CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន បរិស្ថាន

កម្ពុជា​រក​ឃើញ​ប្រភេទ​ខ្យង​គោក​ជា​កំណត់​ត្រា​ថ្មី​សម្រាប់​ពិភព​លោក​

CJs khmer ដោយ CJs khmer
March 26, 2025
ក្នុង បរិស្ថាន, ព័ត៌មាន
0
រូបភាព ខ្យងម្យ៉ាងដែលអ្នកវិទ្យាសាស្ត្របានដាក់ឈ្មោះថា ខ្យងឧទយាទិត្យ Clostophis udayaditinus គឺជាខ្យងទី២០នៃពួក Clostophis ដែលត្រូវបានគេរកឃើញនៅតំបន់ភ្នំបាណន់ នៃខេត្តបាត់ដំបង។ (ហ្វេសប៊ុកក្រសួងបរិស្ថាន(Ministry Of Environment)

រូបភាព ខ្យងម្យ៉ាងដែលអ្នកវិទ្យាសាស្ត្របានដាក់ឈ្មោះថា ខ្យងឧទយាទិត្យ Clostophis udayaditinus គឺជាខ្យងទី២០នៃពួក Clostophis ដែលត្រូវបានគេរកឃើញនៅតំបន់ភ្នំបាណន់ នៃខេត្តបាត់ដំបង។ (ហ្វេសប៊ុកក្រសួងបរិស្ថាន(Ministry Of Environment)

0
ចែករំលែក
18
ចំនួនមើល

កម្ពុជាបានប្រកាសពីការរកឃើញកំណត់ត្រាថ្មីសម្រាប់ពិភពលោកនៃប្រភេទខ្យងគោកម្យ៉ាង ដោយក្រុមអ្នកស្រាវជ្រាវដែលជាប្រភេទខ្យងគោកថ្មីសម្រាប់វិទ្យាសាស្រ្ត និងបានដាក់ឈ្មោះថា ខ្យងឧទយាទិត្យ(Clostophis udayaditinus) ត្រូវបានរកឃើញនៅភ្នំបាណន់ ក្នុងខេត្តបាត់ដំបង។

ទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី២៥ ខែមីនាថា ខ្យងនេះត្រូវបានគេដាក់ឈ្មោះឱ្យថា «ខ្យងឧទយាទិត្យ» គឺដើម្បីឧទ្ទិសដល់ព្រះបាទឧទយាទិត្យវរ្ម័នទី២ (១០៥០ -១០៦៦) ដែលជាព្រះរាជាខ្មែរ ដំបូងគេ ដែលបានកសាងប្រាសាទភ្នំបាណន់ នៅលើកំពូលភ្នំបាណន់នៃខេត្តបាត់ដំបង ក្នុងប្រទេសកម្ពុជា។

ក្រសួងបន្តទៀតថា ការស្រាវជ្រាវនេះ ត្រូវបានធ្វើឡើងកាលពីឆ្នាំ ២០២៤ ដោយអង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា សហការជាមួយក្រសួងបរិស្ថាន និងក្រុមអ្នកជំនាញពីសាកលវិទ្យាល័យ Chulalongkorn សាកលវិទ្យាល័យ Mahidol និងសាកលវិទ្យាល័យ Khon Kaen និងគាំទ្រថវិកាពីសហភាពអឺរ៉ុប (EU) តាមរយៈគម្រោង Bcoming។

ក្រសួងបរិស្ថានបន្តថា៖ «តាមការសិក្សា កន្លងមកពីតំបន់ភ្នំថ្មកំបោរ ប្រទេសកម្ពុជា គេបានកត់ត្រាខ្យងគោកចំនួន១៣ប្រភេទ ពីពួក(Genus)ចំនួន៥ ក្នុងនោះក៏មិនទាន់មានពួក  “Clostophis” នេះដែរ។ ដូចនេះការសិក្សារបស់យើងក៏បានបញ្ជាក់អំពីការរកឃើញនូវប្រភេទខ្យងគោកកំណត់ត្រាថ្មីសម្រាប់ពិភពលោក និងក៏បានបង្កើតនូវកំណត់ត្រាពួកថ្មីសម្រាប់ប្រទេសកម្ពុជាផងដែរ»។

ប្រភពដដែលបន្តថា ខ្យងគោកពួក Clostophis ជាពួកខ្យងដែលមានទំហំតូច (ជាទូទៅតូចជាង២មីលីម៉ែត្រ)  ហើយខ្យងឧទយាទិត្យ Clostophis udayaditinus គឺជាខ្យងទី២០នៃពួក Clostophis ដែលត្រូវបានគេរកឃើញ។

ប្រធានកម្មវិធីបណ្តាញ និងតស៊ូមតិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងអភិវឌ្ឍន៍ លោក សាន់ ម៉ាឡា បានសម្តែងការរីករាយ និងអបអរសាទរចំពោះការរកឃើញខ្យងប្រភេទថ្មីនៅកម្ពុជា។ បើតាមរូបភាពដែលក្រសួងបរិស្ថានបានបង្ហាញនោះ លោកថា ខ្យងគោកដែលមានឈ្មោះថា ខ្យងឧទយាទិត្យនេះ មានរូបរាងស្អាត ហើយប្រៀបដូចវត្ថុទិព្វមួយដ៏កម្រផងដែរ។ លោកបន្ថែមថា នេះ ក៏ជារឿងដ៏ល្អសម្រាប់ពិភពលោកផងដែរ ដ្បិតវត្តមានខ្យង ឧទយាទិត្យនេះ បង្ហាញថានៅលើភពផែនដីមានប្រភេទសត្វកម្រដែលកំពុងមានវត្តមាននៅឡើយ។

ដោយឡែកសម្រាប់កម្ពុជា លោកថា ដ្បិតជាដែនដីតូចមែន ប៉ុន្តែកន្លងមកជាប្រទេសសំបូរទៅដោយធនធានធម្មជាតិ ជីវៈចម្រុះ ព្រៃឈើ ព្រៃកោងកាងដ៏ស្រស់ស្អាត ព្រមទាំងមានពពួកសត្វកម្រ និងប្រព័ន្ធអេកូឡូហ្ស៊ីជាច្រើនផងដែរ។

លោកសាន់ ម៉ាឡា បន្តថា៖ «ដូច្នេះវាទាមទារឱ្យយើងទាំងអស់គ្នា រួមចំណែកដើម្បីការពារ ថែរក្សា ធនធានទាំងអស់នោះឱ្យបានគង់វង្ស ទៅដល់កូនចៅជំនាន់ក្រោយ។ ហើយដើម្បីអាចសម្រេចបាននូវមហិច្ឆតាមួយនេះ វាទាល់តែអាជ្ញាធររដ្ឋ អាជ្ញាពាក់ព័ន្ធ ពិសេសក្រសួងបរិស្ថានហ្នឹង បើកទូលាយឱ្យយើងទាំងអស់គ្នាអាចចូលរួមនៅក្នុងកិច្ចការថែរក្សាការពារហ្នឹងប្រកបទៅដោយអត្ថន័យ ជាពិសេសមិនត្រូវរឹតត្បិត មិនត្រូវគាបសង្កត់ បំភិតបំភ័យក្នុងន័យមិនឱ្យប្រជាពលរដ្ឋ និយាយការពិតអំពីព្រៃឈើ និងធនធានធម្មជាតិរបស់យើងទេ»។

ក្រសួងបរិស្ថានអះអាងថា តំបន់ទេសភាពភ្នំថ្មកំបោរនៅប្រទេសកម្ពុជាសម្បូរទៅដោយប្រភេទសត្វដែលមានវត្តមានតែនៅក្នុងតំបន់ទាំងនេះ (Endemic) ។ ការរកឃើញនេះ គឺមានសារសំខាន់ព្រោះវាជាកំណត់ត្រាដំបូងនៃពួកខ្យង Clostophis នៅកម្ពុជា បានបង្ហាញពីលក្ខណ: ពិសេសនៃលក្ខខណ្ឌភូមិសាស្រ្ត និងប្រពន្ធអេកូឡូស៊ីនៃតំបន់ថ្មកំបោរកម្ពុជា ដែលមានសារសំខាន់សម្រាប់ការអភិរក្ស៕

………………………………………………………

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន ស៊ុន អ៊ូ

អត្ថបទមុន

លោក​រ៉ុង ឈុន៖ ទោះ​ជាប់ពន្ធនាគារ​ម្តងជាពីរដង និងកំពុងស្ថិត​ក្រោមនិតិវិធីតុលាការ ក៏មិនរាថយ​នឹងការ​ងារ​សង្គម

អត្ថបទបន្ទាប់

បទយកការណ៍៖ យុវជន​​​​​​មួយ​​​​ចំនួន​​​​នៅ​​​​តំបន់​​​​ព្រៃ​ការ​ពារ​ចំនួន​២ ​​​​​​ស្នើឱ្យ​ចាត់​វិធាន​ការ​លើ​បទ​ល្មើស​ព្រៃ​ឈើ​​​ឱ្យ​មាន​ប្រសិទ្ធ​ភាព

អត្ថបទបន្ទាប់
បទយកការណ៍៖ យុវជន​​​​​​មួយ​​​​ចំនួន​​​​នៅ​​​​តំបន់​​​​ព្រៃ​ការ​ពារ​ចំនួន​២ ​​​​​​ស្នើឱ្យ​ចាត់​វិធាន​ការ​លើ​បទ​ល្មើស​ព្រៃ​ឈើ​​​ឱ្យ​មាន​ប្រសិទ្ធ​ភាព

បទយកការណ៍៖ យុវជន​​​​​​មួយ​​​​ចំនួន​​​​នៅ​​​​តំបន់​​​​ព្រៃ​ការ​ពារ​ចំនួន​២ ​​​​​​ស្នើឱ្យ​ចាត់​វិធាន​ការ​លើ​បទ​ល្មើស​ព្រៃ​ឈើ​​​ឱ្យ​មាន​ប្រសិទ្ធ​ភាព

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង