ត

ពលរដ្ឋ​នៅ​ស្វាយ​រៀង​ស្នើ​អាជ្ញាធរ​ដក​ដី​ព្រែក​មួយ​កន្លែង​ទុក​ជា​សម្បត្តិ​រដ្ឋ​វិញ​ក្រោយ​មាន​គេ​រំលោភ​យក​ធ្វើ​កម្មសិទ្ធិ​

ពលរដ្ឋរស់នៅឃុំតាសួស ស្រុកស្វាយជ្រុំ ខេត្ដស្វាយរៀងជាច្រើនគ្រួសារបានទាមទារដល់អាជ្ញាធរដកហូតដីព្រែកមួយកន្លែងទុកជាសម្បត្តិរដ្ឋវិញ ក្រោយពីមានអ្នកហាមមិនឱ្យអ្នកភូមិចូលទៅប្រើប្រាស់អាស្រ័យផលទឹកនៅក្នុងព្រែកនោះ។ លោក វង សាវ៉ាត អាយុ៤៨ឆ្នាំរស់នៅភូមិព្នៅ ឃុំតាសួស ស្រុកស្វាយជ្រុំ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាននៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នេះថា តាំងពីដូនតារបស់លោកមក គឺព្រែកនៅក្នុងភូមិព្នៅមិនដែលមានអ្នកណាធ្វើរបងព័ទ្ធ ឬហាមឃាត់មិនឱ្យពលរដ្ឋចូលទៅរកត្រីនៅក្នុងព្រែក ឬហាមមិនឱ្យប្រលែងសត្វគោក្របីចុះទៅផឹកទឹកស៊ីស្មៅនៅក្នុងព្រែកទេ។ លោកថា ទើបតែនៅក្នុងឆ្នាំ២០២៤នេះមានគេធ្វើរបងព័ទ្ធហាមឃាត់មិនឱ្យពលរដ្ឋចូលទៅក្នុងព្រែកទាំងមនុស្ស...

អានបន្ត

ពលរដ្ឋ​ជាង​២០០​គ្រួសារ​នៅ​សៀមរាប​ទាមទារ​បណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​ក្រោយ​មាន​ជម្លោះ​ជា​មួយ​អាជ្ញាធរ​ជិត​១០​ឆ្នាំ

អាជ្ញាធរចុះហាមឃាត់ពលរដ្ឋមិនឱ្យធ្វើសកម្មភាពដាំដុះលើដី ដែលពលរដ្ឋកំពុងទាមទារបណ្ណកម្មសិទ្ធិ កាលពីថ្ងៃទី២៨ ខែសីហាឆ្នាំ ២០២៣។ (ផ្តល់ឱ្យ)

អានបន្ត

តំណាង​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ម្នាក់​នៅ​ខេត្ដ​កោះកុង​រង​ហិង្សា​ខណៈ​ចុះ​ហាម​ឃាត់​គ្រឿង​ចក្រ​ឈូស​ឆាយ​ដីធ្លី

ពលរដ្ឋម្នាក់ដែលអះអាងថា ជាតំណាងឱ្យពលរដ្ឋចំនួន១៤គ្រួសារ នៅស្រុកស្រែអំបិល ខេត្ដកោះកុង បានរងអំពើហិង្សាលើរាងកាយពីសំណាក់ឈ្មួញរកស៊ីទិញលក់ដី ខណៈគាត់ទៅហាមឃាត់គ្រឿងចក្រមិនឱ្យឈូសឆាយដីធ្លី។

អានបន្ត

ជនជាតិ​ដើម​ភាគ​តិច​​នៅ​មណ្ឌល​គិរី​តវ៉ា​ក្រោយ​អាជ្ញាធរ​ហាម​មិន​ឱ្យ​អាស្រ័យ​ផល​លើ​ដី​ចម្ការ​វិល​ជុំ​

ជនជាតិដើមភាគតិចពូនងជាង២០០នាក់ នៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បាននាំគ្នាតវ៉ា ក្រោយពីអាជ្ញាធរហាមមិនឱ្យ ចូលទៅអាស្រ័យផលលើដីចម្ការវិលជុំ ដែលពួកគាត់ អះអាងថា បានអាស្រ័យផលបន្តពីដូតាជាង៥០ឆ្នាំទៅហើយ។

អានបន្ត

ពលរដ្ឋ​៧៩​គ្រួសារ​នៅ​កំពង់ធំ​ស្នើ​ក្រសួង​ដែន​ដី​កាត់​ដី​ជាង​៤០០ហិកតា​ពី​តំបន់​៣​ឱ្យ​ពួក​គាត់​អាស្រ័យ​ផល​

ប្រជាពលរដ្ឋ៧៩គ្រួសារនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានស្នើដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាត់ឆ្វៀលដីជាង៤០០ហិកតាពីតំបន់៣ ឱ្យពួកគាត់ ដោយអះអាងថាបានកាន់កាប់ និងអាស្រ័យផលជិត២០ឆ្នាំមកហើយ។

អានបន្ត

អ្នក​មាន​ជម្លោះ​ដីធ្លី​១២​នាក់​នៅ​កោះកុង​ស្នើ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​លើ​ពួកគេ​

អ្នកមានជម្លោះដីធ្លី១២នាក់នៅសហគមន៍ផ្សេងគ្នាក្នុងខេត្តកោះកុង បានស្នើដល់តុលាការខេត្តនេះ ទម្លាក់ចោលបទចោទលើពួកគេ ក្រោមហេតុផលថា ពួកគេមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ឡើយ។

អានបន្ត

តុលាការ​ខេត្ដ​កំពង់ឆ្នាំង​សាក​សួរ​មន្ត្រី​រដ្ឋបាល​ស្រុក​២​នាក់​និង​ពលរដ្ឋ​ពាក់ព័ន្ធ​ទន្ទ្រាន​យក​ដី​ព្រៃ​លិច​ទឹក​នៅ​បឹង​ទន្លេសាប

តុលាការខេត្ដកំពង់ឆ្នាំងសាកសួរមន្ត្រីរដ្ឋបាលស្រុកកំពង់លែង២នាក់ និងពលរដ្ឋម្នាក់ពាក់ព័ន្ធការទន្ទ្រានយកដីព្រៃលិចទឹក៩ហិកតានៅជាប់បឹងទន្លេសាបធ្វើកម្មសិទ្ធិផ្ទាល់ខ្លួនដោយខុសច្បាប់ ខណៈមន្ត្រីសង្គមស៊ីវិលគាំទ្រចំណាត់ការនេះ។

អានបន្ត
ទំព័រ 1 នៃ 9 1 2 9