ពលរដ្ឋ​នៅ​ឃុំ​មួយ​ក្នុង​ខេត្តកំពង់ស្ពឺ​ត្អូញត្អែរ​បញ្ហា​ដី​ហុយ​ដែល​បង្ក​ឡើង​ដោយ​ក្រុមហ៊ុន​ឡាន​ដឹក​ខ្សាច់

ប្រជាពលរដ្ឋនៅឃុំមួយក្នុងឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្អូញត្អែរពីបញ្ហាដីហុយដែលបង្កឡើងដោយក្រុមហ៊ុនឡានដឹកដី ដឹកខ្សាច់ បណ្តាលឱ្យប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់ ខណៈអាជ្ញាធរមិនទាន់មានការដោះស្រាយនៅឡើយ។

អានបន្ត

សត្វព្រៃ និងផលត្រីនៅព្រៃសង្ឃរុក្ខាវ័នប្រឈមបាត់ឆាប់រហ័យ ខណៈអន្ទាក់ និងការនេសាទខុសច្បាប់បន្តកើតមាន

អ្នកការពារព្រៃឈើ និងសត្វព្រៃនៅសហគមន៍សង្ឃរុក្ខាវ័ន ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានលើកឡើងថា សត្វព្រៃ និងផលត្រីនៅតំបន់ការពារមួយនេះប្រឈមបាត់បង់ឆាប់រហ័ស ខណៈការដាក់អន្ទាក់ចាប់សត្វព្រៃ និងការនេសាទខុសច្បាប់បន្តកើតមាន។

អានបន្ត

សកម្មជន​ការពារ​ព្រៃឈើ​ថា​ការ​ដុត​បំផ្លាញ​ស្នាក់ការ​របស់​សហគមន៍​ជា​ការ​គំរាមកំហែង​

ប្រជាសហគមន៍ការពារព្រៃឈើក្បាលខ្លា នៅស្រុកសណ្តាន់ ខេត្តកំពង់ធំ បានចាត់ទុកការដុតបំផ្លាញស្នាក់ការរបស់សហគមន៍គឺជាការគំរាមកំហែងបំភិតបំភ័យដល់សមាជិករបស់សហគមន៍ដែលសកម្មរឿងការពារព្រៃឈើ។

អានបន្ត

ពលរដ្ឋ​រស់​នៅ​​សង្កាត់​បឹង​ទំពន់​២​រាជធានី​ភ្នំពេញ​​ត្អូញត្អែរ​ពី​​បញ្ហា​ទឹក​ជន់​លិច​ពេល​មាន​ភ្លៀង​ធ្លាក់​ម្តងៗ​

ប្រជាពលរដ្ឋរស់នៅសង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានបង្ហាញពីទុក្ខលំបាកនៃផលប៉ះពាល់ជុំវិញបញ្ហាលិចទឹកនៅពេលមានភ្លៀងធ្លាក់ម្តងៗ ដោយពួកគេស្នើឱ្យអាជ្ញាធរជួយចាត់វិធានការ​ដោះស្រាយបញ្ហានេះជាប្រព័ន្ធ ដើម្បីធានាថា ពេលមានភ្លៀងធ្លាក់មកនឹងមិនមានការជន់លិចបន្តទៀត។

អានបន្ត

ក្រុមយុជនខកចិត្តចំពោះក្រសួងបរិស្ថានដែលថា ការរកឃើញបទល្មើសព្រៃឈើរបស់ពួកគេគឺជារឿងមិនពិត

ក្រុមយុវជនបានបង្ហាញការខកចិត្តចំពោះក្រសួងបរិស្ថាន ដែលថា ការរកឃើញបទល្មើសព្រៃឈើរបស់ពួកគេ​ គឺជារឿងប្រតិដ្ឋ ដើម្បីបម្រើផលប្រយោជន៍ឱ្យក្រុមប្រឆាំង។

អានបន្ត

អ្នកការពារព្រៃសង្ឃរុក្ខាវ័នបារម្ភពីផលប៉ះពាល់ត្រី និងសត្វព្រៃ ខណៈទំនប់ទឹកក្នុងតំបន់នេះប្រឈមរីងស្ងួត

អ្នកការពារព្រៃឈើ និងសត្វព្រៃនៅសហគមន៍សង្ឃរុក្ខាវ័ន ស្ថិតស្ថិតក្នុងឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានរម្ភពីផលប៉ះពាល់ត្រី និងសត្វព្រៃ ខណៈទំនប់ទឹកនៅសហគមន៍នេះកំពុងប្រឈមរីងស្ងួតដោយសារការប្រែប្រួសអាកាសធាតុ និងការបង្ហូរទឹកចេញស្រោចស្រពទៅលើដំណាំពីសំណាក់អាជ្ញាធរ។

អានបន្ត

អ្នក​ភូមិ​នៅ​កំពង់ស្ពឺ​​បារម្ភ​ពី​ការ​បាត់បង់​ព្រៃ​សហគមន៍​ក្រោយ​ក្រុមហ៊ុន​ឯកជន​មួយ​មាន​គម្រោង​ចិញ្ចឹម​គោ​ក្នុង​តំបន់​នោះ​

ប្រជាពលរដ្ឋ​ និងសកម្មជនព្រៃឈើបារម្ភពី​ផលប៉ះពាល់ធនធានធម្មជាតិ និងសហគមន៍ព្រៃឈើមួយកន្លែងស្ថិតក្នុង​ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្រោយទទួលព័ត៌មានថា ក្រុមហ៊ុនឯកជនមួយមានគម្រោងវិនិយោគចិញ្ចឹមគោក្នុងតំបន់ព្រៃឈើដែលពួកគេបាន​ការពារជាច្រើនឆ្នាំមកហើយ។

អានបន្ត

ប្រជាពលរដ្ឋ​នៅ​ខេត្តកំពង់ធំ​សង្ឃឹម​ថា​ក្រោយ​បោះឆ្នោត​ជាតិ​សហគមន៍​ព្រៃឈើ​អូរតាក្រេះ​នឹង​លែង​មានការ​កាប់​បំផ្លាញ​

តំណាងសហគមន៍ព្រៃឈើអូរតាក្រេះស្ថិតនៅស្រុកសន្ទុក ខេត្តកំពង់ធំ បានបង្ហាញជំនឿថា ក្រោយការបោះឆ្នោតជាតិនាខែកក្កដា ឆ្នាំ២០២៣ទៅ បទល្មើសផ្សេងៗក្នុងព្រៃសហគមន៍មួយនេះនឹងលែងមាន ដោយសង្ឃឹមថានឹងការចូលរួម​សហការល្អពីអាជ្ញាធរគ្រប់ជាន់ថ្នាក់ ព្រមទាំងបក្សនយោបាយដែលឈ្នះការបោះឆ្នោតផងដែរ។

អានបន្ត

សកម្មជន​បរិស្ថាន​ស្នើ​រដ្ឋាភិបាល​បញ្ឈប់​ការ​កាត់​ដី​ឧទ្យាន​ជាតិ​និង​ដក​សិទ្ធិ​ពី​ក្រុមហ៊ុន​ឯកជន​ឱ្យ​រដ្ឋ​គ្រប់គ្រង​វិញ​

ក្រុមសកម្មជនបរិស្ថាន និងអង្គការសង្គមស៊ីវិល បានស្នើដល់រដ្ឋាភិបាលឱ្យបញ្ឈប់ការកាត់ដីនៅតំបន់ឧទ្យានជាតិក្នុងប្រទេសកម្ពុជាទៅឱ្យឯកជន និងទាមទារដកសិទ្ធិគ្រប់គ្រងពីក្រុមហ៊ុនឯកជនទាំងនោះឱ្យទៅរដ្ឋគ្រប់គ្រងឡើងវិញ។

អានបន្ត

អ្នកចុះល្បាតថា បទល្មើសព្រៃឈើនៅតំបន់ឱរ៉ាល់បានកើនឡើងដោយគ្មានការទប់ស្កាត់ពីអាជ្ញាធរ

ក្រុមអ្នកល្បាតព្រៃ បានអះអាងថា បទល្មើសព្រៃឈើនៅតំបន់ឱរ៉ាល់បានបន្តកើនឡើង ដោយសារគ្មានការចុះអន្តរាគមន៍បង្ក្រាប និងទប់ស្កាត់ពីអាជ្ញាធរពាក់ព័ន្ធ។

អានបន្ត
ទំព័រ 6 នៃ 9 1 5 6 7 9