Citizen Journalist’s Report Leads to Action on Communal Road Damage
Credibly empower enterprise wide mindshare for excellent "outside the box" thinking. Proactively mesh impactful meta services rather than enterprise results....
Credibly empower enterprise wide mindshare for excellent "outside the box" thinking. Proactively mesh impactful meta services rather than enterprise results....
បណ្ដាញសហគមន៍ព្រៃឡង់អះអាងថា សកម្មភាពកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់បានបន្ដកើតមានឥតឈប់ឈរ ដោយមួយផ្នែកមកពីវិធានការរឹតត្បិតសិទ្ធិសេរីភាពរបស់អាជ្ញាធរទៅលើបណ្ដាញសហគមន៍ព្រៃឡង់ និងមួយផ្នែកទៀតមកពីការបើកដៃឲ្យជនខិលខូចអាចលួចកាប់ដឹកឈើប្រណិតទៅប្រទេសជិតខាង។
សហគមន៍ជនជាតិដើមភាគតិចមកពីខេត្ដចំនួន៤ ក្នុងប្រទេសកម្ពុជា បានចូលរួមវគ្គបណ្ដុះបណ្ដាលមួយស្ដីពីជំនាញពលរដ្ឋសារព័ត៌មាន ដើម្បីផ្សព្វផ្សាយរឿងរ៉ាវ ដែលកើតឡើងពីសហគមន៍របស់ពួកគេ។យុវជន និងយវនារី ១២នាក់ ដែលជាសហគមន៍ជនជាតិដើមភាគតិចពីខេត្ដចំនួន៤ ក្នុងប្រទេសកម្ពុជាបានចូលរួមវគ្គបណ្ដុះបណ្ដាលមានរយៈពេល ៣ថ្ងៃ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ដោយសិក្សាទៅជំនាញមូលដ្ឋានគ្រឹះសារព័ត៌មាន ជំនាញថតរូប ក្រមសីលធម៌អ្នកសារព័ត៌មាន សុវត្ថិភាពតាមប្រព័ន្ធឌីចីថល និងកម្មវិធីរាយការណ៍ព័ត៌មាន...
ប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យបានប្រជុំពិភាក្សាគ្នាលើប្រធានដើមចមនៃអំពើហិង្សាកើតឡើងដោយសារគ្រឿងស្រវឹងពីសំណាក់បុរសទៅលើស្រ្ដីជាភរិយា។កាលថ្ងៃទី ៤ ខែកញ្ញា ២០២០ មានកិច្ចប្រជុំដេញដោលមួយលើប្រធានបទ «គ្រឿងស្រវឹងមិនមែនជាមូលហេតុនាំកើតអំពើហិង្សា» នៅភូមិស្វាយសរ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលមានការចូលរួមពីក្រុមយុវជន ស្ដ្រី ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងក្រុមការងារមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ ក្នុងកិច្ចប្រជុំពិភាក្សាដេញដោលគ្នានេះបានតម្រូវឲ្យបែងចែកជា២ក្រុម គឺក្រុមស្រប និងបដិសេធ។អ្នកស្រី ភួយ សោភា...
បណ្ដុំអង្គការសង្គមស៊ីវិល និងសមគមចំនួន៣៦ស្ថាប័នដែលធ្វើការផ្នែកលើកកម្ពស់សិទ្ធិស្ត្រីនិងយែនឌ័រនៅកម្ពុជាទាមទារឲ្យរដ្ឋាភិបាលទម្លាក់ចោលសេចក្តីព្រាងច្បាប់ស្តីពីសណ្តាប់ធ្នាប់សាធារណៈដែលរំលោភបំពានដល់សិទ្ធិស្ត្រី និងបន្ទោសទៅលើជនរងគ្រោះនៃអំពើហិង្សា។ក្នុងសេចក្តីថ្លែងការណ៍ អង្គការសង្គមស៊ីវិល កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ និងសមគមចំនួន៣៦ស្ថាប័នយល់ថាសេចក្តីព្រាងច្បាប់នេះគឺជាការដាក់ទណ្ឌកម្មដល់ស្ត្រីចំពោះការស្លៀកពាក់ និងអាកប្បកិរិយា ដែលថា ខុនឹងក្រឹត្យក្រមសង្គម ប្រពៃណីខ្មែរ ដែលមានលក្ខណៈរើសអើងលើការស្លៀកពាក់ និងការប្រព្រឹត្តរបស់ស្ត្រី ។ក្នុងសេចក្តីថ្លែងការណ៍ដដែលលើកឡើងដែរថា សេចក្តីព្រាងច្បាប់នេះអាចធ្វើឲ្យស្ត្រីបាត់បង់លទ្ធភាពទទួលបានសិទ្ធិរបស់ខ្លួនដូចជា សិទ្ធិសេរីភាពក្នុងការសម្តែងមតិ សិទ្ធិក្នុងការជ្រើសរើសសម្លៀកបំពាក់ផ្ទាល់ខ្លួន (ដែលចោទប្រកាន់ថា ការស្លៀកពាក់បញ្ចេញសាច់...
ខេត្តព្រះសីហនុ_ផ្ទះពលរដ្ឋមួយខ្នង នៅភូមិបឹងតាស្រី ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ។រងការខូចខាតផ្នែកដំបូលទាំងស្រុង ដោយខ្យល់បន្ត្រាក់ កាលពីថ្ងៃត្រង់ ត្រូវនឹងថ្ងៃទី ១៩ ខែ សីហា ឆ្នាំ២០២០។ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ទេ ក្រោយហេតុការណ៍នេះ មន្ត្រី ឃុំ ស្រុក បានចុះអន្តរាគមន៍ជួយដល់គ្រួសារពលរដ្ឋរងគ្រោះនោះ តាមរយះការផ្តល់ជំនួយផ្សេងៗ ។
អ្នកស្រី ងិន ហ៊ាង វ័យ៥៨ឆ្នាំរស់នៅភូមិស្ពាន ឃុំកោះជុំ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ បានប្រាប់ថា អ្នកស្រីអាចរកប្រាក់ចំណូលបានពី ៣ទៅ៤ម៉ឺនរៀលក្នុងមួយថ្ងៃ ពីការដាំម្អម។អ្នកស្រី ងិន ហ៊ាង អះអាងថា គាត់បានប្រកបរបរដាំម្អមអស់រយៈពេល៥ឆ្នាំមកហើយ លើផ្ទៃទំហំ ២៥×៥០ម៉ែត្រ ដោយដាំខួបប្រាំងខួបវស្សា ដោយសារសម្បូរទីផ្សារក្នុងការលក់ ហើយងាយស្រួលក្នុងការដាំនឹងថែទាំ។...
ការិយាល័យឧត្តមស្នងការអង្គសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សលើកឡើងថា សហគមន៍ជនជាតិដើមភាគតិចប្រឈមនឹងបញ្ហាប្រឈមជាច្រើន ដូចជា ទទួលបានសេវាថែទាំសុខភាពតិចតួច អត្រាកាន់តែខ្ពស់ខ្លាំងនៃជំងឺ កង្វះលទ្ធភាពទទួលបានសេវាចាំបាច់ អនាម័យ និងវិធានការបង្កាសំខាន់ៗដទៃទៀត។នៅប្រទេសកម្ពុជា ការិយាល័យឧត្តមស្នងការអង្គសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) កំពុងធ្វើការតស៊ូមតិ ដើម្បីសិទ្ធិជនជាតិដើមភាគតិចក្នុងការសម្រេចចិត្តដោយខ្លួនឯង តាមរយៈការកែសម្រួលនីតិវិធីនៃការចុះបញ្ជីដីសមូហភាពរបស់ពួកគេ។ ជនជាតិដើមភាគតិចមានការផ្សាភ្ជាប់ស៊ីជម្រៅទៅនឹងព្រលឹង វប្បធម៌ សង្គម និងសេដ្ឋកិច្ច ជាមួយដីធ្លី ទឹកដី និងធនធានរបស់ពួកគេ...
អង្គការអាហ្វីស៊ីព (Afresip) អះអាងថា ខ្លួនបានជួយដល់កុមារីរងគ្រោះម្នាក់អាយុ៩ឆ្នាំ នៅខេត្តរតនៈគីរី បន្ទាប់ពីទទួលរងការរំលោភបំពានផ្លូវភេទពីសំណាក់បុរសជាឪពុកចុង។លោកស្រី លីន ស៊ីឡោ មន្ត្រីផ្តល់ព័ត៌មានរបស់អង្គការអាហ្វីស៊ីព (Afresip) មានប្រសាសន៍ថា ខាងអង្គការបានសហការជាមួយខាងមន្ទីរសង្គមកិច្ចខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ ចុះទៅដល់ទីតាំងកើតហេតុដើម្បីជួយជំនួយផ្នែកច្បាប់និងស្វែងមេធាវីជូនជនរងគ្រោះ ដែលអ្នកស្រីសុំមិនបញ្ចេញអត្តសញ្ញាណជនរងគ្រោះឡើយ។ លោកស្រីបន្តថា៖ «ខាងអង្គការអត់មានមេធាវីទេ មានតែអ្នកច្បាប់ ដូច្នេះខាងអង្គការស្វែងរកមេធាវីខាងក្រៅជូនគាត់ ដូចជាមេធាវីសម្តេចដែលនៅតាមខេត្តនិមួយគេចាំជួយយើង...
អង្គការនារីដើម្បីសន្តិភាពអះអាងថា ស្ដ្រីម្នាក់ក្នុងចំនោមស្រ្តី៥នាក់ក្នុងប្រទេសកម្ពុជា បានកំពុងប្រឈមនឹងអំពើហិង្សាទាំងផ្លូវកាយនិងផ្លូវភេទ ខណៈពេលប្រទេសកម្ពុជាប្រឈមការរីករាលនៃជំងឺកូវីដ-១៩។អង្គការនារីដើម្បីសន្តិភាពអះអាងលើគេហំព័រហ្វេសប៊ុករបស់ខ្លួនថា ស្រ្តីម្នាក់ក្នុងចំនោម ស្រ្តី៣នាក់នៅទូទាំងសកលលោក ឬអាចនិយាយម្យ៉ាងទៀតថា ស្ដ្រីម្នាក់ក្នុងចំណោម៥ នាក់នៅប្រទេសកម្ពុជាកំពុងប្រឈមនឹងអំពើហិង្សាទាំងផ្លូវកាយ និងផ្លូវភេទ ដែលធ្វើឱ្យផ្ទះប្រែក្លាយជាទីកន្លែងដែលគួរឱ្យភ័យខ្លាច។អង្គការនេះអះអាងថា នេះគឺជាជម្ងឺរាតត្បាតស្រមោលជាសកល ដែលតួលេខនៅបន្តកើនឡើងគួរឱ្យព្រួយបារម្តណ៍នៅទូទាំងសកលលោក។អង្គការនារីដើម្បីសន្តិភាពបន្ដថា ស្របពេលកម្ពុជាក៏ប្រឈមជំងឺកូវីដ-១៩នេះ អង្គការបានសហការជាមួយក្រសួងកិច្ចការនារី ដោយបានបង្កើតកម្មវិធីវិទ្យុមួយស្តីពីសេវាគាំទ្រសង្គមនិងការថែទាំសុខភាពផ្លូវចិត្តទៅដល់ប្រជាពលរដ្ឋកម្ពុជា ស្ដ្រី និងជនងាយរងគ្រោះផ្សេងទៀត ទទួលបានសេវាគាំទ្រនេះ។បើតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃ៧...
មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។
ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។