ពលរដ្ឋជាង២០០គ្រួសារនៅសៀមរាបទាមទារបណ្ណកម្មសិទ្ធិដីធ្លីក្រោយមានជម្លោះជាមួយអាជ្ញាធរជិត១០ឆ្នាំ
អាជ្ញាធរចុះហាមឃាត់ពលរដ្ឋមិនឱ្យធ្វើសកម្មភាពដាំដុះលើដី ដែលពលរដ្ឋកំពុងទាមទារបណ្ណកម្មសិទ្ធិ កាលពីថ្ងៃទី២៨ ខែសីហាឆ្នាំ ២០២៣។ (ផ្តល់ឱ្យ)
អាជ្ញាធរចុះហាមឃាត់ពលរដ្ឋមិនឱ្យធ្វើសកម្មភាពដាំដុះលើដី ដែលពលរដ្ឋកំពុងទាមទារបណ្ណកម្មសិទ្ធិ កាលពីថ្ងៃទី២៨ ខែសីហាឆ្នាំ ២០២៣។ (ផ្តល់ឱ្យ)
គិតត្រឹមឆ្នាំ២០២២-២០២៤នេះ ព្រៃលិចទឹកដ៏សំខាន់ ដែលជាជម្រកត្រីពង លាក់ខ្លួន និងភ្ញាស់កូន ដូចជាដើមរំជែង ដើមរៃ និងព្រៃលិចទឹកមួយចំនួនទៀត កំពុងរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរនៅទន្លេមេគង្គផ្នែកខាងលើ។ ការបាត់បង់ព្រៃលិចទឹក ដែលជាជម្រកត្រីគ្រប់ប្រភេទនេះហើយ បានធ្វើឱ្យចំនួនត្រីធ្លាក់ចុះ ដែលជាហេតុនាំឱ្យអ្នកនេសាទនៅខេត្តស្ទឹងត្រែង មិនអាចរកត្រីបានច្រើនដូចពីមុន។ ការបាត់បង់ព្រៃលិចទឹកទាំងនោះ បណ្ដាលមកពីការប្រែប្រួលអាកាសធាតុ ផែនដីឡើងកម្ដៅ ការសង់ទំនប់វារីអគ្គិសនី និងពីកត្តាមនុស្សជាដើម។
ដីព្រៃជា៣០០០ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ដែលរងការទន្ទ្រានយកដោយខុសច្បាប់ត្រូវបានរដ្ឋបាលខេត្តកំពង់ស្ពឺដកហូតទុកជាសម្បត្តិរដ្ឋវិញ ក្រោយពីអង្គការផ្នែកព្រៃឈើមួយប្តឹងកាលពេលថ្មីៗកន្លងទៅនេះ។
លាប់ជាតំបន់ព្រៃស្រោង ដែលសម្បូរទៅដោយសត្វព្រៃ ព្រៃឈើតូចធំគ្រប់ប្រភេទ និងជាតំបន់អេកូឡូស៊ីដ៏សំខាន់នោះ ព្រៃឈើសហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង កំពុងតែប្រឈមនឹងការបាត់បង់គួរឱ្យបារម្ភ ដោយសារការកាប់ឈើខុសច្បាប់ថ្មីៗ យ៉ាងអនាធិបតេយ្យ ក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ។ សមាជិកសហគមន៍និងសកម្មជនព្រៃឈើ ព្រមានអំពីលទ្ធភាពនៃការបាត់បង់ព្រៃសហគមន៍ទាំងស្រុង ដោយអំពាវនាវឱ្យអាជ្ញាធរ និងភាគីពាក់ព័ន្ធចូលរួមបញ្ចប់បទល្មើសព្រៃឈើនៅតំបន់នោះ។
ពលរដ្ឋម្នាក់ដែលអះអាងថា ជាតំណាងឱ្យពលរដ្ឋចំនួន១៤គ្រួសារ នៅស្រុកស្រែអំបិល ខេត្ដកោះកុង បានរងអំពើហិង្សាលើរាងកាយពីសំណាក់ឈ្មួញរកស៊ីទិញលក់ដី ខណៈគាត់ទៅហាមឃាត់គ្រឿងចក្រមិនឱ្យឈូសឆាយដីធ្លី។
ដោយមើលឃើញពីការបាត់បង់ព្រៃឈើក្នុងសហគមន៍ជាបន្តបន្តាប់ និងបារម្ភពីការបាត់បង់មុខរបរពីដូនតា ក្រុមស្ត្រីជនជាតិដើមភាគតិចកួយនៃបណ្តាញសហគមន៍ព្រៃព្រះរការ ប្តេជ្ញាចិត្តតស៊ូចុះល្បាតព្រៃ ដើម្បីការពារធនធានធម្មជាតិនៅសេសសល់ជាពិសេស គឺដើមច្បោះ ដែលជាប្រភពចំណូលប្រកបដោយនិរន្តរភាព និងមិនចេះរីងស្ងួតសម្រាប់សហគមន៍មូលដ្ឋាន ដែលរស់នៅជុំវិញដែនជម្រកសត្វព្រៃព្រះរការ ខេត្តព្រះវិហារ។
ប្រជាពលរដ្ឋនៅឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនៈគិរី ស្នើដល់អាជ្ញាធរឱ្យជួយជួសជុលផ្លូវលំមួយខ្សែរក្នុងសហគមន៍ឡើងវិញ ក្រោយរងការខូចខាតជាង១០ឆ្នាំដោយគ្មានការសាងសង់ និងកំពុងពិបាកធ្វើដំណើរឆ្លងកាត់ជាខ្លាំង។
បឹងទន្លេសាបដែលជាប្រភពទឹក និងត្រីច្រើនជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ ត្រូវបានរដ្ឋាភិបាលចេញអនុក្រឹត្យមួយកាលពីឆ្នាំ២០១១ ដោយកំណត់ជាដែនព្រៃលិចទឹកប្រមាណ៦៥ម៉ឺនហិកតា ស្ថិតក្នុងខេត្តចំនួន៦ មានខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងកំពង់ធំ។
ជនជាតិដើមភាគតិចខោញ រស់នៅឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ប្រឈមបាត់បង់អត្តសញ្ញាណរបស់ខ្លួនទាំងស្រុងដូចជាភាសា សម្លៀកបំពាក់ ពិធីសែនព្រេនជាដើម ដោយសារជនជាតិដើមភាគមួយនេះមានចំនួនពលរដ្ឋតិចនៅក្នុងសហគមន៍ និងវប្បធម៌ខាងក្រៅជ្រាបចូលក្នុងសហគមន៍របស់ពួកគាត់រស់នៅខ្លាំង។
ជនជាតិដើមភាគតិចពូនងជាង២០០នាក់ នៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បាននាំគ្នាតវ៉ា ក្រោយពីអាជ្ញាធរហាមមិនឱ្យ ចូលទៅអាស្រ័យផលលើដីចម្ការវិលជុំ ដែលពួកគាត់ អះអាងថា បានអាស្រ័យផលបន្តពីដូតាជាង៥០ឆ្នាំទៅហើយ។
មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។
ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។