អាជ្ញាធរ និងតំណាងសហគមន៍ស្នើដល់ប្រជាកសិករឱ្យបញ្ឈប់ការប្រើប្រាស់ថ្នាំគីមី និងរក្សាគ្រប់ពូជបុរាណ ដើម្បីធានាពីសុវត្តិភាពចំណីអាហារ និងកុំឱ្យប៉ះពាល់ដល់បរិស្ថាន។
កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ ប្រជាសិករប្រមាណ៥០០នាក់មកពីសហគមន៍ចំនួន៩នៃខេត្តកំពង់ឆ្នាំ ប៉ៃលិន បាត់ដំបង កោះកុង តាកែវ សៀមរាប និងពោធិ៍សាត់ បានជួបធ្វើបុណ្យគ្រប់ពូជនៅភូមិអូរបង ឃុំកំពងពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដើម្បីផ្សព្វផ្សាយគ្រប់ពូជបុរាណរបស់ខ្មែរ និងស្នើដល់កសិករបញ្ឈប់ការប្រើប្រាស់ថ្នាំគីមី ដោយងាកមកប្រើជីធម្មជាតិវិញ។
ប្រធានសហគមន៍នេសាទខេត្តពោធិ៍សាត់ លោក គួច ឡុង ថ្លែងក្នុងពិធីបុណ្យគ្រប់ពូជនេះថា បច្ចប្បន្ននេះ ប្រជាសកិករនៅសហគមន៍របស់លោកបានប្រើប្រាស់ថ្នាំគីមីច្រើនលើសលុបសម្រាប់ដាក់ និងស្រោចស្របដំណាំ។
លោក គួច ឡុង បានលើកឡើងថា ការប្រើប្រាស់ថ្នាំគីមីច្រើនបែបនេះបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន និងសុខភាពរបស់អ្នកប្រើប្រាស់។ លោកបានស្នើដល់កសិករឱ្យងាកមកប្រើប្រាស់ធម្មជាតិវិញ ដើម្បីសុវត្តិភាព និងប៉ះពាល់បរិស្ថាន។
លោកថា៖«សូមកាត់បន្ថយការប្រើប្រាស់ថ្នាំនាំចូល គឺមីទាំងអស់ ដើម្បីធានាពីសុខភាពរបស់យើង។ វាមិនមែនប៉ះពាល់តែសុខភាពរបស់យើងទេ គឺវាបានប៉ះពាល់ដល់សត្វល្អិតគាំទ្រដល់យើង និងបរិស្ថានផងដែរ។ ស្លាប់អស់រលឹងទាំងកង្កែក្តាមខ្ចងក្អាត់កូនត្រី ហើយបើមនុស្សយើងឥលូវនេះ កើតរោគ កើតជំងឺរាប់ជំពូក វាមិនដែលណាកូនក្មេងកើតលើសឈាម ទឹកនោមផ្អែមទាំងវ័យក្មេងទេ»។
ថ្លែងក្នុងកម្មវិធីបុណ្យគ្រប់ពូជនេះដែរ តំណាងសហគមន៍ដីធ្លីមកពីខេត្តកោះកុង អ្នកស្រី ហ៊ី សុក មានប្រសាសន៍ថា បច្ចុប្បន្ននេះ ប្រជាកសិករហាក់បោះបង់ចោលគ្រប់ពូជបុណ្យរបស់ខ្មែរ ហើយប្រើប្រាស់គ្រប់ពូជនាំចូល និងប្រើប្រាសថ្នាំគីមីដែលនាំឱ្យមានការចំណាយដើមទុនច្រើនលើការធ្វើកសិកម្ម។
អ្នកស្រី ហ៊ី សុក បានអំពាវនាវដល់ប្រជាកសិករឱ្យរក្សាគ្រប់ពូជបុណរបស់ខ្មែរទុក ហើយមកកែឆ្នៃបង្កើតជីធម្មជាតិសម្រាប់ប្រើប្រាស់ដំណាំវិញ ដើម្បីកាត់បន្ថយើប្រាថាន។័ន្ធត្រីទឹកសាបជាដើម។
ង់កសិករបថ្លៃដើមផលិត និងកុំឱ្យប៉ះពាល់ដល់បរិស្ថាន រួមទាំងសុកខភាពរបស់អ្នកប្រើប្រាស់ផងដែរ។
អ្នកស្រីបន្ថែមថា៖«ប្រសិនបើយើងធ្វើកសិកម្មតាមគោលការធម្មជាតិ វាអាចជួយឱ្យយើងមានសុខភាពល្អ មានទីផ្សារ ហើយយើងអាចកាត់បន្ថយលើចំណាយ ដូចជា ជីថ្នាំគ្រនប់ពូជ ព្រោះយើងបានរក្សាពូជដោយខ្លួនឯងមិនចាំបាច់ទិញគេ។ ឬយើងចែករំលែកគ្នាពីខេត្តមួយទៅខេត្តមួយដើម្បីចែកគ្នាដាំ»។
អភិបាលស្រុកក្រគរ លោក លីវ សេងហ៊ីម មានប្រសាសន៍ថា ខណៈដែលប្រទេសជាតិមានការអភិវឌ្ឍន៍នោះគឺ ជំងឺផ្សេងៗក៏បានកើតមានច្រើន និងមានការវិវត្តផងដែរដោយសារបញ្ហាចំណីអាហារមានជាតិថ្នាំគីមី។
លោក លីវ សេងហ៊ីម មានប្រសាសន៍ថា ប្រសិនបើកសិករធ្វើកសិកម្មដោយមិនធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងសុខភាពមនុស្សសត្វ នោះវាគឺជាផ្នែកមួយជួយអភិវឌ្ឍន៍សហគមន៍ និងប្រទេសទេសជាតិ។
លោកបន្ថែមថា៖«ចឹងជុំវិញបញ្ហានេះ ខ្ញុំនឹងផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋរបស់ខ្ញុំឱ្យគាត់ធ្វើកសិកម្មហ្នឹងឱ្យគាត់បានយល់អំពីបញ្ហានេះ។ កាលណាយើងធ្វើសិកម្មគ្មានថ្នាំគីមី មនុស្សយើងមិនមានជំងឺ មិនបានចំណាយថ្លៃថ្នាំពេទ្យ ហើយជីវភាពពូកគាត់ធូរធារហើយ»នេះដែលយើងចង់បាន»។
ក្រសួងកសិកម្មរុក្ខាប្រមាញ និងនេសាទ ធ្លាប់លើកទឹកចិត្តឱ្យប្រជាកសិករបង្កបង្កើនផលពូជស្រូវប្រពៃណី ឬពូជស្រូវបុរាណចំនួន៨ប្រភេទ ដែលមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងមានតម្លៃខ្ពស់ទាំងនៅលើទីផ្សារក្នុងស្រុក និងអន្ដរជាតិ។
ចំណែកនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត កាលពីខែកក្កដា ឆ្នាំ២០២៤ បានបញ្ជាឱ្យមន្ត្រីក្រោមឱវាទទប់ស្កាត់ការប្រើប្រាស់ថ្នាំគីមី ដែលប្រើប្រាស់សម្រាប់ស្រោយដំណាំនៅតាមតំបន់មាត់ទន្លេ ឬនៅតំបន់ជុំវិញបឹងទន្លេសាប ដើម្បីកុំឱ្យប៉ះពាល់ដល់ធនធានធម្មជាតិជាពិសេសប្រព័ន្ធអេកូឡូស៊ី និងប្រព័ន្ធត្រីទឹកសាប៕
………………………………………………………….
រាយការណ៍ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តពោធិ៍សាត់ លោក ឡាច សារ៉ាន់