សហគមន៍ព្រៃឈើមួយនៅខេត្តកំពង់ធំប្រឈមបាត់បង់ទាំងស្រុងក្រោយអាជ្ញាធរដកទៅធ្វើសួនកសិ-ឧស្សាហកម្ម
សហគមន៍ព្រៃឈើមួយកន្លែងស្ថិតនៅឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កំពុងប្រឈមបាត់បង់ទាំងស្រុង ក្រោយពីរដ្ឋាភិបាលប្រកាសដកដីនៅតំបន់សហគន៍នេះទៅអភិវឌ្ឍន៍ធ្វើជាសួនកសិ-ឧស្សាហកម្ម។ កាលពីថ្ងៃទី២៨ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ទីស្តីការគណៈរដ្ឋមន្ត្រីបានចេញលិខិតមួយជូនទៅអភិបាលខេត្តកំពង់ធំ និងក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីស្នើសុំគោលការណ៍ចុះបញ្ជីដីឯកជនរបស់រដ្ឋទំហំ៥៩៦ហិកតា ស្ថិតនៅភូមិត្រពាំងថ្ម ឃុំត្រពាំងឬស្ស ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ក្នុងលិខិតដដែលនេះ បានបញ្ជាដល់អាជ្ញាធរពាក់ព័ន្ធឱ្យចុះបញ្ជីដីសហគមន៍ព្រៃឈើមួយកន្លែងដែលទំហំ៥៩៦ហិកតានោះមកជាទ្រព្យសម្បត្តិរបស់រដ្ឋ គឺដើម្បីបង្កើតជាសួនកសិ-ឧស្សាហកម្ម។...