អាជ្ញាធរខេត្តកំពង់ធំមិនអនុញ្ញាតឱ្យព្រះសង្ឃផ្សព្វផ្សាយសីល៥ទៅដល់សិស្សសាលា
ព្រះសង្ឃ និងសិស្ស និស្សិត ដែលចូលរួមថែរក្សាការពារបរិស្ថាន សម្ដែងការសោកស្ដាយ និងខកចិត្តយ៉ាងខ្លាំង ក្រោយពីអាជ្ញាធរស្រុកសណ្តាន់ ខេត្តកំពង់ធំ បានរារាំង និងតាមថតយកសកម្មភាពធ្វើធម្មយាត្រា និងបំបួសដើមឈើ នៅក្នុងព្រៃសហគមន៍ក្បាលខ្លា ស្ថិតនៅក្នុងស្រុកសណ្តាន់ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។