តុលាការ​កំពូល​នឹង​ប្រកាស​សាល​ដីកា​​សំណុំ​រឿង​សុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​​មាតា​ធម្មជាតិ​នៅ​ចុង​ខែ​មេសា​ ​

តុលាការកំពូល នឹងប្រកាសសាលដីកាលើសំណើសុំនៅក្រៅឃុំរបស់សកម្មជនចលនាមាតាធម្មជាតិនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ ខណៈសង្គមស៊ីវិលសង្ឃឹមថា​តុលាការនឹងពិចារណាដោះលែងពួកគេទាំងនោះឱ្យមានសេរីភាពវិញ។ ទំព័រហ្វេសប៊ុក ​មាតាធម្មជាតិបានឱ្យដឹងនៅថ្ងៃពុធនេះថា តុលាការកំពូលបានបើកសវនាការទៅលើសំណើសុំនៅក្រៅឃុំរបស់សកម្មជនយុវជនមាតាធម្មជាតិទាំង៥នាក់ ដោយសម្រេចថា បណ្តឹងសុំនៅក្រៅឃុំរបស់ពួកគេនឹងត្រូវប្រកាសនៅថ្ងៃទី៣០ ខែមេសានេះ។ ទំព័រហ្វេសប៊ុកមាតាធម្មជាតិកម្ពុជាបានសរសេរថា៖ «ដូច្នេះ សូមពុកម៉ែបងប្អូន ជនរួមជាតិ និងអន្តរជាតិទាំងអស់គ្នា ចូលរួមទាមទារឲ្យតុលាការដោះលែងអ្នកទាំងប្រាំរូបដោយឥតលក្ខខណ្ឌ និងរួចផុតពីការឃុំឃាំងយ៉ាងអយុត្តិធម៌នេះ។សំឡេងរបស់អ្នកពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន។...

អានបន្ត

រដ្ឋាភិបាល​កាត់​ផ្ទៃ​ដី​តំបន់​ព្រៃឡង់​ជិត​១០០​ហិកតា​ឱ្យ​ក្រុម​ហ៊ុន​ឯកជន​បង្កើត​រោង​ចក្រ​ផលិត​ស៊ីម៉ងត៍​

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកាត់ផ្ទៃដីទំហំជិត១០០ហិកតា នៅតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ ទៅឱ្យក្រុមហ៊ុនឯកជនដើម្បីបង្កើតជារោងចក្រផលិតស៊ីម៉ងត៍។ ក្នុងអនុក្រឹត្យមួយដែលចេញកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥  ដែលទើបផ្សព្វផ្សាយនៅខែមេសានេះ បានឱ្យដឹងថា ផ្ទៃដីជំហំ៩៩ ហិកតាស្ថិតនៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ នៅភូមិសាស្ត្រឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ ត្រូវបានរាជរដ្ឋាភិបាលសម្រេចធ្វើជាអនុប្បយោគពីទ្រព្យសម្បត្តិសាធារៈរបស់រដ្ឋ មកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ហើយបានផ្តល់ដីនោះក្រោមលក្ខខណ្ឌជួលមិនឱ្យលើសពី៥០ឆ្នាំ​ទៅឱ្យក្រុមហ៊ុន ខេភីស៊ីមេន...

អានបន្ត

សហគមន៍​ព្រៃ​ឈើ​មួយ​នៅ​ខេត្ត​កំពង់ធំ​ប្រឈម​បាត់​បង់​ទាំង​ស្រុង​ក្រោយ​អាជ្ញាធរ​ដក​ទៅ​ធ្វើ​សួន​កសិ-​ឧស្សាហកម្ម​

សហគមន៍ព្រៃឈើមួយកន្លែងស្ថិតនៅឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កំពុងប្រឈមបាត់បង់ទាំងស្រុង ក្រោយពីរដ្ឋាភិបាលប្រកាសដកដីនៅតំបន់សហគន៍នេះទៅអភិវឌ្ឍន៍ធ្វើជាសួនកសិ-ឧស្សាហកម្ម។ កាលពីថ្ងៃទី២៨ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ទីស្តីការគណៈរដ្ឋមន្ត្រីបានចេញលិខិតមួយជូនទៅអភិបាលខេត្តកំពង់ធំ និងក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីស្នើសុំគោលការណ៍ចុះបញ្ជីដីឯកជនរបស់រដ្ឋទំហំ៥៩៦ហិកតា ស្ថិតនៅភូមិត្រពាំងថ្ម ឃុំត្រពាំងឬស្ស ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ក្នុងលិខិតដដែលនេះ បានបញ្ជាដល់អាជ្ញាធរពាក់ព័ន្ធឱ្យចុះបញ្ជីដីសហគមន៍ព្រៃឈើមួយកន្លែងដែលទំហំ៥៩៦ហិកតានោះមកជាទ្រព្យសម្បត្តិរបស់រដ្ឋ គឺដើម្បីបង្កើតជាសួនកសិ-ឧស្សាហកម្ម។...

អានបន្ត

អាជ្ញាធរ​និង​សហគមន៍​ឱ្យ​កសិករ​ឈប់​ប្រើ​ប្រាស់​ថ្នាំ​គីមី​ដើម្បី​សុខភាព​និង​បរិស្ថាន​

អាជ្ញាធរ និងតំណាងសហគមន៍ស្នើដល់ប្រជាកសិករឱ្យបញ្ឈប់ការប្រើប្រាស់ថ្នាំគីមី និងរក្សាគ្រប់ពូជបុរាណ ដើម្បីធានាពីសុវត្តិភាពចំណីអាហារ និងកុំឱ្យប៉ះពាល់ដល់បរិស្ថាន។ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ ប្រជាសិករប្រមាណ៥០០នាក់មកពីសហគមន៍ចំនួន៩នៃខេត្តកំពង់ឆ្នាំ ប៉ៃលិន បាត់ដំបង កោះកុង តាកែវ សៀមរាប និងពោធិ៍សាត់ បានជួបធ្វើបុណ្យគ្រប់ពូជនៅភូមិអូរបង   ឃុំកំពងពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដើម្បីផ្សព្វផ្សាយគ្រប់ពូជបុរាណរបស់ខ្មែរ...

អានបន្ត

សហគមន៍​ព្រៃ​មេត្តា​ធម្មជាតិ​​ខេត្ត​កំពង់​ស្ពឺ​​ស្នើ​បញ្ឈប់​ការ​កាប់​ព្រៃ​ក្នុង​ដី​សមូហភាព ខណៈ​​ការ​ឈូស​ឆាយ​កើតឡើង​​ជា​​ថ្មី

ប្រជា​សហគមន៍​ឧត្ដម​ស្រែពស់ ឬ​ហៅ​ថា​ព្រៃ​មេត្តា​ធម្ម​ជាតិ ក្នុង​ស្រុក​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានស្នើ​ដល់​អាជ្ញាធរ​​ពាក់​ព័ន្ធ​បញ្ឈប់​​ការ​កាប់​ព្រៃ​ក្នុង​​ដី​សមូហភាព​ ដែល​ជា​ទីគោរព​សក្ការៈ​បូជា​របស់​ពលរដ្ឋ ខណៈពលរដ្ឋ​ថាមាន​ការ​ឈូស​ឆាយ​ជា​ថ្មី​នៅ​ព្រៃ​មេត្តា​ធម្មជាតិ​ កាលពីចុង​សប្តាហ៍​​មុននេះ។

អានបន្ត

បទយកការណ៍៖ យុវជន​​​​​​មួយ​​​​ចំនួន​​​​នៅ​​​​តំបន់​​​​ព្រៃ​ការ​ពារ​ចំនួន​២ ​​​​​​ស្នើឱ្យ​ចាត់​វិធាន​ការ​លើ​បទ​ល្មើស​ព្រៃ​ឈើ​​​ឱ្យ​មាន​ប្រសិទ្ធ​ភាព

សំឡេង​នៃ​​ការ​ជជែក​វែក​ញែក​អំពី​​​​បញ្ហា​​​ព្រៃ​ឈើ ការ​ប្រឈម​នានាក្នុងកា​រអភិរក្ស​ និងការ​ពារ​ព្រៃឈើ​នៅតំបន់​ការ​ពារ​​​ ក្នុង​​​​ចំណោម​​​ក្រុម​​យុវជន​​​​​​ជន​ជាតិ​ដើម​ភាគតិច​​ ​អង្គការ​សង្គម​​ស៊ីវិល មន្ត្រី​រដ្ឋាភិបាល ​និង​​​​ព្រះ​សង្ឃជាដើម ត្រូវ​បាន​បន្លឺ​នៅ​ក្នុង​​វេទិកា​នៃការ​ប្រារព្ធ​ទិវា​ព្រៃ​ឈើ​អន្តរ​ជាតិ ឆ្នាំ​២០២៥ កាលពីអំឡុង​សប្តាហ៍មុន។ តំបន់ការពារធំៗចំនួន២ ដែលសហគមន៍​ជនជាតិ​ដើម​ភាគតិច​បាន​លើកឡើង​នោះ គឺតំបន់​ព្រៃ​ឡង់​ និង​​ព្រៃ​ព្រះ​រការ ដែលមាន​វិសាលភាព​គ្រប​ដណ្តប់លើ​​ខេត្តចំនួន​៤ ក្នុងប្រទេស​កម្ពុជា នោះ​​​គឺខេត្តស្ទឹង​​​ត្រែង ព្រះ​វិហារ កំពង់ធំ​ និង​ខេត្តក្រចេះ​។...

