ពលរដ្ឋ​នៅ​ស្រុក​ឱរ៉ាល់​ស្នើ​ឱ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​ដោះ​ស្រាយ​បញ្ហា​ទឹក​លិច​ស្រូវ​ដែល​កំពុង​ប្រមូល​ផល​

ពលរដ្ឋមួយចំនួន រស់នៅភូមិពាមល្វា និងភូមិត្រពាំងអង្គ្រង ស្ថិតក្នុងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានត្អូញត្អែរពីផលលំបាកក្នុងការប្រមូលផលស្រូវ ត្បិតស្រូវទុំពេញស្រែអស់ទៅហើយ ស្រាប់តែទឹកលិចអស់ ហើយបញ្ហានេះពួកគេស្នើឱ្យអាជ្ញាធរជួយអន្តរាគមន៍ដោះស្រាយដើម្បីបញ្ចៀសការខូចខាតផលស្រូវរបស់ខ្លួន។ អ្នកស្រី ផូ សូយ អាយុ ៥៧ឆ្នាំ ជាកសិកររស់នៅ ភូមិ ពាមល្វា ឃុំត្រពាំងជោ ស្រុកឱរ៉ាល់...

អានបន្ត

ជន​ជាតិ​ដើម​ទំពួន​ឃុំកាឡៃ​អះអាង​ថា​ពួកគេ​ទទួល​បាន​ព័ត៌មាន​ពេញ​លេញ​អំពី​សុខ​ភាព​មាតា​និង​ទារក​

ប្រជាពលរដ្ឋក្នុងឃុំកាឡៃ ស្រុកអូរជុំ ខេត្តរតនគិរី អះអាងថាពួកគេទទួលបានព័ត៌មានពេញលេញ​ស្តីពី​សេវា​គាំ​​​​ពារសុខ​ភាពមាតា និងទារកតាមរយៈការផ្សព្វផ្សាយ និងចុះអប់រំពីមណ្ឌលសុខភាព ព្រមទាំងអា​ជ្ញា​ធ​​រ​​មូ​​ល​​ដ្ឋាន។ អ្នកស្រី យឿន សាដឿន បាននិយាយថា មិនថាអាជ្ញាធរមូលដ្ឋាន និងមណ្ឌលសុខភាពទេ គឺតែងផ្តល់ការ​អ​ប់​រំជា​និ​ច្ចអំពីការថែទាំសុខភាពមាតា និងទារក ជាពិសេសទាក់ទងចំណេះដឹងអំពីអាហាររូបត្ថម្ភ ការប្រើ​ប្រា​​​​​ស់​​អំពើហិង្សា និងការយល់ដឹងពីយេនឌ័រ។ប្រភពបន្តថា បើនិយាយពីក្រុមគ្រូពេទ្យវិញ ពួកគេចុះផ្ទាល់​​ដ​ល់​​មូ​លដ្ឋាន...

អានបន្ត

សកម្មជន​បរិស្ថាន​​សាទរ​ចំពោះ​វិធានការ​ទប់ស្កាត់​ការ​ទន្រ្ទាន​​ដី​ព្រៃ​ធ្វើ​កម្មសិទ្ធិ​​ពី​សំណាក់​អាជ្ញាធរ​ខេត្ដ​កំពង់ស្ពឺ​

សកម្មជនបរិស្ថាននិងសង្គមស៊ីវិលសាទរចំពោះរដ្ឋបាលស្រុកឱរ៉ាល់ ដែលបានចេញសេចក្ដីជូនដំណឹងស្ដីពីការពង្រឹងវិធានការទប់ស្កាត់ការទន្រ្ទានកាន់កាប់ទិញលក់ និងការបញ្ជាក់លិខិតផ្សេងៗលើដីរបស់រដ្ឋ និងដីព្រៃរបស់រដ្ឋ។ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋបាលស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺ បានចេញសេចក្ដីជូនដំណឹងឱ្យប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រធានការិយាល័យឧទ្យានជាតិជួរភ្នំក្រវាញ នាយកផ្នែករដ្ឋបាលពព្រៃឈើឱរ៉ាល់ត្រូវដាក់បទបបញ្ជាដល់មន្រ្ដីក្រោមឱវាទឱ្យ​បានម៉ឺងម៉ាត់ជាទីបំផុត ក្នុងការទប់ស្កាត់ បង្រ្កាបការទន្រ្ទាន ឈូសឆាយដីរបស់រដ្ឋ និងដីព្រៃរដ្ឋ ដោយជនណាប្រព្រឹត្តផ្ទុយពីសេចក្តីជូនដំណឹងនឹងត្រូវចាត់វិធានការច្បាប់តែម្តង។ នៅក្នុងសេចក្ដីជូនដំណឹងដដែលនោះថាមេភូមិ មេឃុំគ្រប់រូប មិនត្រូវចុះហត្ថលេខាលើលិខិតទិញលក់ដីរដ្ឋ...

