បទយកការណ៍៖ យុវជនជនជាតិដើមភាគតិចចារ៉ាយ ប្រើប្រាស់តន្ត្រី​ដើម្បីអភិរក្ស​ភាសា និង​វប្បធម៌​របស់​ខ្លួន

នៅក្នុងសហគមន៍មួយ នៅភូមិភាគឦសាននៃប្រទេសកម្ពុជា​ ក្រុម​សិល្បៈក​រ​វ័យ​ក្មេង​ចារ៉ាយ កំពុង​តែ​ប្រើប្រាស់​សំឡេង​​របស់​ពួក​គេ​តាម​រយៈ​តន្ត្រី ដើម្បី​អភិរក្ស​វប្បធម៌ ប្រពៃណី ភាសា​របស់​ខ្លួន។ ពួក​គេ​និយាយ​ថាទំនុក​ច្រៀង ដែល​សរ​សេរ​ជាភា​សារបស់​ខ្លួន​នេះ គឺ​ចង់​បង្ហាញ​អំ​ពី​អត្ត​សញ្ញាណ​របស់​ពួក​គេ។

អានបន្ត

បទយកការណ៍៖ យុវជន​​​​​​មួយ​​​​ចំនួន​​​​នៅ​​​​តំបន់​​​​ព្រៃ​ការ​ពារ​ចំនួន​២ ​​​​​​ស្នើឱ្យ​ចាត់​វិធាន​ការ​លើ​បទ​ល្មើស​ព្រៃ​ឈើ​​​ឱ្យ​មាន​ប្រសិទ្ធ​ភាព

សំឡេង​នៃ​​ការ​ជជែក​វែក​ញែក​អំពី​​​​បញ្ហា​​​ព្រៃ​ឈើ ការ​ប្រឈម​នានាក្នុងកា​រអភិរក្ស​ និងការ​ពារ​ព្រៃឈើ​នៅតំបន់​ការ​ពារ​​​ ក្នុង​​​​ចំណោម​​​ក្រុម​​យុវជន​​​​​​ជន​ជាតិ​ដើម​ភាគតិច​​ ​អង្គការ​សង្គម​​ស៊ីវិល មន្ត្រី​រដ្ឋាភិបាល ​និង​​​​ព្រះ​សង្ឃជាដើម ត្រូវ​បាន​បន្លឺ​នៅ​ក្នុង​​វេទិកា​នៃការ​ប្រារព្ធ​ទិវា​ព្រៃ​ឈើ​អន្តរ​ជាតិ ឆ្នាំ​២០២៥ កាលពីអំឡុង​សប្តាហ៍មុន។ តំបន់ការពារធំៗចំនួន២ ដែលសហគមន៍​ជនជាតិ​ដើម​ភាគតិច​បាន​លើកឡើង​នោះ គឺតំបន់​ព្រៃ​ឡង់​ និង​​ព្រៃ​ព្រះ​រការ ដែលមាន​វិសាលភាព​គ្រប​ដណ្តប់លើ​​ខេត្តចំនួន​៤ ក្នុងប្រទេស​កម្ពុជា នោះ​​​គឺខេត្តស្ទឹង​​​ត្រែង ព្រះ​វិហារ កំពង់ធំ​ និង​ខេត្តក្រចេះ​។...

អានបន្ត

លោក​រ៉ុង ឈុន៖ ទោះ​ជាប់ពន្ធនាគារ​ម្តងជាពីរដង និងកំពុងស្ថិត​ក្រោមនិតិវិធីតុលាការ ក៏មិនរាថយ​នឹងការ​ងារ​សង្គម

ទីប្រឹក្សាសមាគមគ្រូបង្រៀនឯករាជ្យ និងជាទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន បានប្រលូកក្នុងការ​ងារ​សង្គម​ប្រមាណជា ២៥ឆ្នាំមកហើយ។ កត្តាដែលបានជំរុញឱ្យលោកចូលរួមកិច្ចការសង្គម គឺដោយសារលោក​សង្កេតឃើញមានបញ្ហាលក្ខខណ្ឌការងារមិនល្អ នៅប្រទេសកម្ពុជា កាលពីជាង២០ឆ្នាំមុន តួយ៉ាងដូចជាបញ្ហាប្រាក់ឈ្នួលកម្មករកម្មារិនីរោងចក្រ និងប្រាក់បៀវត្សន៍គ្រូ​បង្រៀន​​​ទាបជាដើម ដែលធ្វើឱ្យពួកគេមានបញ្ហាជីវភាព។ ក្នុងរយៈពេលជាង២០ឆ្នាំ​ក្នុងការងារសង្គម លោក រ៉ុង ឈុន ដែល​បច្ចុប្បន្នមានតួនាទី​ជាសមាជិកក្រុមប្រឹក្សាឃ្លាំមើល​កម្ពុជា​ផង​នោះ ធ្លាប់​ជាប់​ពន្ធនាគារ​ចំនួន...

អានបន្ត

បទ​យក​ការណ៍​៖​ ​ពលរដ្ឋ​១៤​គ្រួសារ​នៅ​ស្រុក​កណ្តាលស្ទឹង​ពិបាក​ចេញចូល​លំនៅ​ឋាន​ ​ក្រោយ​ក្រុម​ហ៊ុន​ព្រលាន​យន្តហោះ​ធ្វើ​របង​ព័ទ្ធ​ផ្ទះ​ពួកគាត់​

ស្រ្ដីវ័យចំណាស់ម្នាក់បានរៀបរាប់ថា៖«គេព័ទ្ធរបងតាំងពីមានជម្លោះលើកមុនបានប៉ុន្មានថ្ងៃខាងព្រលានគេមកព័ទ្ធយកហ្មង។ ផ្ទះពួកខ្ញុំ១៤គ្រួសារគឺត្រូវដើរឆ្លងទឹកចូលផ្ទះ ពេលទឹកឡើងមានតែប្រើទូកឆ្លងចូលផ្ទះ។ ខ្ញុំដេកអត់លក់ទេលោកគ្រូអើយ មិនដឹងថាគេឱ្យយើងទៅនៅណាទេ។ លើកមុនគេមកប្រាប់ថាគេនឹងដោះស្រាយមុនបោះឆ្នោត តែឥឡូវអត់ឃើញមកសួរនាំទេ»។

អានបន្ត

បទយកការណ៍៖ ការ​ប្រកប​មុខ​របរ​របស់​អាជីករ​នៅ​មុខ​វាំង​ក្រោយ​ពី​ជម្ងឺ​កូវីដ​ធូរ​ស្រាល

ទីតាំង​មុខ​ព្រះបរមរាជវាំង​ក្រោយ​ពី​ជម្ងឺឆ្លង កូវីដ១៩ បាន​ធូរស្បើយ  គេសង្កេត​ឃើញ​មាន​បងប្អូន​ប្រជាពលរដ្ឋ​បាន​នាំគ្នា​មក​ដើរ​កម្សាន្ត  មើល​ព្រាប  ថតរូបលេង  ជាលក្ខណ:គ្រួសារ មិត្តភក្តិ អ្នកខ្លះ​បាន​ជាវ​ផ្កា​ភ្ញី ធូប ទៀន យក​មក​បន់​ស្រន់សុំ​សេចក្តីសុខ​ចម្រើន​ជាដើម។

អានបន្ត

បទយកការណ៍៖ ឆាកជីវិត និងវីរភាពរបស់ស្ដ្រីដឹកនាំសហគមន៍ម្នាក់នៅកំពង់ធំ

មានស្ដ្រីនៅកម្ពុជាមិនច្រើនទេ ដែលមានពេលវេលា និងការប្ដេជ្ញាចូលរួមប្រឡូកក្នុងការងារសង្គម និងនយោបាយ។ មែនទែនទៅ ស្ដ្រីបានឆ្លងកាត់ឧបសគ្គជាច្រើន បើប្រៀបជាមួយនឹងបុរស រាប់ចាប់តាំងពីលទ្ធភាពទទួលបានការសិក្សា ការនៅផ្ទះមើលថែកូន ការចូលរួមទទួលចំណេះដឹងក្នុងសង្គម និងបញ្ហាផ្សេងទៀត ដែលធ្វើឱ្យពួកគាត់បាត់បង់ឪកាសសម្រាប់ខ្លួនឯង។

អានបន្ត

បទ​យកការណ៍​៖ ពលរដ្ឋ​នៅ​ភូមិ​មួយ​ក្នុង​ស្រុក​អូររាំងឪ​ ដាំ​បន្លែ​គ្មាន​ជាតិគីមី​ដើម្បី​លើកកម្ពស់​សុខុមា​លភាព​អ្នក​បរិភោគ​

បច្ចុប្បន្ន​ ពលរដ្ឋ​កម្ពុជា​មួយចំនួន​ចាប់ផ្តើម​គិតគូរ​អំពី​សុខភាព​ដោយ​បរិភោគ​បន្លែ​ ត្រី​ សាច់​ តែង​គិតដល់​ផលិតផល​ដែល​គ្មាន​សារធាតុគីមី ​ឬមាន​ជាតិគីមី​ មុននឹង​ទិញ​យក​មក​បរិភោគ​ ពិសេស​ពលរដ្ឋ​នៅ​តាម​ទីក្រុង​ និង​ទីប្រជុំជន​។ ដោយ​ក្ដី​បារម្ភ​ពី​សុខភាព​ទាំង​អ្នក​ដាំ​ និង​អ្នក​បរិភោគ​នេះ​ ទើបបាន​កសិករ​នៅ​ភូមិ​អូរ​ឡោក​ នាំគ្នា​ដាំ​បន្លែបង្ការ​ ដោយ​មិន​ប្រើប្រាស់​ថ្នាំ​គីមី​ឡើយ​។ កំពុង​មមាញឹក​ស្រោចស្រព​ដំណាំ​បន្លែបង្ការ​ និង​ដើរមើល​ថែទាំ​បន្លែ​ក្រែង​លោ​មាន​សត្វ​ល្អិ​តចង្រៃ​ចូល​មក​ស៊ី​ដំណាំ​របស់​គាត់​នោះ​ អ្នកស្រី​ ភេត​ ហ៊ន់​ឡេង​ ជា​ពលរដ្ឋ​រស់នៅ​ភូមិ​អូរ​ឡោក​...

អានបន្ត