CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សិទ្ធិមនុស្ស

បក្សភ្លើងទៀនហៅការចាប់ខ្លួនបេក្ខភាពមេឃុំរបស់ខ្លួនថាជាការយាយីផ្នែកនយោបាយ

Admin ដោយ Admin
June 21, 2022
ក្នុង សិទ្ធិមនុស្ស
0
បក្សភ្លើងទៀនហៅការចាប់ខ្លួនបេក្ខភាពមេឃុំរបស់ខ្លួនថាជាការយាយីផ្នែកនយោបាយ
0
ចែករំលែក
57
ចំនួនមើល

គណបក្សភ្លើងទៀនអះអាងថា គណបក្សនេះកំពុងទទួលរងការយាយីនិងធ្វើទុក្ខផ្នែកនយោបាយបន្ថែមទៀត បន្ទាប់ពីសកម្មជននិងបេក្ខភាពមេឃុំទើបជាប់ឆ្នោតថ្មីរបស់គណបក្សនេះត្រូវបានចាប់ខ្លួនជាបន្ដបន្ទាប់។

ប្រតិកម្មរបស់គណបក្សភ្លើងទៀនធ្វើឡើងភ្លាមៗ បន្ទាប់ពីបេក្ខភាពមេឃុំជាប់ឆ្នោតមកពីគណបក្សភ្លើងទៀននៅឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ លោក ញឹម សារ៉ុម ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមដីការបស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ធំ  លោក ស៊ិន វណ្ណៈ ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទ «ប្លន់» ដែលប្រព្រឹត្តនៅភូមិត្រពាំងជ័រ ឃុំចំណារលើរ​ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីឆ្នាំ២០០២។

អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា ការចាប់ខ្លួនបេក្ខភាពមេឃុំទើបជាប់ឆ្នោតមកពីគណបក្សភ្លើងទៀនរូបនេះ គឺជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយទាំងស្រុងពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទល្មើសដែលមានរយៈពេល២០ឆ្នាំមកហើយនោះ។

លោកបន្ដថា៖«មកអនុវត្តដីកាចេញតាំងពីឆ្នាំ២០១២មកម្ល៉េះ ហើយលោក ញឹម សារ៉ុម ធ្លាប់ជាប់ជាក្រុមប្រឹក្សាតាំងពី២០១២ជាគណបក្ស សម រង្ស៊ី មកដល់គណបក្ស សង្រ្គោះជាតិក៏ជាប់ ហើយគាត់អត់មានរត់ទៅណាទេ ហេតុអ្វីមិនអនុវត្ត? ទើបតែគាត់ជាប់ជាមេឃុំបានមកអនុវត្ត អានេះវាជារឿងមួយកាឡៃច្បាស់ក្រឡែតថាវារឿងនយោបាយដែលមិនអាចប្រកែកបានទេ។ អនុវត្តច្បាប់តាំងពី២០១២គាត់មានរត់ទៅណា គាត់មានអស័យដ្ឋាន មានផ្ទះសំបែងនៅហ្នឹងតើ មិចមិនអនុវត្តទៅ»។

លោក ថាច់ សេដ្ឋា មើលឃើញថា ស្ថានភាពនយោបាយមានភាពកាន់តែអាក្រក់ទៅៗតាំងពីមុននិងក្រោយការបោះឆ្នោត។ លោកអះអាងថា សកម្មជននិងបេក្ខភាពមេឃុំមួយចំនួនរបស់គណបក្សនេះបានបន្ដរងការគំរាមកំហែង និងការចាប់ខ្លួនដាក់ពន្ធនាគារ និងខ្លះទៀតត្រូវបានព្យួរ ឬដកចេញពីក្របខណ្ឌការងារទៀតផង។

លោកបានឲ្យដឹងបន្ដទៀតថា៖«ខ្ញុំសុំអំពាវនាវឲ្យខាងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ដោះលែងគាត់ជាបន្ទាន់ឲ្យមានសេរីភាពឡើងវិញ ដើម្បីឲ្យគាត់មកបំពេញការងារក្នុងឋានៈជាមេឃុំរបស់គណបក្សភ្លើងទៀនដែលទើបតែជាប់ថ្មីនេះ ហើយជាពិសេសសុំឲ្យបញ្ឈប់ការគំរាមកំហែង ការចាប់ចងអីទាំងអស់ហ្នឹងទៅ ហើយសុំឲ្យដោះលែងសកម្មជនផ្សេងទៀតផង»។

អធិការស្រុកស្ទោង លោក យ៉ង សំ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ការចាប់ខ្លួនលោកញឹម សារ៉ុម គឺពាក់ព័ន្ធករណីប្លន់ ប៉ុន្ដែ លោកបានបង្វែរសំណួរទៅមន្ដ្រីតុលាការខេត្តកំពង់ធំជាអ្នកឆ្លើយលម្អិត។

លោកបន្ដថា៖«ខ្ញុំឆ្លើយបានតែប៉ុណ្ណឹងទេ ចង់ដឹងអីទៅសួរតុលាការទៅ»។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បង្ហាញការងឿងឆ្ងល់ចំពោះការអនុវត្តដីការបស់តុលាការទាក់ទងនឹងការចោទប្រកាន់ប្រព្រឹត្តបទល្មើលកាលពី២០ឆ្នាំមុនឯណោះ។ លោកជំរុញទៅអាជ្ញាធរពាក់ព័ន្ធត្រូវអនុវត្តទៅតាមច្បាប់ឱ្យបានត្រឹមត្រូវ និងកុំឱ្យមានភាពលម្អៀងផ្នែកនយោបាយឡើយ។  

លោកបន្ដថា៖«ខ្ញុំនៅតែមើលឃើញថាវាជារឿងមួយដែលនៅពីក្រោយខ្នងដែលហេតុផលនយោបាយក្នុងការចាប់ខ្លួនហ្នឹង ចង់មិនចង់នាំឲ្យមានការរិះគន់ថាការចាប់ខ្លួនហ្នឹងវាជាការបំបាក់ស្មារតីទៅលើគណបក្សភ្លើងទៀនដែលបានជាប់ជាមេឃុំចំណារលើនិងបំភិតបំភ័យសម្រាប់សកម្មជនដ៏ទៃទៀត»។

លោក ញឹម សារ៉ុម ជាបេក្ខភាពមេឃុំជាប់ឆ្នោតរបស់គណបក្សភ្លើងទៀន ដែលទើបបោះឆ្នោតកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។

ក្នុងដីកាចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ធំ លោក ស៊ិន វណ្ណៈ បានបញ្ជាឱ្យចាប់ខ្លួនលោក​ ញឹម សារ៉ុម ដោយចោទពីបទ «ប្លន់» កាលពីឆ្នាំ២០០២ ដោយតុលាការខេត្តនេះសំអាងថា លោក ញឹម សារ៉ុម ហៅ ឌុប វ៉ាន់ មិនបានចូលឆ្លើយបំភ្លឺនៅចំពោះមុខចៅក្រមស៊ើបសួរ៕

—————————

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន CCIM  ខេត្តកណ្ដាល

អត្ថបទមុន

ពលរដ្ឋ​មួយ​ចំនួន​រិះគន់​​ថា ការ​ផ្ដល់​សេវា​សុខភាព​សាធារណៈនៅ​មន្ទីរ​ពេទ្យ​រដ្ឋ​នៅ​តែ​ខ្វះ​គុណភាព

អត្ថបទបន្ទាប់

សហគមន៍​​នេសាទ​​ត្រពាំង​​សង្កែ​​កាត់​បន្ថយ​ការ​​ធ្វើ​ចំណាក​​ស្រុក​​តាម​រយៈ​ការ​ផ្តល់​​សេវា​កម្ម​​ទេសចរណ៍

អត្ថបទបន្ទាប់
សហគមន៍​​នេសាទ​​ត្រពាំង​​សង្កែ​​កាត់​បន្ថយ​ការ​​ធ្វើ​ចំណាក​​ស្រុក​​តាម​រយៈ​ការ​ផ្តល់​​សេវា​កម្ម​​ទេសចរណ៍

សហគមន៍​​នេសាទ​​ត្រពាំង​​សង្កែ​​កាត់​បន្ថយ​ការ​​ធ្វើ​ចំណាក​​ស្រុក​​តាម​រយៈ​ការ​ផ្តល់​​សេវា​កម្ម​​ទេសចរណ៍

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង