CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

កសិករ​ដាំ​ដំឡូងមី​ត្អូញត្អែរ​ពី​ការ​ខាត​បង់​ប្រាក់​ ​ខណៈ​តម្លៃ​ធ្លាក់​ចុះ​ក្រោម​១០០​​រៀល​​ក្នុង​១​គីឡូក្រាម​

Admin ដោយ Admin
June 26, 2024
ក្នុង ព័ត៌មាន, សេដ្ឋកិច្ច
0
ដំឡូងមីរបស់កសិករនៅឃុំស្លរក្រាម ស្រុកចំការចេក ខេត្តបន្ទាយមានជ័យ ថតកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤។ (ផ្តល់ឱ្យ)

ដំឡូងមីរបស់កសិករនៅឃុំស្លរក្រាម ស្រុកចំការចេក ខេត្តបន្ទាយមានជ័យ ថតកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤។ (ផ្តល់ឱ្យ)

0
ចែករំលែក
160
ចំនួនមើល

កសិករដាំដំឡូងមីមួយចំនួននៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានត្អូញត្អែរពីការខាតបង់ប្រាក់ជាច្រើន ខណៈតម្លៃដំឡូងមីបានឆ្លាក់ចុះក្រោម១០០រៀលក្នុង១គីឡូក្រាម។

កសិករដាំដំឡូងមី លោក ឈាវ ឆាវ នៅភូមិកកោះ ឃុំស្លរក្រាម ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា លោកបានដាំដំឡូងមី២០ហិកតា និងបានភ្ជួរចោលខ្លះៗហើយ ក្រោយពីតម្លៃដំឡូងមីបានធ្លាក់ចុះក្រោម​១០០រៀលក្នុង១គីឡូក្រាម។

លោក ឈាវ ឆាវ អះអាងថា ដំឡូងមីនៅឆ្នាំនេះ ពុំសូវមានឈ្មួញដើរទិញនោះទេ និងបានធ្លាក់ថ្លៃជាងពាក់កណ្តាលបើប្រៀបធៀបឆ្នាំមុន។ លោកថា ឆ្នាំមុនបានដល់ទៅ៣៣០រៀលក្នុង១គីឡូក្រាម ខណៈឆ្នាំ២០២៤នេះ តម្លៃមិនដល់១០០រៀលឡើយពោលគឺមានតម្លៃ៩៥រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម។ លោកបន្តថា ការដែលតម្លៃដំឡូងមីធ្លាក់ចុះខ្លាំងនេះ បានធ្វើឱ្យលោកខាតបង់ប្រាក់ជាច្រើនផងដែរលើការចំណាយដើមទុនបង្កបង្កើនផល។

លោកថ្លែងថា៖ « ដំឡូងដល់ពេលប្រមូលផល[ឈ្មួញ]ចាប់ផ្ដើមក្រឡុកហើយ។ ក្រឡុក ដូចថា ដល់ខែប្រមូលផលច្រើនធ្លាក់ៗថ្លៃ រហូតដល់អស់ដំឡូងបានឡើងថ្លៃវិញ។ ទាល់តែដំឡូងអស់បានឡើងថ្លៃ។ មានដំឡូងឯណាលក់បើដកអស់ហើយហ្នឹង»។

កសិករដាំដំឡូងមីម្នាក់ទៀត លោក ទុំ វីរៈ នៅភូមិចំការគរ ឃុំស្វាយចេក ឱ្យដឹងថា លោកបានដាំដំឡូងមី៣០ហិកតា ដោយបានចំណាយដើមទុនជាច្រើនទៅលើការធ្វើកសិកម្មមួយដូចជាប្រើគ្រឿងចក្រ ថ្នាំ និងចំណាយផ្សេងទៀត។ លោកថា ការដែលតម្លៃដំឡូងធ្លាក់នៅក្រោម១០០រៀលក្នុង១គីឡូក្រាមនេះ នឹងធ្វើឱ្យលោក និងកសិករផ្សេងទៀតមិនអាចទទួលបានចំណេញឡើយ។