អានបន្ត

ក្រសួង​មហាផ្ទៃ​ប្រកាស​ចាត់​វិធានការ​បញ្ឈប់​ការ​ផ្សព្វផ្សាយ​ល្បែង​ស៊ី​សង​គ្រប់​ប្រភេទ​​

ក្រសួងមហាផ្ទៃ បានបញ្ជាទៅអាជ្ញាធរថ្នាក់ក្រោមជាតិទាំងអស់ត្រូវចាត់វិធានការច្បាប់ឱ្យបានម៉ឹងមាត់ដើម្បីបញ្ឈប់ការផ្សព្វផ្សាយល្បែងស៊ីសងគ្រប់ប្រភេទ ហើយប្រសិនបើរកឃើញថាបុគ្គលិកណាល្មើសបម្រាមនេះនឹងត្រូវអនុវត្តតាមច្បាប់តែម្តង។ បទបញ្ជានេះ ធ្វើឡើងតាមសារាចរណែនាំមួយ ដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ចុះកាលបរិច្ឆេទនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងសារាចរបានលើកឡើងថា នាពេលថ្មីៗនេះ បណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានផលិតរូបភាព វីដេអូ និងមាតិកា ព្រមទាំងផ្សព្វផ្សាយល្បែងស៊ីសងទាំងនេះ ដើម្បីអូសទាញប្រជាពលរដ្ឋឱ្យចូលលេងល្បែងស៊ីសងខុសច្បាប់ដោយផ្ទាល់...

អានបន្ត

ជន​ជាតិ​ដើម​ភាគ​តិច​ពូនង​នៅ​ឃុំ​សុខសាន្ត​អះអាង​ពី​ភាព​ខ្វះខាត​ព័ត៌មាន​ស្តីពី​ការ​ប្រើប្រាស់​បង្គន់​អនាម័យ​

ជាជនជាតិដើមភាគតិចពូនងរស់នៅឃុំសុខសាន្ត ខេត្តមណ្ឌលគិរី អះអាងថាពួកគេនៅមិនទាន់មាន​បង្គ​ន់​​អ​នា​​ម័យប្រើ​ប្រាស់ឱ្យបានគ្រប់ខ្នងផ្ទះ​នៅឡើយទេ ស្របពេលព័ត៌មានស្តីពីការ​ប្រើប្រាស់បង្គ​ន់អនាម័​យ​នេះ ក៏មិនទាន់ត្រូវបានគេផ្សព្វផ្សាយឱ្យបាន​ទូលំទូលាយដែរ សម្រាប់​សហគមន៍ជនជាតិ​ដើមភា​គតិច​​​​។ អ្នកស្រី ឈិន ចៅ អាយុ ២២ ឆ្នាំជាជនជាតិភាគតិចពូនងរស់នៅក្នុងភូមិក្លឹប លើកឡើងកាលពីថ្ងៃទី១៩ ខែតុលា ថាខ្លួនគ្មានបង្គន់អនាម័យប្រើទេ។ ជាងនេះទៀត អាជ្ញាធរមូលដ្ឋាន ក៏មិនបានផ្តល់ដំណឹង ឬចុះ​អ​​ប់​រំ​ឱ្យពលរដ្ឋ ចេះប្រើប្រាស់បង្គន់អនាម័យដែរ។...

អានបន្ត

ពលរដ្ឋ​នៅ​ក្រុង​បាវិត​​ត្អូញត្អែរ​ពី​ការ​ដក​ប្លង់​កម្មសិទ្ធិ​ដីស្រែ​និង​ដី​លំនៅឋាន​ត្រូវ​ចំណាយ​លុយ​ច្រើន​​

ពលរដ្ឋរស់នៅភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្ដស្វាយរៀងត្អូញត្អែរថាការដកប្លង់សិទ្ធិដីស្រែ និងដីលំនៅឋានពីមន្រ្ដីសូរិយោដីដែលបានចុះចែកនៅតាមផ្ទះមេភូមិត្រូវចំណាយលុយអស់ច្រើន ធ្វើឱ្យពលរដ្ឋមួយចំនួនត្រូវទៅខ្ចីលុយគេបន្ថែមដើម្បីទៅដកយកប្លង់មករក្សាទុក ។ លោក អ៊ួយ តួ រស់នៅភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្ដស្វាយរៀងបានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាននៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា លោកមិនទាន់បានទៅដកប្លង់ដីស្រែ និងប្លង់ដីលំនៅឋានទេដោយសារមិនមានលុយគ្រប់គ្រាន់។ លោកថា រាល់​ថ្ងៃក្នុងគ្រួសារកំពុងជួបបញ្ហាដូចជាបង់លុយសងធនាគារ...

អានបន្ត

កសិករ​មួយ​ចំនួន​នៅ​ខេត្ត​បន្ទាយមានជ័យ​ត្អូញត្អែរ​ពី​បញ្ហា​ស្រូវ​ងាប់​ដោយ​សារ​គ្រោះ​រាំង​ស្ងួត​

ប្រជាកសិករនៅសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ​បានលើកឡើងពីបញ្ហាប្រឈមមួយចំនួនដូចជាត្រូវខាតបង់ថវិកា ជំពាក់បំណុលគេ ខាតពេលវេលាជាដើម ត្បិតស្រូវរបស់ពួកគាត់ងាប់ជាបន្តបន្ទាប់ ដោយសារគ្រោះរាំងស្ងួត។ កសិករនៅសង្កាត់ម្កាក់មួយរូប អ្នកស្រី ឈុំ ថង បានប្រាប់មកពលរដ្ឋអ្នកសារព័ត៌មានថា អ្នកស្រីធ្វើស្រែចំនួន២ហិកតា​ ក្នុងនោះខូចអស់ចំនួន១ហិកតាហើយដោយសារតែមិនមានទឹកស្រោចស្រពគ្រប់គ្រាន់។ ដីស្រែចំនួន២ហិកតានេះអ្នកស្រីចំណាយដើមទុនអស់ប្រហែល១លាន៣សែនរៀល​ ដោយដើមទុននេះអ្នកស្រីមានខ្លួនឯងត្រឹមតែពាក់កណ្ដាល និងពាក់កណ្ដាលទៀតត្រូវខ្ចីគេខ្លះ ដោយរង់ចាំដល់ពេលប្រមូលផលរួចទើបសងគេវិញ។ អ្នកស្រីបន្តថា...

អានបន្ត

រាជ​រដ្ឋាភិបាល​បង្កើត​​មូល​និធិ​​កសាង​​ហេដ្ឋារចនា​សម្ព័ន្ធ​​តាម​​បណ្ដោយ​​ព្រំដែន​ដើម្បី​បូរណភាព​ទឹក​ដី​

រាជរដ្ឋាភិបាលបានប្រកាស​ពីការបង្កើត​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​បណ្ដោយ​ព្រំដែន ដោយអះអាងថា ដើម្បី​ការពារ​បូរណ​ភាព​ទឹកដី​របស់​កម្ពុជា​ និងជាការបង្ហាញពីស្មារតីសាមគ្គី​ជាតិពិតប្រាកដ ខណៈសង្គមស៊ីវិលបង្ហាញការគាំទ្រ​។ ក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ​​នាយករដ្ឋ​មន្ត្រីលើកឡើងថា មូលនិធិ​នេះ មាន​គោលដៅ​កៀរគរ​ថវិកា និង​ផ្ដល់ឱកាស​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស បាន​ចូលរួម​ជាមួយ​រដ្ឋាភិបាល ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​បណ្ដោយ​ព្រំដែន។ បន្ថែមពីនេះ ជាបង្ហាញនូវការ​យកចិត្តទុកដាក់ ​លើ​ការកសាង​ផ្លូវ​នៅតាម​ព្រំដែន​របស់ពលរដ្ឋ និងរាជរដ្ឋាភិបាល។  ​លោក ហ៊ុន...

អានបន្ត

អ្នកភូមិ​ស្នើ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​ជួល​ជុល​ផ្លូវ​១​ខ្សែ​ឡើង​វិញ​ក្រោយ​រង​ការ​ខូច​ខាត​ពិបាក​ធ្វើ​ដំណើរ​

ប្រជាពលរដ្ឋនៅសង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ស្នើដល់អាជ្ញាធរជួសជុលផ្លូវ១ខ្សែឡើងវិញ ដែលតភ្ជាប់ពីភូមិកោះពងសត្វ ទៅក្រុងសិរីសោភ័ណ ក្រោយផ្លូវនោះរងការខូចខាតពិបាកធ្វើដំណើរឆ្លើងកាត់។ កញ្ញា សុខ ឃីម ពលរដ្ឋនៅភូមិអង្គារបុស្ស សង្កាត់កោះពងសត្វ ប្រាប់មកពលរដ្ឋសារព័ត៌មានថា ផ្លូវមួយខ្សែនេះ គឺតភ្ជាប់ពីភូមិកោះពងសត្វ ទៅក្រុងសិរីសោភ័ណ បានរងការខូចខាត និងពិបាកធ្វើដំណើរជាខ្លាំង។ កញ្ញា សុខ...

អានបន្ត

ពលរដ្ឋ​នៅ​ឃុំ​មួយ​ក្នុង​​ខេត្ត​រតនគិរី​ស្នើ​ដល់​អាជ្ញាធរ​ធ្វើ​ផ្លូវ​ក្នុង​សហគមន៍​ឡើង​វិញ​ក្រោយ​ខូច​ជាង​១០​ឆ្នាំ​

ប្រជាពលរដ្ឋនៅឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនៈគិរី ស្នើដល់អាជ្ញាធរឱ្យជួយជួសជុលផ្លូវលំមួយខ្សែរក្នុងសហគមន៍ឡើងវិញ ក្រោយរងការខូចខាតជាង១០ឆ្នាំដោយគ្មានការសាងសង់  និងកំពុងពិបាកធ្វើដំណើរឆ្លងកាត់ជាខ្លាំង។

អានបន្ត
ទំព័រ 1 នៃ 4 1 2 4