CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

ពលករ​កម្ពុជា​នៅ​ថៃដែល​មក​លេង​ចូលឆ្នាំ​នៅ​ខ្មែរ​បាន​ការលើក​លែង​បង់​ថ្លៃ​សេវា​ចេញ-ចូល​

CJs khmer ដោយ CJs khmer
April 1, 2025
ក្នុង ព័ត៌មាន, សង្គម
0
រូបភាពប្រជាពលរដ្ឋនៅច្រកអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ថតកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤។ (ផ្ដល់ឱ្យ)

រូបភាពប្រជាពលរដ្ឋនៅច្រកអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ថតកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤។ (ផ្ដល់ឱ្យ)

0
ចែករំលែក
34
ចំនួនមើល

ពលករកម្ពុជាបម្រើការងារនៅប្រទេសថៃ ដែលចង់មកលេងបុណ្យចូលឆ្នាំប្រពៃណីខ្មែរនៅថ្ងៃខាងមុខនេះ ត្រូវបានលើកលែងលើការបង់ថ្លៃសេវាអនុញ្ញាតចេញ-ចូលប្រទេសមួយនេះ ចំពោះអ្នកកាន់ លិខិតឆ្លងដែន និងមានទិដ្ឋាការការងារ។

កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងមួយដល់ពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការងារនៅប្រទេសថៃ ដែលចង់មកលេងបុណ្យចូលឆ្នាំប្រពៃណីខ្មែរ គឺមិនយកថ្លៃសេវាអនុញ្ញាតចេញ-ចូលប្រទេសថៃ ដោយចាប់ពីថ្ងៃទី១ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។

ក្នុងសេចក្តីជូនដំណឹងបានឱ្យដឹងថា ការលើកលែងថ្លៃសេវានេះ គឺផ្តល់ជូនតែមួយដងគត់ដល់ពលករខ្មែរដែលមានលិខិតឆ្លងដែន ឬលិខិតធ្វើដំណើររបស់ពលករកម្ពុជាទៅធ្វើការងារនៅបរទេស (TD) និងមានទិដ្ឋការការងារ (Non-Immigration L-A Visa) ដែលមានសុពលភាពលើសពីថ្ងៃទី១៥ ខែឧសភាឆ្នាំ២០២៥។

សេចក្តីជូនដំណឹងបន្ថែមទៀតថា ការលើកលែងនេះ គឺបូករួមទាំងកូនក្មេងក្រោមអាយុ១៨ឆ្នាំដែលទទួលបានការវាយត្រាប្រភេទអ្នកនៅក្នុងបន្ទុក និងមានលិខិតអនុញ្ញាតឱ្យស្នាក់នៅប្រទេសថ្ងៃលើសថ្ងៃទី១៥ ខែឧសភាឆ្នាំ២០២៥។

ក្រសួងការងារបញ្ជាក់ថា ដើម្បីឱ្យការធ្វើដំណើរចេញ-ចូលប្រទេសថៃបានរលូន គឺពលករខ្មែរត្រូវតែធ្វើដំណើរឆ្លងកាត់តាមច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ ហើយត្រូវវាយត្រាចេញ-ចូលប្រទេសថៃលើលិខិតឆ្លងដែន ឬលិខិតធ្វើដំណើរ TD ដែលមានទិដ្ឋការការងារ ដោយពុំចាំបាច់បំពេញបំពេញពាក្យស្នើសុំ និងបង់ថ្លៃសេវាអនុញ្ញាតឡើយ។

ក្រសួងបញ្ចាក់បន្ថែមថា ពលរដ្ឋខ្មែរត្រូវវិលចូលទៅប្រទេសថៃវិញ យ៉ាងយូរត្រឹមថ្ងៃទី១៥ ខែឧសភាឆ្នាំ២០២៥ ហើយក្នុងករណីវិលចូលទៅប្រទេសថៃវិញក្រោយថ្ងៃ១៥ ខែឧសភា គឺពលករត្រូវបំពេញពាក្យស្នើសុំ និងបង់ថ្លៃសេវាអនុញ្ញាតចេញ-ចូលប្រទេសថៃ។

ពលករខ្មែរបម្រើការងារនៅប្រទេសថៃម្នាក់លោក សែម សុនុន ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា តេឡាក្រាមនៅថ្ងៃទី១ មេសានេះថា លោកសប្បាយចិត្តចំពោះរដ្ឋាភិបាលកម្ពុជាដែលសហការជាមួយអាជ្ញាធរថៃ ជួយសម្រួលឱ្យពលករខ្មែរ បានមកលេងស្រុកកំណើតអំឡុងបុណ្យចូលឆ្នាំខ្មែរ ដោយមិនអស់ថ្លៃសេវាចេញ-ចូល។

ពលកររូបនេះឱ្យដឹងថា នៅថ្ងៃទី១ ខែមេសានេះ ក្រុមគ្រួសាររបស់លោក និងពលរដ្ឋខ្មែររាប់នាក់បានមកស្នើសុំឯកសារពីស្ថានទូតខ្មែរប្រចាំប្រទេសថៃ ដើម្បីត្រៀមធ្វើដំណើរទៅលេងស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ អំឡុងបុណ្យចូលឆ្នាំខ្មែរ។

លោកបន្ថែមថា៖«គេអត់យកថ្លៃសេវាចេញចូលទេ។ ឥលូវនេះ ខ្ញុំកំពុងមកស្នើសុំលិខិតដើរផ្លូវពីស្ថានខ្មែរយើង ប៉ុន្តែឥលូវនេះមនុស្សមកសុំច្រើនណាស់។ ខ្ញុំប្រហែលជាថ្ងៃទី១៣នោះបានចេញទៅ ព្រោះរវល់ការងារ»។

ពលករបម្រើការងារនៅប្រទេសថៃម្នាក់ទៀត លោក មាណ ហុងលី និយាយថា  លោកក៏សប្បាយចិត្តដែរដែលរដ្ឋាភិបាលកម្ពុជាជួយសម្រួលមិនឱ្យពលករអស់ថ្លៃសេវាចេញ-ចូលប្រទេសថៃបែបនេះ។លោកថា ករណីនេះវាបានសម្រួលដល់ថវិកាមួយចំនួ​នសម្រាប់ពលករ បើទោះទោះមានលុយតិចក៏ពួកគេអាចទៅលេងស្រុកកំណើតបានដែរ។

លោក មាណ ហុងលី ឱ្យដឹងថា គាត់មកលេងស្រុកតែ៥ថ្ងៃប៉ុណ្ណោះនឹងប្រញាប់ត្រឡប់ទៅបំពេញការងារនៅប្រទេសថៃវិញ ដោយលោកទៅថ្ងៃទី១២ នឹងមកត្រឡប់ទៅប្រទេសថៃវិញនៅថ្ងៃទី១៦ខែមេសា។

មន្ត្រីគម្រោងទទួលបន្ទុកផ្នែកពលករចំណាកស្រុកនៃអង្គការសង់ត្រាល់ (Central) ប្រចាំប្រទេសថៃលោក លឹង សុផុន បានសាទរចំពោះវិធានការនេះ។ លោកថា ការសហការគ្នារវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃ ដើម្បីលើកលែងមិនគិតថ្លៃសេវាអនុញ្ញាតចេញ-ចូលប្រទេសថៃ គឺជារឿងល្អមួយសម្រាប់ពលករខ្មែរ ខណៈពួកគាត់មិនសូវមានថវិកាគ្រប់គ្រាន់ ដើម្បីមកលេងស្រុកកំណើត។

លោក លឹង សុផុន បន្តថា ការធ្វើបែបនេះវាជាផ្នែកមួយជួយសម្រួលដល់ពលករ ព្រោះថ្លៃសេវាចេញ-ចូល គឺជាង១ពាន់បាតដែរក្នុង១ម្នាក់។

លោកបន្ថែមថា៖«រដ្ឋាភិបាលខ្មែរ និងរដ្ឋាភិបាលថៃបានសហការគ្នា ដើម្បីលើកលែងមិនគិតថ្លៃសេវាអនុញ្ញាតចេញ-ចូលប្រទេសថៃ ខ្ញុំគិតថា ជារឿងដ៏ល្អសម្រាប់បងប្អូននៅពេលដែលពួកគាត់មិនសូវមានថវិកាគ្រប់គ្រាន់ដើម្បីមកលេងផ្ទះ»។

បើតាមលោក លឹង សុផុន គិតមកដល់ឆ្នាំ២០២៥ ពលករបម្រើការងារនៅប្រទេសថៃទាំងខុសច្បាប់ និងស្របច្បាប់ប្រហែលជិត៣លាននាក់។

យ៉ាងណាបើតាមរបាយការណ៍របស់ក្រសួងការងារ កាលពីឆ្នាំ២០២៣ បានឱ្យដឹងថា មានពលករខ្មែរចំនួន១លាន៣សែននាក់ធ្វើការនៅប្រទេសថៃ កូរ៉េខាងត្បូង ជប៉ុន ម៉ាឡេស៊ី ហុងកុង សិង្ហបុរីនិងប្រទេសមួយចំនួនទៀត៕

………………………………………………….

ផលិតដោយពលរដ្ឋអ្នកសារព័ត៌មាន កញ្ញា ចាន់រ៉ាត់ សៀវមិញ

អត្ថបទមុន

បទយកការណ៍៖ យុវជនជនជាតិដើមភាគតិចចារ៉ាយ ប្រើប្រាស់តន្ត្រី​ដើម្បីអភិរក្ស​ភាសា និង​វប្បធម៌​របស់​ខ្លួន

អត្ថបទបន្ទាប់

កម្ពុជា​​បន្តសហការ​ជាមួយ​​​ថៃ​ស្វែង​រកអ្នកបាត់ខ្លួន ក្រោយ​រក​ឃើញ​ពលករខ្មែរ​ម្នាក់​ស្លាប់​ និងម្នាក់ទៀត​​របួស​​​​ក្នុង​​​គ្រោះរញ្ជួយដី​នៅថៃ​

អត្ថបទបន្ទាប់
កម្ពុជា​​បន្តសហការ​ជាមួយ​​​ថៃ​ស្វែង​រកអ្នកបាត់ខ្លួន ក្រោយ​រក​ឃើញ​ពលករខ្មែរ​ម្នាក់​ស្លាប់​ និងម្នាក់ទៀត​​របួស​​​​ក្នុង​​​គ្រោះរញ្ជួយដី​នៅថៃ​

កម្ពុជា​​បន្តសហការ​ជាមួយ​​​ថៃ​ស្វែង​រកអ្នកបាត់ខ្លួន ក្រោយ​រក​ឃើញ​ពលករខ្មែរ​ម្នាក់​ស្លាប់​ និងម្នាក់ទៀត​​របួស​​​​ក្នុង​​​គ្រោះរញ្ជួយដី​នៅថៃ​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង