ធនាគារពិភពលោក ព្រមានពីហានិភ័យនៃការកាត់ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA លើកម្ពុជា
ធនាគារពិភពលោក ព្រមានពីហានិភ័យនៃការកាត់ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធរបស់អឺរ៉ុបលើកម្ពុជា ដោយជំរុញឲ្យរដ្ឋាភិបាលមានវិធានការត្រៀមជាមុនបន្ថែមទៀត។ ក្នុងការផ្សព្វផ្សាយរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចអាស៊ីខាងកើត និងប៉ាស៊ីហ្វិកនាថ្ងៃនេះ ធនាគារពិភពលោកប្រចាំកម្ពុជាបានលើកឡើងថា ការកាត់ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធចំពោះកម្ពុជា វាទំនងនឹងធ្វើឲ្យកំណើននៃការនាំចេញរបស់កម្ពុជាទៅកាន់សហភាពអឺរ៉ុបថយចុះ។ បន្ថែមពីលើនេះ ដោយសារ កម្ពុជាពឹងផ្អែកខ្លាំងលើការនាំចូលពីចិននោះការធ្លាក់ចុះសេដ្ឋកិច្ចចិនក្នុងកាលៈទេសៈណាមួយនោះ វានឹងជះឥទ្ធិពលមកលើសេដ្ឋកិច្ចកម្ពុជាផងដែរ។ ក្នុងរបាយការណ៍នោះលើកឡើងថា៖ «នៅទីបំផុត ការកើនឡើងយ៉ាងរហ័សនៃការហូរទុនចូល និងការផ្ដល់ឥណទាន ដែលបានធ្វើឲ្យវិស័យសំណង់ និងអចលនទ្រព្យទទួលបានការលូតលាស់ខ្លាំងកន្លងមក នឹងជះឥទ្ធិពលទៅលើវិស័យហិរញ្ញវត្ថុរបស់ប្រទេសផងដែរ។» ធនាគារពិភពលោកបានឲ្យជាយោបល់ថា...