លោក ទុំ វីរៈ បន្តថា ដើម្បីបានចំណេញលុះត្រាតែដំឡូងមីមានតម្លៃចាប់ពី២៧០រៀលក្នុង១គីឡូក្រាមឡើងទៅ។

លោកថ្លែងថា ៖« ខ្ញុំនៅតែដាំព្រោះធ្លាប់ដាំយូរហើយ។ តែមានមុខរបរលក់ដូរអីវ៉ាន់នៅផ្សារជួយទប់។ បើដាំដំឡូងតែមួយមុខហូបមិនគ្រប់ទេ»។

កសិករនៅភូមិគោកគរ ឃុំម្កាក់ អ្នកស្រី សាយ និយាយថា ១ហិកតាអ្នកស្រីប្រមូលផល និងលក់បានលុយត្រឹមតែ៨០០បាតឬប្រហែល ៩០ ០០០រៀលប៉ុណ្ណោះ ខណៈអ្នកស្រីខ្ចីលុយពីគេរាប់លានរៀលសម្រាប់ធ្វើដើមទុន។

អ្នកស្រី សាយ លើកឡើងថា មូលហេតុដែលដំឡូងមីចុះថោកនេះអាចបណ្តាលពីឈ្មួញក្រឡុកទម្លាក់តម្លៃ និងគុណភាពដំឡូងមិនសូវល្អដោយសារគ្រោះរាំងស្ងួត។

អ្នកស្រីសាយថា «មិនដែលមានដើមខ្លួនឯងទេសព្វថ្ងៃយកតែលុយគេវ័នករហើយ។ ចងការប្រាក់គេមកធ្វើដល់ខាតទៀត បញ្ហាមានតែក្រលើក្រ»។

ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ លោក សូត្រ ស៊ីសុឃាង មានប្រសាសន៍ថា បញ្ហាដំឡូងមីធ្លាក់ថ្លៃដោយសារបញ្ហាគុណភាពដំឡូងមិនសូវល្អដោយសារបញ្ហាគ្រោះរាំងស្ងួត។ ប៉ុន្តែយ៉ាងណាលោកបានបង្វែរឱ្យទៅសួរក្រសួងពាណិជ្ជកម្មវិញរឿងបញ្ហាតម្លៃធ្លាក់ចុះនេះ។

លោកបន្ថែមថា៖«ចុះវាចុះតិចតួចខ្ញុំដឹង។ តែការងារនេះទាក់ទងខាងខ្ញុំនឹងការដាំទេ។ តែបើតម្លៃដំឡូងធ្លាក់ចុះទៅសួរពាណិជ្ជកម្មទៅ»។

អ្នកនាំពាក្យក្រសួងកសិករុក្ខាប្រមាញ និងនេសាទលោក ឃឹម ហ្វីណង់ បានសសេរលើហ្វេសប៊ុកលោកកាលពីថ្ងៃទី១៦ ខែមិថុនានេះថា ថ្លៃដំឡូងមីក្នុងឆ្នាំនេះជាមធ្យមល្អជាងឆ្នាំកន្លងមក ប៉ុន្តែវាមានបញ្ហាចំពោះអ្នកដកលក់ក្នុងអំឡុងពេលនេះ ដែលភាគច្រើន ជាដំឡូងមីមានបញ្ហាខាងផ្នែកស្តង់ដាគុណភាព។

លោក ឃឹម ហ្វីណង់ បញ្ជាក់ថា មើមដំឡូងស្វិត បាត់បង់កម្រិតជាតិម្សៅ ដោយកម្រិតDC ទាប ធ្លាក់ពីរង្វង់២៥ភាគរយទៅ២៩ភាគរយ មកនៅត្រឹមតែ១៥ភាគរយ ឬក្រោមនេះទៀតក៏មាន។ លោកថា បញ្ហាធ្លាក់ចុះជាតិម្សៅនេះបណ្តាលមកពីកត្តាអាកាសធាតុក្តៅខ្លាំងក្នុងពេលកន្លងមក ដែលធ្វើឱ្យប៉ះពាល់ដល់ការលូតលាស់របស់ដំណាំជាច្រើនប្រភេទ រួមទាំងដំឡូងមីផងដែរ។

អ្នកនាំពាក្យរូបនេះ អះអាងថា បញ្ហានេះមិនមែនកើតឡើងតែនៅកម្ពុជានោះទេ គឺថ្លៃដំឡូងមីនៅក្នុងប្រទេសជិតខាងក៏ធ្លាក់ចុះដោយសារមូលហេតុស្រដៀងគ្នានេះដែរ។ លោកថា ផ្ទុយទៅវិញថ្លៃដំឡូងមីស្ងួតមិនសូវមានបញ្ហានោះទេ ជាពិសេសដំឡូងដែលមានគុណភាពត្រូវតាមស្តង់ដា។

បើតាម លោក ឃឹម ហ្វីណង់ គឺដំឡូងមីមួយភាគធំរបស់កម្ពុជាត្រូវបានប្រមូលផលរួចហើយ ដោយនៅសល់តិចតួចប៉ុណ្ណោះ ហើយលោកថា រដូវនេះក៏មិនសមស្របសម្រាប់ឱ្យកសិករដកដំឡូងលក់នោះដែរ។

របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហាញថា ក្នុងឆ្នាំ២០២៣ កម្ពុជានាំចេញដំឡូងមីសរុបជាង៣លានតោន ក្នុងនោះនាំចេញដំឡូងមីក្រៀមចំនួនជាង១លាន២សែនតោន ដោយបានធ្លាក់ចុះ៣៧,៦៤ភាគរយ។ ចំណែក ដំឡូងមីស្រស់ចំនួនជិត២លានតោន បានកើនឡើង២៦,៥១ភាគរយ និងនាំចេញម្យ៉ៅដំឡូងមីជាង៣ម៉ឺន៦ពាន់តោន បានថយចុះ៤៥,៣៩ភាគរយ។

របាយការណ៍ដដែលនេះ បង្ហាញទៀតថា រយៈពេល៥ខែក្នុងឆ្នាំ២០២៤នេះ ការនាំដំឡូងមីចេញមានចំនួនជាង១លាន៥សែនតោន ដែលចំនួននេះបានកើនឡើង បើប្រៀបធៀននឹងរយៈពេល៥ខែដំបូងក្នុងឆ្នាំ២០២៣ ដែលការនាំចេញមានតែជាង២សែនតោន តែប៉ុណ្ណោះ។ ទីផ្សារ នៃការនាំចេញដំឡូងមីរបស់កម្ពុជា មានប្រទេសគោលដៅចំនួន៣ គឺថៃ  វៀតណាម និងចិន។

បើតាមរបាយការណ៍នេះ គឺកម្ពុជាមានផ្ទៃដីអំណោយផលអាចដាំដំឡូងមីបានជាង១លានហិកតា នៅក្នុងខេត្តគោលដៅចំនួន១៧៕

………………………………………………………

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន កញ្ញា ចាន់រ៉ាត់ សៀវមិញ

អត្ថបទមុន

ពលរដ្ឋ​ជាង​២០០​គ្រួសារ​នៅ​សៀមរាប​ទាមទារ​បណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​ក្រោយ​មាន​ជម្លោះ​ជា​មួយ​អាជ្ញាធរ​ជិត​១០​ឆ្នាំ

អត្ថបទបន្ទាប់

អ្នកភូមិ​ស្នើ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​ជួល​ជុល​ផ្លូវ​១​ខ្សែ​ឡើង​វិញ​ក្រោយ​រង​ការ​ខូច​ខាត​ពិបាក​ធ្វើ​ដំណើរ​

អត្ថបទបន្ទាប់
ទិដ្ឋភាពពលរដ្ឋនៅភូមិកោះពងសត្វ សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ ធ្វើដំណើរឆ្លងកាត់ផ្លូវមួយខ្សែ ដែលមានស្ថានភាពពិបាកកាលពីនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។ (ផ្តល់ឱ្យ)

អ្នកភូមិ​ស្នើ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​ជួល​ជុល​ផ្លូវ​១​ខ្សែ​ឡើង​វិញ​ក្រោយ​រង​ការ​ខូច​ខាត​ពិបាក​ធ្វើ​ដំណើរ​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង