CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

កម្ពុជាឈរនៅលេខរៀងទាបបំផុតទី២ក្នុងតំបន់ ជាប្រទេសមានអំពើពុករលួយខ្លាំងនៅឆ្នាំ២០២៤

CJs khmer ដោយ CJs khmer
February 11, 2025
ក្នុង សង្គម
0
កម្ពុជាឈរនៅលេខរៀងទាបបំផុតទី២ក្នុងតំបន់ ជាប្រទេសមានអំពើពុករលួយខ្លាំងនៅឆ្នាំ២០២៤

រូបភាពថតអេក្រង់នៅលើគេហទំព័រ អង្គការតម្លាភាពអន្តរជាតិ៖ កម្ពុជាទទួលបានពិន្ទុ ២១ លើពិន្ទុ ១០០ និង ជាប់ចំណាត់ថ្នាក់ទី ១៥៨ ក្នុងចំណោម ១៨០ ប្រទេស ដែលបង្ហាញពីការថយចុះចំនួន 1 ពិន្ទុចាប់តាំងពីឆ្នាំ ២០២៣ បង្ហាញពីបញ្ហាប្រឈមកំពុងបន្តនៅក្នុងវិស័យផ្សេងៗបើប្រៀបធៀបទៅនឹងមធ្យមភាគសកល។ (ថតដោយ៖ ពូ សូរាជីនី )

0
ចែករំលែក
67
ចំនួនមើល

ប្រទេស​កម្ពុជា​បន្ត​ស្ថិតនៅ​លេខរៀង​ទាបបំផុត​​ទី​ពីរពីរ​​ ​ជា​ប្រទេស​ដែល​មាន​​អំពើ​ពុក​រលួយ​ខ្លាំង​ ក្នុង​តំបន់​អាស៊ាន​នៅឆ្នាំ​២០២៤ ​ ដោយ​​ថយ​ចុះ១​ពិន្ទុ​បន្ថែមទៀត​ ធៀប​នឹង​ឆ្នាំមុន​។ នេះបើ​យោង​តាម​អង្គការ​តម្លាភាព​កម្ពុជា (TIC)​​​។​

សន្ទស្សន៍​នៃការ​យល់ឃើញ​អំពី​អំពើ​ពុក​រលួយ​ (CPI) ឆ្នាំ​២០២៤​ ដែល​​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ ដោយ​អង្គការតម្លាភាព​កម្ពុជា​​​ បាន​បង្ហាញ​ថា កម្ពុជា​ទទួល​បាន​ពិន្ទុ​២១ លើ​ពិន្ទុ​អតិបរមា​ ១០០ ដោយ​ធ្លាក់​​ចុះ​ ១​ពិន្ទុ ធៀប​នឹង​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ទទួល​បាន​២២​ពិន្ទុ​។ ពិន្ទុ​នេះ ​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​​បន្ត​ស្ថិត​នៅ​ចំណាត់ថ្នាក់​ទាបបំ​ផុត​ទី​២ នៅក្នុង​ចំណោម​បណ្តា​ប្រទេ​ស​​​អាស៊ាន​ ដោយ​នៅ​ពីលើតែប្រទេសមីយ៉ាន់ម៉ា​មួយ​ប៉ុណ្ណោះ ខណៈ​កម្ពុជាបន្ត​ឈរ​នៅ​​​ចំណាត់​ថ្នាក់​ទី​១៥៨ ក្នុង​ចំណោម​១៨០​ ប្រទេស ដែល​ត្រូវ​បាន​វាយ​តម្លៃ​។​​

ក្នុង​ចំណោម​ប្រទេស​ក្នុង​តំបន់អាស៊ីប៉ាស៊ីហ្វិច កម្ពុជា​ស្ថិត​នៅ​លេខ​រៀងទាបជា​ងគេបំផុត​​ទី​បួន​ ដែល​​​កម្ពុជា​​នៅ​ល្អ​ប្រសើរ​ជាង​តែប្រទេស​អាហ្កានីស្ថាន (ពិន្ទុ​១៧) មីយ៉ាន់ម៉ា ( ពិន្ទុ​១៦) និង​កូរ៉េ​ខាង​ជើង (​ពិន្ទុ១៥​)។ ចំណែក​ប្រទេស​សិង្ហបុរីវិញ បាន​ជាប់​ក្នុងចំណោម​​ប្រទេស​ទាំង​ប្រាំ ដែល​មាន​សន្ទស្សន៍​យល់ឃើញ​អំពើ​ពុក​រលួយ​ល្អ​ជាង​គេ​នៅ​លើ​ពិភព​លោក​។​ ប្រទេស​នៅ​តំបន់​អាស៊ាន​ផ្សេង​ទៀត​ក៏​បាន​ធ្លាក់​ពិន្ទុ​ដែរ ដូច​ជា​វៀតណាម​ធ្លាក់​ពី​៤១ មក​៤០​ពិន្ទុ ថៃ​ធ្លាក់ពី​ ៣៥មក​ ៣៤ពិន្ទុ ហ្វីលីពីន ពី ៣៤ មក៣៣ និង ​មីយ៉ាន់ម៉ាពី ​២០​មក​១៦​ពិន្ទុ​។

ដោយ​ឡែកប្រទេស​ម៉ាឡេស៊ី ​ឡើង​ពី​៤៧​ទៅ​៥០​ពិន្ទុ និង​ហ្វីលីពីន ពី​៣៣​ទៅ​៣៤​ពិន្ទុ​។ ជាមួយគ្នានេះដែរប្រទេសកើនមានសន្ទស្សន៍ជាវិជ្ជមាន មានសឹង្ហបុរី ពី៨៣ ទៅ ៨៤ ឥណ្ឌូនេស៊ី ពី៣៤ មក៣៧ និងឡាវ ពី ៣១ មក៣៣ ពិន្ទុរបស់ម៉ាឡេស៊ី រក្សាបាននៅដរដែរ។

សេចក្ដីថ្លែងការណ៍ព័ត៌មានដដែលបញ្ជាក់ថា៖ «លទ្ធផលនេះ បានបង្ហាញពីនិន្នាការដ៏គួរឱ្យព្រួយបារម្ភ ដោយសារតែពិន្ទុCPI របស់កម្ពុជា បន្តនៅក្នុងចន្លោះពិន្ទុ ២០ បន្តិចបន្តួច ដែលជាពិន្ទុទាប ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ បើទោះបីជាមានការប្រសើរឡើងនៅឆ្នាំខ្លះក្តី»។

លោក ប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា បានប្រាប់​ Newsroom Cambodia ថាពិន្ទុសន្ទស្សន៍នៃ​ការយល់ឃើញពីអំពើពុករលួយនាពេលបច្ចុប្បន្ន ដែលបង្ហាញពីបញ្ហាប្រឈមនៃអំពើពុករលួយនៅកម្ពុជា ដែលរារាំងដល់ការអភិវឌ្ឍន៍លើវិស័យផ្សេងៗ។

លោក​បាន​គូស​បញ្ជាក់​ថា ក្នុង​វិស័យ​នយោបាយ អំពើ​ពុករលួយ​ប៉ះពាល់ទៅកាន់​ប្រព័ន្ធ​អភិបាលកិច្ច ប៉ះពាល់​ដល់​ប្រព័ន្ធ​យុត្តិធម៌ និង​រំលោភ​សិទ្ធិ​ពលរដ្ឋ។ លើស​ពី​នេះ លោក​បាន​កត់​សម្គាល់​ថា អំពើ​ពុក​រលួយ​នៅ​តែ​បន្ត​រារាំង​ដល់​ការ​វិនិយោគ និង​ការ​ធ្វើ​អាជីវកម្ម​ស្មុគស្មាញ ដែល​ជា​ក្តី​កង្វល់​ដែល​តែង​លើក​ឡើង​ដោយ​វិស័យ​ឯកជន​ជា​ញឹក​ញាប់។

លោកមានប្រសាសន៍ថា៖ « ផ្នែកសង្គមដូចគ្នាប៉ះពាល់ដល់សិទ្ធិ ទទួលបានយុត្តិធម៌ដោយស្មើមុខស្មើមាត់គ្នា ប៉ះពាល់ដល់ជីវភាពបងប្អូនជនរួមជាតិទាំងអស់ ជាពិសេសនៅពេលដែលសេវាសាធារណៈមិនបានផ្តល់ទៅកាន់ជូនពួកគាត់ជាដើម ដូច្នេះកម្ពុជានៅតែមានអំពើពុករលួយជាឧបសគ្គសម្រាប់កម្ពុជានៅឡើយ។ ដែលទាមទារឲ្យរដ្ឋាភិបាលយកចិត្តទុក។»

លោក​បាន​លើក​ឡើង​ពី​អាទិភាព​សំខាន់​ពីរ​សម្រាប់​រដ្ឋាភិបាល ក្នុងការ​ស្តារស្ថានភាពនៅប្រទេសកម្ពុជា ទី​១ គឺ​ទាមទារ​ជា​បន្ទាន់​ក្នុង​ការ​ពង្រឹង​ការ​ផ្តល់​សេវា​ដោយ​ការ​ដោះស្រាយ​អំពើ​ពុករលួយ ជា​ពិសេស​សេវា​សាធារណៈ​ ដែល​ផ្តល់​ផលប្រយោជន៍​ផ្ទាល់​ដល់​ប្រជាពលរដ្ឋ នេះ​រួម​បញ្ចូល​វិស័យ​សំខាន់​ៗ​ដូច​ជា​ផ្នែក​​សុខាភិបាល និង​អប់រំ។

លោកបន្តថា តាមរយៈការកាត់បន្ថយអំពើពុករលួយក្នុងវិស័យទាំងនេះប្រកបដោយប្រសិទ្ធភាព រដ្ឋាភិបាល​អាចធ្វើអោយប្រសើរឡើងនូវលទ្ធភាពទទួលបានសេវាសំខាន់ៗ ហើយទីបំផុតជីវិតរបស់ប្រជាពល​រដ្ឋ​កាន់តែប្រសើរឡើង។

លោកមានប្រសាសន៍ថា៖ «ទី២ការលើកកម្ពស់ធុរកិច្ចប្រកបដោយតម្លាភាព ប្រកបដោយអនុលោមខ្ពស់ដោយធានាថា ប្រតិបត្តិការអាជីវកម្មមិនមានអំពើពុករលួយហើយជម្រុញការវិនិយោគឲ្យសមស្រប ឲ្យកាន់តែប្រសើរឡើងតាមរយៈការទប់ស្កាត់ឬក៏ការលុប​បំបាត់អំពើពុករលួយនៅក្នុងការវិនិយោគ ហើយក្នុងការធ្វើប្រតិបត្តិការធុរកិច្ចផ្សេងៗនឹង»។

​ជុំវិញរឿងនេះ លោក សយច័ន្ទ វិចិត្រ  អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយប្រាប់ Newsroom Cambodia ថា លោកយល់ថា សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ (CPI) ឆ្នាំ២០២៤ ត្រូវបានចេញផ្សាយដោយអង្គការតម្លាភាពអន្តរជាតិមិនមានទម្ងន់ តែអាចយកជាព័ត៌មានសម្រាប់អង្គភាពបាន ព្រោះកម្ពុជា គឺជារដ្ឋភាគី មួយនៃអនុសញ្ញានៃអង្គការសហប្រជាជាតិស្តីពីការប្រឆាំងអំពើពុករលួយ បច្ចុប្បន្ន មានសមាជិករហូតដល់១៩៤ប្រទេស ដូចនេះក្នុងនាមកម្ពុជាជារដ្ឋភាគី នៃអនុសញ្ញាអង្គការសហប្រជាជាតិ ប្រឆាំងអំពើពុករលួយ គឺមានកាតាព្វកិច្ចគោរពតាម។

លោកបន្តថា៖ «របាយការណ៍មួយនេះ គឺមិនមានមូលដ្ឋានច្បាស់លាស់ មិនមានទម្ងន់អ្វីទាំងអស់ ពីព្រោះថា ជាការវាយតម្លៃ របស់ក្រុមមួយ ប៉ុន្តែអង្គភាពក៏ចាត់ទុកថា របាយការណ៍មួយនេះជាព័ត៌មានមួយដែរ សម្រាប់ខ្លួនអាចយកទៅពិនិត្យ ហើយស្វែងយល់អំពីព័ត៌មានខ្លះ ដែលមាននៅក្នុងហ្នឹង»។

លោកបន្ថែមទៀតថា ក្នុងនាមអង្គភាពប្រឆាំងអំពើពុករលួយ ជាសេនាធិការមួយរបស់រាជរដ្ឋាភិបាល ក្នុង​ការប្រឆាំងនឹងអំពើពុករលួយគឺ តែងតែទទួលខុសត្រូវចំពោះការងារ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត គឺបានន័យថា រដ្ឋាភិបាលអនុវត្តការងារដោយត្រឹមត្រូវ ដោយច្បាស់លាស់ ដោយតម្លាភាព ទៅតាមច្បាប់ដែលមានជាធរមាន។ លោក វិចិត្រ ក៏បានអំពាវនាវឱ្យមានការចូលរួមពីសាធារណជនផងដែរ ដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយ។

ចំណែកឯលោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានមាន​ប្រសាសន៍​ថា រដ្ឋាភិបាលកម្ពុជាទទួលស្គាល់ថា មានអំពើពុករលួយនៅកម្ពុជា។ តែយ៉ាង​ណាលោកបញ្ជាក់ថា រដ្ឋាភិបាលបានព្យាយាមប្រយុទ្ធប្រឆាំងអំពើពុករលួយតាមរយៈវិធីមួយចំនួនរួមមាន ការបង្កើតនូវអង្គភាពប្រឆាំងអំពើពុករលួយ ការដាក់ចេញនូវគោលការណ៍ នៃអភិបាលកិច្ចល្អ បង្កើតនូវច្រកចេញចូលតែមួយ និងកំណែទម្រង់មួយចំនួនទៀត។

លោកបន្ថែមថា៖ «សួរថា តើអង្គការដែលដើរដាក់ចំណាត់ថ្នាក់គេ ប្រទេសនេះលេខប៉ុន្មានលេខប៉ុន្មានហ្នឹង អាហ្នឹងសម្រាប់យើង គឺជាកិច្ចការងាររបស់គាត់ទេ។ គ្រាន់តែមានសំណួរថា តើអង្គការទាំងនោះធ្វើការដោយសុចរិតភាពទេ? តម្លាភាពទេ? ហើយគាត់មានអីមកវាស់វែង ដែលគួរឱ្យជឿជាក់ទេ? នេះជាចំណោទ! ខ្ញុំគិតថា ប្រទេសណាក៏ដោយសុទ្ធតែមានអំពើពុករលួយ ហើយសុទ្ធតែប្រយុទ្ធប្រឆាំងអំពើពុក​រលួយរៀងៗខ្លួនរាប់ទាំងកម្ពុជាដែរ។ ដោយមិនបានយកអង្គការណាមួយ របាយការណ៍អង្គការណាមួយមកធ្វើជាមូលដ្ឋានទេ គឺគេខិតខំធ្វើតែរៀងៗខ្លួន ដើម្បីកសាងប្រទេសរបស់គេ កម្ពុជាយើងក៏ដូច្នោះដែរ»។

លោក ប៉ែន បូណា សង្កត់ធ្ងន់ថា រដ្ឋាភិបាលកម្ពុជាបាននិងកំពុងបន្តប្រយុទ្ធប្រឆាំងអំពើពុលរលួយ លើកកម្ពស់តម្លាភាព ដើម្បីឈានទៅសម្រេចចក្ខុវិស័យកម្ពុជាក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសចំណូលខ្ពស់នៅឆ្នាំ ២០៥០។

គួរជម្រាបជូនថា សន្ទស្សន៍នៃអំពើពុករលួយឆ្នាំ២០២២ កម្ពុជាទទួលបានពិន្ទុ ២៤ ពិន្ទុ​លើ១០០ពិន្ទុ ខណៈប្រទេសនេះទទួលបានចំណាត់ថ្នាក់លេខ១៥០ ក្នុងចំណោម ១៨០ ប្រទេសនៅទូទាំងពិភពលោក។ រីឯឆ្នាំ២០២៣ កម្ពុជាទទួលបានពិន្ទុ ២២ ពិន្ទុលើ១០០ពិន្ទុ ហើយស្ថិតនៅចំណាត់ថ្នាក់លេខ១៥៨ ក្នុងចំណោម ១៨០ ប្រទេសនៅទូទាំងសកលលោក៕

…………………………………….

អត្ថបទដោយ៖ ពូ សូរាជីនី

អត្ថបទមុន

បទយកការណ៍៖ អ្នកស្រឡាញ់ភេទដូចគ្នា​មួយចំនួន​​អះអាង​ពីការ​បន្ត​​​រង​​ការ​​រើស​​អើង​​ក្នុ​​​ង​វិស័យ​​​ការ​ងារ

អត្ថបទបន្ទាប់

អត្ថបទ​វីដេអូ​និទាន​៖ ជាប់​បណ្តឹង​និង​រង​អំពើ​ហិង្សា​ដោយ​សារ​​ការពារ​ព្រៃ​សហគមន៍​ តែ​មិន​អស់​សង្ឃឹម​​

អត្ថបទបន្ទាប់
រូបបដិមាដែលធ្លាប់នៅក្រោមម្លប់ឈើនៅព្រៃសហគមន៍ឧត្តមស្រែពស់ ឬ ព្រៃមេត្តាធម្មជាតិ ដែលបច្ចុប្បន្ននៅកណ្តោចកន្លែងកណ្តាលវាលក្រោយកងយោធា ង៧០ កាប់ឆ្ការុករាននាពេលកន្លងមក។ (រូប៖ ពលរដ្ឋអ្នកសារព័ត៌មាន)

អត្ថបទ​វីដេអូ​និទាន​៖ ជាប់​បណ្តឹង​និង​រង​អំពើ​ហិង្សា​ដោយ​សារ​​ការពារ​ព្រៃ​សហគមន៍​ តែ​មិន​អស់​សង្ឃឹម​​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង