ពលរដ្ឋមួយចំនួននៅខេត្ដព្រៃវែងបារម្ភពីសុខភាពដោយសារផ្លូវក្នុងភូមិមានសភាពហុយខ្លាំង
ពលរដ្ឋមួយចំនួនរស់នៅស្រុកកញ្ជៀច ខេត្ដព្រៃវែង ព្រួយបារម្ភពីបញ្ហាសុខភាព ខណៈផ្លូវមួយខ្សែនៅក្នុងភូមិមានសភាពហុយខ្លាំងធ្វើឱ្យពិបាកដកដង្ហើម និងរស់នៅប្រចាំថ្ងៃ ។
ពលរដ្ឋមួយចំនួនរស់នៅស្រុកកញ្ជៀច ខេត្ដព្រៃវែង ព្រួយបារម្ភពីបញ្ហាសុខភាព ខណៈផ្លូវមួយខ្សែនៅក្នុងភូមិមានសភាពហុយខ្លាំងធ្វើឱ្យពិបាកដកដង្ហើម និងរស់នៅប្រចាំថ្ងៃ ។
អាជ្ញាធរខេត្តកំពង់ចាមបានឱ្យម្ចាស់ទីតាំងដែលចាក់ថ្មចូលទន្លេ កាយថ្មនោះចេញវិញ ក្រោយមានការរិះគន់ពីមហាជនចំពោះអាជ្ញាធរដែលបណ្តែតបណ្តោយឱ្យមានសកម្មភាពចាក់ថ្មចូលទន្លេមេគង្គបែបនេះ។ ក្នុងសប្តាហ៍នេះ មានការផ្សព្វផ្សាយរូបភាពីលើអាកាសអំពីសកម្មភាពចាក់ថ្មមួយកន្លែងចូលទៅក្នុងទន្លេមេគង្គ ដើម្បីយកធ្វើកម្មសិទ្ធិ ដែលសកម្មភាពនេះ ស្ថិតក្នុងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ហើយមានការរិះគន់ជាច្រើនពីសំណាកអ្នកលេងបណ្តាញសង្គម ដោយពួកគេថា អាជ្ញាធរអសមត្ថភាពក្នុងទប់ស្កាត់សកម្មភាពមួយនេះ។ ក្រោយមានការរិះគន់ រដ្ឋបាលខេត្តកំពង់ចាម កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ បានសេចក្តីប្រកាសព័ត៌មានមួយឱទប់ស្កាត់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេ...
តំណាងសហគមន៍ឡពាងឱ្យដឹងថា សាលាឧទ្ធរណ៍ភ្នំពេញសម្រេចឱ្យអ្នកភូមិឡពាង៣នាក់ចាញ់ក្តីម្ចាស់ក្រុមហ៊ុន ខេឌីស៊ី (KDC) យ៉ាងអយុត្តិធម៌ពាក់ព័ន្ធរឿងជម្លោះដីធ្លី កាលពីជា១០ឆ្នាំមុន។ លោក ញឹម ញឿន ហៅ ស្ងួន ញឿន ដែលកំពុងជាប់បណ្តឹងនៅតុលាការប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា កាលពីឆ្នាំ២០២១ សាលាដំបូងខេត្តកំពង់ឆ្នាំបានសម្រេចឱ្យអ្នកភូមិឡពាង៣នាក់មានរូបលោក លោក រាជ សីម៉ា និង លោក...
ចម្លាក់ស្បែក គឺជាមរតកសិល្បៈប្រពៃណីបុរាណមួយរបស់ខ្មែរយើង ដែលមានតាំងពីយូរលង់មកហើយ តែមិនសូវមានភាពរីកចម្រើននោះទេ ដោយសារពលរដ្ឋមួយចំនួនលែងសូវចាប់អារម្មណ៍ និងមានអ្នកអភិរក្សតិចតួចប៉ុណ្ណោះ ដែលនៅតែស្រឡាញ់មរតកដូនតាមួយនេះ។
កម្មករនិងជាបេក្ខជនជាប់ឆ្នោតជាប្រធានសហជីពមូលដ្ឋាននៃហព័ន្ធសហជីពកម្ពុជាម្នាក់បម្រើការងារនៅក្រុមហ៊ុន វីងស្តារស៊ូ(WING STAR SHEOS CO.,LDT) ស្ថិតនៅក្នុងឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានតុលាការខេត្តនេះ សម្រេចឃុំខ្លួនជាបណ្តោះអាសន្ន ក្រោយនាំគ្នាចងក្រងបង្កើតសហជីពក្នុងរោងចក្រ។
ជនជាតិដើមភាគតិចកួយចំនួន៤នាក់នៅស្រុកឆែប ខេត្តព្រះវិហារ ត្រូវបានតុលាការខេត្តនេះ កោះហៅឱ្យឆ្លើយបំភ្លឺ ក្រោយពួកគេខ្លះបានចូលរួមជាមួយអ្នកភូមិរាប់សិបនាក់ទៀតតវ៉ាប្រឆាំងក្រុមហ៊ុនចិន«រូយហ្វេង»មិនឱ្យឈូសឆាយប៉ះពាល់លើដីស្រែចម្ការរបស់ពួកគាត់។
ពលរដ្ឋ៤នាក់ដែលកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិនមួយ នៅឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានខកចិត្តចំពោះសាលាឧទ្ធណ៍ត្បូងឃ្មុំដែលមិនព្រមទម្លាក់ចោលបទចោទលើពួកគាត់។
ក្នុងប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ យុវជនគឺកម្លាំងចលករយ៉ាងសំខាន់ក្នុងការលើកកម្ពស់ និងទាមទារសិទ្ធិសេរីភាព ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ហើយមធ្យោបាយក្នុងការទាមទារ គឺតាមរយៈការតស៊ូមតិ និងអហិង្សា។
ដីព្រៃជាង១០ហិកតា របស់សហគមន៍ព្រៃឈើមួយ ស្ថិតក្នុងឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី កំពុងរងការទន្ទ្រានយកធ្វើកម្មសិទ្ធិដោយខុសច្បាប់ ខណៈអាជ្ញាធរព្រមានចាត់វិធានការជនល្មើសតាមផ្លូវតុលាការ។
ជនជាតិដើមភាគតិចកួយនៅស្រុកឆែប ខេត្តព្រះវិហារ បានប្តឹងតំណាងក្រុមហ៊ុនចិន«រូយហ្វេង» ទៅសមត្ថកិច្ចមូលដ្ឋាន ក្រោយពួកគាត់រងអំពើហិង្សាក្នុងជម្លោះដីធ្លីជាមួយក្រុមហ៊ុននេះ។
មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។
ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។