អានបន្ត

កម្ពុជា​រក​ឃើញ​ប្រភេទ​ខ្យង​គោក​ជា​កំណត់​ត្រា​ថ្មី​សម្រាប់​ពិភព​លោក​

កម្ពុជាបានប្រកាសពីការរកឃើញកំណត់ត្រាថ្មីសម្រាប់ពិភពលោកនៃប្រភេទខ្យងគោកម្យ៉ាង ដោយក្រុមអ្នកស្រាវជ្រាវដែលជាប្រភេទខ្យងគោកថ្មីសម្រាប់វិទ្យាសាស្រ្ត និងបានដាក់ឈ្មោះថា ខ្យងឧទយាទិត្យ(Clostophis udayaditinus) ត្រូវបានរកឃើញនៅភ្នំបាណន់ ក្នុងខេត្តបាត់ដំបង។ ទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី២៥ ខែមីនាថា ខ្យងនេះត្រូវបានគេដាក់ឈ្មោះឱ្យថា «ខ្យងឧទយាទិត្យ» គឺដើម្បីឧទ្ទិសដល់ព្រះបាទឧទយាទិត្យវរ្ម័នទី២ (១០៥០ -១០៦៦) ដែលជាព្រះរាជាខ្មែរ ដំបូងគេ ដែលបានកសាងប្រាសាទភ្នំបាណន់ នៅលើកំពូលភ្នំបាណន់នៃខេត្តបាត់ដំបង ក្នុងប្រទេសកម្ពុជា។ ក្រសួងបន្តទៀតថា...

អានបន្ត

សកម្មជន​បរិស្ថាន​ថា​មាន​តែ​ការ​ចាត់​វិធានការ​ច្បាប់​ដោយ​គ្មាន​ការ​លើក​លែង​ទេ​ ទើប​អាច​ដោះស្រាយ​បញ្ហា​បំពុល​ទឹក​មាន​ប្រសិទ្ធភាព​

សកម្មជនបរិស្ថាន ដែលតែងតាមដានបញ្ហាបំពុលទឹកទីសាធារណៈបណ្តាលមកពីកាកសំណល់រឹង រាវ  ​ជាតិពុលគិមីជាដើមលើកឡើងថា មានតែការចាត់វិធានការច្បាប់ដោយគ្មានការលើកលែងទេ ទើបអាចដោះស្រាយបញ្ហាទាំងនេះមានប្រសិទ្ធភាព។ ប្រធានកម្មវិធីបណ្តាញ និងតស៊ូមតិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងអភិវឌ្ឍន៍ លោក សាន់ ម៉ាឡា បាននិយាយថា កន្លងមកចំណាត់ការច្បាប់ទៅលើអ្នកពាក់ព័ន្ធ បញ្ហាបង្ហូរកាកសំណល់ផ្សេងៗ ចេញពីកន្លែងរបស់ខ្លួនចូលទៅប្រភពទឹកសាធារណៈនៅមានភាពធូររលុងច្រើន ដោយមិនសូវមានអ្នកប្រព្រឹត្តល្មើសទាំងនោះជាប់ទោសទណ្ឌឡើយ។ លោកបន្ថែមថា ដើម្បីដោះស្រាយបញ្ហានេះ គឺមានតែវិធានការច្បាប់ដោយមិនមានការយោគយល់...

អានបន្ត

ដីព្រៃជាង៤០០ហិកតាក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ត្រូវរំលោភយកដោយខុសច្បាប់

អង្គការក្រៅរដ្ឋាភិបាលមួយបានរកឃើញដីព្រៃរបស់រដ្ឋជាង៤០០ហិកតា ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺ ត្រូវបានអតីតមេឃុំត្រពាំងជោរគប់គិតគ្នាធ្វើឯកសារក្លែងក្លាយលក់ទៅឱ្យឯកជនធ្វើកម្មសិទ្ធិ។

អានបន្ត

សហគមន៍​ព្រៃ​ឈើ​ជនជាតិ​ដើម​ភាគតិច​ពូនង​នៅ​ក្រចេះ​កំពុង​រង​ការ​ទន្ទា្រន​យក​ដី​និង​កាប់​ឈើ​ដោយ​ខុស​ច្បាប់​​

សហគមន៍ព្រៃឈើរបស់ជនជាតិដើមភាគតិចពូនងនៅឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ កំពុងរងការកាប់ឈើ និងទន្ទ្រានយកដីធ្វើកម្មសិទ្ធិដោយខុសច្បាប់ ខណៈអាជ្ញាធរពាក់ព័ន្ធមិនបានចាត់វិធានការច្បាប់តឹងរឹងនៅឡើយ។ លោក ម្អឹង ហាន ជាជនជាតិដើមភាគតិចពូនង និងជាប្រធានសហគមន៍ព្រៃឈើប្អៀរ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា សហគមន៍ព្រៃឈើប្អៀរ ស្ថិតក្នុងឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ត្រូវបានគ្រប់គ្រង និងការពារដោយជនជាតិដើមភាគតិចពូនងរយៈពេលជាង១០ឆ្នាំមកហើយសម្រាប់ពលរដ្ឋអាស្រ័យផល និងទុកឱ្យក្មេងជំនានក្រោយ។  ប្រធានសហគមន៍ព្រៃឈើប្អៀរ...

អានបន្ត
ទំព័រ 1 នៃ 9 1 2 9