ពលរដ្ឋ៥ភូមិក្នុងស្រុកកណ្ដាលស្ទឹងផ្ទុះការតវ៉ាទាមទារយកបឹងធម្មជាតិមកគ្រប់គ្រងវិញ
ពលរដ្ឋ៥ភូមិក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល បានផ្ទុះការតវ៉ាកាលពីថ្ងៃទី២២ ខែតុលា ដើម្បីទាមទារយកផ្ទៃបឹងទ្រា ពីអាជ្ញាធរមកគ្រប់គ្រងទុកជាសម្បត្ដិរួមវិញ ក្រោយពីពួកគេដឹងថា អាជ្ញាធរ បានប្រគល់បឹងនេះបន្តឱ្យក្រុមហ៊ុនទឹកស្អាត ដើម្បីអភិវឌ្ឍន៍ខុសពីការសន្យា។