CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

អាជ្ញាធរព្រមានចាត់វិធានការអ្នកផឹកស៊ីអត់សណ្ដាប់ធ្នាប់នៅបរិវេណព្រលានយន្ដហោះ

Admin ដោយ Admin
April 28, 2022
ក្នុង សង្គម
0
អាជ្ញាធរព្រមានចាត់វិធានការអ្នកផឹកស៊ីអត់សណ្ដាប់ធ្នាប់នៅបរិវេណព្រលានយន្ដហោះ

រូបថតពីបណ្តាញសង្គម

0
ចែករំលែក
102
ចំនួនមើល

អាជ្ញាធររាជធានីភ្នំពេញ និងក្រសួងទេសចរណ៍ព្រមានចាត់វិធានការចំពោះពលរដ្ឋមួយចំនួនដែលនាំគ្នាអង្គុយហូបចុក និងផឹកស៊ីគ្មានរបៀបរៀបរយនៅជុំវិញបរិវេណអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ការព្រមាននេះ គឺធ្វើឡើងបន្ទាប់ពីមានការបង្ហោះរូបភាពលើបណ្ដាញសង្គមហ្វេសប៊ុក ដោយបង្ហាញពីការផឹកស៊ីរបស់ប្រជាពលរដ្ឋមួយចំនួន ដែលទៅរងចាំទទួលសាច់ញាតិពីក្រៅប្រទេស ឬទៅជូនដំណើរបងប្អូនទៅក្រៅប្រទេស ប៉ុន្ដែពួកគេបែរជានាំគ្នាហូបចុក និងពិសារគ្រឿងស្រវឹងនៅបរិវេណព្រលានយន្ដហោះអន្ដរជាតិទៅវិញ។

ពលរដ្ឋអ្នកសារព័ត៌មានបានទាក់ទងទៅ​អគ្គនាយករងបច្ចេកទេសនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក ស៊ីន ចាន់សេរីវុត្ថា ដោយលោកបានថ្លែងថា រឿងនេះជាសមត្ថកិច្ចរបស់អ្នកគ្រប់គ្រងអាកាសយាន្ដដ្ឋាន ហើយខាងលោកមិនបានគ្រប់គ្រងបញ្ហាសណ្ដាប់ធ្នាប់នេះនោះទេ។

លោកបន្ថែមថា៖«ខាងបងគ្រប់គ្រងបញ្ហាសុវត្ថិភាពនិងបច្ចេកទេស មិនមែនថាបងនិយាយយករួចខ្លួនទេ តែមុខការបានបែងចែកគ្នាអស់ហើយ។ បញ្ហាសណ្ដាប់ធ្នាប់ក្នុងបរិវេណព្រលាន វាជាកាតព្វកិច្ចរបស់អ្នកគ្រប់គ្រងនិងប្រតិបត្តិករ កិច្ចការងារប្រចាំថ្ងៃ និងជាកិច្ចការរបស់អាជ្ញាធរដែនដីដែលគាត់ត្រូវសហការគ្នា បើសិនមានករណីកើតឡើង»។

អ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័ក ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា បើមានករណីបែបមែន អាជ្ញាធរមានសមត្ថកិច្ចនឹងចាត់វិធានការណ៍ភ្លាមៗ ដើម្បីធ្វើការណែនាំអប់រំពួកគាត់ និងណែនាំដល់អ្នកផ្សេងទៀតកុំឱ្យយកគម្រូតាម ដែលវាធ្វើឱ្យប៉ះពាល់មុខមាត់របស់កម្ពុជា និងសណ្ដាប់ធ្នាប់សង្គម។  

លោកបន្ថែមថា៖«​ក្នុងនាមរូបខ្ញុំផ្ទាល់មិនគាំទ្រចំពោះទង្វើបែបហ្នឹងជាដាច់ខាត ជាពិសេសអាជ្ញាធរត្រូវតែអនុវត្ត និងអប់រំទៅតាមច្បាប់របស់យើង»។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្ដិភាព លោក យ៉ង់ គឹមអេង រិះគន់ថា នេះជាទង្វើដ៏អាម៉ាស់មួយសម្រាប់ប្រទេសជាតិ ដោយលោកថា បញ្ហានេះបានកើតឡើងតាំងពីមុនផ្ទុះជំងឺកូវីដ-១៩ ហើយវាបានកើតឡើងដដែលទៀត។   

លោក យង់ គឹមអេង បន្ដថា ការផឹកស៊ី និងហូបចុកគ្មានសណ្ដាប់ធ្នាប់បែបនេះ វាអាចបង្កភាពអាម៉ាស់ចំពោះភ្ញៀវទេសចរផ្សេងទៀត ដែលបានឃើញទិដ្ឋភាពបែបនេះ​ ហើយមួយវិញទៀត វាអាចបង្កជាការឈ្លោះប្រកែកគ្នា និងហិង្សាដាក់គ្នាធ្វើឱ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ។  

លោកបន្ដថា៖«​អាជ្ញាធរព្រលានយន្ដហោះពោធិ៍ចិនតុង គួរតែពិនិត្យមើលផង ពីព្រោះបញ្ហានេះកើតឡើងយូរហើយ  បើសិនជាយើងនៅតែបណ្ដែតបណ្ដោយទៀតឱ្យមានរូបភាពផឹកស៊ីបែបនេះ វាហាក់បង្ហាញថា ស្រុកខ្មែរកន្លែងណាក៏ផឹកបានដែរ»៕

————————–

ពលរដ្ឋអ្នកសារព័ត៌មាន CCIM ប្រចាំខេត្តកណ្ដាល

អត្ថបទមុន

សង្គមស៊ីវិលខកចិត្តនឹងក្រសួងមហាផ្ទៃដែលបដិសេធញត្តិទាមទារស៊ើបអង្កេតឃាតកម្មលោក ឈុត វុទ្ធី ឡើងវិញ

អត្ថបទបន្ទាប់

ពលរដ្ឋមួយចំនួននៅតែបារម្ភឆ្លងជំងឺកូវីដ-១៩ជាថ្មី ទោះបីរដ្ឋាភិបាលលែងតម្រូវឱ្យពាក់ម៉ាស់

អត្ថបទបន្ទាប់
ពលរដ្ឋមួយចំនួននៅតែបារម្ភឆ្លងជំងឺកូវីដ-១៩ជាថ្មី ទោះបីរដ្ឋាភិបាលលែងតម្រូវឱ្យពាក់ម៉ាស់

ពលរដ្ឋមួយចំនួននៅតែបារម្ភឆ្លងជំងឺកូវីដ-១៩ជាថ្មី ទោះបីរដ្ឋាភិបាលលែងតម្រូវឱ្យពាក់ម៉ាស់

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង